រូបភាពការិយាល័យមូលនិធិហេនរេចបូលប្រចាំប្រទេសកម្ពុជា

មូលនិធិ​ហេនរេច​បូល​បាន​បង្កើត​កិច្ច​សហប្រតិបត្តិ​ការ​ជា​មួយ​អង្គការ​ដៃ​គូ ​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ក្នុង​ឆ្នាំ​១៩៩៣ ចាប់​តាំង​ពី​ពេល​នោះ​មក​ការិយាល័យ​នៅ​ទីក្រុង​ភ្នំពេញ​បាន​ធ្វើ​ការ​ជា​តំណាងក្នុង​ចំណោម​ភាគី​ពាក់​ព័ន្ធ​ដើម្បី​ជួយ​សម្រួល​ដល់​កិច្ច​សន្ទនា ការសិក្សា និង​សកម្មភាព​​សហការ​រួម​គ្នា​លើ​បញ្ហា​ដែល​ទាក់​ទង​ទៅ​នឹង​បរិស្ថាន​វិទ្យា និង​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរភាព លទ្ធិ​ប្រជា​ធិបតេយ្យ​ សិទ្ធិមនុស្ស និង​យេនឌ័រ។ ចាប់​តាំង​ពី​ពេល​ចាប់​ផ្តើម​នៃ​ឆ្នាំ​២០១០ ការិយាល័យ​នៅ​ទី​ក្រុង​ភ្នំពេញ​បាន​ក្លាយ​ជា​ការិយាល័យ​ប្រចាំប្រទេស។ យើយ​បាន​ធ្វើការ​រួម​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​នឹង​ក្រុម​ការងារ​ នៅ​តំបន់​អាស៊ី​របស់​ការិយាល័យ​កណ្ដាល​ប្រចាំទីក្រុង​ប៊ែក​ឡាំង ព្រមទាំង​ការិយាល័យប្រចាំប្រទេស​​ផ្សេងៗ​ទៀត​របស់​ មូលនិធិហេនរេចបូល ដូចជា នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ ទីក្រុង​កាប៊ុលប្រទេសអាហ្កានីស្ថាន ទីក្រុង​ឡាហ៊រប្រទេសប៉ាគីស្ថាន ទីក្រុង​ញូដេលី ប្រទេស​ឥណ្ឌា និង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន។