ការស្វែងរកការពិត និងការផ្សៈផ្សាត្រូវតែបន្ត

បាបារ៉ា ឡូកប៊ីលល័រ

ភ្នំពេញ ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៤

នៅក្នុង​ឪកាស​នៃ​ការផ្តល់សុន្តរកថា​ជំនុំជម្រះ​របស់​សាលាក្តីខ្មែរក្រហម ប្រឆាំងទៅនឹង​លោក ខៀវ សំផន និង​លោក នួន ជា មូលនិធិ​ហេនរេចបូល​បាន​ពិភាក្សា​ជាមួយ​នឹង បាបារ៉ា ឡូកប៊ីលល័រ ដែល​ជា​សមាជិក​របស់​សភាអ៊ឺរ៉ុប និង​ជា​អ្នក​នាំពាក្យ ផ្នែក​កិច្ចការបរទេស និង​សិទ្ធិមនុស្ស របស់​ក្រុម​បៃតង/ EFA ។

ជាមួយលោក នួន ជា និងលោក ខៀវ សំផន ដែលជាមេដឹកនាំ២រូប ក្នុងចំណោមក្រុមមេដឹកនាំរបស់ខ្មែរក្រហម ដែលត្រូវបានគេកាត់ទោសឲ្យជាប់ពន្ធធនាគាអស់មួយជីវិត។តើនៅទីបំផុតមានយុត្តិធម៌នៅក្នុងប្រទេសកម្ពុជាទេ?

សេចក្តីសម្រេច​របស់​តុលាការ​សព្វថ្ងៃនេះ គឺជា​ជំហ៊ាន​ដ៏ធំមួយឆ្ពោះទៅរក​ការប្រយុត្ត​ប្រឆាំង​ទៅនឹង​និទ្ទណ្ឌភាព។ ការជំនុំជម្រះនេះ​បញ្ជូនសារ​ដ៏​ខ្លាំង​ក្លា​មួយ​ទៅដល់​ពិភពលោកៈ មិនថា​អ្នកដែល​​នៅកាន់អំណាច និង​ប្រព្រឹត្ត​ឧក្រិតកម្មប្រឆាំង​មនុស្សជាតិ អាច​ត្រូវធ្វើការទទួល​ខុសត្រូវ។

សូម្បីតែភាពចាំបាច់​ជាច្រើន​ទៀត ក៏មាន​ការប៉ះពាល់ ដែល​វា​អាចមាន​នៅក្នុង​សង្គម​កម្ពុជាផងដែរ។ ជាការពិតណាស់ ការកាត់ទោស​ប្រឆាំង​នឹង​បុរស​២នាក់នោះ មិនអាច​ធ្វើឲ្យ​​ការប្រព្រឹត្ត​ដ៏រន្ធត់នៃ​របប​ខ្មែរ​ក្រហមនោះ​ត្រឡប់​ថយ​ក្រោយ​​បាន​ឡើយ។ ប៉ុន្តែ យ៉ាង​ហោច​ណាស់​ក៏វា​អាច​នាំ​យក​នូវ​យុត្តិធម៌​ជូន​ជនរងគ្រោះ ក៏ដូចជា​ក្រុមគ្រួសាររបស់​ពួកគេ ហើយ​វា​បង្ហាញថា អ្វីដែល​ជា​កិច្ច​ខិតខំប្រឹងប្រែង​ដ៏ច្រើន សម្រាប់​នៅក្នុង​ប្រទេស​កម្ពុជា អាច​ត្រូវបាន​សម្រេចនូវៈ ការបញ្ចប់​និទ្ទណ្ឌភាព។ ថ្វីបើមាន​ភាពស្មុគស្មាញយ៉ាង​ច្រើន​ទៅលើ​ករណី​ផ្សេងៗ និង​សម្ពាធ​នយោបាយ ការប្តជ្ញាចិត្ត​របស់​គ្រប់​តួអង្គទាំងអស់ ដែល​មាន​ការពាក់ព័ន្ធអាចមាន​យុត្តិធម៌​ដែល​ត្រូវបាន​គេបម្រើ។

នៅទីបំផុត ជនរងគ្រោះត្រូវបាន​គេទទួល និង​ត្រូវបាន​គេព្យាបាល​ដូចបែបហ្នឹង។ ទោះជាយ៉ាងណា ពួកគេ​បន្ត​រស់នៅក្បែរជនល្មើស​ជាច្រើនទៀត ហើយ​ប្រធានបទ ដូចជា ការធ្វើទារុណ្ឌកម្ម ឬអំពើប្រល័យពូជសាសន៍​ដែល​ត្រូវបាន​ប៉ុនប៉ង​ទុកជាមុន នៅតែត្រូវបាន​គេ​រក្សា​ជាសម្ងាត់ អំពីនៅក្នុង​សង្គម។ ម្យ៉ាងវិញទៀត ខ្ញុំស្វាគមន៍ចំពោះការជំនុំជម្រះសព្វថ្ងៃនេះ ដែល​ជាជំហ៊ាន​ដ៏សំខាន់ ដើម្បីយុត្តិធម៌អន្តរជាតិ នៅក្នុង​ប្រទេស​កម្ពុជា។ ប៉ុន្តែ វាគួរតែត្រូវបាន​គេបញ្ជូនជាការធានាដោយ​ស្វ័យប្រវត្តិ សម្រាប់ការផ្លាស់ប្តូរសង្គម ដែល​នឹងត្រូវបាន​ជំរុញលើកកម្ពស់ និង​ត្រូវបាន​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល និងប្រជាជនកម្ពុជា​ជាទូទៅ។

ហេតុអ្វីបានជាវាត្រូវស៊ីពេលអស់រយៈពេលដល់ទៅ៣០ឆ្នាំដើម្បីនាំក្រុមមេដឹកនាំខ្មែរក្រហមចូលសវនាការ?

យុត្តិធម៌​នៅក្រោយជម្លោះ តែងតែ​ត្រូវការ​ពេលវេលា ប៉ុន្តែ​សវនាការ​ខ្មែរក្រហមគឺជា​ប្រធានបទ​ដែល​មាន​ការពន្យា​យ៉ាង​ច្បាស់។ វាស្ថិត​នៅក្រោយ​សង្រ្គាម​ត្រជាក់​ដែល​ត្រូវបាន​បញ្ចប់​នោះតែប៉ុន្នោះ ហើយ​កិច្ច​ព្រមព្រៀងសន្តិភាព​ត្រូវបាន​ចុះហត្ថលេខា នៅក្នុង​ឆ្នាំ​១៩៩៣ ដែល​រដ្ឋាភិបាល​កម្ពុជាបាន​ដាក់​សាលាក្តីខ្មែរក្រហម​នៅ​លើ​របៀប​វារៈ។ វាបាន​ចំណាយពេល​អស់​ជាច្រើនឆ្នាំ​ទៀត មុនពេល​អ្នក​រាយការណ៍ពិសេស​របស់​អង្គការ​សហប្រជាជាតិ សម្រាប់​ប្រទេសកម្ពុជា លោក ថូមាស ហាំម័រប៊ែក បានអំពាវនាវ​ឲ្យមាន​សាលាក្តី​មួយ​ដែល​ត្រូវបាន​ឧបត្ថម្ភដោយ​អង្គការ​សហប្រជាជាតិ​ នៅក្នុង​របាយការណ៍​សិទ្ធិមនុស្ស​របស់​លោក​កាល​ពីឆ្នាំ​១៩៩៧។ ក្រោយមក​មហាសន្និបាត​របស់​អង្គការ​សហប្រជាជាតិបាន​អនុម័ត​សេចក្តីសម្រេច ដែល​មិន​មាន​តាំង​ពីដំបូង ដែល​ឧក្រិតកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ បាន​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា នៅចន្លោះឆ្នាំ​១៩៧៥ និង​ឆ្នាំ​១៩៧៩ ហើយ​ថាពួកគេ​ទាមទារ​ដើម្បីឲ្យមាន​ការលើកឡើង។ បន្តិចក្រោយមក សាលាក្តីនេះ​អាចត្រូវបាន​គេ​រៀបចំ។ លើសពីនេះ នៅពេល​នោះ វា​ចំណាយពេល​ ដើម្បី​ធ្វើការ​ប្រមូលផ្តុំ​នូវ​ពត៌មានសំខាន់ៗ​ទាំងអស់ ដើម្បី​រៀបចំការកាត់ទោស និង​ដើម្បី​អនុវត្តន៍​សវនាការ ដោយ​សកម្មភាព​ទាំង​អស់​នេះ​ស្ថិត​នៅក្រោម​កាលៈទេសៈនយោបាយ​ដ៏លំបាក ហើយ​អ្នកក៏បញ្ចប់​រហូត​មកដល់​ឆ្នាំ​២០១៤។

ជាការពិតណាស់ វាជារឿង​ដ៏គួរឲ្យសោកស្តាយ ដែល​វា​បាន​ចំណាយពេល​ដ៏ច្រើន ដើម្បីនាំ​មេដឹកនាំ​ខ្មែរក្រហមយ៉ាងហោចណាស់​២នាក់​ ​ចូលមកកាន់តុលាការ។ ជាពិសេស ដោយសារតែការពន្យាពេលឲ្យ​មាន​អ្នកសង្កេតការណ៍​ជាច្រើន រួមបញ្ចូល​ទាំង​ក្រុម​ជនរងគ្រោះ និង​ក្រុមសាច់ញាតិ​របស់​ពួកគេ នៅក្នុង​ប្រទេស​កម្ពុជា ដែល​អស់ទំនុកចិត្ត​លើ​ដំណើរការ​យុត្តិធម៌ របស់​សាលាក្តីនេះ។ ប៉ុន្តែ​សាលាក្តីនេះ មានឥទ្ធិពល​វិជ្ជមាន​ជាច្រើនមកលើសង្គម។ ប្រសិនបើ រដ្ឋាភិបាល​កម្ពុជា និង​សង្គមស៊ីវិលគ្រោងនឹង​ចាប់យកឪកាស​ដែល​ត្រូវបាន​ផ្តល់ដោយ​ ការជំនុំជម្រះ​នាពេល​បច្ចុបន្ន ពួកគេ​នឹង​បន្ត​ជាមួយ​នឹង​ដំណើរការ​នៃ​ការពិត និង​ការផ្សៈផ្សា។

តើអ្វីជាការវាយតម្លៃជាទូទៅនៃតុលាការដាច់ដោយឡែកពីការវិន្និច្ឆ័យនេះ?

នីតិវិធី​ដ៏អូសបន្លាយ​នៃករណី​របស់​តុលាការបានបង្ករឲ្យ​មាន​ការ​បរាជ័យ​នូវការ​យល់ដឹង និង​មាន​ការអាក់អន់ស្រពន់ចិត្ត។ សាលាក្តីនេះ ក៏បានឃើញ​នូវការ​ជ្រៀតជ្រែក​នៃនយោបាយផងដែរ នៅពេល​ដែល​សម្ពាធ​ត្រូវបាន​ដាក់​យ៉ាងពេញទំហឹង​មកលើតុលាការ ដើម្បីមិនឲ្យ​ធ្វើការស៊ើបអង្គេតលើស​ពី២ករណី ដោយសរុបទាំង​ជនជាប់ចោទ​នៅថ្នាក់ជាន់ខ្ពស់​ទាំង​៥រូប។ ជម្លោះរវាង​បុគ្គលិក​ជាតិ និង​បុគ្គលិក​អន្តរជាតិ នៅឯតុលាការ​កូនកាត់បានរំខានដល់​ដំណើរការ​នេះ​ថែមទៀត។ ហើយ​អំពើពុករលួលដែល​ត្រូវបាន​រាលដាល​ នៅក្នុង​ប្រទេស​កម្ពុជាមិន​បាន​ប្រោសប្រណី​ដល់សាលាក្តី​ខ្មែរក្រហមឡើយ។ ទោះបីជាយ៉ាងណា​ក៏ដោយ យើងយល់ពី​បទពិសោធន៍​ដែល​មិនមាន​សន្តិភាពយូរអង្វែង ដោយ​គ្មាន​យុត្តិធម៌ និង​ការយល់ដឹង​នូវការពិត​នៃប្រវត្តិសាស្រ្ត ដែល​ជាការលំបាក​ក្នុង​ការស្វែង​យល់។ ជាមួយនឹង​ លោក ប៉ុល ពត ដែល​ជាមេដឹកនាំ​ខ្មែរក្រហមបាន​ស្លាប់​ នៅក្នុង​ឆ្នាំ​១៩៩៨ ដោយ​មិន​បាន​ប្រឈមមុខ​នឹង​ការវិន្និច្ឆ័យ​ ដែល​មានហានិភ័យ​មួយ ដែល​ប្រទេស​កម្ពុជាអាច​បង្ខំ និង​រុញច្រានតាមរយៈសវនាការ​ដែល​បង្ហាញយ៉ាង​ប្រញាប់​ប្រញាល់។

ម៉្យាង​វិញទៀត ពេល​វេលាចេះតែ​រំកិល​ទៅមុខ។ ក្រោយពេល​មាន​ការវិន្និច្ឆ័យ​ត្រឹម​តែ​ពីរ ប៉ុន្នោះ​រួមទាំងការកាត់ទោស​ជាលើក​ដំបូង កាលពីឆ្នាំ​២០១០ ប្រឆាំង​ទៅនឹង លោក ឌុច ដែល​ជាអតីត​ប្រធានមណ្ឌល​សន្តិសុខ ស–២១ ជា​បង្អួច​នៃ​ឪកាស​ដើម្បី​កិច្ចដំណើរការ​នីតិវិធីបន្ថែម​ទៀត ដែល​កំពុង​តែ​រួម​តូច​ពីមួយ​ថ្ងៃ​ទៅមួយ​ថ្ងៃ ដោយ​ជនដែល​ត្រូវបាន​គេចោទត្រូវបាន​គេ​ផ្តល់ឪកាសឲ្យ​រហូតដល់​មាន​​អាយុដ៏វែង​ និង​រហូតដល់​សុខភាព​របស់​ពួកគាត់​កាន់​តែ​ទ្រុឌទ្រោម។ នៅក្នុង​អំឡុងពេល​​សវនាការ​ជាលើក​ទីពីរ ជនល្មើស​ម្នាក់​បាន​ស្លាប់ ហើយ​ជនល្មើស​ម្នាក់ផ្សេងទៀត​ត្រូវបាន​គេ​លើកលែង​ទោស ដោយសារ​តែ​ជម្ងឺវង្វេង។ សាលាក្តីនេះ​គួរតែ​បន្តតម្រង់​ឆ្ពោះទៅមុខ​ដរាបណា​យើង​មាន​ឪកាស​ដើម្បី​ធ្វើការងារនេះ។

ការចូលរួមរបស់ជនរងគ្រោះ នៅក្នុងសវនាការខ្មែរក្រហមគឺជាឪកាសថ្មីមួយ នៅក្នុងយុត្តិធម៌អន្តរជាតិ

ការចូលរួម​របស់​ជនរងគ្រោះ ទទួលបាន​នូវ​អ្វីដែល​ថ្មីមែនទែន។ ជនរងគ្រោះជាច្រើន​អាចធ្វើការ​ដាក់​ពាក្យ​បណ្តឹង​ផ្សេងៗបាន៖ ពួកគេអាច​ត្រូវបាន​គេ​ហៅថា​ជា​សាក្សី និង​ជាអ្នកស្វែង​រក​នូវ​សំណង​ផ្លូវចិត្ត។ ក្រុម​ជនរងគ្រោះ នៅក្រោម​នីតិវិធី​ព្រហ្មទណ្ឌកម្ពុជា អាច​ត្រូវបាន​គេ​ចូលរួម​ជា ភាគីដើមបណ្តឹង​រដ្ឋប្បវេណីទៅនឹង​សវនាការនេះ និង​ទទួល​បាន​នូវ​សិទ្ធិចូលរួម ស្រដៀង​គ្នា​ទៅនឹង​ជន​ដែល​ត្រូវចោទ​ទាំង​នោះដែរ។ ជាការពិតណាស់ នៅក្នុង​បរិបទ​នៃ​យុត្តិធម៌​ព្រហ្មទណ្ឌ​អន្តរជាតិ សាលាក្តី​ខ្មែរ​ក្រហម​បាន​ផ្តល់​ឲ្យ សម្រាប់ការចូលរួម​របស់​ជនរងគ្រោះ​យ៉ាង​ទូលំទូលាយ​បំផុត រហូត​ដល់​កាលបរិច្ឆេទ។ ខ្ញុំ​ខ្លួន​ឯង​ផ្ទាល់​ជឿថា នេះជាការពិតនៃទិដ្ឋភាពមួយ ក្នុង​ចំណោម​ទិដ្ឋភាព​ដ៏វិជ្ជមានយ៉ាង​ខ្លាំង​របស់សវនាការ​ខ្មែរ​ក្រហម។

ប៉ុន្តែ​ជាថ្មីម្តង​ទៀត វាមិនមានការធានាឡើយ​ថាមធ្យោបាយ​ដែល​ជនរងគ្រោះ​ត្រូវបាន​គេ​មើល​ឃើញ និង​ត្រូវបាន​ព្យាបាល នៅក្នុង​សង្គម​កម្ពុជានឹងផ្លាស់ប្តូរ នាពេល​អនាគតជិតៗនេះ។ ហេតុដូច្នេះហើយ ខ្ញុំសង្ឃឹមថា​​វិធីសាស្រ្តវិជ្ជមាន សំដៅដល់​ជនរងគ្រោះ ដែល​ត្រូវបាន​គេ​បម្រើ​នៅក្នុង​អំឡុងពេល​សវនាការ​ ដំណើរការ​មុន​សាលាក្តីនេះ និង​បង្ហាញ​នូវ​កំណត់ត្រា​របស់​ខ្លួន​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ។

សហភាព​អ៊ឺរ៉ុប និង​ជាពិសេស​ប្រទេស​អាល្លឺម៉ង់ បាន​ផ្តល់​ជំនួយ​ទៅលើ​សកម្មភាព​យ៉ាងច្រើន ក្នុង​គោល​បំណង​ដើម្បីគាំទ្រ​ដល់​ជនរងគ្រោះ។ ហើយ​ខ្ញុំ​ជំរុញលើកទឹកចិត្ត​ពួកគេ ដើម្បីបន្ត​ការគាំទ្រ​របស់​ពួកគេ នាពេល​អនាគតផងដែរ។ ជាពិសេស បញ្ហា​ភេទ​ដែល​ជាធាតុផ្សំ​នៃ​អំពើហិង្សា​ប្រឆាំង​នឹង​បុរស និង​ស្រ្តី ព្រមទាំង​អាពាហ៍ពិពាហ៍​ដោយបង្ខំ ស្ថិត​នៅ​ក្រោម​​​ការតម្រូវ​របស់​ខ្មែរក្រហម​។

តើអ្វីនឹងក្លាយទៅជាកេរ្ត៍ដំណែលរបស់តុលាការ?

ការងារ​ទាំងអស់​ដ៏មាន​សារៈសំខាន់​បំផុត ​សាលាក្តីខ្មែរក្រហមបាន​មាន​ឥទ្ធិពល​មកលើ​សង្គម​កម្ពុជា។ មនុស្ស​ជាច្រើន​បាន​តាមដាន សវនាការនេះ ទាំង​នៅក្នុង​តុលាការ ឬ​តាម​ទូរទស្សន៍។ បុស្តិ៍វិទ្យុ និង​បុស្តិ៍​ទូរទស្សន៍​ជាច្រើន បាន​ចាក់​ផ្សាយ​នូវ​ការ​វិវត្តន៍​ជាទៀង​ទាត់​នៅឯ​សវនាការ​នោះ ហើយ​ពួកគេ​បាន​ប្រើប្រាស់​ឪកាស​នោះ ដើម្បី​បំភ្លឺ​នូវ​ភាព​ឃោរឃៅ​ ដែល​បាន​ប្រព្រឹត្ត​ដោយ​របប​ខ្មែរ​ក្រហម។ នេះ​ជា​ភាព​ចាំបាច់​ដ៏ពិសេស នៅពេល​ដែល​​អ្នក​ចងចាំថាស្ទើ​តែ​ពីរភាគបី នៃ​ប្រជាជន​កម្ពុជាស្ថិត​នៅក្រោម​អាយុ​៣០​ឆ្នាំ។​ សាលាក្តីនេះ​ជា​មធ្យោបាយ​មួយ សម្រាប់​ពួកគេដើម្បី​សិក្សា​នូវប្រវត្តិ​សាស្រ្តពិត​ប្រាកដ​របស់​ខ្លួន។ វា​បាន​ធ្វើឲ្យ​ពួកគេ​មាន​ការ​ពាក់​ព័ន្ធ នៅក្នុង​គម្រោងប្រវត្តិសាស្រ្ត និង​ នៅក្នុង​វេទិការ​សាធារណៈ ដែល​ចូលរួម​​ក្នុង​ការប្រលង​សរសេរ ហើយ​វាបាន​ជំរុញ​ឲ្យ​អង្គការមិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក ដើម្បី​ធ្វើការ​រៀបចំ​នូវ​សវនាការ ឬ​​កិច្ច​ពិភាក្សា​ផ្សេងៗ​អំពី​ប្រវត្តិសាស្រ្ត​ខ្មែរក្រហម។ ភ្លាមៗ​នោះ កិច្ចពិភាក្សា​ហាក់បីដូចជា​អាច​កើតមាន​ឡើង​អំពី​ប្រធានពទ ដែល​ត្រូវបាន​ប្រើប្រាស់ ដោយ​ត្រូវបាន​គេ​បំបិទរហូត​មក​ទល់​ពេល​ថ្មីៗនេះ ហើយ​ខ្ញុំ​អាច​ត្រឹម​តែ​សង្ឃឹម​ថា​អ្នក​ទាំងអស់​គ្នា ឆ្លៀតឪកាស​ដែល​ត្រូវបាន​ផ្តល់​ឲ្យ​ ដោយ​សវនាការ និង​ការជំនុំជម្រះ​នៅ​ថ្ងៃនេះ ដោយ​មិនបណ្តោយ​ឲ្យ​កម្លាំង​ចលករ​នេះ​បញ្ចប់​ទៅបាត់​ឡើយ។

នៅក្នុង​ករណីមួយ ដែលសាលាក្តី​កម្ពុជា​បាន​បង្ហាញ​ម្តងទៀត​ ថាហេតុអ្វី​ការប្រយុត្តប្រឆាំង​ទៅនឹង​និទ្ទណ្ឌភាព មាន​សារៈសំខាន់​យ៉ាង​ខ្លាំងបែបហ្នឹង។​ មិនត្រឹម​តែប៉ុន្នោះទេ វាថែម​ទាំង​នាំ​មក​នូវ​ការ​បំពេញចិត្ត និង​ស្តារសេចក្តីថ្លៃថ្នូរ​របស់​មនុស្ស សម្រាប់ជនរងគ្រោះ និង​សាច់ញាតិ​របស់​ពួកគេ​ផងដែរ។ វាក៏មាន​អំណាច​ផងដែរ ដើម្បី​លើក​កម្ពស់​នូវការ​យល់​ដឹង និង​ដើម្បី​ផ្លាស់ប្តូរ​សង្គម​ទាំង​មូល​តែម្តង។

សំភាសន៍ៈ អាលី អាល់ ណាសានី