ដូចខ្មោចប្រែរូបកាយ (ការសិក្សាទៅលើផលប៉ះពាល់នៃអាពាហ៍ពិពាហ៍ដោយបង្ខំ នៅក្រោមរបបខ្មែរក្រហម)

អស់រយៈពេល​ជិត​៤០ឆ្នាំ ក្រោយពេល​ការដួលរលំ​នៃ​របប​ខ្មែរ​ក្រហម​ប្រល័យពូជសាសន៍ (១៩៧៥-១៩៧៩) អាពាហ៍ពិពាហ៍​ដោយបង្ខំ និង​ទំនាក់ទំនង​របស់​សហព័ទ្ធ​ដែល​ត្រូវ​បាន​គេ​បង្ខំអោយ​ប្រតិបត្តិតាម ត្រូវបាន​ជួបប្រទះ​ដោយ​ប្រជាពលរដ្ឋ​កម្ពុជារាប់​ពាន់​នាក់ ដែល​នៅតែ​មាន​ការយល់​ដឹង​តិចតួច ចំពោះ​ផ្នែកដ៏សំខាន់​​នៃ​អំពើ​ឃោរឃៅទូទៅ។ អាពាហ៍​ពិពាហ៍​ទាំងនេះ​បាន​លុបបំបាត់​ចោល​នូវ​ជម្រើស ដោយ​មិនមាន​ការយល់​ព្រម ហើយ​បាន​កើតឡើង នៅក្នុងបរិបទ​នៃការបង្ខិត​បង្ខំ ដ៏ធ្ងន់ធ្ងរ​មួយ។ ពួកគេ​បានដកហូត​ពីជនរងគ្រោះ​នូវសិទ្ធ ជាមូលដ្ឋាន​​ក្នុងការប្តេជ្ញាចិត្ត​ដោយខ្លួន​ឯង នៅក្នុង​ការធ្វើសេចក្តី​សម្រេចចិត្តនៃ​ជីវិត និង​នៅក្នុង​ករណីជាច្រើន ដែល​ពួកគេ​បានទទួល​លទ្ធផល ពីការរំលោភបំពានខាង​ផ្លូវភេទ និង​ផ្នែករាងកាយ ដែល​ជា​របួស​ផ្លូវចិត្ត ភាព​ខ្វះខាត​ផ្នែក​សេដ្ឋកិច្ច ការបំបិទសិទ្ធិ​ខាង​សាសនា និង​ការរើស​អើង​សង្គម។ ផលវិបាក​នៃ​គោលនយោបាយ​របស់​ខ្មែរ​ក្រហម បន្ត​រហូត​ដល់​សព្វថ្ងៃនេះ។ ខ្នាតតូចនេះ ជាការសិក្សា​នៃ​វិធីសាស្រ្ត​ចំរុះ​ដែលត្រូវបានគេ​អនុវត្តន៍ ដើម្បី​ឲ្យ​មានការយល់​ដឹង​កាន់​តែ​ប្រសើ ទៅលើ​ផលប៉ះពាល់​នៃ​អាពាហ៍​ពិពាហ៍​ដោយ​បង្ខំ នៃ​អំឡុងពេល​របបខ្មែរ​ក្រហម​រហូត​ដល់​បច្ចុប្បន្ន។ ការសិក្សាស្រាវជ្រាវ​នេះ យល់ព្រម​ទៅ​​តាម​ការឆ្លើយតប​ខាង​ភេទ ជាវិធីសាស្រ្ត​ដែលត្រូវបាន​ជូនដំណឹង​អំពី​ការប៉ះទង្កិច ដោយ​ផ្តល់​នូវ​ការពិពណ៌នា អំពី​វិធី​នៃ​គោលនយោបាយ​ដែល​ត្រូវបាន​អនុវត្តន៍ និង​ត្រូវបានទទួល ដោយ​ជនរងគ្រោះ នៅក្នុង​បរិបទ​វប្បធម៌​របស់​កម្ពុជា និង​​ជាផ្នែក​មួយ​នៃ​ប្រព័ន្ធ​ជាក់លាក់ នៃ​អត្តសញ្ញាណ​យ៉េនឌ័រ និង​តួនាទីនានា។ របាយការណ៍​នេះ​មាន​គោលបំណងដើម្បី រួមចំណែក​​ផ្នែក​លូតលាស់​នៃ​ការស្រាវជ្រាវ ទៅលើ​អំពើហិង្សា​លើភេទ​ដែល​មានមូលដ្ឋាន ក្រោម​របប​នេះ ដែល​មិនបាន​យកចិត្ត​ទុកដាក់​ជាការសិក្សា ផ្នែកច្បាប់ ឬការផ្តោត​ទៅលើ​ការអភិវឌ្ឍន៍ និង​ត្រូវបាន​បង្រ្កាប​ជាញឹកញាប់ នៅក្នុង​ការថ្លែងយោបល់​អំពី​ប្រវត្តិសាស្រ្ត​ជាសាធារណៈ អំពី​អំពើឃោរឃៅនេះ។

អង្គ​ជំនុំជម្រះ​វិសមញ្ញ​នៅក្នុងតុលាការកម្ពុជា ត្រូវបាន​បង្កើត​ឡើង នៅក្នុង​ឆ្នាំ​២០០៦ ដើម្បី​នាំ​​ក្រុមមេដឹកនាំ​ជាន់ខ្ពស់​របស់​ខ្មែរក្រហម​ យក​ទៅកាត់ទោស។ អាពាហ៍​ពិពាហ៍​ដោយ​បង្ខំ និង​ការរំលោភ​ដែល​បាន​កើតឡើង នៅក្នុង​អាពាហ៍​ពិពាហ៍​ទាំង​នោះ នឹង​ត្រូវបាន​កាត់ទោស ដោយ​អង្គ​​ជំនុំជម្រះ​វិសមញ្ញ​នៅក្នុង​តុលាការកម្ពុជា ខណៈនៃ ​“អំពើអមនុស្សធម៌​ផ្សេងៗ”  ក្រោមការចោទប្រកាន់​ពីបទ ឧក្រឹដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ដែល​ជាផ្នែកមួយ​នៃ​ករណី ០០២-០២ ដែល​បានចាប់ផ្តើមឡើង​​ជាមួយ​នឹង​សវនាការ​ដំបូង កាល​ពី​ថ្ងៃទី​៣០ ខែ​កក្តដា ឆ្នាំ​២០១៤។ កាលពីពេល​ថ្មីៗនេះ បទល្មើស​ដ៏ដែល​ទាំង​នេះ​ក៏​ត្រូវបាន​ស្នើសុំ​ផងដែរ ដោយ​ភាគីដើម​ចោទ​ដែល​ថា​ជាផ្នែកមួយ​នៃ​ការស៊ើបអង្កេត​លើ​ករណី​០០៤។

ហេតុដូច្នេះ​ហើយ ការយល់ដឹង​កាន់​តែ​ស៊ីជម្រៅ នៃ​អាពាហ៍​ពិពាហ៍​ដោយ​បង្ខំ និង​ផលប៉ះពាល់​របស់​វា គួរតែ​ដល់ពេលហើយ។ របាយការណ៍​នេះ សង្ឃឹម​ថានឹង​រួមចំណែក​ឲ្យ​មានការយល់​ដឹង​កាន់​តែ​ខ្លាំងឡើង ទៅលើ​អាពាហ៍ពិពាហ៍​ទាំង​នេះ ព្រមទាំង​ផ្តល់​​មូលដ្ឋាន ដើម្បី​ពិភាក្សា​អំពី​សំណង​ដ៏មាន​អត្ថន័យមួយ សម្រាប់ជនរងគ្រោះ។ សំណងបែបនេះ ជាសំណើ​លទ្ធផល​របស់​របាយការណ៍ ដែល​គួរតែ​មានគោលបំណង ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុងការ​ផ្លាស់ប្តូរ​សង្គម នៃបទដ្ឋាន​វប្បធម៌នានា ដែល​នៅមាន និងកាត់បន្ថយ​បទដ្ឋាន​អពើហិង្សា​ដោយ​កាមអារម្មណ៍ និង​អំពើហិង្សា​ខាងផ្លូវភេទដែល​មាន​មូលដ្ឋាន នៅក្នុងគ្រា​​ជម្លោះ និង​នៅក្រោយ​ជម្លោះ នៅក្នុង​ប្រទេស​កម្ពុជា។

ការសិក្សា​ស្រាវជ្រាវ​នេះ បាន​ផ្អែកលើ​បទសំភាសន៍​ជាច្រើន ជាមួយ​នឹង​ភាគី​ស៊ីវិល​ចំនួន​១០៦នាក់ ដែល​សិក្សា​ទៅលើ​ករណី​០០២ អំពី​បទពិសោធន៍​របស់​ពួកគេ ចំពោះ​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ ក្រោម​របប​ខ្មែរ​ក្រហម។ គ្រប់អ្នកចូលរួម​ទាំងអស់​ត្រូវបាន​សំភាសន៍ តាមរយៈ​ការស្ទង់មតិពីបរិមាណ ដែលត្រូវបាន​​រៀបចំឡើង ជាមួយនឹង​ឪកាស​ដែល​ត្រូវបាន​កំណត់ ដើម្បី​ការឆ្លើយតបនូវ​សំណួរ​បើកបិទ។ លើសពីនេះ​ទៅទៀត អ្នកឆ្លើយ​សំណួរ​ចំនួន​៩នាក់ នៅក្នុង​គំរូ​សរុប​ត្រូវបាន​សំភាសន៍ ដោយ​ប្រើប្រាស់​សំណួរបើកបិទ ដើម្បី​បង្កើត​មូលដ្ឋាន សម្រាប់​ករណី​សិក្សា​ដ៏មានគុណភាព​ទាំង​៨​នេះ (នៅក្នុង​ករណី​សិក្សា​មួយ រួមមាន​គូស្វាមី​ភរិយា​នៃ​អាពាហ៍ពិពាហ៍​ដែល​ត្រូវបាន​គេបង្ខំ ត្រូវបាន​សំភាសន៍​ជាមួយគ្នា)។ បទសំភាសន៍ ត្រូវបាន​ធ្វើឡើង ដោយ​មាន​ទំនុកចិត្ត និង​មានការគាំទ្រខាង​ផ្លូវចិត្ត ដើម្បី​កាត់បន្ថយ​ការឈឺចាប់​ឡើង​វិញ ខណៈពេល​នៃ​ការពិភាក្សា​អំពី​ប្រធានបទ​ដ៏រសើប​នេះ។ អង្គការចិត្ត​សង្គម អន្តរវប្បធម៌ របស់​ប្រទេស​កម្ពុជា គឺជា​អង្គការឈាន​មុខ ដើម្បី​ការស្រាវជ្រាវ ដោយ​មាន​អ្នកឆ្លើយ​តប​ដែល​ត្រូវបាន​ជ្រើស​រើស នៅក្នុង​ចំណោម​ក្រុម​ទូទៅ​របស់​ភាគី​ស៊ីវិល និង​ក្រុម​ដើមបណ្តឹង​របស់​អង្គការ​ចិត្ត​សង្គម ​អន្តរវប្បធម៌ និង​គម្រោង​របស់​អ្នកការពារក្តី​របស់​ប្រទេស​កម្ពុជា ជាផ្នែកមួយ​នៃ​កម្មវិធី​ដែល​ត្រូវបាន​អនុវត្តន៍​រួមគ្នា ស្តីពី​អំពើហិង្សា​ខាងផ្លូវភេទ​ដែល​មាន​មូលដ្ឋាន នៅក្រោម​របប​ខ្មែរក្រហម​។ អ្នកជំនាញ​អន្តរជាតិ ស្តី​ពី​អំពើហិង្សា​ផ្លូវភេទ នៅក្នុង​ជម្លោះ ត្រូវបាន​តែង​តាំង ដើម្បី​សរសេរ​របាយការណ៍ និង​ជា​សមាជិក​របស់​ក្រុមអ្នកស្រាវជ្រាវ​ផងដែរ។

សេចក្តី​ណែនាំ​នៃ​របាយការណ៍​នេះ ជាផ្នែក​ទី២ ដែលផ្តល់​នូវ​ការត្រួតពិនិត្យ​មួយ​ទៅលើ​ការស្រាវ​ជ្រាវ​ ស្តីពី​ការអនុវត្តន៍​អាពាហ៍ពិពាហ៍​តាម​បែបប្រពៃណី កាលពីមុន​​អំឡុង​ពេល​នៃ​របប​ខ្មែរ​ក្រហម មុនពេល​ការធ្វើបទបង្ហាញ បញ្ជីសារពើភ័ណ្ឌ​នៃការស្រាវ​ជ្រាវ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ ស្តីពី​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ ក្រោម​របប​នោះ ​ដែលជាផលប៉ះពាល់​នៃ​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ​ទាំង​នេះ ក្រោយពេល​ការដួលរលំ​នៃ​របប​នោះ រហូតមកដល់​សព្វថ្ងៃ​ និងជា​វិធីសាស្រ្ត​របស់​ អង្គជំនុំជម្រះ​វិសមញ្ញ នៅក្នុង​តុលាការ​កម្ពុជា និង​ស្ថាប័ន​ដទៃទៀត​នៃ​របាយការណ៍​នៅក្រោម​ផ្នែក​ទី៤។ របាយការណ៍​នេះ រួមបញ្ចូល នៅក្នុង​ផ្នែក​ទី៥ ជាមួយ​នឹង​កិច្ច​ពិភាក្សា​ស្តីពី​របៀប​ដែល​ការស្វែងរកឃើញ​នាពេលបច្ចុប្បន្ននេះ បញ្ជាក់​ថាពិត ឬ​ពង្រីក​ផ្នែក​នៃ​ចំណេះដឹង ស្តីពី​របៀបដែល​គោលនយោបាយ​អាពាហ៍ពិពាហ៍ ដោយ​បង្ខំ​របស់​ខ្មែរក្រហម ត្រូវបាន​គេប្រតិបត្តិ ព្រមទាំង​ថាតើ“អត្ថន័យ​របស់​ខ្លួន​” ត្រូវបាន​ទទួល និង​ផលប៉ះពាល់នានា ត្រូវបាន​ចរចារ ដោយ​អ្នកដែល​ត្រូវបាន​បង្ខំអោយ​រៀបអាពាហ៍ពិពាហ៍ទាំងនោះ ដោយ​របៀប​ណា។ ផ្នែកទី៥ សម្រេចបាននូវ អនុសាសន៍​ជាច្រើន សម្រាប់​ភាគីពាក់ព័ន្ធ ក្នុងការពិចារណា​លើ​វិធីសាស្រ្ត ដើម្បី​លើកឡើង​ពីផលវិបាក​ដ៏យូអង្វែង នៃ​បទល្មើស​ព្រហ្មទណ្ឌដែល​មានមូលដ្ឋាន​ទៅលើភេទដែល​ត្រូវបាន​បំពាន​យ៉ាងខ្លាំង ជាផ្នែកមួយ​នៃ​យុត្តិធម៌​អន្តរកាល និង​កិច្ច​ខិតខំប្រឹងប្រែងនានា​នៃការ​អភិវឌ្ឍន៍ ដែល​កំពុង​បន្ត នៅក្នុង​ប្រទេស​កម្ពុជា។

Product details
Licence
All rights reserved