ការជជែកវែកញែកទាក់ទងនឹងការផ្លាស់ប្តូរក្នុងសង្គម តើមានការផ្លាស់ប្តូរនៃតំលៃគោលដែរឬ ទេ? ការឆ្លុះបញ្ចាំងក្នុងសង្គមកម្ពុជា

ថ្ងៃពុធ ខែធ្នូ ទី០៣ មូលនិធិហេនរិចបូលបានរៀបចំការជជែកពិភាក្សាជាលក្ខណៈសាធារណៈលើ ប្រធានបទដែលជាបញ្ហាសព្វថ្ងៃ គឺការផ្លាស់ប្តូរក្នុងសង្គមនិងការផ្លាស់ប្តូរនៃតម្លៃគោល ដែលជា ការឆ្លុះបញ្ចាំងក្នុងសង្គមកម្ពុជាបច្ចុប្បន្ន នៅមេត្តាហោស។

កម្មវិធីនេះបានប្រារព្ធឡើងដោយចាប់ផ្តើមដោយខ្សែរឿងខ្លីមានចំណងជើងថា ការសម្រេចបាននៃយុត្តិធម៍ ដែលត្រូវបានថតក្នុងសន្និសិទហេនរិចបូលក្នុងឆ្នាំនេះក្រោមប្រធានបទ កាសម្រេចបាននៃយុត្តិធម៍ ដែលជាខ្សែរឿងនៃរបបប្រល័យពូជសាសន៍ ឧទ្ទិសដល់ការកាត់ក្តីលើក្រម ០០២/០១ ជាបឋមសម្រាប់ ជាការសម្រេចបានដែលមូលនិធិហេនរិចបូលធ្វើកន្លងមក។ 

បន្ទាប់ពីប្រធានដឹកនាំមូលនិធិប្រចាំប្រទេសកម្ពុជា លោក អាលី​អាល់ណាសានី បានធ្វើគារវកិច្ច ចំពោះអ្នកចូលរួម ដែលភាគច្រើនជាដំណាងមកពីអង្គការ ក្រសួងនិងអ្នកស្រាវជ្រាវផ្សេងៗ។ អ្នកសម្របសម្រួលលោក បេន រូឡេច្ប ដែលមកពីការិយាល័យដឹកនាំជាន់ខ្ពស់សិទ្ធិមនុស្ស (UNHCR) ដឹកនាំក្នុងការវែកញែកពិភាក្សានិងបានណែនាំអ្នកថ្លែងសន្ទរកថាដុកទ័រ ម៉ាកូល កាប៉ូម ដែលជាអ្នក វិភាគនយោបាយមកពីប្រទេសអាឡឺម៉ង់និងជាអ្នកនិពន្ធដែលមានជំនាញម្នាក់លើប្រទេសកម្ពុជានិង ដែលបានសិក្សាទៅលើប្រព័ន្ធនយោបាយនិងការអភិវឌ្ឍន៍នៃសង្គមកម្ពុជាជាង ១២ឆ្នាំមកហើយ។ លោកដុកទ័រ ម៉ាកូស បានចាប់ផ្តើមការជជែកវែកញែកដោយផ្តល់នូវឃ្លាថា ការផ្លាស់ប្តូរក្នុងសង្គម កម្ពុជាជាលក្ខណះជំរុញ តើកម្ពុជាពិតជាបានឃ្លាតឆ្ងាយពីប្រពៃណីនិយមមែនដែរឬទេ? ដោយយោងតាមការស្រាវជ្រាវរបស់លោកដែលបានវិភាគទៅលើបញ្ហាចម្បងទាំង៤ឈានឆ្ពោះដល់ ការផ្លាស់ប្តូរក្នុងសង្គមកម្ពុជា​ ក្នុងនោះគឺ

១, ការបង្កើនការទទួលបានពត៌មានតាមរយៈការអប់រំ ការប្រមូលយកនៃប្រព័ន្ធផ្សព្វផ្សាយនិងការ

ទំនាក់ទំនងរវាងប្រជាជនខ្មែរ។

២, ការជំរុញក្នុងសង្គមនិងស្ថានភាពនៃប្រទេសកម្ពុជា ភាគច្រើននៃប្រជាពលរដ្ឋវ័យក្មេងស្វែងយល់

ពីប្រពៃណីនិងការគិតតាមរយៈឪពុកម្តាយ និងជីដូនជីតារបស់ពួកគេ។

៣, ការចល័តនៃស្ថានភាពទីតាំងបាននាំយកនូវប្រជាជនតាមភូមិ សង្កាត់និងស្រុក ជាសារៈសំខាន់

សម្រាប់ប្រជាជនកម្ពុជាដែល ៧៥ភាគរយគឺស្ថិតនៅជនបទ។​

៤, ការបង្រួបបង្រួមនៃប្រព័ន្ធសេដ្ឋកិច្ចដែលជាមូលហេតុបង្ករអោយមានការទាមទារលើសពីតម្រូវការ។​

លោកដុកទ័រក៏បានបកស្រាយពីចំនុចគោលទាំង៦ដែលបានផ្លាស់ប្តូរតែមិនទាន់ឈានដល់ការផ្លាស់ប្តូរនៃតម្លៃសង្គមកម្ពុជា។​ ដោយស្ថិតក្នុងស្ថានភាពទូទៅលើកំរិតនៃការផ្លាស់ប្តូរនៃសង្គមកម្ពុជា លោកដុកទ័រ ម៉ាកូសបានវិភាគពីចំនុចទូទៅឈានឆ្ពោះទៅកាន់​ការរីកចំរើនក្នុងសង្គមកម្ពុជាផងដែរ។  ដោយមានការព្រួយបារម្ភពីសាសនា លោកដុកទ័រ ម៉ាកូស បានចង្អុលបង្ហាញថាពុទ្ធសាសនាដែល ជាសាសនារបស់រដ្ឋ គឺកំពុងនឹងឆ្លងកាត់ដំណាក់កាលចាប់កំណើតលើកទី២ ដូចដែលបានតភ្ជាប់យ៉ាង ស្អិតរមួតដល់មនុស្សទូទៅជាជាងអ្នកមានឋានៈខ្ពស់ ។​ យ៉ាងណាម៉ិញ​បើទោះបីជាមានទស្សនៈនិង ក្រមសិលធម៌ ដែល កំណត់ដល់ការចែករំលែកនៃពុទ្ធសាសនាទៅដល់ការអភិវឌ្ឍន៍ក្នុងសង្គម លើសពីការឧទ្ទិស ក៏នៅតែមិនមានភស្តុតាងណាបញ្ចាក់ពីភាពទៅរួចនៃការផ្លាស់ប្តូរតម្លៃសាសនានៅ ឡើយ។ 

ចំពោះកម្រិតថ្នាក់ក្នុងសង្គម គ្រួសារនៅតែមានលក្ខណៈសំខាន់សម្រាប់ប្រជាជនកម្ពុជា បើទោះបីជា ស្ថិត ក្នុងកាលៈទេសៈដ៏ខ្មៅងងឹតយ៉ាងណាក៏ដោយ។ ដោយមិនគិតថាគ្រួសារជាកន្លែងដែលផ្តល់នៅសុវត្តិភាពលោកដុកទ័រ ម៉ាកូស យល់ថាកម្ពុជានៅមាន កង្វះខាតខាងទំនុកចិត្ត ដែលយោងតាមប្រវត្តិជាក់ស្តែង។ 

តាមរយៈស្ថានភាពបច្ចុប្បន្ន លោកដុកទ័រ ម៉ាកូស​ មិនមានការរំពឹងទុកដល់ការផ្លាស់ប្តូរជាចម្បងណា មួយក្នុងតម្លៃគ្រួសារក្នុងសង្គមកម្ពុជាលើកលែងតែមានការផ្លាស់ប្តូរលើបរិយាកាសនយោបាយ លោកក៏បានរំពឹងទុកថា គ្រួសារនៅក្នុងសង្គមកម្ពុជានៅតែជាធាតុចម្បងសម្រាប់២០ខាងមុខ។  ចំពោះចំនុចស្នូលនៃសង្គមកម្ពុជា លោកដុកទ័រម៉ាកូស បាននិយាយយ៉ាងជាក់លាក់ទៅលើមុខ ដំណែងស្រ្តីក្នុងសង្គមកម្ពុជា ហើយក៏មានភស្តុតាងនៃការមិនបានចូលរួមរបស់ស្រ្តីកម្ពុជា ដូចដែល ការកើនឡើងនៃកម្រិតនយោបាយ ក៏ដូចជាការទទួលខុសត្រូវនៃសង្គមស៊ីវិល។ យ៉ាងនេះក្តី វាក៏កាន់តែជាក់ស្តែងផងដែរ​ ដែលស្ត្រីកម្ពុជា​នៅតែជួបប្រទះនៅបញ្ហាចម្បងជាច្រើន ហើយប្រទេស កម្ពុជានៅតែមានគម្លាតឆ្ងាយពីយេនឌ័រស្មើភាពគ្នា។ 

ដោយឡែកលើកម្រិតក្តោបទាំងមូលនៃសង្គម លោកដុកទ័រ ម៉ាកូស ក៏បាននិយាយលើបញ្ហាឋានៈនិង ដំណែងក្នុងសង្គមកម្ពុជាដែលអាចមើលឃើញតាមរយៈលក្ខណៈបុគ្គល។ ប្រជាជនកម្ពុជាមាន ការពឹងផ្អែកលើឋានៈនិងដំណែងសម្រាប់វិភាគពីតម្លៃរបស់ខ្លួនក្នុងសង្គម លោកដុកទ័រ​ ម៉ាកូស ក៏បានបកស្រាយថា លោកគឺស្ថិតនៅក្នុងគម្លាតយ៉ាងឆ្ងាយដែលមិនអាចពិនិត្យបាននៅការផ្លាស់ប្តូរក្នុងតម្លៃមួយនេះ។  

ដោយផ្អែកលើតម្លៃនៃសេដ្ឋកិច្ច លោកក៏បានបកស្រាយផងដែរពីសារៈសំខាន់នៃសាសនាទាក់ទងទៅ នឹងការចាប់កំណើតដែលមានទំនាក់ទំនងនឹងវាសនាជាដើម។ បើទោះបីជាលោកទទួលស្គាល់ថា ភាគតិចនៃប្រជាជនកម្ពុជាមានការយល់ដឹងតិចតួចក្នុងអង្គការសង្គមស៊ីវិល គាត់ក៏បានវិភាគថា ស្ទើតែគ្មានការទទួលខុសត្រូវដល់សង្គមពីរដ្ឋ ហើយមានប្រជាជនភាគច្រើនក៏មានចំណាប់អារម្មណ៍ ដល់សម្ភារៈនិយមនិងការបង្ហាញពីឋានៈតាមរយៈកាយវិការនិងអត្តចរឹត ដោយមិនមានការគោរព យោងតាមស្ថានភាពក្រឬមាន។ 

ការវិភាគពីតម្លៃនយោបាយ លោកដុកទ័រ បានផ្តោយលើសំនួរថាតើមានតម្លៃជាប្រជាធិបតេយ្យភាព ក្នុងសង្គមដែលទទួលរងពីសង្រ្គាមដែរឬទេ? ដោយផ្អែកទៅលើការសម្ភាសរបស់លោក គឺមានការ ព្រួយបារម្ភដែលអាចជាទម្រង់នៃប្រជាធិបតេយ្យសេរីនិងការចូលរួមក្នុងសង្គមកម្ពុជា។ ជាសារៈសំខាន់ ផងដែរ គឺការយល់ដឹងភាគច្រើនដែលមានគោលគំនិតថាការអភិវឌ្ឍន៍សេដ្ឋកិច្ចមានសារៈសំខាន់ជាង ប្រជាធិបតេយ្យ​។ រឹតតែជាការភ្ញាក់ផ្អើលដល់រូបលោកដែរ​ ដែលតម្លៃប្រជាធិបតេយ្យ​មិនមានស្ថេរភាពដូចដែលបានរំពឹងទុក។ 

ដោយផ្អែកលើស្ថានភាពជាក់ស្តែង ប្រទេសកម្ពុជាប្រហែលមិនមែនជាប្រទេសដែលមានលក្ខណៈ ទំនើបកម្ម តែទោះជាយ៉ាងនេះក្តី លោកដុកទ័រ ម៉ាកូស​ ក៏មានការរំពឹងទុកតិចតួចក្នុងការផ្លាស់ប្តូរទៅលើចំនុចទាំងនេះ។ លោកបានបញ្ចប់ដោយបានកំណត់ ចំណាំថា ភាគច្រើនមានតែអ្នកដឹកនាំនយោបាយប៉ុណ្ណោះដែលអាចធ្វើអោយមានការផ្លាស់ប្តូរទៅលើ គោលនយោបាយដែលអាចអោយប្រទេសកម្ពុជាសម្រេចបាននូវភាពជោគជ័យ។ 

បន្ទាប់ពីការថ្លែងសន្ទរកថានេះក៏មានការផ្តល់ជាយោបល់ដោយអ្នកស្រី សុខបញ្ញា ដែលមកពីអង្គការ បន្ទាយស្រី ​ដែលជាដៃគូររបស់មូនិធិហេនរិចបូលក៏បានចែករំលែកបទពិសោធន៍របស់លោកស្រីដោយ បានលើកម្ពស់តម្លៃស្រ្តីដើម្បីអភិវឌ្ឍន៍វិស័យនយោបាយ សេដ្ឋកិច្ច និងស្ថានភាពសង្គម អ្នកស្រីបាន ដាស់តឿនស្ត្រីផ្សេងទៀតដែលមានឋានៈនិងគំរូក្នុងវិស័យគ្រឹះនយោបាយ ក៏ដូចជាការបង្ហាញនូវ រូបភាពជាទូទៅក្នុងឋានៈជាអ្នកដឹកនាំ។ 

ក្នុងកំឡុងពេលដែលអ្នកស្រីបាននិយាយពីសារៈសំខាន់នៃការផ្លាស់ប្តូរនៃប្រធានបទនយោបាយ ប្រធានបទនិងគំនិតសម្រាប់បង្កើននូវពត៌មានដូចជាប្រព័ន្ធសង្គមហ្វេសប៊ុក ដែលជាបញ្ហារចម្បងនៃ ការផ្លាស់ប្តូរក្នុងសង្គម អ្នកស្រីក៏បានលើកឡើងផងដែរនូវសំនួរ ថាតើអង្គការអន្តរជាតិ ជំនួយអន្តរជាតិ និងជំនួយក្នុងស្រុកអាចចែករំលែកដល់ការផ្លាស់ប្តូរដល់សង្គមកម្ពុជាដែរឬទេ?

ដោយយល់ស្របតាមការរិះគន់របស់ លោកដុកទ័រម៉ាកូសទៅលើទង្វើឆ្គាំឆ្គងនៃរាជរដ្ឋាភិបាល លោក ស្រីបញ្ញា ក៏បានបកស្រាយថារាជរដ្ឋាភិបាលត្រូវធ្វើការទៅលើកង្វះខាតនៃធនធានពាក់ព័ន្ធ និង អនុវត្តន៍ទៅលើការដាក់ទោសក្នុងសង្គមកម្ពុជាអោយមានប្រសិទ្ធិភាព។ 

បន្ទាប់ពីអ្នកចូលរួមបានផ្តោតការយកចិត្តទុកដាក់ទៅលើការជជែកវែកញែកពិភាក្សាដែលបានលើកឡើងនូវទម្រង់នៃការផ្លាស់ប្តូរនៃតម្លៃសង្គមកម្ពុជា និងកង្វះខាតនានា។ ការជជែកវែកញែកក៏ឈានដល់មូលហេតុដែលមិនមានទំនុកចិត្តក្នុងសង្គមកម្ពុជា និងចលនាបច្ចុប្បន្នក្នុងការផ្លាស់ប្តូរក្នុង វិស័យនយោបាយ និងនយោបាយនៃសាសនា រួមទាំងផលប៉ះពាល់ក្នុងព្រឹត្តិការណ៍ដែលកើតឡើងក្នុង ឆ្នាំ២០១៣ សម្រាប់តម្លៃនិងអត្តចរឹតក្នុងសង្គមកម្ពុជា។ 

លោកដុកទ័រម៉ាកូសក៏បានបដិសេធផងដែរពីលទ្ធិផលនៃកម្រិតជាក់ស្តែងលើទិន្នន័យដែលវិភាគលើ ភាពខុសគ្នាលើអាយុ។ ក្នុងនោះផងដែរក៏មិនមានភស្តុតាងណាបញ្ចាក់ថាប្រជាជនកម្ពុជាវ័យក្មេងមាន ផ្នត់គំនិតផ្ទុយគ្នាពីប្រជាជនដែលមានវ័យចំនាស់នោះទេ។ 

ជាចុងក្រោយ បន្ទាប់ពីរយៈពេល២ម៉ោងនៃការបកស្រាយនិងការផ្តល់ជាយោបល់ និងសំនួរ លោកបេន រូឡេច្ប ក៏បានបិទអង្គកម្មវិធីហើយក៏បានអគុណដល់អ្នកចូលរួមទាំងអស់សម្រាប់ជា ចំណាប់អារម្មណ៍និងការចែករំលែកដល់ការវិភាគលើការផ្លាស់ប្តូរនៃក្រមនិងតម្លៃក្នុងសង្គមកម្ពុជា។