គ្មានលំនៅឋានទៀតឡើយ (សាច់រឿងពីតំបន់បឹងកក់)

កាលពីខែ​កម្ភៈ ឆ្នាំ​២០០៧ សាលាក្រុង​រាជធានី​ភ្នំពេញ​បាន​ផ្តល់​​នូវ​កិច្ច​សន្យាជួល​ដែល​មាន​រយៈពេល​៩៩ឆ្នាំ ទៅឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​​ឈ្មោះថា​ស៊ូកាគូ អ៊ីន​។ សម្រាប់ដី​ប្រមាណ​ជា​១៣៣ហិចតានៃ​អចលនទ្រព្យ​មជ្ឈមណ្ឌល​ទីក្រុង​ដ៏សំខាន់ នៅក្នុង​ខ័ណ្ឌ​ដូនពេញ​របស់​រាជធានីភ្នំពេញ។ តំបន់​នេះ រួមបញ្ជូល​ទាំង​បឹង​កក់ ដែល​ជាបឹង​មួយ​ក្នុង​ចំណោម​បឹង​ធម្មជាតិ ដែល​នៅសេស​សល់​មួយចំនួន នៅក្នុង​ទីក្រុង និង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​២០០០០នាក់។ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ស៊ូកាគូ អ៊ីន បានចំណាយ​ប្រាក់​៧៩លាន​ដុល្លា សម្រាប់​ដីនេះ។

មិនយូរ​ប៉ុន្មាន​បន្ទាប់ពី ក្រុមហ៊ុនបាន​បង្ករ​នូវ​ភាព​ក្តៅក្រហាយ​ដល់​ប្រជាពលរដ្ឋ​យ៉ាង​ច្រើន ដែល​មាន​កំណើត​នៅលើ​បឹង​នេះ។ កាលពីខែ​សីហា ឆ្នាំ​២០០៨ រដ្ឋាភិបាល​បាន​ប្រែក្លាយ​ដី​នេះ ពីដី​សាធារណៈ​របស់​រដ្ឋ ទៅជា​​ដីឯកជន​របស់​រដ្ឋវិញ។ ហេតុផល​ដ៏សមរម្យ ដើម្បី​ការផ្លាស់​ប្តូរ​​នៃស្ថានភាព​នេះ មិនត្រូវបានគេ​ផ្តល់ឲ្យឡើយ ហើយ​តាមពិត​ការផ្លាស់​ប្តូរបានផ្តល់ឲ្យ​នូវ​មោឃភាព​នៃកិច្ច​សន្យា​ជួល​របស់​ក្រុម​ហ៊ុន​ស៊ូកាគូ។ បឹងនេះ​ត្រូវបានចាក់ដីបំពេញ​អស់រយៈពេលជាច្រើនថ្ងៃ ដោយយកដីខ្សាច់​ដែល​បូម​ពី​ទន្លេរ​មេគង្គ។ ក្រុមអ្នកស្រុក​ត្រូវបាន​គេផ្តល់​នូវ​ជម្រើស​៣យ៉ាងៈ រួមមាន​សំណងជាសាច់ប្រាក់ ចំនួន​$៨៥០០ ឬ​ដីឡូ​នៅ​ដំណាក់កន្ទួត​ដែល​ជាទីតាំង​លំនៅថ្មី រួម​ជាមួយ​និង​សាច់ប្រាក់​$៥០០ ឬនៅនឹងកន្លែង​ដែល​ អភិវឌ្ឍន៍ឡើង​វិញ ប៉ុន្តែក្រោយ​រយៈពេលតែ​ប្រាំឆ្នាំប៉ុន្នោះ​សម្រាប់​អ្នកស្រុក​ជាបណ្តោះអាសន្ន នៅក្នុង​តំបន់​តាំង​ទីលំនៅថ្មី។

ថ្វីបើមាន​ការបំភិតបំភ័យ និង​មាន​អំពើហឹង្សា​ប្រឆាំង​ទៅនឹង​ពួកគេ​យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ​ទាំង​នោះ​នៅតែ​បាន​ធ្វើការ​តវ៉ា។ ពួកគេ​បាន​អំពាវនាវ​ដល់​តុលាការ​ក្នុង​ស្រុក រដ្ឋាភិបាល ក្រុមហ៊ុន លោកនាយករដ្ឋមន្រ្តី និង​អគ្គលេខាអង្គការ​សហប្រជាជាតិ និង​លោក បាន គីមូន។ ប៉ុន្តែ​គ្មាន​អ្វី​បាន​កើតឡើង​នោះទេ។ រីឯ​លំនៅឋាន​ដែល​លិចទឹកកាន់តែខ្លាំង និងលំនៅឋានដែល​មិនអាច​រស់​នៅបាន អ្នកស្រុក​កាន់តែច្រើនទៅច្រើនទៅ បាន​ចាប់ផ្តើម​បន្ទន់​ខ្លួន​​ទៅ​នឹង​សម្ពាធ​នេះ។ នៅក្នុង​ករណីជាច្រើន ពួកគេ​កាន់តែ​ដុនដាប បន្តិច​ក្រោយ​មក​ក៏បាន​ចុះហត្ថលេខាទៅលើដី និង​ទ្រព្យសម្បត្តិ ដែល​មាន​តម្លៃ​រ៉ាប់​ម៉ឺន​ដុល្លារ​ ដោយ​ទទួល​បាន​សាច់ប្រាក់​​ចំនួន $៨០០០ រួមជាមួយ​នឹង​ថ្លៃ​ដឹកជញ្ជូន។ ឯកសារ​បោះពុម្ភផ្សាយ​នេះ បានមកពី អតីត​អ្នកស្រុក​មួយចំនួនពី​តំបន់នេះ។​

សម្រាប់ការអានអត្ថបទនេះពេញលេញ សូមទាញយកឯកសារ PDF(ជាភាសាអង់គ្លេស) ដូចខាងក្រោម៖