ថាមពលនុយក្លេអ៊ែរនៅកម្ពុជា - ភាពអត់ឃ្លានរបស់ប្រទេសកម្ពុជាទៅលើថាមពលនិងការរីកលូតលាស់

ថាមពលនុយក្លេអ៊ែរនៅកម្ពុជា - ភាពអត់ឃ្លានរបស់ប្រទេសកម្ពុជាទៅលើថាមពលនិងការរីកលូតលាស់

រូបភាពទី១៖ ការចំលងរោគដែលបណ្ដាលមកពី Super-GAU នៅក្នុងអាស៊ីអាគ្នេយ៍ដែលបង្ហាញជាឧទាហរណ៏នៃការរលាយស្នូលនៅឆេណូប៊ីលឆ្នាំ១៩៨៦​ ដូចគ្នានឺងតំបន់ជម្លៀសនៅ ហ្វូគូស៊ីម៉ាឆ្នាំ២០១១ (ពណ៌លឿង តំបន់ជម្លៀស៣០គីឡូម៉ែត្រ)រូបភាពទី១៖ ការចំលងរោគដែលបណ្ដាលមកពី Super-GAU នៅក្នុងអាស៊ីអាគ្នេយ៍ដែលបង្ហាញជាឧទាហរណ៏នៃការរលាយស្នូលនៅឆេណូប៊ីលឆ្នាំ១៩៨៦​ ដូចគ្នានឺងតំបន់ជម្លៀសនៅ ហ្វូគូស៊ីម៉ាឆ្នាំ២០១១ (ពណ៌លឿង តំបន់ជម្លៀស៣០គីឡូម៉ែត្រ). Creator: អាលិចសានដឺរ ម៉ាកស្ស. រក្សារសិទ្ធគ្រប់យ៉ាង

ដើម្បីឱ្យប្រជាពលរដ្ឋនៅក្នុងប្រទេសរបស់ខ្លួនមានភាពរុងរឿងតាមរយៈកំណើនសេដ្ឋកិច្ច រដ្ឋាភិបាលកម្ពុជាចង់បំពេញបំណងនៃការស្រេកឃ្លាននូវថាមពលនុយក្លេអ៊ែរ។ អ្វីដែលនៅក្នុងឆ្នាំ២០១២ត្រូវបានគេចាត់ទុកថាជាការអនុវត្តន៍នៃច្បាប់នយោបាយដែលមានគ្រោះថ្នាក់ជាពិសេសនៅក្នុងទិសដៅនៃប្រទេសជិតខាងដូចជាប្រទេសថៃ និងវៀតណាម។នៅពេលរដ្ឋាភិបាលកម្ពុជាបាននិយាយថាគ្មាននរណាម្នាក់នៅក្នុងប្រទេសកម្ពុជាមានបំណងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរទេ ឥឡូវនេះវាបានក្លាយទៅជាការពិតនៃនយោបាយបរទេស និងថាមពលនៅអាស៊ីអាគ្នេយ៍។ រួមជាមួយការគាំទ្រពីប្រទេសរុស្ស៊ី កម្ពុជាមានគោលបំណងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរមួយនៅខេត្តកោះកុងដែលនៅជិតឈូងសមុទ្រថៃ ។ (GLOBAL TIMES 2012; INVESTININE 2015) 

ប្រទេសចិនក៏ចង់ធ្វើការឱ្យកាន់តែជិតស្និទ្ធជាមួយកម្ពុជាក្នុងវិស័យនុយក្លេអ៊ែរដែរ។ អ្នកតំណាងនៃប្រទេសទាំងពីរបានជួបប្រជុំគ្នានៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ដើម្បីពិភាក្សាអំពីក្របខ័ណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នា (MoU។ យោងតាមកាសែតភ្នំពេញប៉ុស្តិ៍បានឱ្យដឹងថាវានឹងផ្តោតជាសំខាន់លើការសាងសង់រ៉េអាក់ទ័រស្រាវជ្រាវដែលផ្តោតទាំងស្រុងលើការស្រាវជ្រាវសម្រាប់គោលបំណងវេជ្ជសាស្ត្រ។ (INVESTINIAN 2015 LANG 2016: 8; MURRAY 2012 PHNOM PENH POST 2017 UNFCCC 2012)

ក្រុមអ្នកតស៊ូមតិផ្នែកថាមពលនុយក្លេអ៊ែរបានអះអាងថាប្រសិនជាមានភាពជោគជ័យក្នុងការអនុវត្តនុយក្លេអ៊ែររ៉េអាក់ទ័រ ប្រទេសកម្ពុជាអាចកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់បានដូចជាឧស្ម័នកាបូនឌីអុកស៊ីត។ ទោះជាយ៉ាងណាក៏ដោយឧស្ម័នផ្ទះកញ្ចក់ត្រូវបានបញ្ចេញសម្រាប់ដំណើរការអ៊ុយរ៉ានីញ៉ូមនិងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមដែលបញ្ចាក់ច្បាស់ថាថាមពលនុយក្លេអ៊ែរទាំងមូលមានកម្រិតកាបូនតិចជាងស្ថានីយកំដៅនិងថាមពលរួមបញ្ចូលគ្នាដែលត្រូវបានគេស្គាល់ថាជាគ្រឿងឧស្ម័ន។ លើសពីនេះទៀតពួកអ្នកគាំទ្រថាមពលនុយក្លេអ៊ែរនិយាយថាផ្នែកដ៏ធំនៃភាពស្រេកឃ្លានថាមពលរបស់ប្រទេសកម្ពុជាអាចនឹងត្រូវបានបំពេញចិត្តហើយម្យ៉ាងវិញទៀតនឹងផ្តល់នូវមូលដ្ឋានសម្រាប់ការផ្គត់ផ្គង់ថាមពលឯករាជ្យ កំណើនសេដ្ឋកិច្ច និងភាពរុងរឿង។ ផ្ទុយទៅវិញភាពពឹងផ្អែកខាងធនធានធម្មជាតិរបស់កម្ពុជានឹងកើនឡើងខណៈពេលដែលកម្ពុជាត្រូវនាំចូលអ៊ុយរ៉ាញ៉ូមពីបរទេសដូចជាប្រទេសកាហ្សាក់ស្ថាន កាណាដា ឬអូស្រ្តាលី ដើម្បីធ្វើការដំណើរការរោងចក្រថាមពលនុយក្លេអ៊ែរ។

ឧទាហរណ៍នៅក្នុងប្រទេសអាល្លឺម៉ង់បានបង្ហាយថាអត្រាមហារីកនៃកុមារដែលរស់នៅជុំវិញស្ថានីយថាមពលនុយក្លេអ៊ែរក្នុងរង្វង់៥គីឡូម៉ែត្រកើនឡើង៦០ភាគរយខណៈពេលដែលជំងឺមហារីកគ្រាប់ឈាមកើនឡើង១២០ភាគរយ។ មនុស្សពេញវ័យក៏រងផលប៉ះពាល់ច្រើនដែរ។ ហេតុផលដែលបណ្ដាលអោយមានបញ្ហានេះគឺពីព្រោះរោងចក្រថាមពលនុយក្លេអ៊ែរបញ្ចេញសារធាតុវិទ្យុសកម្មតាមរយៈបំពង់ផ្សែងរបស់វាដូចជា អ៊ីដ្រូសែន(tritium), កាបូន(carbon), ស្រ្ដូនទីយូម(strontium), អីយូឌីន(iodine), សេរីយូម(cerium), ភ្លូតូនីយូម(plutonium), គ្រីបតុង(krypton), អាហ្គុង(argon) និង សេនុង(xenon)។ ឧស្ម័នទាំងនេះឆ្លងកាត់ខ្យល់និងភ្លៀងទៅក្នុងទឹកដូចជាបឹង ទន្លេ និងសមុទ្រហើយត្រូវបានស្រូបយកដោយសារពាង្គកាយ។ វិទ្យុសកម្មអ៊ីដ្រូសែន(tritium)អាចលាយបញ្ចូលជាមួយកោសិការបស់រាងកាយហើយនឹងធ្វើឱ្យខូចខាតដល់សម្ភារៈហ្សែនហើយទីបំផុតបណ្តាលឱ្យកើតមហារីក។ សេណារីយ៉ូបែបនេះក៏អាចកើតឡើងដែរចំពោះកម្មករជាច្រើននាក់នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរជាពិសេសប្រសិនបើពួកគេមិនមានបំពាក់ឧបករណ៍ការពារកាំរស្មីគ្រប់គ្រាន់នៅពេលដែលពួកគេធ្វើការសម្អាតជួសជុលនៅកន្លែងគ្រោះថ្នាក់បំផុត។កាកសំណល់ក្តៅពីរោងចក្រថាមពលនុយក្លេអ៊ែរក៏អាចបំពុលដល់ការផ្គត់ផ្គង់អុកស៊ីសែនសម្រាប់ត្រីនៅតាមទន្លេផងដែរ។ នេះជាមូលហេតុដែលមនុស្សជាច្រើននៅតំបន់ជុំវិញនោះប្រឈមនឹងការខ្វះខាតអាហារ។ ទិដ្ឋភាពសុខភាពនិងសេណារីយ៉ូទាំងនេះនឹងកើតមានច្រើនក្នុងករណីប្រតិបត្តិការរោងចក្រថាមពលនុយក្លេអ៊ែរ។ វាក៏មានន័យផងដែរថាតំបន់ទាំងនោះនៅក្នុងប្រទេសកម្ពុជានឹងមិនអាចរស់នៅបាន។ ក្រៅពីមានការគំរាមកំហែងដល់បញ្ហាសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជា រដ្ឋាភិបាលក៏ប្រឈមនឹងបញ្ហាធំៗដូចជាមរណភាពដោយសារជំងឺមហារីក បញ្ហាអេកូឡូស៊ីនិងវិបត្តិសេដ្ឋកិច្ច ចំណាកចេញពីទីជនបទនិងចូលទីក្រុងលើសលុប។ ប្រតិបត្តិកររោងចក្រនុយក្លេអ៊ែរមិនមានកាតព្វកិច្ចបង់ថ្លៃខូចខាតទេហេតុដូច្នេះការផលិតថាមពលបែបនេះមានតំលៃថោកនិងការចំនាយមានប្រសិទ្ធិភាព។ (ELEKTRIZITÄTSWERKE SCHÖNAU 2010: 3, 10, 11-13)

ដូចដែលបានបញ្ជាក់រួចមកហើយថាសេណារីយ៉ូដែលបានពិពណ៌នាខាងលើត្រូវបានគេចាត់ទុកថាជាលទ្ធផលនៃការដាក់ឱ្យដំណើរការស្ថានីយថាមពលនុយក្លេអ៊ែរ។ ហានិភ័យសំណល់ដែលគេហៅថា "Super-GAU" (អក្សរកាត់អាឡឺម៉ង់សម្រាប់គ្រោះថ្នាក់ធំបំផុតដែលអាចកើតឡើង)។ សេណារីយ៉ូនេះមិនមានភាពស្រដៀងទៅនឹងគ្រោះមហន្តរាយនៅ ហារីសប៊ឺគ ឆេណូប៊ីល និងហ៊្វូគូស៊ីម៉ាទេ។ នៅទីក្រុងឆេណូប៊ីលប្រហែល២១៨០០០គីឡូម៉ែតការ៉េត្រូវបានបំពុលដោយវិទ្យុសកម្ម(សូមមើលរូបភាពទី១)។ នៅហ្វូគូស៊ីម៉ាមិនមានតួលេខណាមួយត្រូវបានបោះពុម្ពផ្សាយទេ។ ទោះជាយ៉ាងណា រង្វង់នៃការបញ្ចេញថាមពលវិទ្យុសកម្មគឺ៨០គីឡូម៉ែត្រ(សូមមើលរូបទី១)។ ប្រសិនបើប្រទេសកម្ពុជាប្រឈមមុខនឹងហានិភ័យនេះ ការកើតឡើងនៃ Super-GAU ត្រូវមានជារៀងរាល់ថ្ងៃ។ ដោយសាររោងចក្រនុយក្លេអ៊ែរមិនត្រូវបានការពារពីការធ្លាក់យន្តហោះនោះ ស្ថានភាពនេះនឹងត្រូវគំរាមកំហែងដល់ទឹកដីខេត្តកោះកុងដោយសារតែនៅតំបន់នេះមានយន្ដហោះជាច្រើនឆ្លងកាត់ច្រើនដងក្នុងមួយថ្ងៃៗ។ លើសពីនេះទៀតព្រឹត្តិការណ៍ព្យុះធម្មតាដូចជាខ្យល់ព្យុះអាចបណ្តាលឱ្យខូចថាមពលនៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរ។ ស្ថានភាពនៃការសង្គ្រោះបន្ទាន់នេះមានន័យថារ៉េអាក់ទ័រមិនទទួលបានការផ្គត់ផ្គង់ថាមពលអគ្គីសនីជាបណ្តោះអាសន្នទេ ដោយសារលទ្ធផលនៃភាពត្រជាក់របស់ម៉ាស៊ីនរ៉េអាក់ទ័របរាជ័យហើយធ្វើអោយមានការរលាយស្នូល។ គ្រោះថ្នាក់ធម្មជាតិដូចជា ព្យុះត្រូពិក ឬព្យុះស៊ីក្លូនអាចមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៅក្នុងលក្ខណៈជា Super-GAU។ ហេតុដូច្នេះហើយទឹកជំនន់ដែលកើតមានជាទូទៅនៅក្នុងប្រទេសកម្ពុជាគឺជាហានិភ័យធំធេងចំពោះរោងចក្រថាមពលនុយក្លេអ៊ែរ។ សូម្បីតែបុគ្គលិកដែលឋិតនៅក្នុងកំរិតណាក៏ដោយ ហានិភ័យដែលបុគ្គលិកទាំងនោះមិនបានយល់ដឹងពីការណែនាំ អានច្រឡំ ឬសញ្ញាហាមឃាត់ផ្សេងៗគឺមិនអាចគណនាបាន ហេតុដូច្នេះវាជាហានិភ័យដ៏ខ្លាំងខ្លាមួយសំរាប់ពួកគេ។ (ELEKTRIZITÄTSWERKE SCHÖNAU 2010: 20-23; SPIEGEL ONLINE

ប្រសិនបើមានSuper-GAU នៅកម្ពុជា វាអាចជាផលប៉ះពាល់មួយមិនត្រឹមតែនៅក្នុងប្រទេសរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវាអាចប៉ះពាល់ទៅលើតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ រូបទី១បង្ហាញថាក្នុងSuper-GAU ដែលមានទំហំនៃឆេណូប៊ីលមិនត្រឹមតែធំជាងពាក់កណ្តាលនៃប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែផ្នែកខ្លះនៃប្រទេសវៀតណាមនិងថៃក៏ត្រូវបានបំពុលដោយវិទ្យុសកម្មនេះដែរ ហើយទីកន្លែងនោះក៏មិនអាចរស់នៅបានដែរ។ ការជម្លៀសខ្លួនក្នុងរយៈពេលពីរទៅបីម៉ោងបន្ទាប់ពីគ្រោះមហន្តរាយក្នុងករណីធ្លាក់យន្តហោះឬការផ្ទុះកាំរស្មីវិទ្យុសកម្មមិនអាចគេចរួចបានទេ ដោយសារតែវិទ្យុសកម្មមិនស្ថិតនៅក្នុងរ៉េអាក់ទ័រទៀតទេដោយឡែកវារីករាលដាលហើយក្លាយទៅជាពពកវិទ្យុសកម្ម។

គ្រប់ឆ្នេរសមុទ្រនៅក្នុងប្រទេសកម្ពុជានឹងត្រូវកខ្វក់ហើយវាអាស្រ័យលើចរន្តសមុទ្រនៅក្នុងឈូងសមុទ្រថៃប្រសិនបើវាមានSuper-GAUកើតឡើង តំបន់ឆ្នេរសមុទ្រនៃប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ីនិងហ្វីលីពីននឹងត្រូវបានបំពុលជាមួយនឹងការចម្លងរោគវិទ្យុសកម្ម។ វានឹងមាន ឥទ្ធិពលដែលមិនអាចទាយទុកជាមុនបានលើប្រព័ន្ធបរិស្ថានមនុស្សនៅគ្រប់តំបន់។ យើងមិន អាចបដិសេធបានទេថាមហន្តរាយបែបនេះអាចប៉ះពាល់ដល់ទ្វីបអូសេអានី។ ប្រតិបត្តិកររបស់រោងចក្រនុយក្លេអ៊ែរមិនត្រូវបានធានាសម្រាប់ករណីបែបនេះទេ ដែលមានន័យថាក្នុងករណីមានមហន្តរាយកើតមានឡើង ពួកគេនឹងមិនទទួលបានសំណងឡើយ។ ផ្ទុយទៅវិញដូចដែលបានបញ្ជាក់រួចមកហើយនេះគឺជាមូលហេតុដែលថាមពលនុយក្លេអ៊ែរមានតម្លៃថោកជាងក្នុងមួយគីឡូវ៉ាត់ម៉ោង ឧទាហរណ៍ថាមពលកកើតឡើងវិញ។ (ELEKTRIZITÄTSWERKE SCHÖNAU 2010: 26-27)

លើសពីនេះទៅទៀត សំណួរមួយដែលនៅតែបើកចំហគឺ តើមានកន្លែងណាដែលអាចដាក់កំណាត់ធ្យូងវិទ្យុសកម្មចាស់ៗដែលឆេះនិងកាកសំណល់នុយក្លេអ៊ែរផ្សេងទៀតបាន? ហេតុដូច្នេះហើយបញ្ហាកាកសំណល់មិនត្រឹមតែជាបញ្ហាដែលមិនមានដំណោះស្រាយសំរាប់ប្រទេសកម្ពុជានោះទេ។ ក្នុងសកលលោក សូម្បីតែបន្ទាប់ពីជិតរយះពេល១០០ឆ្នាំនៃបញ្ហាថាមពលនុយក្លេអ៊ែរ យើងនៅតែមិនមានដំណោះស្រាយចំពោះបញ្ហានេះទេ។ កន្លែងផ្ទុកចុងក្រោយដែលមានទីតាំងភូមិសាស្ត្រមានស្ថិរភាពហើយនៅឆ្ងាយពីជីវចម្រុះដ៏សម្បូរបែប វត្ថុធាតុដើមក៏ដូចជាឥទ្ធិពលរបស់មនុស្សគឺមិនអាចស្រមើស្រម៉ៃបានទេនៅក្នុងប្រទេសត្រូពិកដូចជាប្រទេសកម្ពុជាឬតំបន់ត្រូពិចទាំងមូល។ (ELEKTRIZITÄTSWERKE SCHÖNAU 2010: 33-36)

 ឯកសារយោង

ELEKTRIZITÄTSWERKE SCHÖNAU (2010): 100 gute Gründe gegen Atomkraft. 4. Aufl. Schönau. 72 S.

INVESTINE (2015): Cambodia to build its first nuclear power plant. http://investvine.com/cambodia-to-build-its- first-nuclear-power-plant/ (02.10.2017).

GLOBAL TIME (2012): Cambodia has no plan to build nuclear power plant for now.http://www.globaltimes.cn/content/741035.shtml (02.10.2017).

LANG, C. (2016): REDDheads : Die Menschen hinter REDD und der Klima-Betrug in Südostasien. Konflikte um Rohstoffe in Asien. S. 12.

MURRAY, L. R. (2012): Target Cambodia. http://www.worldpolicy.org/journal/summer2012/target-cambodia (01.10.2017).

PHNOM PENH POST (2017): Chinese nuclear pact in the works. http://www.phnompenhpost.com/national/chinese- nuclear-pact-works (04.11.2017).

SPIEGEL ONLINE (2010): Tschernobyl - Pflanzen passen sich der Radioaktivität an.http://www.spiegel.de/wissenschaft/natur/tschernobyl-pflanzen-passen-sich-der-radioaktivitaet-an-a- 717812.html (02.10.2017) 

UNFCCC (2016): LDC Country Information. http://unfccc.int/cooperation_and_support/ldc/items/3097.php (01.10.2017).

WORLD URANIUM (2017): World Uranium Mining Production. http://world-nuclear.org/information-library/nuclear- fuel-cycle/mining-of-uranium/world-uranium-mining-production.aspx (02.10.2017).

0 អត្ថាធិប្បាយ

បន្ថែមសេចក្តីអត្ថាធិប្បាយថ្មី

បន្ថែមសេចក្តីអត្ថាធិប្បាយថ្មី