គម្រោងស្តីពីសកម្មភាពស្ត្រីសម្រាប់ការបញ្ចេញមតិនិងភាពអង់អាច(WAVE)ឆ្នាំ២០១៧

គម្រោងស្តីពីសកម្មភាពស្ត្រីសម្រាប់ការបញ្ចេញមតិនិងភាពអង់អាច(WAVE)ឆ្នាំ២០១៧

ការប្រជុំអំពីការឆ្លុះបញ្ចាំងជាមួយបេក្ខជនស្ត្រីនយោបាយដែលមានសក្តានុពល(PPWCs) ដើម្បីកម្តៅសាច់ដុំនិងសម្របសម្រួលការចែករំលែកបទពិសោធន៏និងផែនការសម្រាប់ការ បោះឆ្នោតដោយអមរា(Amara) នៅក្នុងខេត្តសៀមរាប ត្រូវបានឧបត្ថម្ភថវិកាដល់គម្រោងនេះ ដោយអង្គការមូលនិធិហេនរេចបូលកម្ពុជា ។

គម្រោងនេះមានគោលបំណងដើម្បីផ្ដល់សក្កានុពលដល់ស្រ្ដីនៅក្នុងភាពជាអ្នកដឹកនាំតាម រយះ ការដឹកនាំរបស់ស្រ្ដីម្នាក់ៗនៅក្នុងនយោបាយ ការសំរេចចិត្តនៅក្នុងសង្គមនិងការ ផ្សព្វផ្សាយប្រព័ន្ធនយោបាយនិងគ្រប់គ្រងអោយបានប្រសើរជាងមុនដើម្បីទទួលខុសត្រូវ ចំពោះសិទ្ធិនិងឋានៈរបស់ស្រ្ដីចំពោះសមភាពយេនឌ័រ។

នៅក្នុងកិច្ចប្រជុំនេះបានផ្តល់នូវឱកាសដើម្បីឆ្លុះបញ្ចាំងនូវរាល់មេរៀនដែលបាន បណ្តុះបណ្តាលចាប់តាំងពីឆ្នាំ២០១៥ដល់ឆ្នាំ២០១៦ដោយអង្គការអមរាដើម្បីមើលពីរបៀប ដែលPPWCs យល់អំពីតួនាទីរបស់ពួកគេនិងវិធីដែលពួកគេនឹងរៀបចំសម្រាប់ការបោះឆ្នោត នាពេលខាងមុខនៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧។ វាជាព្រឹត្តិការណ៍សម្រាប់ពួកគេ ដើម្បីអនុវត្ត ជំនាញរបស់ពួកគេនិងរៀនថាអ្នកណាជាមនុស្សដែលពួកគេត្រូវការដើម្បីដោះស្រាយបញ្ហា ជាមួយ ដើម្បីឈ្នះការបោះឆ្នោតនិងការសន្យារបស់ពួកគេក្រោយពីការបោះឆ្នោត។

នៅក្នុងស្ថានភាពនៃការផ្លាស់ប្តូរទំនៀមទំលាប់នៃការងារនិងជីវិតស្រ្តីជាពិសេសPPWCsកំពុងប្រឈមបញ្ហាជាច្រើនដូចជាការខ្វះការគាំទ្រពីគ្រួសារ ការត្រួតពិនិត្យខ្លួនឯង ចំណេះដឹងមាន ការកំនត់ និងគំនិតស្តីពីយេនឌ័រនៅក្នុងសហគមន៍។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេបាន តស៊ូយ៉ាងខ្លាំងដើម្បីប្រយុទ្ធប្រឆាំងចំពោះការផ្លាស់ប្តូរនេះនិងដើម្បីយកឈ្នះបញ្ហាសមភាព យេនឌ័រ។

0 អត្ថាធិប្បាយ

បន្ថែមសេចក្តីអត្ថាធិប្បាយថ្មី

បន្ថែមសេចក្តីអត្ថាធិប្បាយថ្មី