ព័ត៌មានពីប្រទេសកម្ពុជា

ព័ត៌មានពីប្រទេសកម្ពុជា

ស្នើសុំដកសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល

យើងខ្ញុំទាំងអស់គ្នា តំណាងឲ្យអង្គការអន្តរជាតិ សូមអំពាវនាវដល់រដ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមមេត្តាដកចេញជាបន្ទាន់នូវសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល(LANGO)។

រូបភាពនៃព្រឹត្តិការណ៍មួយនៃការបញ្ឈប់អំពើហឹង្សាលើស្ត្រីនិងកុមារ តើអ្នកត្រូវធ្វើអ្វី?

ព្រឹត្តិការណ៍នេះត្រូវបានសហការឧបត្ថម្ភដោយ HBS ហើយវាបានធ្វើឡើងនៅឧទ្យាន សាធារណៈវត្តបុទុម រាជធានីភ្នំពេញ ប្រទេសកម្ពុជា នៅថ្ងៃសៅរ៍ ទី៦ ខែធ្នូ​​​ ឆ្នាំ២០១៤

សេចក្តីថ្លែងការណ៍រួមទាក់ទងទៅនឹងការបន្តទង្វើរខុសច្បាប់របស់ អាជ្ញាធរខេត្តឧត្តរមានជ័យ មកលើបុគ្គលិករបស់អង្គការសមធម៌កម្ពុជា

យើងខ្ញុំទាំងអស់គ្នាជាក្រុមអង្គការសង្គមស៊ីវិលដូចដែលបានរាយនាមខាងក្រោមសូមថ្កោលទោសចំពោះអាជ្ញាធរខេត្តឧត្តរមានជ័យ ដែលចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៤មក បានធ្វើការការរារាំង បំពារបំពាន  និងគំរាមកំហែងដល់បុគ្គលិកសិទ្ធិមនុស្ស។

 

ព័ត៌មានពីប្រទេសកម្ពុជា

ព័ត៌មានពីប្រទេសកម្ពុជាអ្នកបង្កើត: Michael Coughlan. CC-BY-SA 2.0

សូមស្វាគមន៍មកកាន់វែបសាយHBSប្រចាំ ប្រទេសកម្ពុជា

មូលនិធិហេនរេចបូល – ការិយាល័យប្រចាំ ប្រទេសកម្ពុជា
មូលនិធិហេនរេចបូលឬត្រូវបានគេស្គាល់ថា ហេនរេចបូលស្ទិហ្វទង់គឺជាផ្នែកមួយនៃ ចលនានយោបាយបៃតងដែលកំពុង អភិវឌ្ឍន៍ពាសពេញពិភពលោកដើម្បីឆ្លើយ តបទៅនឹង ទំលាប់នយោបាយរបស់ សង្គមនិយម សេរីនិយម និងអភិរក្សនិយម។ឈ្មោះរបស់ យើងបានមកពី អ្នកនិពន្ធ និងក៏ជាអ្នកទទួល រង្វាន់ណូបែលគឺ លោក ហេនរេច បូល (Heinrich Böll)ដែលរូបគាត់ ជាអ្នកឲ្យតម្លៃទៅលើអ្វីដែលយើងកំពុងទាម ទារគឺ៖សេរីភាព ពលរដ្ឋក្លាហាន ការអធ្យាស្រ័យ ការជជែកពិភាក្សា ដែលប្រ កបដោយ បរិយាកាស សេរីនិងឯករាជ្យ។ 

ទីស្នាក់ការកណ្តាលរបស់មូលនិធិ ហេនរេចបូលគឺស្ថិតនៅទីក្រុងប៊ែកឡាំង នៃប្រទេស អាឡឺម៉ង់។កម្មវិធីអន្តរជាតិរបស់ យើងបាននឹងកំពុងអនុវត្តតាមរយៈ ការិយាល័យចំនួយ៣២នៅទូទាំងពិភពលោក ដោយក្នុងនោះមាន ការិយាល័យចំនួន៧ ស្ថិតនៅក្នុងទ្វីបអាស៊ី។

ដោយមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយដៃគូសង្គមស៊ីវិលចាប់តាំងពីឆ្នាំ ១៩៩៣មក មូលនិធិហេនរេចបូល HBFគឺជា មូលនិធិដំបូងគេរបស់ប្រទេសអាឡឺម៉ង់ ដែលបានបង្កើតការិយាល័យធ្វើការនៅ ប្រទេសកម្ពុជា។ ដោយផ្អែកលើភាព ជោគជ័យកន្លងមកនេះកម្មវិធីថ្មីៗរបស់យើង កំពុងផ្តោតការយកចិត្តទុកដាក់ទៅលើផ្នែក សំខាន់ៗចំនួនពីរគឺ៖ប្រជាធិបតេយ្យយេនឌ័រ និង អភិបាលកិច្ចធនធាន

Subscribe to RSSទទួលជាប្រចាំនូវអត្ថបទថ្មីៗ(RSS)