Internship

ហាត់ការ

អ្នកហាត់ការ ទីក្រុងភ្នំពេញ
សូមបញ្ជាក់ថា  សម្រាប់វគ្គហាត់ការ គឺត្រូវបានផ្តល់ឱ្យនៅ​​ ខែមករា​ ឆ្នាំ២០១៩។ កម្មវិធីហាត់ការរបស់មូលនិធិហេនរេចបូលផ្តល់ចំណេះដឹងនៅក្នុងមាតិការ និងការយល់ដឹងខាងផ្នែករដ្ឋបាលនៃការងាររបស់មូលនិធិនៅក្នុងប្រទេសកម្ពុជា។ យើងសូម ស្វាគមន៍និស្សិតមកពីគ្រប់បណ្តាប្រទេសទាំងអស់ និងសូមជំរុញលើកទឹកចិត្ត យុវវ័យកម្ពុជា និងតំបន់ អាស៊ីអាគ្នេហ៍ ដើម្បីមកដាក់ពាក្យ។ អ្នកហាត់ការធ្វើការនៅក្នុងបរិបទពហុវប្បធម៌ ជាមួយនឹងការផ្តោត ជាពិសេសទៅលើវប្បធម៌ និងសង្គមក្នុងតំបន់។ និស្សិតឈានមុខនឹងត្រូវបានផ្តល់ឪ្យកាសដើម្បី ធ្វើការលើប្រធានបទជាក់លាក់ដែលទាក់ទងទៅនឹងបទពិសោធន៍ និងចំណាប់អារម្មណ៍របស់ពួកគេ។ កំឡុងពេលហាត់ការគួរតែយ៉ាងហោចណាស់ក៏មានរយៈពេលបីខែដែរ។ សូមផ្ញើអ៊ីម៉ែលសម្រាប់ការដាក់ពាក្យរបស់អ្នកមកកាន់ info@kh.boell.org

អ្នកហាត់ការនៅការិយាល័យប្រចាំប្រទេសកម្ពុជារបស់មូលនិធិហេនរេចបូល

ហ្សៀ ហាន

អ្នកហាត់ការ (ផ្ដោតសំខាន់លើ អភិបាលកិច្ចធនធាន)

គីស៊ីតូ នដាលីរ៉ូ

អ្នកហាត់ការ (ធ្វើការជាមួយនឹងផ្នែកពីរគឺ ហិរញ្ញវត្ថុ និងសិទិ្ធមនុស្ស ការជួយជាមួយនឹងគម្រោងបច្ចុប្បន្ន)

សុនយ៉ា អាឡិចសាន់ដ្រា បាវីតស្គី

អ្នកហាត់ការជំនួយការកម្មវិធី ( ចាប់ពី ខែមិថុនា ដល់ខែសីហា ឆ្នាំ២០១៤)

ខ្ញុំធ្វើជាអ្នកហាត់ការ ជំនួយការកម្មវិធី ខាងផ្នែកយ៉េនឌ័រ និងសិទ្ធិមនុស្ស។ គម្រោងស្រាវជ្រាវសំខាន់របស់ខ្ញុំ ពាក់ព័ន្ធទៅនឹងការចំណាកស្រុក និងការជួញដូរមនុស្ស ខ្ញុំសូមលើកប្រទេសកម្ពុជាជាឧទាហរណ៍ ហើយខ្ញុំសិក្សាស្រាវជ្រាវលើការងារទាំងពីរនេះរួមគ្នាតែម្តង។ លើសពីនេះទៅទៀត អ្វីដែលខ្ញុំសរសេរក្នុងបរិបទនេះនឹងជួយបំភ្លឺទៅលើហេតុផល ដែលធ្វើឪ្យការចំណាកស្រុក ប្រែក្លាយទៅជាការជួញដូរទៅវិញ។ ដោយពិចារណាពីស្ថានភាពសេដ្ឋកិច្ច និងសង្គមបច្ចុបន្ននៅប្រទេសកម្ពុជា ព្រមទាំងបញ្ហាជាច្រើនទៀត ដែលនៅតែរីករាលដាល ក្រោយពីរបបខ្មែរក្រហម។

ព័ត៌មានពីប្រទេសកម្ពុជា

ព័ត៌មានពីប្រទេសកម្ពុជាPhoto: Michael Coughlan. Creative Commons License LogoThis image is licensed under Creative Commons License.

សូមស្វាគមន៍មកកាន់វែបសាយHBSប្រចាំ ប្រទេសកម្ពុជា

មូលនិធិហេនរេចបូល – ការិយាល័យប្រចាំ ប្រទេសកម្ពុជា
មូលនិធិហេនរេចបូលឬត្រូវបានគេស្គាល់ថា ហេនរេចបូលស្ទិហ្វទង់គឺជាផ្នែកមួយនៃ ចលនានយោបាយបៃតងដែលកំពុង អភិវឌ្ឍន៍ពាសពេញពិភពលោកដើម្បីឆ្លើយ តបទៅនឹង ទំលាប់នយោបាយរបស់ សង្គមនិយម សេរីនិយម និងអភិរក្សនិយម។ឈ្មោះរបស់ យើងបានមកពី អ្នកនិពន្ធ និងក៏ជាអ្នកទទួល រង្វាន់ណូបែលគឺ លោក ហេនរេច បូល (Heinrich Böll)ដែលរូបគាត់ ជាអ្នកឲ្យតម្លៃទៅលើអ្វីដែលយើងកំពុងទាម ទារគឺ៖សេរីភាព ពលរដ្ឋក្លាហាន ការអធ្យាស្រ័យ ការជជែកពិភាក្សា ដែលប្រ កបដោយ បរិយាកាស សេរីនិងឯករាជ្យ។ 

ទីស្នាក់ការកណ្តាលរបស់មូលនិធិ ហេនរេចបូលគឺស្ថិតនៅទីក្រុងប៊ែកឡាំង នៃប្រទេស អាឡឺម៉ង់។កម្មវិធីអន្តរជាតិរបស់ យើងបាននឹងកំពុងអនុវត្តតាមរយៈ ការិយាល័យចំនួយ៣២នៅទូទាំងពិភពលោក ដោយក្នុងនោះមាន ការិយាល័យចំនួន៧ ស្ថិតនៅក្នុងទ្វីបអាស៊ី។

ដោយមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយដៃគូសង្គមស៊ីវិលចាប់តាំងពីឆ្នាំ ១៩៩៣មក មូលនិធិហេនរេចបូល HBFគឺជា មូលនិធិដំបូងគេរបស់ប្រទេសអាឡឺម៉ង់ ដែលបានបង្កើតការិយាល័យធ្វើការនៅ ប្រទេសកម្ពុជា។ ដោយផ្អែកលើភាព ជោគជ័យកន្លងមកនេះកម្មវិធីថ្មីៗរបស់យើង កំពុងផ្តោតការយកចិត្តទុកដាក់ទៅលើផ្នែក សំខាន់ៗចំនួនពីរគឺ៖ប្រជាធិបតេយ្យយេនឌ័រ និង អភិបាលកិច្ចធនធាន

Subscribe to RSSទទួលជាប្រចាំនូវអត្ថបទថ្មីៗ(RSS)