ប្រធានបទ

យុត្តិធម៌អន្តរកាល

ការសិក្សានេះវិភាគ អំពីថាតើយេនឌ័រត្រូវបានលើកយកមក ពិចារណាដែរ ឬទេនៅក្នុងសម័យអន្តរកាលបន្ទាប់ពីមានសង្រ្គាម ជម្លោះហឹង្សា និង អំណាចផ្តាច់ការ និងប្រសិនបើមានការពិចាណា តើធ្វើឡើងបែបណា។ សំណួរគន្លឹះដែលលើកឡើងនៅទីនេះគឺ៖ តើស្ថាប័ននិងយន្តការយុត្តិធម៌ អន្តរកាល     អាច សម្រេចបានយុត្តិធម៌យេនឌ័រកម្រិតណា? សំណួរនេះកើតចេញពីការសន្មតិដែលថា ទម្រង់នានានៃអំពើហឹង្សាខាងយេនឌ័រ ក៏ដូចជា ភាពខុសគ្នាខាងយេនឌ័រ ត្រូវតែលើក យកមកពិចារណាផងដែរ នៅពេលទទួលស្គាល់ពីសង្រ្គាម អំពើហឹង្សាជាទ្រង់ទ្រាយធំ  និងការរំលោភធ្ងន់ធ្ងរលើសិទ្ធិមនុស្ស។ មានតែតាមរយៈការធ្វើបែបនេះទេ ទើបអាច កំចាត់ចោលរចនាសម្ព័ន្ធហឹង្សា បង្កើតដំណើរការសន្តិភាពដោយនិរន្តរភាព និងរៀបចំឲ្យ មានយុត្តិធម៌សង្គមទៅបាន។

ការផ្តល់អំណាចដល់យុវជនជនជាតិដើមភាគតិច

រយៈពេល​ជាងបីឆ្នាំហើយ មូលនិធិហេនរេចបូលបាន និង​កំពុងគាំទ្រ​ដល់ការអភិវឌ្ឍន៍​របស់​សមាគមន៍​យុវជនជនជាតិដើមភាគតិច​កម្ពុជា(CIYA) ។ អង្គការទាំងពីរ​កំពុងធ្វើការរួមគ្នា​ចាប់តាំងពី​ស៊ីយ៉ាត្រូវបានចុះបញ្ជី​ជា​អង្គការឯករាជ្យមួយ កាលពី​ខែកញ្ញា ឆ្នាំ​២០០៨។ ស៊ីយ៉ា​ជា​សមាគមន៍​ទីមួយ​របស់​យុវជនជនជាតិដើមភាគតិច នៅឯ​កម្រិត​ថ្នាក់ជាតិ។ ស៊ីយ៉ា​ធ្វើការដើម្បី​សម្រេច​នូវ​ទស្សនៈវិស័យ​របស់ខ្លួន នៃ​ពលរដ្ឋជនជាតិដើមភាគតិចដ៏ខ្លាំង និង​រីកចម្រើន ដែល​អាច​ការពារ​វប្បធម៌ និង​ប្រពៃណី​របស់​ជនជាតិភាគតិច ព្រមទាំង​ដីធ្លី និង​ធនធានធម្មជាតិ​របស់​ពួកគេផងដែរ។