អំពីប្រទេសកម្ពុជា

ការសាកសួររបស់សមាជិកសភាអាល្លឺម៉ង់ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា

តើ​រដ្ឋាភិបាល​សហព័ន្ធ​មាន​ទស្សនៈបែប​ណា ​ចំពោះ​ស្ថានភាព​សិទ្ធមនុស្ស​ដែល​កាន់តែ​ធ្ងន់ធ្ងរ​ នៅក្នុង​ប្រទេស​កម្ពុជា ​ដើម្បី​ទប់ស្កាត់​​ទៅនឹង​ប្រវត្តិ​នៃ​ការកើនឡើង​នៃ​ការចាប់ខ្លួន​នាពេលថ្មីៗនេះ មកលើ​សកម្មជន​សិទ្ធិដីធ្លី​៧នាក់​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​មួយឆ្នាំ​ពីបទ​បង្កការកកស្ទះ​ចរាចរ និង​ឃាតកម្ម​លើ​អ្នកកាសែត​ម្នាក់​ឈ្មោះ ទ្រាំង ទ្រី ខណៈ​កំពុង​តែ​ស៊ើបអង្គេត​លើ​ការកាប់ឈើ​ខុសច្បាប់៖ និង​តើ​​បណ្ឌិត ហ្វ្រីឌ្រីស ឃិតហ្សែលថ៍ រដ្ឋលេខាធិការ​របស់​ក្រសួង​សហព័ន្ធ​ដើម្បី​កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច និង​ការអិវឌ្ឍន៍​នឹង​មាន​វិធានការ​អ្វី នៅក្នុងអំឡុង​ពេល​ដំណើរទស្សនៈកិច្ច​របស់​លោក នៅ​ចុង​ខែ​នេះ​ដើម្បី​​ធ្វើឲ្យ​ស្ថានភាព​នេះ​បាន​ប្រសើឡើង?
អំពើពុករលួយ  អំពើហិង្សា និងយែនឌ័រ

អំពើពុករលួយ អំពើហិង្សា និងយែនឌ័រ

ប្រទេសមួយកំពុងដំណើរការទៅកាន់លទ្ធិប្រជាធិបតេយ្យ ប្រទេសកម្ពុជាត្រូវការកងកម្លាំងនគរបាលដែលអាចទុកចិត្តបាន ដើម្បីធានានីតិរដ្ឋ និងពង្រឹងការជឿជាក់ នៅក្នុងប្រព័ន្ធអភិបាលកិច្ច ក្នុងចំណោមប្រជាពលរដ្ឋរបស់ប្រទេសនេះ។ នៅទីបញ្ចប់នេះ ម្ចាស់ជំនួយដ៏សំខាន់ និងធនធានជាច្រើនរបស់រដ្ឋាភិបាល ត្រូវបានចំណាយ ដើម្បីចាប់ផ្តើមបង្កើតតួនាទីរបស់ស្ថាប័នថ្មី និងផ្តល់ឲ្យនូវការបណ្តុះបណ្តាលដល់នគរបាល ដើម្បីបង្កើនសមត្ថភាព។ បើទោះបីជាយ៉ាងណាភាពពិត កងកម្លាំងនគរបាល នៅតែត្រូវបានគេដឹងថាជាស្ថាប័នមួយក្នុងចំណោមស្ថាប័នពុករលួយបំផុតរបស់ប្រទេសនេះ។ ម៉្យាងវិញទៀត ទង្វើដ៏សាហាវរបស់នគរបាល ប្រឆាំងទៅនឹងជនស៊ីវិលបន្តកើតមាន ដែលបានបង្ហាញនៅក្នុងអំឡុងពេលការតវ៉ាបណ្តេញចេញពីដីធ្លី និងនៅអំឡុងពេលបាតុកម្ម ក្រោយពេលចេញផ្សាយនូវលទ្ធផលបោះឆ្នោតជាតិកាលពីថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០១៣ ដែលត្រូវបានគេជំទាស់យ៉ាងខ្លាំង។ ហេតុដូច្នេះហើយ អត្ថបទនេះស្វែងយល់ពីទិដ្ឋភាពដែលប្រឌិតឡើងថាតួនាទីរបស់ស្ថាប័នថ្មី និងការបណ្តុះបណ្តាលនគរបាលនឹងមានភាពចាំបាច់នាំឲ្យសម្រេចបាន កងកម្លាំងនគរបាលដ៏ត្រឹមត្រូវ។

គ្មានលំនៅឋានទៀតឡើយ (សាច់រឿងពីតំបន់បឹងកក់)

កាលពីខែ​កម្ភៈ ឆ្នាំ​២០០៧ សាលាក្រុង​រាជធានី​ភ្នំពេញ​បាន​ផ្តល់​​នូវ​កិច្ច​សន្យាជួល​ដែល​មាន​រយៈពេល​៩៩ឆ្នាំ ទៅឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​​ឈ្មោះថា​ស៊ូកាគូ អ៊ីន​។ សម្រាប់ដី​ប្រមាណ​ជា​១៣៣ហិចតានៃ​អចលនទ្រព្យ​មជ្ឈមណ្ឌល​ទីក្រុង​ដ៏សំខាន់ នៅក្នុង​ខ័ណ្ឌ​ដូនពេញ​របស់​រាជធានីភ្នំពេញ។ តំបន់​នេះ រួមបញ្ជូល​ទាំង​បឹង​កក់ ដែល​ជាបឹង​មួយ​ក្នុង​ចំណោម​បឹង​ធម្មជាតិ ដែល​នៅសេស​សល់​មួយចំនួន នៅក្នុង​ទីក្រុង និង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​២០០០០នាក់។ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ស៊ូកាគូ អ៊ីន បានចំណាយ​ប្រាក់​៧៩លាន​ដុល្លា សម្រាប់​ដីនេះ។
ជ្រុងមួយនៃតំបន់បឹងកក់   (ថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០១៤)

ការបាត់បង់តំបន់បឹងកក់ៈ ការបរិច្ចាករបស់នរណា ដើម្បីនរណា

បឹងកក់​ធ្លាប់​តែ​ជា​បឹង​ដ៏ស្រស់ស្អាត នៅក្នុង​ទីក្រុង​ភ្នំពេញ។ កាលពីឆ្នាំ​២០០៧ រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​កិច្ច​ព្រមព្រៀង​ជាមួយ​នឹង ក្រុមហ៊ុន​មួយ​ដើម្បី​ប្រគល់​ទៅឲ្យ​ក្រុម​ហ៊ុន​នោះ សម្រាប់​រយៈពេល​៩៩ឆ្នាំ។ កិច្ច​ព្រមព្រៀង​នេះ​ជាលទ្ធផល​ដែល​នាំឲ្យ​មាន​ការចាក់​បំពេញ​ដីខ្សាច់​នៅលើ​​បឹង​នោះ នៅក្នុង​គោលបំណង​ដើម្បី​ឲ្យក្រុមហ៊ុន សាងសង់​​លើ​ដី​នោះ។ បឹងនេះគឺមានទំហំ៣២៨រ៉ៃ ដែលវាអាចផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋរាប់ម៉ឺននាក់​ បើវាត្រូវបានផ្លាស់ប្តូរទៅជាដី។ វាហាក់ដូចជាការលះបង់ដ៏សមហេតុផលមួយសម្រាប់ទីក្រុងនៅក្នុងទិដ្ឋភាពនោះ។

សេចក្តីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា ដោយសាស្រ្តាចារ្យ សូរិយា ប្រាសាទ ស៊ូប៊ែឌី

ខ្ញុំជិត​​បញ្ចប់​បេសកកម្ម​ស្វែងរកការពិត ស្តី​ពី​សិទ្ធិមនុស្ស លើកទី១១​របស់​ខ្ញុំ​ សម្រាប់​ប្រទេសកម្ពុជា ដែល​ជាលើកទីពីរ ចាប់តាំងពី​ការបោះឆ្នោត​រដ្ឋសភាជាតិ ត្រូវបាន​ប្ររព្ធ​ធ្វើឡើង​នៅ​ខែ​កក្តដា ឆ្នាំ​២០១៣។ អ្វីដែល​ខ្ញុំមានបំណង​ដើម្បីធ្វើការបង្ហាញ​នោះ ​គឺ​ការស្វែងយល់ និង​គំនិត​តាំងពីដំបូង​របស់ខ្ញុំ អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស នៅក្នុង​ប្រទេស​នេះ ដោយសារតែ​ជា​បេសកកម្មចុងក្រោយ​របស់​ខ្ញុំ។ សេចក្តី​សន្និដ្ឋាន និង​ការផ្តល់​អនុសាសន៍​ចុងក្រោយ​របស់​ខ្ញុំនឹងត្រូវបាន​រក្សាទុក នៅក្នុង​របាយការណ៍​របស់​ខ្ញុំ​ដែល​ខ្ញុំនឹង​ធ្វើបទបង្ហាញ​ដល់​ក្រុមប្រឹក្សា​សិទ្ធមនុស្ស របស់​អង្គការ​សហប្រជាជាតិ នៅក្នុង​ខែកញ្ញា ឆ្នាំនេះ។