Partners

អរគុណច្រើន ពិសី និង សាលលី និងបុគ្គលិកទាំងអស់។ អ្នកកំពុងធ្វើការងារដ៏អស្ចារ្យមួយ!

ព័ត៌មានពីប្រទេសកម្ពុជា

ព័ត៌មានពីប្រទេសកម្ពុជាPhoto: Michael Coughlan. Creative Commons License LogoThis image is licensed under Creative Commons License.

សូមស្វាគមន៍មកកាន់វែបសាយHBSប្រចាំ ប្រទេសកម្ពុជា

មូលនិធិហេនរេចបូល – ការិយាល័យប្រចាំ ប្រទេសកម្ពុជា
មូលនិធិហេនរេចបូលឬត្រូវបានគេស្គាល់ថា ហេនរេចបូលស្ទិហ្វទង់គឺជាផ្នែកមួយនៃ ចលនានយោបាយបៃតងដែលកំពុង អភិវឌ្ឍន៍ពាសពេញពិភពលោកដើម្បីឆ្លើយ តបទៅនឹង ទំលាប់នយោបាយរបស់ សង្គមនិយម សេរីនិយម និងអភិរក្សនិយម។ឈ្មោះរបស់ យើងបានមកពី អ្នកនិពន្ធ និងក៏ជាអ្នកទទួល រង្វាន់ណូបែលគឺ លោក ហេនរេច បូល (Heinrich Böll)ដែលរូបគាត់ ជាអ្នកឲ្យតម្លៃទៅលើអ្វីដែលយើងកំពុងទាម ទារគឺ៖សេរីភាព ពលរដ្ឋក្លាហាន ការអធ្យាស្រ័យ ការជជែកពិភាក្សា ដែលប្រ កបដោយ បរិយាកាស សេរីនិងឯករាជ្យ។ 

ទីស្នាក់ការកណ្តាលរបស់មូលនិធិ ហេនរេចបូលគឺស្ថិតនៅទីក្រុងប៊ែកឡាំង នៃប្រទេស អាឡឺម៉ង់។កម្មវិធីអន្តរជាតិរបស់ យើងបាននឹងកំពុងអនុវត្តតាមរយៈ ការិយាល័យចំនួយ៣២នៅទូទាំងពិភពលោក ដោយក្នុងនោះមាន ការិយាល័យចំនួន៧ ស្ថិតនៅក្នុងទ្វីបអាស៊ី។

ដោយមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយដៃគូសង្គមស៊ីវិលចាប់តាំងពីឆ្នាំ ១៩៩៣មក មូលនិធិហេនរេចបូល HBFគឺជា មូលនិធិដំបូងគេរបស់ប្រទេសអាឡឺម៉ង់ ដែលបានបង្កើតការិយាល័យធ្វើការនៅ ប្រទេសកម្ពុជា។ ដោយផ្អែកលើភាព ជោគជ័យកន្លងមកនេះកម្មវិធីថ្មីៗរបស់យើង កំពុងផ្តោតការយកចិត្តទុកដាក់ទៅលើផ្នែក សំខាន់ៗចំនួនពីរគឺ៖ប្រជាធិបតេយ្យយេនឌ័រ និង អភិបាលកិច្ចធនធាន

Subscribe to RSSទទួលជាប្រចាំនូវអត្ថបទថ្មីៗ(RSS)