អាហារូបករណ៍សម្រាប់សិស្សថ្នាក់ក្រោមឧត្តម ក្រោយឧត្តម និងថ្នាក់ ស្រាវជ្រាវ

ពានរង្វាន់អាហារូបករណ៍របស់មូលនិធិហេនរិចបូលសម្រាប់សិស្សក្រោមឧត្តម ឧត្តម និងថ្នាក់ស្រាវ ជ្រាវ ប្រមាណ ១០០០នាក់ទៅលើគ្រប់មុខជំនាញទាក់ទងនិងវិទ្យាសាស្រ្តស្រាវជ្រាវ សិល្បៈ ក្នុង មហាវិទ្យាល័យ សម្រាប់គ្រប់ជាតិសាសន៍ជារៀងរាល់ឆ្នាំ។ យើងមានការរំពឹងទុកថា សិស្សដែលទទួល បានពានរង្វាន់និងទទួលបានការសិក្សាល្អ ហើយមាន ការចូលរួមក្នុងសង្គមនិងនយោបាយ រឹតតែនិងមានចំណាប់អារម្មណ៍ខ្ពស់ទៅលើគោលជំហររបស់មូលនិធិ ក្នុងនោះមាន កាផ្សព្វផ្សាយពី និរន្តភាពអេកូឡូជី ប្រជាធិបតេយ្យភាព សិទ្ធិមនុស្ស ការតាំងចិត្តនិងក្រមយុត្តិធម៌។ 

ចំណាំ៖ មូលនិធិទទួលយកពាក្យដែលដាក់តាមអនឡាញតែប៉ុនណ្ណោះ

សម្រាប់ថ្ងៃផុតកំណត់ លក្ខណ្ឌ និង ការចូលទៅកាន់ការបំពេញពាក្យសូមចុច

សម្រាប់អាហារូបរណ៍បន្ថែម និងការទំនាក់ទំនងទៅកាន់បណ្តាញបៃតង

 

  • ការិយាល័យអាហារូបរណ៍អាចជួយអ្នកទំនាក់ទំនងជាមួយអ្នកជំនាញក្នុងមុខជំនាញផ្សេងៗ រួមទាំង ការិយាល័យបណ្តាញទាំងក្នុងតំបន់ និង អន្តរជាតិ របស់មូលនិធិហេនរិចបូល។
  • ពួកយើងនិងជួយក្នុងទំនាក់ទំនងរវាងអ្នកទទួលបានអាហារូបករណ៍និងផ្តល់ជូននៅវេទិការផ្ទៃក្នុងសម្រាប់ពួកគេ។

 

សម្រាប់ការរក្សាទំនាក់ទំនងជាមូយអតីតនិស្សិត

  • អតីតនិស្សិតគឺត្រូវបានអញ្ចើញចូលរូមក្នុងជំនួបប្រជុំប្រចាំឆ្នាំ ដែលហៅថា អាឡុមណាយ សាឡន
  • ក្នុងនោះមានទស្សនាវត្តីរបស់អតីតនិស្សិតដែលបោះផ្សាយជាទៀងទាត់
  • មានអតីតនិសិ្សតអាហារូបករណ៍ជាច្រើនក្លាយជាដៃគូររបស់មូលនិធិ។ អតីតនិសិ្សតដែលរួមចំណែកក្នុងការជ្រើរើសអ្នកទទួលអាហារូបករណ៍បន្ទាប់ ក្លាយជាអ្នកសាស្រ្តាចារ្យក្នុងសកលវិទ្យាល័យនៅប្រទេសអាឡឺម៉ង់និងប្រទេសដទៃ ទៀត។
អាន​បន្ត

ទំនាក់ទំនង

Studienwerk der Heinrich-Böll-Stiftung
Fon: +49 - 30 - 28 534 - 400
ម៉ោងធ្វើការ៖
Mo, Tu, Thu, Fr 10-13 Uhr
អ៊ីម៉ែល៖ studienwerk@boell.de
Facebook
 

ការផ្សព្វផ្សាយសម្រាប់យុវជននិងយុវនារីដែលមានទេពកោសល្យខ្ពស់

យើងផ្សព្វផ្សាយនូវកម្មវិធីនេះសម្រាប់សិស្សសិក្សាឬក៏ទើបនឹងបញ្ចប់ការសិក្សាដែលមានឥរិយាបទល្អ សម្រាប់គោលដៅរបស់គម្រោងបៃតង ដែលចែករំលែកនូវមូលដ្ឋានគ្រិះនៃមូលនិធិហេនរិចបូល ដេលផ្អែកទៅលើ ប្រជាធិបតេយ្យភាព អេកូឡូជី សាមគ្គីភាព ហើយនិងអហឹង្សា ក៏សម្រាប់អ្នកសិស្ស ដែលសកម្មក្នុងការងារនយោបាយសង្គម។