អំពីប្រទេសកម្ពុជា

ការសាកសួររបស់សមាជិកសភាអាល្លឺម៉ង់ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា

តើ​រដ្ឋាភិបាល​សហព័ន្ធ​មាន​ទស្សនៈបែប​ណា ​ចំពោះ​ស្ថានភាព​សិទ្ធមនុស្ស​ដែល​កាន់តែ​ធ្ងន់ធ្ងរ​ នៅក្នុង​ប្រទេស​កម្ពុជា ​ដើម្បី​ទប់ស្កាត់​​ទៅនឹង​ប្រវត្តិ​នៃ​ការកើនឡើង​នៃ​ការចាប់ខ្លួន​នាពេលថ្មីៗនេះ មកលើ​សកម្មជន​សិទ្ធិដីធ្លី​៧នាក់​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​មួយឆ្នាំ​ពីបទ​បង្កការកកស្ទះ​ចរាចរ និង​ឃាតកម្ម​លើ​អ្នកកាសែត​ម្នាក់​ឈ្មោះ ទ្រាំង ទ្រី ខណៈ​កំពុង​តែ​ស៊ើបអង្គេត​លើ​ការកាប់ឈើ​ខុសច្បាប់៖ និង​តើ​​បណ្ឌិត ហ្វ្រីឌ្រីស ឃិតហ្សែលថ៍ រដ្ឋលេខាធិការ​របស់​ក្រសួង​សហព័ន្ធ​ដើម្បី​កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច និង​ការអិវឌ្ឍន៍​នឹង​មាន​វិធានការ​អ្វី នៅក្នុងអំឡុង​ពេល​ដំណើរទស្សនៈកិច្ច​របស់​លោក នៅ​ចុង​ខែ​នេះ​ដើម្បី​​ធ្វើឲ្យ​ស្ថានភាព​នេះ​បាន​ប្រសើឡើង?
អំពើពុករលួយ  អំពើហិង្សា និងយែនឌ័រ

អំពើពុករលួយ អំពើហិង្សា និងយែនឌ័រ

ប្រទេសមួយកំពុងដំណើរការទៅកាន់លទ្ធិប្រជាធិបតេយ្យ ប្រទេសកម្ពុជាត្រូវការកងកម្លាំងនគរបាលដែលអាចទុកចិត្តបាន ដើម្បីធានានីតិរដ្ឋ និងពង្រឹងការជឿជាក់ នៅក្នុងប្រព័ន្ធអភិបាលកិច្ច ក្នុងចំណោមប្រជាពលរដ្ឋរបស់ប្រទេសនេះ។ នៅទីបញ្ចប់នេះ ម្ចាស់ជំនួយដ៏សំខាន់ និងធនធានជាច្រើនរបស់រដ្ឋាភិបាល ត្រូវបានចំណាយ ដើម្បីចាប់ផ្តើមបង្កើតតួនាទីរបស់ស្ថាប័នថ្មី និងផ្តល់ឲ្យនូវការបណ្តុះបណ្តាលដល់នគរបាល ដើម្បីបង្កើនសមត្ថភាព។ បើទោះបីជាយ៉ាងណាភាពពិត កងកម្លាំងនគរបាល នៅតែត្រូវបានគេដឹងថាជាស្ថាប័នមួយក្នុងចំណោមស្ថាប័នពុករលួយបំផុតរបស់ប្រទេសនេះ។ ម៉្យាងវិញទៀត ទង្វើដ៏សាហាវរបស់នគរបាល ប្រឆាំងទៅនឹងជនស៊ីវិលបន្តកើតមាន ដែលបានបង្ហាញនៅក្នុងអំឡុងពេលការតវ៉ាបណ្តេញចេញពីដីធ្លី និងនៅអំឡុងពេលបាតុកម្ម ក្រោយពេលចេញផ្សាយនូវលទ្ធផលបោះឆ្នោតជាតិកាលពីថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០១៣ ដែលត្រូវបានគេជំទាស់យ៉ាងខ្លាំង។ ហេតុដូច្នេះហើយ អត្ថបទនេះស្វែងយល់ពីទិដ្ឋភាពដែលប្រឌិតឡើងថាតួនាទីរបស់ស្ថាប័នថ្មី និងការបណ្តុះបណ្តាលនគរបាលនឹងមានភាពចាំបាច់នាំឲ្យសម្រេចបាន កងកម្លាំងនគរបាលដ៏ត្រឹមត្រូវ។
ជ្រុងមួយនៃតំបន់បឹងកក់   (ថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០១៤)

ការបាត់បង់តំបន់បឹងកក់ៈ ការបរិច្ចាករបស់នរណា ដើម្បីនរណា

បឹងកក់​ធ្លាប់​តែ​ជា​បឹង​ដ៏ស្រស់ស្អាត នៅក្នុង​ទីក្រុង​ភ្នំពេញ។ កាលពីឆ្នាំ​២០០៧ រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​កិច្ច​ព្រមព្រៀង​ជាមួយ​នឹង ក្រុមហ៊ុន​មួយ​ដើម្បី​ប្រគល់​ទៅឲ្យ​ក្រុម​ហ៊ុន​នោះ សម្រាប់​រយៈពេល​៩៩ឆ្នាំ។ កិច្ច​ព្រមព្រៀង​នេះ​ជាលទ្ធផល​ដែល​នាំឲ្យ​មាន​ការចាក់​បំពេញ​ដីខ្សាច់​នៅលើ​​បឹង​នោះ នៅក្នុង​គោលបំណង​ដើម្បី​ឲ្យក្រុមហ៊ុន សាងសង់​​លើ​ដី​នោះ។ បឹងនេះគឺមានទំហំ៣២៨រ៉ៃ ដែលវាអាចផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋរាប់ម៉ឺននាក់​ បើវាត្រូវបានផ្លាស់ប្តូរទៅជាដី។ វាហាក់ដូចជាការលះបង់ដ៏សមហេតុផលមួយសម្រាប់ទីក្រុងនៅក្នុងទិដ្ឋភាពនោះ។

គ្មានលំនៅឋានទៀតឡើយ (សាច់រឿងពីតំបន់បឹងកក់)

កាលពីខែ​កម្ភៈ ឆ្នាំ​២០០៧ សាលាក្រុង​រាជធានី​ភ្នំពេញ​បាន​ផ្តល់​​នូវ​កិច្ច​សន្យាជួល​ដែល​មាន​រយៈពេល​៩៩ឆ្នាំ ទៅឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​​ឈ្មោះថា​ស៊ូកាគូ អ៊ីន​។ សម្រាប់ដី​ប្រមាណ​ជា​១៣៣ហិចតានៃ​អចលនទ្រព្យ​មជ្ឈមណ្ឌល​ទីក្រុង​ដ៏សំខាន់ នៅក្នុង​ខ័ណ្ឌ​ដូនពេញ​របស់​រាជធានីភ្នំពេញ។ តំបន់​នេះ រួមបញ្ជូល​ទាំង​បឹង​កក់ ដែល​ជាបឹង​មួយ​ក្នុង​ចំណោម​បឹង​ធម្មជាតិ ដែល​នៅសេស​សល់​មួយចំនួន នៅក្នុង​ទីក្រុង និង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​២០០០០នាក់។ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ស៊ូកាគូ អ៊ីន បានចំណាយ​ប្រាក់​៧៩លាន​ដុល្លា សម្រាប់​ដីនេះ។

សេចក្តីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា ដោយសាស្រ្តាចារ្យ សូរិយា ប្រាសាទ ស៊ូប៊ែឌី

ខ្ញុំជិត​​បញ្ចប់​បេសកកម្ម​ស្វែងរកការពិត ស្តី​ពី​សិទ្ធិមនុស្ស លើកទី១១​របស់​ខ្ញុំ​ សម្រាប់​ប្រទេសកម្ពុជា ដែល​ជាលើកទីពីរ ចាប់តាំងពី​ការបោះឆ្នោត​រដ្ឋសភាជាតិ ត្រូវបាន​ប្ររព្ធ​ធ្វើឡើង​នៅ​ខែ​កក្តដា ឆ្នាំ​២០១៣។ អ្វីដែល​ខ្ញុំមានបំណង​ដើម្បីធ្វើការបង្ហាញ​នោះ ​គឺ​ការស្វែងយល់ និង​គំនិត​តាំងពីដំបូង​របស់ខ្ញុំ អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស នៅក្នុង​ប្រទេស​នេះ ដោយសារតែ​ជា​បេសកកម្មចុងក្រោយ​របស់​ខ្ញុំ។ សេចក្តី​សន្និដ្ឋាន និង​ការផ្តល់​អនុសាសន៍​ចុងក្រោយ​របស់​ខ្ញុំនឹងត្រូវបាន​រក្សាទុក នៅក្នុង​របាយការណ៍​របស់​ខ្ញុំ​ដែល​ខ្ញុំនឹង​ធ្វើបទបង្ហាញ​ដល់​ក្រុមប្រឹក្សា​សិទ្ធមនុស្ស របស់​អង្គការ​សហប្រជាជាតិ នៅក្នុង​ខែកញ្ញា ឆ្នាំនេះ។

ការបោះឆ្នោតនៅប្រទេសកម្ពុជាឆ្នាំ ២០១៣

ការរំលោភយកដីធ្លីនិងការបណ្តេញចេញ

ការអនុគ្រោះលើពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបនៅក្នុងវិស័យកសិកម្ម និងការរំលោភយកដីធ្លី នៅក្នុងប្រទេសកម្ពុជា

  ផ្តួចផ្តើមការធ្វើពាណិជ្ជកម្ម “ផលិតផលគ្រប់យ៉ាង លើកលែង​តែ​អាវុធ”គួរតែនាំមកនូវផលប្រយោជន៍ដល់ប្រជាជនកម្ពុជា​​ ប៉ុន្តែផ្ទុយទៅវិញ នេះគឺជាករណី។ យុទ្ធសាស្ដ្រខុសច្បាប់ត្រូវបានបង្កើតឡើងដើម្បីធ្វើឱ្យបានប្រាក់ចំណេញ ចេញពីការនាំចេញដោយមិនគិតពន្ធនៃស្ករ។ ទោះបីជាមានដំណោះស្រាយរបស់សហភាពអឺរ៉ុបសង្កត់ធ្ងន់ទៅលើការកើនឡើងយ៉ាងខ្លាំងនៃការរំលោភបំពានសិទ្ធិមនុស្សនិងការរំលោភដីធ្លីដោយសារការនាំចេញផលិតផលកសិកម្ម ជាលទ្ធផលកិច្ចខិតខំប្រឹងប្រែងរបស់សហភាពអឺរ៉ុបគឺមិនសូវទទួលបានជោគជ័យ។

វីដេអូ៖ ប្រទេសកម្ពុជាសម្រាប់លក់ (ឆ្នាំ ២០០៩ ភាសាខ្មែរ / ភាសាអង់គ្លេស)

Film: Cambodia for Sale - Heinrich-Böll-Stiftung

video-thumbnail Watch on YouTube

ព័ត៌មានពីប្រទេសកម្ពុជា

សូមស្វាគមន៍មកកាន់វែបសាយHBSប្រចាំ ប្រទេសកម្ពុជា

មូលនិធិហេនរេចបូល – ការិយាល័យប្រចាំ ប្រទេសកម្ពុជា
មូលនិធិហេនរេចបូលឬត្រូវបានគេស្គាល់ថា ហេនរេចបូលស្ទិហ្វទង់គឺជាផ្នែកមួយនៃ ចលនានយោបាយបៃតងដែលកំពុង អភិវឌ្ឍន៍ពាសពេញពិភពលោកដើម្បីឆ្លើយ តបទៅនឹង ទំលាប់នយោបាយរបស់ សង្គមនិយម សេរីនិយម និងអភិរក្សនិយម។ឈ្មោះរបស់ យើងបានមកពី អ្នកនិពន្ធ និងក៏ជាអ្នកទទួល រង្វាន់ណូបែលគឺ លោក ហេនរេច បូល (Heinrich Böll)ដែលរូបគាត់ ជាអ្នកឲ្យតម្លៃទៅលើអ្វីដែលយើងកំពុងទាម ទារគឺ៖សេរីភាព ពលរដ្ឋក្លាហាន ការអធ្យាស្រ័យ ការជជែកពិភាក្សា ដែលប្រ កបដោយ បរិយាកាស សេរីនិងឯករាជ្យ។ 

ទីស្នាក់ការកណ្តាលរបស់មូលនិធិ ហេនរេចបូលគឺស្ថិតនៅទីក្រុងប៊ែកឡាំង នៃប្រទេស អាឡឺម៉ង់។កម្មវិធីអន្តរជាតិរបស់ យើងបាននឹងកំពុងអនុវត្តតាមរយៈ ការិយាល័យចំនួយ៣២នៅទូទាំងពិភពលោក ដោយក្នុងនោះមាន ការិយាល័យចំនួន៧ ស្ថិតនៅក្នុងទ្វីបអាស៊ី។

ដោយមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយដៃគូសង្គមស៊ីវិលចាប់តាំងពីឆ្នាំ ១៩៩៣មក មូលនិធិហេនរេចបូល HBFគឺជា មូលនិធិដំបូងគេរបស់ប្រទេសអាឡឺម៉ង់ ដែលបានបង្កើតការិយាល័យធ្វើការនៅ ប្រទេសកម្ពុជា។ ដោយផ្អែកលើភាព ជោគជ័យកន្លងមកនេះកម្មវិធីថ្មីៗរបស់យើង កំពុងផ្តោតការយកចិត្តទុកដាក់ទៅលើផ្នែក សំខាន់ៗចំនួនពីរគឺ៖ប្រជាធិបតេយ្យយេនឌ័រ និង អភិបាលកិច្ចធនធាន