អំពីយើង


មូលនិធិហេនរេចបូល

Image removed.
The new HBF headquarters in Berlin (Photo: Jan Bitter)

យើងជាអ្នកណា
មូលនិធិហេនរេចបូល គឺជា​ផ្នែក​មួយ​របស់​ចលនា​នយោបាយ​បៃតង​ដែល​កំពុង​អភិវឌ្ឍ​ពាសពេញ​ពិភពលោក​ដែល​នេះ​ជា​ការ​ឆ្លើយ​តប​ទៅនឹង​ទំលាប់​នយោបាយ​របស់​សង្គម​និយម​សេរីនិយម​និងអភិរក្សនិយម។​ឈ្មោះ​របស់​យើង​បានមកពី​អ្នកនិពន្ធ​និង​ជា​អ្នក​ទទួល​បាន​រង្វាន់​ណូបែល​គឺ​លោក​ហេនរេចបូល​(Heinrich Boll)ដែល​រូបគាត់​គឺជា​អ្នក​អោយ​តម្លៃ​ទៅ​លើ​អ្វី​ដែល​យើង​កំពុង​ទាម​ទារ​គឺៈ​ សេរីភាព​ ពលរដ្ឋក្លាហាន​ ការអធ្យាស្រ័យ ​ការជជែកពិភាក្សា​ ដែល​ប្រកប​ដោយ​បរិយាកាស​ សេរី ​និងឯករាជ្យ។​

ទីស្នាក់​​​ការ​កណ្តាល​របស់​មូលនិធិហេនរេចបូល​គឺ​ស្ថិតនៅ​ទីក្រុងប៊ែកឡាំង​នៃប្រទេស​អាឡីម៉ង់។ កម្មវិធី​អន្តរជាតិ​របស់​យើង​បាន​និង​កំពុង​អនុវត្តតាមរយៈការិយាល័យ២៨​នៅ​ទូទាំង​ពិភពលោក​ដោយ​ក្នុងនោះ​មាន​ការិយាល័យ​ចំនួន​៦​ស្ថិត​ក្នុង​ទ្វីបអាស៊ី។​

អ្វីដែលយើងកំពុងធ្វើ
មូលនិធិហេនរេចបូល​ផ្តោត​សំខាន់​លើ​បញ្ហា​ដែល​ទាក់ទង​នឹង​អេកូឡូស៊ី និង​ការអភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​ប្រជាធិបេតយ្យ​និង​សិទ្ធិមនុស្ស​ការសំរេចចិត្ត​ដោយផ្ទាល់​ខ្លួន​និង​យុត្តិធម៌។ ​

យើង​ធ្វើការ​សង្កត់​ធ្ងន់​ជាពិសេស​ទៅ​លើបញ្ហា​ ប្រជាធិបតេយ្យយេនឌ័រ​ដែល​សំដៅ​លើ​ភាពឯករាជ្យ​​សង្គម​និង​សិទ្ធិស្មើគ្នា​រវាង​បុរសនិង​ស្រ្តី។

នៅ​អាស៊ី​អគ្នេយ៍​កិច្ចកា​រលើផ្នែក​ប្រជាធិបតេយ្យ​បង្កើតនូវ​យុទ្ធសាស្រ្ត​ចែក​រំលែក​ដើម្បី​ចូលរួម​ដោយលក្ខណៈ​ប្រជាធិបតេយ្យ​ នៅក្នុងប្រទេសកម្ពុជា ថៃ និងភូមា តាមរយៈ​ការ​លើកស្ទួយ​គំនិត​ផ្តួចផ្តើម​របស់សង្គម​ស៊ីវិល​ប្រជាធិបតេយ្យយេនឌ័រ និង​ព័ត៌មាន​ប្រជាធិបតេយ្យ។​

កិច្ចការ​របស់​យើង​ដែល​ពាក់ព័ន្ធ​នឹង​ផ្នែកអាកាសធាតុ​អេកូឡូស៊ី​និងអភិបាលកិច្ចធនធាន​ជួយ​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវនិរន្តរភាព​អេកូឡូស៊ី ​និង​សង្គម​នៅក្នុង​តំបន់​ព្រមទាំង​ឆ្លើយតប​ទៅនឹង​បញ្ហាប្រឈម​នឹង​ការប្រែប្រួលអាកាសធាតុ​របស់​ពិភពលោក​ផងដែរ។ ​