"ខ្ញុំគិតថាប្រជាពលរដ្ឋអាល្លឺម៉ង់មានសិទ្ធិក្នុងការធានាថាថវិការរបស់ពួកគេត្រូវបានប្រើប្រាស់នៅក្នុងផ្លូវដ៏ត្រឹមត្រូវ"

Image removed.
អ្នកស្រី ពុង ឈីវ កេក

អ្នក​ស្រី កេក អ្នកឯង​ជា​ស្ថាបនិក​របស់​អង្គការ​លីកាដូ ដែល​ជាសម្ព័ន្ធ​ខ្មែរ​ដើម្បី​លើកកម្ពស់ និង​ការពារ​សិទ្ធិមនុស្ស ដែល​ជាអង្គការដ៏ធំមួយ និង​ត្រូវបានគេគោរព​យ៉ាងខ្លាំង។ អង្គការនេះ​មានការិយាល័យនៅគ្រប់​បណ្តាខេត្ត​ទាំងអស់ ដែល​ប្រហែលជាមានទំនាក់ទំនង​យ៉ាង​​​ជិតស្និទ្ធ​ជាមួយ​​ប្រជាពលរដ្ឋ ដែលអាច​បង្កភាពងាយស្រួលសម្រាប់នរណាម្នាក់​ក្នុងការទំនាក់ទំនង។​តើអ្វី​ជាកង្វល់​ដ៏ធំ សម្រាប់​ប្រជាពលរដ្ឋសមញ្ញ​របស់​កម្ពុជា?​ 
 

ខ្ញុំគិតថាវា​គឺជាការចូលទៅដំណើរការ​លើដីដ៏មានជីជាតិ។ ប្រជាពលរដ្ឋកម្ពុជា​៨០% រស់នៅ​ក្នុង​តំបន់ជនបទ ហើយពួកគេ​ពឹងផ្អែក​ទៅលើ​ដី សម្រាប់ការចិញ្ចឹមជីវិត​របស់​ពួកគេ។ ប្រសិនបើរដ្ឋយកដីរបស់ពួកគេ ​ប្រគល់​ទៅឲ្យ​ក្រុមហ៊ុនឯកជន ដើម្បី​ធ្វើការអភិវឌ្ឍន៍ ជាការអភិវឌ្ឍន៍​សេដ្ឋកិច្ច ដែលស្តាប់ទៅហាក់បីដូចជាល្អណាស់ ប៉ុន្តែក្រោយមក​មិនបាន​ផ្តល់ឲ្យ​ពួកគេនូវ​សំណង​គ្រប់គ្រាន់ឡើយ។ ខ្ញុំគិតថា​នេះជារឿងដ៏គ្រៀមក្រំបំផុត សម្រាប់​ពួកគេ ដោយសារតែ​ពួកគេ​មិនមាន​សង្ឃឹម សម្រាប់​កូន​ចៅរបស់​ពួកគេ។ ដូច្នេះ​ឥឡូវនេះ បញ្ហាដ៏អាក្រក់បំផុត នៅក្នុងប្រទេសកម្ពុជានោះគឺ​កង្វល់ដីធ្លី។

តើនរណាកំពុងទន្រ្ទានដណ្តើមដីធ្លី?

ដី​ជាង​២លាន​ហិចតា ​ត្រូវបាន​ធ្វើកិច្ចសន្យា​ជួល​ទៅឲ្យ​ក្រុមហ៊ុនឯកជន ជាលក្ខណះ​សម្បទានដី​សេដ្ឋកិច្ច សម្រាប់រយៈពេល​ជាង​៩០​ឆ្នាំ វាជាការផ្តល់ឲ្យ​ដ៏សំខាន់​ទៅឲ្យ​ក្រុមហ៊ុន​ឯកជន។ ដីមួយចំនួន​ត្រូវបានកាន់កាប់​ដោយ​​ក្រុមហ៊ុន​ខ្មែរ ហើយ​មួយចំនួន​ត្រូវបានកាន់កាប់ ដោយ​ក្រុមហ៊ុន​បរទេស វាមិនមានតម្លាភាពឡើយ ហើយ​ដូច្នេះ​វាពិបាកខ្លាំងណាស់ សម្រាប់​ពួកយើង​ដើម្បី​ដឹងឲ្យប្រាកដ​ថាតើនរណា នៅពីក្រោយ​ក្រុមហ៊ុនរួមជាមួយកេរ្តិ៍ឈ្មោះ​ដ៏ល្អ។ វាពិបាកសម្រាប់យើង ដើម្បីទទួលបាន​នូវការពិត ប៉ុន្តែ​យើងដឹងថា​ក្រុមហ៊ុនឯកជន​ទាំងនេះ មានទំនាក់ទំនង​យ៉ាងជិតស្និទ្ធ​ទៅនឹង​ក្រុមអ្នកមានអំណាច។

នៅពេលដែលមនុស្សម្នាក់ត្រូវបានគេផ្តល់ឲ្យនូវសម្បទានដីសេដ្ឋកិច្ច តើវានឹងមានអ្វីកើតឡើងនៅពេលបន្ទាប់?

ជាទូទៅ ពួកគេ​កំពុងរំលោភបំពានទៅលើ​ច្បាប់​ភូមិបាល​ដែលត្រូវបានអនុម័ត នៅក្នុងឆ្នាំ​២០០១ ដែល​ចែងយ៉ាងច្បាស់ថា​គ្មាននរណាម្នាក់​អាច​ទទួលបាន​នូវ​ដី លើស​ពី​១០០០០​ហិចតា សម្រាប់​ក្រុមហ៊ុន​នីមួយៗឡើយ ប៉ុន្តែ​យើងឃើញ​ក្រុមហ៊ុន​មួយចំនួន​ទទួលបាន​ច្រើនជាងនេះ។ ហើយពួកគេ​ផងដែរ​កំពុងតែបំពាន​លើអនុក្រិត​នៃច្បាប់ភូមិបាល ដែល​ចែងនូវ​លក្ខខ័ណ្ឌ សម្រាប់​ការធ្វើសម្បទានដីសេដ្ឋកិច្ច។ រដ្ឋាភិបាល​គួរតែ​ផ្តល់​សំណង​ដ៏យុត្តិធម៌ ដល់​ប្រជាពលរដ្ឋ​ ប៉ុន្តែ​វាកម្រថា​យើង​នឹងឃើញ​បែបនេះ​ណាស់។ ផ្ទុយទៅវិញ យើងបែរជា​ឃើញមាន​ការបណ្តេញចេញ​ដោយបង្ខំ ផ្ទះសំបែងរបស់ពួកគេ​ត្រូវបានបំផ្លិចបំផ្លាញ ចំការដំណាំ និង​សត្វពាហនៈ​របស់ពួកគេ​ក៏ត្រូវបាន​បំផ្លាញ និង​ត្រូវ​ទៅតាំងទីលំនៅថ្មី នៅតំបន់​ដែល​ជាកន្លែង​គ្មានទីជម្រក គ្មានប្រព័ន្ធទឹក គ្មានអគ្គិសនី គ្មានសាលារៀន គ្មានបង្គន់ គ្មានមណ្ឌលថែទាំសុខភាព និងមិនមាន​ការងារ។ ផ្ទុយទៅនឹង​ការកើនឡើង​នៃសេដ្ឋកិច្ច ដែលភាពក្រីក្រ​កាន់តែ​កើនឡើង។ កាលណាបើ​អ្នកយកដី​របស់​ពួកគេ នោះពួកគេ​នឹងធ្លាក់ខ្លួន​ទៅជាក្រីក្រ។

អ្នកបាននិយាយថាពួកគេបំពានច្បាប់ៈ តើអង្គការលីកាដូ អាចបញ្ជូនមេធាវីម្នាក់ សម្រាប់ពួកគេ និងតើពួកគេអាចទៅតុលាការនានាបានដែរឬទេ? វាអាចទៅរួចដែរ ឬទេ?

ចាស យើង​មាន​មេធាវីមួយចំនួន ហើយយើង​បានពន្យល់​ដល់​ប្រជាពលរដ្ឋ ​អំពីសិទ្ធិ​របស់ពួកគេ និង​ច្បាប់ភូមិបាល​រួចហើយ។ ប្រជាពលរដ្ឋមួយចំនួន​ចង់ប្រឆាំង​ទៅនឹង​ភាពអយុត្តិធម៌​នេះ នៅក្នុងតុលាការ ប៉ុន្តែ​មានករណីជាច្រើន​ដែល​ប្រជាពលរដ្ឋ​បានបញ្ចប់ ដោយ​ការជាប់ពន្ធធនាគារ ដែល​ផ្ទុយទៅនឹងការដែលត្រូវទទួលបាននូវ​សំណង និង​ភាពយុត្តិធម៌ ក្រោយពេល​ដីរបស់​ពួកគេ​ត្រូវបាន​ទន្រ្ទានដណ្តើមយក។ ដូច្នេះ​វាបានក្លាយ​ទៅជាហានិភ័យ សម្រាប់​មនុស្ស​មួយចំនួន ដើម្បីដំណើរការបណ្តឹង​របស់​ពួកគេ​ទៅកាន់​តុលាការ។

តើប្រជាពលរដ្ឋត្រូវស្វែងរកការងារតាមរយៈឳកាសបែបណាខ្លះ? តើពួកគេអាចទៅទីក្រុង និងធ្វើការនៅក្នុងរោងចក្របានដែរ ឬទេ?

សព្វថ្ងៃនេះ ទីក្រុង​ពោពេញ​ទៅដោយ​មនុស្ស ជាពិសេស​ស្រ្តី​វ័យក្មេង ដែល​បានមក​ពី​ជនបទ ប៉ុន្តែ​ឳកាស​ក្នុងការទទួលបាន​ការងារល្អគឺ​តិចតួចណាស់។ ជួនកាល ការងារ​នៅក្នុងរោងចក្រ​មួយ ដែល​ជារោងចក្រ​វាយនភ័ណ្ឌ ទទួលបាន​ប្រាក់ឈ្នួល​តិចតួចខ្លាំង ហើយ​​លក្ខខ័ណ្ឌ​ការងារពិបាកណាស់។ នេះ​គឺជាហេតុផល​ដែល​យើង​ឃើញ​ប្រជាពលរដ្ឋកម្ពុជា​រាប់សែន​នាក់​ចាកចេញ​ទៅប្រទេស​ថៃ និង​ប្រទេសកូរ៉ខាងត្បូង ដើម្បីស្វែងរក​ការងារធ្វើ។ ស្រ្តី​ជាច្រើន​ទៅប្រទេសម៉ាឡេស៊ី ធ្វើជាស្រ្តី​មេផ្ទះ ប៉ុន្តែ​មានហានិភ័យ​ខ្លាំងណាស់​។ ជួនកាល ពួកគេ​ទៅ​តាមរយៈ​ក្រុមហ៊ុន​ស្របច្បាប់ ដែលមានន័យថា​ពួកគេ​ទទួលបានការអនុញ្ញាត​ពី​ក្រសួងការងារ ប៉ុន្តែ​ពេលខ្លះ វាមិនស្របច្បាប់ឡើយ ហើយ​ស្រ្តី​ជាច្រើន​ទទួលបានលទ្ធផល ដោយ​ត្រូវបាន​គេជួញដូរ​ នៅក្នុងន័យ​ផ្សេងទៀត​ ពួកគេ​ត្រូវបានគេលក់​​ឲ្យធ្វើជា​ស្រ្តី​ពេស្យា ឬ​ធ្វើការដោយបង្ខំ។ វាពិបាក​ដើម្បី​ឲ្យដឹងថា​ក្រុមហ៊ុន​ណាខ្លះ​ដែល​ស្របច្បាប់ ឬមិនស្របច្បាប់ ដោយសារតែ​ក្រដាសស្នាម​អាចត្រូវបានគេក្លែងបន្លំ។

ការសម្បទានមួយក្នុងចំណោមការសម្បទានដីសេដ្ឋកិច្ច ដ៏ចម្រូងចម្រាសយ៉ាងខ្លាំងគឺចំការអំពៅ។ និងមានការជជែកវែកញែកដ៏ធំមួយនាពេលបច្ចុប្បន្ននេះថាតើមានការនាំចេញស្ករទៅកាន់អ៊ឺរ៉ុបឬអត់ ដោយសព្វថ្ងៃនេះ វាកាន់តែងាយស្រួលជាង ការដែលខ្លួន ធ្លាប់មានបទពិសោធន៍កន្លងមក ដែលនេះគឺជាអត្ថប្រយោជន៍របស់ប្រទេសកម្ពុជា។ តើអ្នកមានគំនិតអ្វី ទៅលើបញ្ហានេះ? តើអ្នកចង់ឲ្យយើងទិញស្កររបស់អ្នក ឬក៏អ្នកនឹងនិយាយថាៈ សូមកុំទិញ?

ចាស ស្ករ​គ្រាន់តែជា​ឧទាហរណ៍​មួយប៉ុណ្ណោះ។ ដី​ជាង​៨០០០០​ហិចតា ត្រូវបានទន្រ្ទាន​ដណ្តើម​ពី​ប្រជាពលរដ្ឋ និង​ត្រូវបានផ្តល់​ទៅឲ្យ​ក្រុមហ៊ុន​អ្នកមាន ដើម្បី​ដាំ​អំពៅ។ នៅក្នុងឆ្នាំ​២០០៦ ស្ករនាំចេញសរុប​មានទឹកប្រាក់​ចំនួន ៥០០០០ដុល្លារ អាមេរិក និង​នៅក្នុងឆ្នាំ​២០១១ វាមានតម្លៃ​ច្រើនជាង​១៣លាន​ដុល្លារ​អាមេរិក។ នៅក្នុងខេត្ត​ចំនួនបី មានខេត្ត​កោះកុង ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​ឧត្តរមានជ័យ ដីត្រូវបាន​ទន្រ្ទានយក​ដោយ​អំពើហិង្សា។ ពួកគេ​បានបង្ខំ​ប្រជាពលរដ្ឋ​ឲ្យ​ចាកចេញពីដី​របស់​ពួកគេ បានបំផ្លិចបំផ្លាញ​ចំការ និង​ផ្ទះសំបែង និង​សត្វពាហនៈ របស់ពួកគេ។ នៅក្នុង​ករណីមួយចំនួន ពួកគេ​ត្រូវបានគេបាញ់ ឬត្រូវបានគេចាប់ខ្លួន។

នេះគឺជា​ហេតុផល​ដែល​យើង​ចង់​ឲ្យ​សហគមន៍​អ៊ឺរ៉ុប ធ្វើការស៊ើបអង្កេត​លើ​ករណីនេះ។ បើយោង​ទៅតាមបទបញ្ញត្តិ​នានា ការអនុគ្រោះផ្នែកពាណិជ្ជកម្មត្រូវ​បានផ្តល់ឲ្យលើ អ្វីៗគ្រប់យ៉ាង ប៉ុន្តែ​កងកម្លាំង​ប្រដាប់អាវុធ​ត្រូវ​តែបញ្ឈប់​​ ប្រសិនបើមាន​ការរំលោភបំពានលើ សិទ្ធិមនុស្ស។ ថ្វីបើ​មានដំណោះស្រាយ កាលពី​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១២ របស់​សភា​អ៊ឺរ៉ុប យើង​នៅតែមិនទាន់បានឃើញសកម្មភាពណាមួយ​ ចេញពីសហភាព​អ៊ឺរ៉ុប​នៅឡើយទេ។ ប្រជាពលរដ្ឋកម្ពុជា​បានចាប់ផ្តើមនូវ​កម្ម​វិធីបញ្ចុះបញ្ចូល​របស់​ខ្លួន​ ដែលត្រូវបានគេហៅថា “ស្ករឈាម។” ប្រជាពលរដ្ឋកម្ពុជា​ពីររយនាក់​បាននិង​កំពុងធ្វើការ លើករណីនេះ​​ អស់រយៈពេល​ពីរឆ្នាំ​ហើយ ហើយ​ឥឡូវនេះ​ពួកគេ​បានដាក់ពាក្យបណ្តឹងស៊ីវិលមួយ នៅទីក្រុងឡុងដ៍​ប្រឆាំង​ទៅនឹង​ក្រុមហ៊ុន​របស់​អង់គ្លេស ឈ្មោះ​ថេត អែន ស្តាយ ដោយ​និយាយថា​ដីដែលផលិតស្ករនោះ​ ត្រូវបានគេទន្រ្ទានយកពីពួកគេ ហើយ​ពួកគេ​ចង់ឲ្យ​ក្រុម​ហ៊ុន​នោះ​ចេញសំណង​ដល់ពួកគេ សម្រាប់​ការបាត់បង់នេះ។

សហគមន៍អ៊ឺរ៉ុប​នៅតែ​ជា​ម្ចាស់​ជំនួយ​ដ៏ធំបំផុត នៅពេលដែល​ខ្លួន​ចូលមក​ដើម្បី​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ តើអ្នក​រំពឹងថា​អ្វី​ដែល​សហគមន៍​អ៊ឺរ៉ុប​នឹង​ធ្វើ?

យើងគិតថា​ប្រសិនបើ​ម្ចាស់ជំនួយ​ផ្តល់ថវិការ​ដល់​ប្រទេស​មួយ ពូកគេ​អាច​មានឥទ្ធិពល​លើ ប្រទេស​នោះ ដោយ​ពួកគេ​អាច​អនុវត្តន៍​បទបញ្ញត្តិ​ផ្ទាល់​ខ្លួន​របស់​ពួកគេ។ នៅពេលដែល​យើង​មើលទៅ​បទបញ្ញត្តិ​របស់​សហគមន៍​អ៊ឺរ៉ុប យើង​ឃើញ​មានការចែង​យ៉ាងច្រើន​អំពី​សិទ្ធិមនុស្ស ដែល​ជាការដ៏ប្រសើ ប៉ុន្តែ​យើង​ចង់មើល​សហគមន៍អ៊ឺរ៉ុប​អនុវត្តន៍​បទបញ្ញត្តិរបស់ខ្លួន។ នៅពេល​ដែល​ម្ចាស់​ជំនួយ ផ្តល់​ថវិការ​ដល់​អង្គការ​សង្គមស៊ីវិល ពួកគេ​ដាក់​លក្ខខ័ណ្ឌ​ជាក់លាក់ ទៅលើ សង្គមស៊ីវិលទាំងនេះ ហើយ​​វាអាស្រ័យ​ទៅលើ​យើង​ថា​នឹង​ទទួល ឬមិនទទួល។ ដូចគ្នាដែរ វាគួរតែ​ជាការពិត នៅពេលដែល​ម្ចាស់​ជំនួយ​មួយ​ផ្តល់​ថិវិការ ទៅឲ្យ​រដ្ឋមួយ វាមិនមែន​អ្វី​ខុសប្លែក​គ្នា​នោះទេ។

ដូច្នេះ​តើអ្នក​នឹង​រំពឹងទុកថា សង្គមស៊ីវិល​នៅក្នុងប្រទេស​របស់​យើង​នៅទីនេះ នៅអ៊ឺរ៉ុប​នឹង​ដាក់​សម្ពាធ​មកលើ​រដ្ឋាភិបាល​របស់​យើង ដើម្បី​ធ្វើឲ្យ​ល្អប្រសើចំពោះ​ពាក្យសំដី​ដ៏ពិរោះ​របស់​ពួកគេដែរ ឬទេ?

ខ្ញុំគិតថា​វាជាថវិការ​ដ៏សំខាន់​របស់​អ្នកជាប់ពន្ធ ហើយ​រដ្ឋាភិបាល​ទទួលខុសត្រូវ​ចំពោះ​អ្នក​បង់ពន្ធ​វិញ។​ ចាស ដូច្នេះ​ខ្ញុំគិតថា​ប្រជាពលរដ្ឋអាល្លឺម៉ង់​មានសិទ្ធិ ក្នុងការ​សាកសួររដ្ឋាភិបាល​អាល្លឺម៉ង់ ដើម្បីធានា​ថា​ថវិការ​ដែលកំពុងត្រូវបាន​ផ្តល់ឲ្យ ​ប្រទេស​កំពុងអភិវឌ្ឍន៍មួយ ត្រូវបានប្រើប្រាស់​នៅក្នុង​មាគ៌ា​ដ៏ត្រឹមត្រូវ។

តើអ្នកនឹង​និយាយថា​វាមានសារៈប្រយោជន៍​យ៉ាងខ្លាំង ហើយ​មិនមាន​ភាពមត់ចត់​ចំពោះ​ភាគីរបស់​យើង​មែនទេ?

ខ្ញុំនឹង​និយាយ​រឿងហ្នឹង​អំពី​ភាគី​របស់​អ្នក ប៉ុន្តែ​ជាទូទៅ​យើង​និយាយ​អំពី​ម្ចាស់ជំនួយ។ ជាធម្មតា​ម្ចាស់ជំនួយ​មួយ​មិនចង់ឲ្យមានការលំបាក​ដល់​រដ្ឋាភិបាល​ទេ ពួកគេ​ចង់ឲ្យ​រក្សា​នូវ​ទំនាក់​ទំនង​ដ៏ល្អរវាងគ្នា​ទៅវិញទៅមក។ ខ្ញុំយល់ថា ​នៅពេលដែល​ម្ចាស់​ជំនួយ​មួយ​មានស្ថានទូត និង​អ្នកតំណាង​ការទូត នៅក្នុងប្រទេស​មួយ ពួកគេ​ត្រូវតែ​ស្វែងរក​មធ្យោបាយ​ការទូត​សម្រាប់ការដាក់​លក្ខខ័ណ្ឌផ្សេងៗ ទៅលើ​ជំនួយ​ហិរញ្ញវត្ថុ ដែល​ពួកគេ​ផ្តល់​ឲ្យ។ វាគឺជាបញ្ហា​ដ៏លំបាក សម្រាប់​អ្នកការទូត​ម្នាក់ ក្នុងការធ្វើឲ្យ​ប្រាកដ​ថាពួកគេ​ចង់​ឃើញ​ថវិការ​របស់​ពួកគេ​កំពុងត្រូវបានប្រើប្រាស់ ដើម្បីជួយ​ដល់​ប្រជាពលរដ្ឋ និង​មិនមាន​ក្រុម​ពុករលួយ​ណាឡើយ។

ត្រឡប់​មកការបោះឆ្នោត​វិញ យុទ្ធនាការបោះឆ្នោត​នឹង​ចាប់ផ្តើម នៅចុង​ខែ​មិថុនា និង​មាន​យុទ្ធនាការ​ត្រឹមតែ​រយៈពេល​បួន​សប្តាហ៍​តែប៉ុណ្ណោះ។ តើបញ្ហាខ្លះៗ ក្នុងចំណោម​បញ្ហា​ទាំងនេះ​ត្រូវបានពិភាក្សា នៅក្នុងយុទ្ធនាការ​នេះ ដែរឬទេ? ឬ​វាគ្រាន់តែ​ជាការពិភាក្សា​អំពី​ការកាន់កាប់​អំណាច ឬ​ការទទួលបាន​អំណាច? ឬ​តើ​ប្រជាពលរដ្ឋ​មានជម្រើស​ពិតប្រាកដ ដើម្បី​ពិភាក្សា​លើបញ្ហាទាំងនេះ និង​ដើម្បីធ្វើ​សេចក្តីសម្រេច​ដែល​ត្រូវបានបង្កើត​ឡើង​អំពី​ថាតើ​ត្រូវបោះឆ្នោត​ដោយ​របៀបណា?

នេះ​គឺជា​សំណួរ​ល្អណាស់។​ ប្រទេស​កម្ពុជា​មានបញ្ហា​ច្រើនសន្ធឹកសន្ធាប់​ទាក់ទង​នឹង​ដីធ្លី ការជួញដូរ អំពើហិង្សាក្នុងគ្រួសារ ករណីរំលោភ ភាពគ្មានការងារធ្វើ -ល-។ ប្រជាពលរដ្ឋកម្ពុជា​ភាគច្រើន​មិនចង់​ឮគណបក្ស​នយោបាយ​មួយ រិៈគន់​គណបក្ស​ដ៏ទៃ ឬ​គំរាមកំហែង​ថា​នឹងមានអ្វីកើតឡើង ប្រសិន​បើ​ពួកគេ​មិនបោះឆ្នោត​ឲ្យ​គណបក្ស​មួយ ឬគណបក្ស​ដ៏ទៃ។ ពួកគេ​ចង់ឮ​នៅអ្វីដែល​នឹង​ត្រូវបានធ្វើ ដើម្បី​ដោះស្រាយ​បញ្ហា​របស់​ប្រទេស កាលបើ​នរណាម្នាក់​ត្រូវបាន​ជាប់ឆ្នោត។ ពួកគេ​ចង់ឃើញ​ភាពចាស់ទុំ ក្នុងចំណោម​បក្សនយោបាយ​នានា។ នេះ​គឺជាឆន្ទៈ និង​បំណង​ប្រាថ្នា​របស់​ប្រជាពលរដ្ឋកម្ពុជា។

វីដេអូ(ភាសាអង់គ្លេស)