ផ្កាតំណាងឲ្យសេរីភាព៖ យុទ្ធនាការដើម្បីដោះលែងមនុស្ស១៥នាក់

ភាពយន្ត​ឯកសារនេះ​ចំណាយ​ពេលឃ្លាំ​មើល​យុទ្ធនាការ​នាពេល​ថ្មីៗនេះ ដើម្បី​​ដោះលែង​សកម្មជន​បឹងកក់​១៥នាក់​​ដែល​ត្រូវបាន​ដាក់​ពន្ធនាគារ។ មនុស្ស​ទាំង​១៥​នាក់​ត្រូវបានចាប់ខ្លួន​កាល​ពី​ចុង​ខែ​ឧសភា ឆ្នាំ២០១២ នៅក្នុងអំឡុងពេល និង​ក្រោយពេល​ការតវ៉ា​ដោយ​សន្តិវិធីដែល​បង្ហាញ​ពី​ជម្លោះ​ដីធ្លី​ដ៏យូរអង្វែង​មួយ ជាមួយនឹង​ក្រុមហ៊ុន ស៊ូកាគូ អ៊ីន ដែល​ជាក្រុមហ៊ុន​របស់​សមាជិកព្រឹទ្ធសភា​ម្នាក់​របស់​គណបក្ស​កាន់អំណាច​​របស់​​​កម្ពុជា។