ការស្វែងរកពាក្យត្រឹមត្រូវដើម្បីបកប្រែពាក្យ ‌‍‍‍‍ « របួសផ្លូវចិត្ត »

មកជាមួយនឹងការបំផ្លាញជីវិតមនុស្ស និងទ្រព្យសម្បត្តិ ខ្មែរក្រហមបានបន្សល់ទុកមូយចំនួនធំនួវវិបត្តិផ្លូវចិត្ត ដ៏ធ្ងន់ធ្ងរ។ ភ្នាក់ងារសារព៌តមានបារាំង អាអេហ្វពេ(AFP) . Afp

ពេលខ្លះនៅពេលដែលប្រជាជនកម្ពុជាមិនអាចបង្ហាញពីគំនិតផ្ទាល់ខ្លួនរបស់ពួកគេ  ពួកគេ អាចនិយាយថាពួកគេគឺ ដាំដើមគរ ប្រសិនបើពួកគេមានអារម្មណ៍បាក់ទឹកចិត្ត  ពួកគេជា ញឹកញាប់នឹងប្រើឃ្លា បាក់ទឹកចិត្ត ហើយប្រសិនបើ ពួកគេកំពុងមានអារម្មណ៍អន្ទះអន្ទែង ពួកគេនឹងនិយាយថា ខ្យល់គរ  (ដើម្បីពន្យល់ពីការដកដង្ហើមខ្លីៗរបស់ពួកគេ) ។

ជំនួយការសាស្ត្រាចារ្យម្នាក់ដែលមកទស្សនានាយកដ្ឋានចិត្តវិទ្យានៃសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ លោក មឺឆែល​ ហឺស្ហ បាននិយាយថា មានការបកប្រែដោយផ្ទាល់តិចតួចណាស់ ជាពាក្យចិត្តសាស្រ្តពីភាសាអង់គ្លេសទៅជាភាសាខ្មែរ។

នេះជាញឹកញាប់ណាស់បណ្តាលឱ្យប្រជាជនកម្ពុជាប្រើប្រាស់ « សំនួនវោហារស័ព្ទនៃទុក្ខ ព្រួយ ​» ដែលទំនោរទាក់ទងទៅនឹងការរៀបរាប់នៃទស្សនៈតាមរាងកាយជាជាងមួយពាក្យ ភាសាអង់គ្លេស។ 

«​​ [ពាក្យមួយ] ដូចជា ​« Water​ ​​​​​​​​​​» នៅក្នុងភាសាអង់គ្លេសមានន័យថា « ទឺក » ក្នុងភាសាខ្មែរ នោះជាការទាក់ទងមួយទៅមួយ ... ប៉ុន្តែបើជាពាក្យ អំពើហិង្សាក្នុងគ្រួសារ ឬការចាប់ រំលោភ ពាក្យទាំងនោះមិនមានការទាក់ទងមួយទៅមួយទេ ដូច្នេះនៅពេលដែលប្រជាជន ខ្មែរបកប្រែពាក្យទាំងនោះ ពួកគេត្រូវតែ ប្រើពាក្យលើសពីមួយក្នុងការបកស្រាយពីអ្វីដែល គេចង់និយាយ ។ យោងតាម ប្រសាសន៍របស់លោកហឺស្ហ ។

លោកហឺស្ហបាននិយាយថា បញ្ហានោះកើតមានឡើងគឺដោយសារមិនមានការបកប្រែដោយមានការឯកភាពគ្នា និង​ស្របគ្នានោះទេ​ដែលបានធ្វើឱ្យមានភាពលំបាក នៅពេលដែលផ្នែកផ្សេងគ្នាព្យាយាមធ្វើ ការរួមគ្នា។

លោកបានបន្ថែមថា កង្វះខាតនៃការបកប្រែដ៏ត្រឹមត្រូវ ធ្លាប់មានបញ្ហាជាពិសេស ក្នុង អំឡុងពេលកាត់ទោសនៅឯសាលាក្តីខ្មែរក្រហម ។​ 

លោកហឺស្ហបានបន្តថា វាមិនធ្វើឱ្យករណីផ្លូវច្បាប់រលូននោះទេ ហើយវាក៍មិននាំឪ្យមាននូវ ភាពប្រសើរឡើងផងដែរ ដែលប្រទេសនេះត្រូវការជាចាំបាច់ពីផ្នែកដ៏ពិសេស នៃស្នាមដាន ​និងភស្តុតាង។

ក្នុងគោលបំណងដើម្បីកំណត់ស្តង់ដារវាក្យស័ព្ទចិត្តសាស្រ្តខ្មែរ នាយកដ្ឋានចិត្តវិទ្យា និង ការងារសង្គម នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានសហការគ្នា ដើម្បីបង្កើតវចនានុក្រម ចិត្តសាស្រ្តភាសាអង់គ្លេសខ្មែរដ៏ទូលំទូលាយជាលើកដំបូង។

លោកហឺស្ហមានប្រសាសន៍ថា គោលបំណងពីមុនក្នុងការបង្កើតប្រភេទនៃសទ្ទានុក្រម កម្រ បានឈានដល់ចំនួនច្រើនជាង ៣០​ទៅ ៤០ ពាក្យណាស់។

បច្ចុប្បន្ននេះវចនានុក្រមរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ គ្រាន់តែជាឯកសារមួយ ដែលមាននៅក្នុងកុំព្យួទ័រ មានចំនួន ២៥០០​ ពាក្យ រួចរាល់សម្រាប់ការបកប្រែ។ ដោយឡែកចំនួន ទំនងជាលើសពី ៣០០០ ពាក្យ  និងពាក្យជំរើសដំបូងបានកំណត់ នឹងត្រូវធ្វើឪ្យពេញលេញ នៅចុងឆ្នាំ ២០១៥ ។ 

ដើម្បីបញ្ជាក់នូវនិយមន័យនៃពាក្យនីមួយៗ ឲ្យកាន់តែច្បាស់លាស់កាន់តែល្អ លោកហឺស្ហ និងក្រុមការងាររបស់គាត់ បានស្រាវជ្រាវយ៉ាងល្អិតល្អន់តាមរយៈ អត្ថបទចិត្តសាស្រ្ត ឯកសារអង្គការក្រៅរដ្ឋាភិបាល និងទិនានុប្បវត្តិនៃការសិក្សាផ្សេងៗ ដែលបានប្រើប្រាស់ ជាភាសារខ្មែរ។

បន្ទាប់មកពួកគេបានបន្ថែមនូវអ្វីដែលពួកគេបានរកឃើញ ទៅក្នុងបញ្ជីសារពើភ័ណ្ឌ ដែល រាយពីវិធី និងកន្លែងដែលពាក្យផ្សេងគ្នាត្រូវបានប្រើប្រាស់។​ វាជាដំណើរការមួយចំណាយ ពេលវេលាយ៉ាងច្រើន ហើយពួកគេបានរកឃើញពាក្យមួយចំនួន ដែលត្រូវការការពន្យល់ បកស្រាយច្រើន។

តម្រូវការចាំបាច់ក្នុងការបកស្រាយអត្ថន័យមួយចំនួន ត្រូវការច្រើនជាងមួយពាក្យ ពួកគេ ពិតជាត្រូវការពន្យល់បន្ថែមជាប្រយោគខ្លះ ហើយពាក្យមួយចំនួនថែមទាំងតម្រូវឱ្យមាន ឧទាហរណ៍ខ្លះទៀតសម្រាប់ពន្យល់ពីវីធីដែលអ្នកនឹងប្រើវាក្នុងការអនុវត្តជាក់ស្តែង ឬការពិគ្រោះយោបល់។

លោក ឈឹម សុធារ៉ា នាយកប្រតិបត្តិអង្គការចិត្តវិទ្យាវប្បធម៌ចំរុះ​ (TPO)​ជាសាក្សីជំនាញ នៅក្នុងសំណុំរឿង ០០២ នៅសាលាក្តីខ្មែរក្រហម បាននិយាយថា វចនានុក្រមភាសា អង់គ្លេសខ្មែរសម្រាប់ពាក្យចិត្តសាស្រ្តនឹងមានប្រយោជន៍ក្នុងអំឡុងពេលកាត់ក្តី ។

គាត់បាននិយាយថា ​« នៅសាលាក្តីខ្មែរក្រហម អ្នកបកប្រែមិនយល់សូម្បីតែអ្វីទៅ ចិត្តសាស្ត្រ​ និងចិត្តវិទ្យា ដូច្នេះហើយពួកគេបកប្រែវាជាពាក្យតែមួយ ។​»

« ឧទាហរណ៍ខ្ញុំនិយាយថាខ្ញុំជាអ្នកឯកទេសផ្នែកជម្ងឺសរសៃប្រសាទម្នាក់ ហើយពួកគេនឹង និយាយថាខ្ញុំជាអ្នកជំនាញខាងចិត្តសាស្ត្រម្នាក់។ »

ឧទាហរណ៍ផ្សេងទៀតពីតុលាការដែលបានជួបប្រទះពាក្យ schizophrenia បានបកប្រែថា វិកលចរិកដោយសារតែមិនមានពាក្យschizophreniaជាភាសាខ្មែរទេ។

ប្រជាជនកម្ពុជាដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺ Schizophrenia ជាញឹកញាប់នឹង និយាយថាពួកគេមានអារម្មណ៍ថាពួកគេមាន គំនិតមិនប្រក្រតី ដើម្បីរៀបរាប់អំពី រោគសញ្ញារបស់ខ្លួន។

Schizophrenia  គឺជាលក្ខខណ្ឌតែមួយគត់ដែលលោក សុធារ៉ា បាននិយាយថា លោកបាន ប្រទះឃើញអ្នកជំនាញផ្នែកសុខភាពរបស់ប្រទេសកម្ពុជាធម្មតាប្រើពាក្យ Schizophrenia ​ព្រោះវាជាការលំបាកណាស់ក្នុងការរកពាក្យដែលន័យស្មើគ្នាមកប្រើនៅក្នុងភាសាខ្មែរផងដែរ។

ជំងឺមួយនៃជំងឺសុខភាពផ្លូវចិត្តដែលបានលើកឡើងច្រើនបំផុតនៅក្នុងតុលាការនោះគឺជំងឺ Post-traumatic stress disorder (PTSD) ។

ជាទូទៅជំងឺសុខភាពផ្លូវចិត្តនៅក្នុងប្រទេសកម្ពុជាបន្ទាប់ពីរបបខ្មែរក្រហម PTSD មិនមាន ការបកប្រែដោយផ្ទាល់នៅក្នុងភាសាខ្មែរទេ តែជាទូទៅភាគច្រើនត្រូវបានបកប្រែថា បាក់ស្បាតដែលមានន័យថា«ការបាក់ទឹកចិត្ត​»​។

លោក សុធារ៉ា បានសិក្សាពីទំនាក់ទំនងរវាង PTSD និង​បាក់ស្បាត ហើយបានរកឃើញថា ពាក្យខ្មែរនេះបកស្រាយមិនពេញលេញ។

« [អ្នកធ្វើការ] ខាងវិជ្ជាជីវៈសុខភាពផ្លូវចិត្ត  បាននិយាយថាការបាក់ទឹកចិត្ត គឺ PTSD  ... ប៉ុន្តែយើងមានអត្ថន័យច្រើនជាងនៅក្នុង PTSD នេះ។ សម្រាប់ខ្លួនខ្ញុំផ្ទាល់ ខ្ងុំមិនយល់ស្រប ទទួលពាក្យនេះទេ ។​​ »

ក្នុងការស្រាវជ្រាវរបស់ លោក សុធារ៉ា លោកបានរកឃើញថាមានប្រភេទផ្សេងគ្នានៃជំងឺ បាក់ស្បាត ។ ជាមួយនឹងស្ថានភាពវេជ្ជសាស្រ្ត នៃជំងឺបាក់ស្បាត (PTSD) គឺ មានលក្ខណៈ កាន់តែធ្ងន់ធ្ងរជាងពាក្យដែលវាប្រើប្រាស់ជារៀងរាល់ថ្ងៃនៅក្នុងភាសាខ្មែរ។

នៅពេលដែលអ្នកជំងឺរបស់ លោក សុធារ៉ា អញ្ជើញមកក្នុងគោលបំណងប្រឹក្សាយោបល់ ពួកគេបានប្រើពាក្យថា « ខ្ញុំគិតច្រើន » ឬ « ខ្ញុំមានអារម្មណ៍ពិបាកចិត្ត » ជាជាងនិយាយថា ពួកគេមានជំងឺបាក់ទឹកចិត្ត ។

លោកបាននិយាយថា « ពួកគេមិនដែរមកពិគ្រោះយោបល់ ហើយនិយាយថា ខ្ញុំមាន អារម្មរណ៍ព្រួយបារម្មរណ៍​ ខ្ញុំមានអារម្មរណ៍បាក់ទឹកចិត្ត​នោះទេ​ព្រោះពាក្យទាំងនោះមិនត្រូវ បានគេប្រើយ៉ាងទូលំទូលាយជាសាធារណៈទេ។»

នៅពេលដែលការផ្តល់ប្រឹក្សាទទួលនូវការបកប្រែមិនច្បាស់លាស់ វាអាចធ្វើឱ្យការងារ របស់អ្នកជំនាញផ្នែកសុខភាពមានភាពលំបាក ហើយវចនានុក្រមចិត្តសាស្រ្តភាសា អង់គ្លេសខ្មែរ នឹងផ្តល់ផលប្រយោជន៍ដល់ដំណើរការបកប្រែ យោងតាមសំដីរបស់លោក សុធារ៉ា។

សម្រាប់ខ្ញុំ វាផ្តល់ផលលំបាកមួយចំនួន រវាង ភាសាអង់គ្លេសនិងការបកស្រាយ អត្ថន័យ។

ខ្ញុំគិតថាដើម្បីអាចយល់បាន និងមានភាពស្ថិតស្ថេរ មនុស្សដែលមកពីវិស័យផ្សេងគ្នាគួរតែ ធ្វើការរួមគ្នាលើការអភិវឌ្ឍ លក្ខខណ្ឌស្ដង់ដារ ។

លោក សុធារ៉ា បានបញ្ជេញយោបល់ចុងក្រោយថា វចនានុក្រមនេះអាចជួយនាំយកឈ្មោះ ជាភាសាអង់គ្លេសសម្រាប់ជំងឺសុខភាពផ្លូវចិត្តទួទៅ ដូចជា ជំងឺបាក់ទឹកចិត្ត និងជំងឺ ព្រួយបារម្ភ ដែលជាភាពលំបាកសម្រាប់ប្រជាជនកម្ពុជាក្នុងការបកស្រាយជាអត្ថន័យជា ភាសា​ខ្មែរ។

 

អ្នកនិពន្ធឈ្មោះ ឡូវីសា រ៉ាយ ។ ទាញយកពី http://m.phnompenhpost.com/post-weekend/finding-right-words-translate-trauma