អ៊ូវើ ខេខឺរីត្ស                                                               Platz der Republik 1

Uwe Kekeritz                                                            11011 Berlin

សមាជិក​សភាសហព័ន្ធអាល្លឺម៉ង់                             Telefon: +49 30 227-77346

សមាជិក​គណកម្មាធិការសហប្រតិបត្តិការ              Fax: +49 30 227 76346

សេដ្ឋកិច្ច និង​អភិវឌ្ឍន៍                                               Mail: Uwe.kekerlitz@bundestag.de

អ្នកនាំពាក្យ​ផ្នែកនយោបាយ​អភិវឌ្ឍន៍

ក្រុមគណបក្សBündnis 90 / Die Grünen នៅក្នុង​សភាសហព័ន្ធ

Uwe Kekeritz MdB, Platz der Republik 1, 11011 Berlin

ជូនចំពោះលោក

បណ្ឌិត ហ៊្គែត មូល័រDr. Gerd Müller ជារដ្ឋមន្រ្តី​សហព័ន្ធ

ក្រសួង​សហប្រតិបត្តិការសេដ្ឋកិច្ច

Bundesministerium für Wirtschaftliche Zusammenarbeit

Stresemannstr. 94

10963 Berlin

                                                                                                         ប៊ែរលីន ថ្ងៃទី៤ ធ្នូ ២០១៤

វិធានការនយោបាយ​អភិវឌ្ឍន៍​សម្រាប់​ខ្សែសង្វាក់​ផ្គត់​ផ្គង់ ​នៅទូទាំងពិភពលោក​របស់​ឧស្សាហកម្មវាយនភ័ណ្ឌ

លោករដ្ឋមន្រ្តី​សហព័ន្ធជាទីគោរព

​នៅក្នុងឱកាសនៃបង្ហាញអំពីសម័ន្ធភាពផ្នែកវាយនភ័ណ្ឌ លោក​បានប្រកាស​ថា​នឹង​តម្រង់មុខព្រួញ​សហប្រតិបត្តិការ​អភិវឌ្ឍន៍ សំដៅ​ទៅរក​ឧស្សាហកម្ម​វាយនភ័ណ្ឌ នៅតាម​ប្រទេស​ផលិតកម្ម​ទាំង​ឡាយ។ ខ្ញុំសូម​ធ្វើការគាំទ្រ​ជាគោលការណ៍ចំពោះ ការប្រកាស​ជំហរ​នេះ ប៉ុន្តែ​ទន្ទឹម​នឹង​នេះដែរ ខ្ញុំក៏សូម​អោយលោក​មេត្តាធ្វើការអធិប្បាយ​អំពីគម្រោងផែន​ការរបស់​លោក អោយ​ខ្ញុំបានដឹង​ផង។ តើការប្រកាស​ជំហរ​របស់​លោកនឹង​ត្រូវ​អនុវត្តន៍​ជាក់ស្តែង​តាម​បែបណា? តើក្រសួង​សហប្រតិបត្តិការសេដ្ឋកិច្ច​ចាត់ទុកវិធានការណា​ថា ជាវិធានការសមស្រប? តើក្រសួង​មានបានបោះ​ជំហរ​ជាក់ស្តែង សំដៅទៅរក​ទិសដៅ​នេះ​ហើយ ឬនៅ? ប្រសិន​ជាបាន​ធ្វើដូច្នេះ​ហើយ​ តើបានធ្វើអ្វីខ្លះ? តើលោក​នឹង​ទាញបញ្ចូល​អ្នកពាក់ព័ន្ធ​ប្រយោជន៍​ណាខ្លះ​អោយចូលរួម​ក្នុងការអភិវឌ្ឍន៍ និងការអនុវត្តន៍​វិធានការ​ដែល​បានគ្រោងទុកនោះ ហើយតើ​ប្រទេស​ជាដៃគូណា​ខ្លះ​នឹង​ត្រូវ​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ផែនការរបស់​លោក​នោះ? តើនៅពេល​អញ្ជើញ​ទៅធ្វើទស្សនកិច្ច​នៅប្រទេស​កម្ពុជាលោក​រដ្ឋលេខាធិការ ឃីត ឈើល (Kitschel) ជាដើម​បានធ្វើ​សកម្មភាព​គាំទ្រ ដល់​គម្រោង​ផែនការនេះ​ហើយ ឬនៅ? ប្រសិន​ជាបានធ្វើហើយ តើក្រសួង​សហប្រតិបត្តិការសេដ្ឋកិច្ច គ្រោង​ធ្វើអ្វីជាក់ស្តែង ដើម្បី​ធ្វើឲ្យ​លក្ខខ័ណ្ឌការងារ​មានលក្ខណះប្រសើជាងមុន​ នៅក្នុងឧស្សាហកម្ម​វាយនភ័ណ្ឌកម្ពុជា?

អ្នកពាក់ព័ន្ធ​ប្រយោជន៍ នៅតាម​ប្រទេសផលិតកម្មទាំងឡាយ​តែង​អោយ​ខ្ញុំ​រក្សា​នូវ​សម្ពាធ​ទៅលើ​រដ្ឋាភិបាល​ពាក់ព័ន្ធ ដោយសារ​រដ្ឋាភិបាល​ទាំងនោះ​ពុំព្រម​ធ្វើតាមការទាមទារ​របស់​ប្រជាពលរដ្ឋរបស់​ខ្លួន​ឡើយ។ ដូច្នេះ​ហើយ​បានជា​សាធារណះរដ្ឋ​សហព័ន្ធអាល្លឺម៉ង់ ត្រូវតែប្រើប្រាស់​នូវទម្ងន់​នយោបាយ​របស់​ខ្លួន ដើម្បី​ធ្វើការពិភាក្សា​ជាមួយ​នឹង​រដ្ឋាភិបាល​​ប្រទេស​ជាដៃ​គូ​នានា ដើម្បីសម្រេច​អោយ​បាន​នូវ​ការកែលំអរ​ផ្នែកសភាពការណ៍​ច្បាប់​ក៏ដូចជា​ការអនុវត្តន៍ បទដ្ឋាន​ផ្នែក​សង្គមកិច្ច ផ្នែក​បរិស្ថាន​ដែល​មានលក្ខណះ​ប្រសើរជាងមុន​នោះដែរ។ សាធារណះរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ ដែ​ល​ជាប្រទេស​នាំទំនិញចេញ និង​ជាមាតុប្រទេស​នៃរបប​ផ្សារ​សេរី ដែល​គិត​ពីសង្គម​នោះ បានធ្វើការពិគ្រោះ​ផ្តល់​មតិ​​ជូន​រដ្ឋាភិបាលនៃ​ប្រទេស​ផលិតកម្ម​នានាបានទៅតាម​សមត្ថភាព​ជំនាញ និង​ទៅតាម​លក្ខណះ ដែល​អាច​អោយ​គេ​ជឿទុកចិត្តបាន។ សកម្មភាព​របស់​មូលនិធិ​នយោបាយនានា​ នៅតាម​ប្រទេស​ផលិតកម្ម​ទាំងឡាយ​ក៏អាច​ជួយជម្រុញដំណើរការនេះ​អោយ​មានប្រសិទ្ធភាព និង​អាច​ជួយ​ឧបត្ថម្ភម​ដល់​អ្នក​ពាក់​ព័ន្ធប្រយោជន៍​នានា​បាន ហើយ​តាមរយៈនេះនឹង​អាច​សម្រេចបាននូវការកែលំអរ​យ៉ាង​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ នៅទីនោះ។

ដោយគោរព

អ៊ូវើ ខេខឺរីត្ស​

All rights reserved