ការចំណាកស្រុក និងការជួញដូរមនុស្ស

សកល​ភារូបនីយកម្ម គឺ​ជា​​បាតុភូត​ដ៏មាន​ឥទ្ធិពល​បំផុត​ សម្រាប់​ពេល​វេលា​របស់​យើង និង​ខណៈពេល​ដែល​នាំ​មក​នូវ​ការផ្លាស់ប្តូរ​វិជ្ជមាន ដើម្បីសង្គម​របស់​​ពិភពលោក ដោយ​​រួមមាន​ផ្នែក​អវិជ្ជមាន​ផងដែរ​៖ សក្តានុពល​ដែល​មិន​អាច​ត្រួតពិនិត្យ​បាន នៅក្នុង​ទីផ្សារ និង​សង្គម ដែល​បាន​លាយឡំចូលគ្នា ជាមួយ​នឹង​បញ្ហា​បរិស្ថាន ឬវិបត្តិ​នយោបាយ ក៏អាច​ជា​បញ្ហា​ដែល​នាំឲ្យ​មានការ​សម្រេច​ចិត្ត​ ដើម្បី​ធ្វើការ​ចំណាក​ស្រុក។ គម្លាត​រវាង​អ្នកមាន និង​អ្នក​ក្រ កំពុងតែ​កើនឡើង​ជា​ដរាប ដែល​បាន​បង្ខំ​ក្រុមគ្រួសារ និង​បុគ្គល​ក្រខ្សត់ ហើយ​មាន​ការសិក្សា​តិចតួច ខិតខំស្វែងរក​ដំណោះស្រាយតាមដែលអាចទៅរួច​​ដើម្បី ធ្វើឲ្យ​ជីវភាព​របស់​ពួកគេ​បាន​ប្រសើឡើង។ សម្រាប់​មនុស្ស​ជាច្រើន ចំលើយចំពោះសំណួរ​នេះ គឺ​ដើម្បីស្វែង​រក​ការងារធ្វើ នៅក្នុង​ទីកន្លែង​ផ្សេងៗ​ពីគ្នា ថាតើស្វែងរក នៅក្នុង​​ប្រទេស​កំណើត​របស់​ពួកគេ ឬ​កន្លែង​មួយ​ចំនួនទៀត នៅ​ឯបរទេស​។ ជនចំណាក​ស្រុកជាច្រើន មិន​មាន​បញ្ហា​ក្នុង​ការចំណាកស្រុក​ឡើយ ចំណែក​ឯ​អ្នកផ្សេងទៀត អាច​ប្រឈមនឹង​បញ្ហា​ និង​គ្រោះថ្នាក់​ដ៏​ធំ នៅក្នុង​អំឡុង​ពេល​ នៃសកម្មភាពចំណាកស្រុក​នេះ៖ ទីណា​ដែល​ងាយ​រង​នឹង​ការលំបាក ទីនោះ​ក៏មាន​ភាគីទីបី​ព្យាយាម​ទាញយក​ប្រយោជន៍ ពីអ្នក​ទន់ខ្យោយ ដើម្បី​បាន​កម្រៃ​ពី​ស្ថានភាពនោះដែរ។ ជនរងគ្រោះ​ពី​ការជួញដូរ​មនុស្ស គឺ​ជនចំណាកស្រុក ដែលកើតចេញ​​មកពីស្ថានភាពដែល​មានតម្រូវការ​ខ្លាំង និង​ស្វះស្វែង​រកអនាគត​ឲ្យបាន​ប្រសើជាងមុន។ ជនរងគ្រោះ កំពុង​តែប្រឈមនឹងការងារអមនុស្សធម៌ និង​លក្ខខ័ណ្ឌ​រស់​នៅ​ ជាញឹកញាប់រួមទាំង​ ភាពអាមាស់មុខ អំពើហិង្សារហូតឈានដល់​មានអំពើឃាតកម្ម និង​កង្វះខាត​សិទ្ធជាមួលដ្ឋាន។ ការជួញដូរមនុស្ស​អាច​កើតឡើង​ តាមរយៈក្រុមអ្នក​ជួញដូរអាជីព ឪពុកម្តាយ ឬ​សាច់ញាតិ​ផ្សេងៗ ដៃគូជិតស្និទ្ធ ឬ​ក្រុមអ្នកចាប់ជំរិត ដែល​លក់​ជនរងគ្រោះនៅក្នុងលក្ខខ័ណ្ឌ​ទាំង​នោះ។

ការជួញដូរមនុស្ស គឺជាផ្នែកមួយ​នៃ​បទល្មើស​ដែល​រីករាលដាល ខ្លាំង​បំផុត នៅទូទាំង​ពិភពលោក។ នេះបើយោងតាម​សន្ទស្សន៍​ទាសភាព​សកល​មាន​មនុស្ស​ប្រមាណ ២៩.៨លាន​នាក់ ដែល​ត្រូវបាន​ចាប់​ធ្វើជាទាសករ​បែបសម័យទំនើប ទូទាំង​ពិភពលោក។ នៅក្នុង​របាយការណ៍នេះ មានបណ្តាប្រទេស ១៦២​ប្រទេស ត្រូវបានគេ​ដាក់​ចំណាត់ថ្នាក់​ដោយផ្អែកជាមូលដ្ឋាន ទៅលើ​អត្រាដែល​ត្រូវបាន​ប៉ាន់ប្រមាណ នៃ​ទាសភាព​បែបទំនើប ដោយ​អត្រាប្រជាពលរដ្ឋ កម្រិត​នៃអាពាហ៍ពិពាហ៍​របស់​កុមារ កម្រិត​នៃ​ការជួញដូរ​មនុស្សនៅក្នុង និង​នៅក្រៅប្រទេស។ ប្រទេសកម្ពុជា​ជាប់ចំណាត់ថ្នាក់ ទី៣៨ ក្នុងចំណោម​បណ្តាប្រទេស​ទាំងអស់។ របាយការណ៍នេះ ថ្លែងថាតាមការប៉ាន់ប្រមាណ​ថាមាន​មនុស្ស​ដែល​ធ្វើជាខ្ញុំបម្រើគេ​ចំនួន ១១០០០០នាក់ នៅក្នុង​ប្រទេស​កម្ពុជា។

អត្ថបទនេះ​ជាការបំភ្លឺ​ដល់​ផ្នែក​អវិជ្ជមាន នៃ​ការចំណាកស្រុក នៅក្នុង​លក្ខខ័ណ្ឌ​ទូទៅ និង​ផ្តល់​ឧទារណ៍​ទៅលើការចំណាកស្រុក និង​ស្ថានភាព​នៃការជួញដូរមនុស្ស នៅក្នុងប្រទេស​កម្ពុជា។ ផ្នែកនេះ​ជំរុញ និង​ទាញយក​កក្តា​ជាច្រើន ដែល​នឹង​បញ្ជាក់​ហេតុផល​ដែល​អាច​ជៈឥទ្ធិពល​មកលើ​សេចក្តីសម្រេច​របស់​បុគ្គល ដើម្បី​ធ្វើចំណាកស្រុក ខណៈ​ការផ្លាស់ប្តូរ​គោលគំនិត​របស់​ប្រជាពលរដ្ឋ​នឹង​ជួយ ដើម្បី​បញ្ជាក់​ពីការផ្លាស់ប្តូរ​សេដ្ឋកិច្ច និង​សង្គម នៅក្នុង​សង្គម​ដែលគូស​វៀស​ នៅលើ​ឧទារណ៍​នៃ​ប្រទេស​កម្ពុជា។ ជំពូកជាបន្តបន្ទាប់​នឹងមានបំណង ដើម្បី​ពន្យល់​លើការ​កើតឡើង​នៃការជួញដូរ។ ដោយសារតែ​ ជនចំណាកស្រុក ជាញឹកញាប់​មិនសូវមាន​ពត៌មាន​ទៅលើ​កន្លែងដើម្បី​ស្វែងរក​ជំនួយ ឬ​កន្លែង​ដើម្បីទទួលបាន​នូវ មធ្យោបាយ​នៃការគាំទ្រផ្សេងៗ​ ដែល​អត្ថបទនេះ​ក៏បាន​ផ្តល់​នូវ​អនុសាសន៍​មួយ​ចំនួន​ផងដែរ។​

សម្រាប់ការអានអត្ថបទនេះពេញលេញ សូមទាញយកឯកសារ PDF(ជាភាសាអង់គ្លេស) ដូចខាងក្រោម៖