១៩៤៥ ដល់ ១៩៥២ ការចាប់ផ្តើមនៃអាជីពនិពន្ធ

១៩៤៦
លោកហេនរិចបានត្រលប់មកកូឡូនីហើយក៏រស់នៅក្នុងផ្ទះដែលស្ទើរតែទ្រុឌទ្រោម។ លោកហេនរិច បានចូលសិក្សាក្នុងសាកលវិទ្យាល័យកូឡូនី ដើម្បីបន្តទទូលបានការផ្គត់ផ្គង់ផ្នែកស្បៀង លោកក៏បានធ្វើការជាជំនួយការក្នុងសិក្ខាសិលា ខាផេនធ្រី ដែលសព្វថ្ងៃដំណើរការដោយប្អូនប្រុស
របស់លោកឈ្មោះ អាលូអ៊ីស។ អ៊េននីម៉ារៀ ធ្វើការជាគ្រូបង្រៀននៅសាលាអនុវិទ្យាល័យនិងផ្គត់ផ្គង់
ដល់គ្រួសារ។ ក្នុងឆ្នាំជាមួយគ្នាផងដែរ លោកហេនរិចក៏បានចាប់ផ្តើមបន្តការសរសេរជាទៀងទាត់។ ស្នាដៃធំរបស់លោកគឺប្រលោមលោកដែលមិនបានបោះពុម្ភ មានចំណងជើងថា ក្រូសវីដោនឡោស និង សាយឡេនអ៊េនជេល ដែលក្រោយមកត្រូវបានពុម្ភបោះផ្សាយ ក្នុងឆ្នាំ១៩៩២ជាមួយនិងរឿងខ្លឺជា
ច្រើនទៀត រួមទាំង អត្ថបទសំណេរ កំណាព្យ និងល្ខោន។ ក្នុងស្នាដៃជាច្រើនរបស់លោកគឺជាបទ ពិសោធន៍ដែលលោកបានឆ្លងកាត់ក្នុងសង្គ្រាមនៃសម័យណាស៊ី និង កំឡុងពេលជាច្រើនទៀត។

១៩៤៧

ក្នុងខែមិនា លោកហេនរិចបានផ្ញើរអត្ថបទនិព្ធដំបូងរបស់លោកអោយទៅកាសែតនិងទស្សាវដ្តី។​ ក្នុងថ្ងៃ ០៣ ឧសភា អត្ថបទមួយក្នុងចំនោមអត្ថបទទាំងនោះដែលមានចំណងជើងថា បីហ្វរអេសស្កាឡេដីង ហ្វាល ក៏ត្រូវបានបោះផ្សាយ តែត្រូវបានកែចំណងជើងដោយការសែត រេននីសស័រ ម័រកូស មកជាចំណងជើងថា ហ្រោមព្រីហ៊ីសស្តូរីកហ្វ័រ។ ក្រោយមកកូនប្រុសទីពីរបស់លោកមានឈ្មោះថា រៃម៉ុត ក៏បានចាប់កំណើត។

១៩៤៨
កូនប្រុសទី៣របស់លោកមានឈ្មោះថា រៃណេ ក៏បានចាប់កំណើត

១៩៤៩ 
លោកហេនរិចបានទទួលកុងត្រាបោះផ្សាយជាលើកដំបូង គឺរឿង ដ័រធ្រេនវស់អនថាម។ ក្រុមគ្រួសារបស់លោកនៅតែមិនអាចពឹងផ្អែកបានទៅលើកំរៃដែលទទួលបានពីកុងត្រានោះទេ ជាមូលហេតុជំរុញអោយលោកស្វែងរកការងារក្នុងវិទ្យុឬក៏អ្នកបោះពុម្ភផ្សាយហើយក៏មានគំនិតដល់ការបោះបង់ការនិពន្ធ៕

១៩៥០ 
កូនប្រុសទី៤របស់លោកមានឈ្មោះថា វិនសិនក៏បានចាប់កំណើត។ សម្រាប់ឆ្នាំ១៩៥០ លោកហេនរិច
បានធ្វើការបណ្តោះអាសន្នជាមួយនិងសាលាក្រុង កូឡូនី។ ខណៈជាមួយគ្នានោះដែលរឿងខ្លីរបស់ លោកបានបោះផ្សាយដែលមានចំណងជើងថា ស្រ្តេងជ័រ ប៊ែហ្វលធូដ័រស្ពារថេនវី។

១៩៥១
លោកហេនរិចត្រូវបានអញ្ជើញអោយចូលរួមក្នុងសាលប្រជុំអាឡឺមង់ភាគខាងលិចដែលជាការប្រជុំ
ទាក់ទងទៅនឹងសិល្បៈសរសេរធំជាងគេក្នុងប្រទេស ក្នុងក្រុម ៤៧ ហើយលោកក៏បានទទួលពានរង្វាន់ ទៅលើរឿងខ្លឺមានចំណងជើងថា ប្លេកស៊ីប ដែលក្រោយមកបោះផ្សាយក្នុងប្រលោមលោក អាដាម ហ្វែរអាតហ្តូរ។

១៩៥២
ការងាររបស់លោកហេនរិចចាប់ផ្តើមផ្តោតចំណាប់អារម្មណ៍លើបញ្ហាសាធារណៈ។ លោកបានសរសេរ នូវអត្ថបទសំណេរពីស្ថានភាពនយោបាយ ហើយក៏បានស្នើថា កំរិតស្តង់ដារសិល្បធម៌របស់ប្រជាពល រដ្ឋគឺជាការលៈបង់ចំពោះការវិវឌ្ឍន៍រនៃសេដ្ឋកិច្ច សង្គមនិង នយោបាយ ។