១៩៦០ ដល់ ១៩៦៩ សិល្បៈនិងការតាំងចិត្ត

១៩៦០
ឪពុករបស់លោកហេនរិចបានលាចាកលោក។

១៩៦១
បន្ទាប់ពីការសាងសង់ជញ្ចាំងក្រុងប័រលីននៅខែ ០៨ ទី១៣ ការរាតត្បាតទាក់ទងនិងតួនាទីរបស់ អ្នកនិពន្ធបានផ្ទុះឡើងក្រោមប្រធានបទ សតិរបស់ជាតិ។ ជារួមជាមួយនឹងអ្នកនិពន្ធ២០នាក់ផ្សេងទៀត លោកហេនរិចបានលេចមុខឡើងនៅអង្កការសហរប្រជាជាតិក្នុការផ្លាស់ការិយាល័យទៅកាន់ក្រុងប័រលីនខាងកើតនិងលិច។ 

១៩៦២ 
ប្រលោមលោកពីរក្បាលរបស់លោកមានចំណងជើងថា វេនឌ័រវរប្រូកអោធ និង វេនឌ័រវរវស់អូវើ ត្រូវបានបោះពុម្ភ។ ហើយក៏ជាការធ្វើដំណើរលើកទៅមួយទៅកាន់សហភាពសូវៀត។

១៩៦៣ 
ប្រលោមលោករបស់លោកមានចំណងជើងថា ឌ័រក្លោន បានត្រូវបោះពុម្ភឡើង។ លោកហេនរិចបាន បង្កើនការសរសេរនូវអត្ថបទសំណេរនិងអត្ថបទពត៌មានស្តីពីសិល្បធម៌សហសម័យនិងសំនួរទាក់ ទងនឹងបញ្ហានយោបាយ។

១៩៦៤
ជាខណៈដែលខ្សែរឿងជាប្រព័ន្ធបានបោះពុម្ភក្រោមចំណងជើងថា អាប់សេនវីដោនលីហ្វ 

១៩៦៥
ក្រោមអត្ថបទជាច្រើនរបស់លោកហេនរិចដែលបានប្រឆាំងនឹងអ្នកនិពន្ធនិងអ្នកចំរៀនអាឡឺមង់ភាគខាងកើត មានឈ្មោះថា វូហ្វ ប័រម៉ាន់ ត្រូវបានទទួលរងការវាយប្រហារពីប្រព័ន្ធផ្សព្វផ្សាយរបស់អាឡឺម៉ង់ ភាគខាងកើត។ 

១៩៦៦
ប្រលោមលោកខ្នាតវែងរបស់លោកមានចំណងជើងថា អ៊ឺនឌ័រមីសិហ្សបានបោះផ្សាយ។ 

១៩៦៧
លោកហេនរិចបានទទួលបានរង្វាន់ជាអ្នកនិពន្ធដែលមានកិត្តិស័ព្ធរបស់អាឡឺម៉ង់ពីសមាគមន៍ ឌ័រជ័ន ប៊ូតណ័រ ព្រីស ។ លោកក៏ទទួលរងនូវជំងឺទឹកនោមផ្អែមនិងសួតក្នុងឆ្នាំជាមួយគ្នា។ 

១៩៦៨
ក្នុងខែឧសភាលោកហេនរិចក៏បានបញ្ជាក់ពីបាតុករជាង ៧០០០០នាក់ក្នុងក្រុង ប៊ូន កំឡុងពេលដែល ច្បាប់ប្រកាសអាសន្នកំពុងអនុម័ត្ត។ អ្នកនិពន្ធរបស់ប្រទេសឆេកបានអញ្ជើញលោកហេនរិច ជាមួយគ្នា និង លោកអារ៉ាហ្កន និង សាទែ អោយមកទស្សនៈកិច្ចសាធារណៈរដ្ឋឆេក។ ក្នុងខែ ០៨ លោកហេនរិច 
បានធ្វើដំណើរទៅកាន់ក្រុង ប្រាហ្គូរ ក៏ជាខណៈដែលលោកបានជួបនិងការជម្លៀសប្រជាជនពីប្រទេស ដោយទាហាន វ៉ាសរ ឈានឆ្ពោះដល់ការប៉ុនប៉ង់របស់ ដាប់សេក ក្នុងការទាមទាររបប 
ប្រជាធិបតេយ្យ។ លោកហេនរិចក៏បានទិញផ្ទះតូចមួយក្នុង លេនហ្កេនប្រុក ដែលស្ថិតក្នុងភូមិមួយក្បែរ ឌូរេន ក្នុងជ្រលង អ៊ីហ្វែល ដែលជាងគេហដ្ឋានសព្វថ្ងៃរបស់លោក

១៩៦៩
ក្នុងការចាប់ផ្តើមជំនួបប្រជុំនៃសមាគមន៍អ្នកនិពន្ធអាឡឺម៉ង់ ជាពេលដែលលោកហេនរិចបានថ្លែង សន្ទរកថាស្តីពី ឌីកអ៊ឺនអោហ្វមូដេស្តី។ រាជរដ្ឋាភិបាលអាឡឺម៉ង់ភាគខាងកើតថ្មីដឹកនាំដោយ វៀលី ប្រេដ្ឍ បានលើកឡើងនូវក្តីសង្ឃឹមរបស់លោកហេនរិចដែលអាឡឺម៉ង់ភាគខាងលិចនិងចូលប្រឡូកក្នុង ប្រព័ន្ធនយោបាយថ្មីក្នុងច្បាប់ដែលអាចដាក់ចេញនូវការរៀបចំកាន់តែល្អលើក្រមសិល្បធម៌ ជាពិសេសគឺទំនាក់ទំនងរវាង អ៊ឺរ៉ុមភាគខាងកើត។ កំឡុងការបោះឆ្នោតឆ្នាំ១៩៧២លោកហេនរិច បានធ្វើការគាំទ្រដល់សង្គមប្រជាធិបតេយ្យ។ ស្ថានភាពសេដ្ឋកិច្ចនៅអាឡឺម៉ង់ភាគខាងលិចកាន់តែរង សម្ពាធដោយសារអ្នកប្រឆាំងឆ្វេងនិយម ហើយនិងការតតាំងរបស់រាជរដ្ឋាភិបាល។ អ្នកនយោបាយអភិរក្សនិយមជាច្រើន ហើយនិងអ្នកកាសែតបានប្រកាសជាសាធារណៈថាលោក ហេនរិច ជាមួយគ្នានិងអ្នកឆ្វេងនិយមនិងអ្នកសិក្សាជាច្រើនទៀតថាជា បិតានៃឧក្រិដ្ឋកម្ម។