១៩៨១ ដល់ ១៩៨៥ ការសម្លឹងឃើញជាវិជ្ជមានរបស់ក្រុមអ្នកតស៊ូ

១៩៨១
ជីវប្រវត្តដំបូងរបស់លោកហេនរិចត្រូវបានបោះពុម្ភ ក្រោមចំណងជើងថា វាត់ ធូបីខមអោហ្វ ឌ័រប៊យ? ក្នុងថ្ងៃទី១០ខែតុលា។ លោកហេនរិចបានកោះហៅ មនុស្ស៣០០០០០នាក់មកចូលរួមក្នុងសកម្មភាព សេរីភាពក្នុងក្រុង ប៊ូន ប្រឆាំងនឹងការសម្រេចចិត្តរបស់ ណាតូ ក្នុងការនាំចូលសម្ពាវុធនុយក្លេអ៊ែរបន្ថែម មកកាន់អាឡឺម៉ង់ភាគខាងលិច។ 

១៩៨២ 
យុទ្ធនាការរបស់លោកហេនរិចប្រឆាំងនឹងស្ថានភាពក្នុងប្រទេស ពូលេន រូមទាំងការដាក់ទាហាន។ ក្រុមគ្រួសាររបស់លោកហេនរិចបានមករស់នៅក្នុង ម័រធេន នៅក្បែរ កូឡូនីព្រមគ្នាដែលកូនប្រុសរបស់លោកហេនរិច រៃមុត បានស្លាប់។ លោកហេនរិចបានទទួលពានរង្វាន់ប្រជាពលរដ្ឋដ៏មានកិត្តស័ព្ទនៃ កូឡូនី។ 

១៩៨៣
ក្នុងសំបុត្រមកកាន់អាជ្ញាធរសហភាសូវៀត លោកហេនរិចទាមទារអោយមានការដោះលែង អ៊េនត្រៃ សាហារូវ។ ជារួមគ្នាជាមួយនឹអ្នកនិពន្ធផ្សេងទៀត លោកក៏បង្កើតអោយមានយុទ្ធនាការប្រឆាំងនឹង រដ្ឋាភិបាលអាមេរិចដែលប៉ុនប៉ងទម្លាក់ រដ្ឋាភិបាល សាន់ឌីនិស្តា នៃ នីខារាហ្កូល។ ដោយសារ សុខភាពរបស់លោកដុនដាប លោកហេនរិចក៏ចូលរួមក្នុងការផ្តាច់ចេញនៃរនាំលួសរបស់អាមេរិចក្នុង ប្រទេសអាឡឺម៉ង់ក្នុងការប្រឆាំងនិងគម្រោងរបស់ ណាតូ នាំចូលអាវុធនុយក្លេអ៊ែរ ។ កំឡុងយុទ្ធនាការបោះឆ្នោតអាឡឺម៉ង់ភាគខាងលិច លោកហេនរិច ចេញមកគាំទ្រដល់គណបក្ស បៃតង។ 

១៩៨៤
ក្រសួងវប្បធម៌បស់ប្រទេសបារាំង លោក ចេក ឡេន បានតែងតាំងលោកហេនរិចជា ខូមេនឌ័រ ក្នុង អូឌ្រ័រ ឌីអាត អ៊េត ឌេស ឡេតត្រស។ លោកហេនរិចបានផ្តល់ពានរង្វាន់ជា ដានីស ជីន បង់ហ្សួ័រនេបូន ហើយក៏បានផ្តល់លុយរង្វាន់ទៅកាន់អង្កការ សំពៅទៅកាន់ប្រទេសវៀតណាម។ 

១៩៨៥
គម្រប់ខួមលើកទី៤០ នៃការដាក់អោយប្រើនៃ វីម៉ាត។ ប្រលោមលោករបស់លោកមានជំណងជើងថា ឌ័រលេធើធូម៉ាយសាន់ ឬក៏ហ្វរ បាយសាខល ត្រូវបានបោះពុម្ភ ហើយប្រលោមលោកចុងក្រោយរបស់លោកមានចំណងជើងថា វូមេនអ៊ីនអ័រ រីវើឡេនស្លេកក៏ត្រូវបានបោះផ្សាយ
ក្នុងដើមខែ០៧ លោកហេនរិចបានធ្វើការវៈកាត់ថ្មីម្តងទៀត ហើយបានអោយចេញពីមន្ទីពេទ្យ នៅខែ០៧ ថ្ងៃទី១៥ ដោយដឹងថានឹងត្រូវបានមានវៈកាត់បន្ថែមទៀត។ នៅព្រឹក ថ្ងៃទី១៦ ខែ០៧ លោកហេនរិចបានលាចាកលោកក្នុងផ្ទៈក្រុង ឡានជីនប្រូដ អ៊ីហ្វែល។ លោកត្រូវបានបញ្ចុះនៅថ្ងៃទី ១៩ខែ០៧ នៅ ប៊នហ៊ែម ម័រធេន ក្បែកូឡូនី។