រយៈពេលជាងបីឆ្នាំហើយ មូលនិធិហេនរេចបូលបាន និងកំពុងគាំទ្រដល់ការអភិវឌ្ឍន៍របស់សមាគមន៍យុវជនជនជាតិដើមភាគតិចកម្ពុជា(CIYA) ។ អង្គការទាំងពីរកំពុងធ្វើការរួមគ្នាចាប់តាំងពីស៊ីយ៉ាត្រូវបានចុះបញ្ជីជាអង្គការឯករាជ្យមួយ កាលពីខែកញ្ញា ឆ្នាំ២០០៨។ ស៊ីយ៉ាជាសមាគមន៍ទីមួយរបស់យុវជនជនជាតិដើមភាគតិច នៅឯកម្រិតថ្នាក់ជាតិ។ ស៊ីយ៉ាធ្វើការដើម្បីសម្រេចនូវទស្សនៈវិស័យរបស់ខ្លួន នៃពលរដ្ឋជនជាតិដើមភាគតិចដ៏ខ្លាំង និងរីកចម្រើន ដែលអាចការពារវប្បធម៌ និងប្រពៃណីរបស់ជនជាតិភាគតិច ព្រមទាំងដីធ្លី និងធនធានធម្មជាតិរបស់ពួកគេផងដែរ។
ការអភិវឌ្ឍន៍ស៊ីយ៉ា អោយទៅជាអង្គការដ៏រឹងមាំមួយមិនមែនជាអត្ថបទនិពន្ធទេ។ រាល់សមាជិកទាំងអស់កំពុងតែស្ម័គ្រចិត្តដើម្បីសមាគមន៍នេះ បន្ទាប់ពីការងារ និងការសិក្សារបស់ពួកគេ។ រួមទាំងមានជំនួយតិចតួច ដើម្បីគាំទ្រដល់សកម្មភាពទាំងនោះផងដែរ។ ឥឡូវនេះស៊ីយ៉ាកំពុងតែព្យាយាមកសាង និងពង្រឹងការងាររបស់អង្គការនេះ ដោយស្វះស្វែងរកជំនួយពីក្រុមប្រឹក្សាភិបាលនាយក និងទីប្រឹក្សាខាងក្រៅ។ មកទល់ពេលនេះ សមាជិករបស់ស៊ីយ៉ាយល់ឃើញថាខ្លួនប្រឈមនឹងការអនុវត្តន៍ផែនការរយៈពេលបីឆ្នាំនៃយុត្តិសាស្រ្ត របស់ពួកគេដោយសារតែសមត្ថភាពមានដែនកំណត់ និងការប្រែសប្រួលអាទិភាពរបស់អង្គការម្ចាស់ជំនួយ។ សកម្មភាពចម្បងរបស់អង្គការគឺដើម្បីលើកកម្ពស់ និងបង្កើនការយល់ដឹងពីសិទ្ធិរបស់ជនជាតិដើមភាគតិច នៅឯថ្នាក់មូលដ្ឋាន ថ្នាក់ជាតិ ថ្នាក់អន្តរជាតិ តាមរយៈការបណ្តុះបណ្តាល និងការបាចសាចការផ្សព្វផ្សាយឯកសារ។ ផ្នែកនៃការងារផងដែរគឺដើម្បីធ្វើឲ្យប្រសើរឡើងនូវការយល់ដឹងនៃសមាជិករបស់ស៊ីយ៉ា ទៅលើការគាំពារដីធ្លី និងធនធានធម្មជាតិ ហេតុដូច្នេះពួកគេបន្តវេនធ្វើការដើម្បីជំរុញលើកទឹកចិត្តដល់ស្រ្តី បុរស សមាជិកសហគមន៍ជនជាតិដើមភាគតិចទាំងក្មេងទាំងចាស់ ដើម្បីការពារដីធ្លី និងលើកកម្ពស់ប្រពៃណី និងវប្បធម៌ជនជាតិដើមភាគតិច។