ករណីរបស់អ្នកស្រី​ថ្លាង​ យឿង - ប្រជាធិបតេយ្យយេនឌ័រ

Reading time: 1 minute

ករណី​សិក្សា

ករណីរបស់អ្នកស្រី​ថ្លាង​ យឿង

July 28, 2010

ករណីរបស់អ្នកស្រី​ថ្លាង​ យឿង

អ្នកស្រី​ថ្លាង​ យឿង​អាយុ​៤៦ឆ្នាំ​ បច្ចុប្បន្ន​រស់នៅភូមិ​កូន​ត្នោត ឃុំ​ជ័យ ស្រុក​កំពុងស្វាយ​ ខេត្ត​កំពុងធំ​មានស្វាមី​​ឈ្មោះ ចាន់ អាន អាយុ​៥២ឆ្នាំ​ បច្ចុប្បន្នគឺ​ពួកគាត់​ពុំបាន​ចុះ​សំបុត្រ​អាពាហ៍​ពិពាហ៍​​។​អ្នកស្រី​​ថ្លាង យឿង​ និងស្វាមី​មាន​កូន​៤នាក់​ ប្រុស៣​នាក់​ ស្រី១នាក់ មក​ដល់​បច្ចុប្បន្ន​កូន​ដែល​រស់នៅ​ក្នុង​បន្ទុក​របស់គាត់​គឺមាន​៣នាក់​រីឯកូន​ម្នាក់​ទៀត​បាន​ចំណាក​ស្រុក​ទៅ​រកស៊ី​ប្រទេស​ថៃ​ដើម្បី​រកប្រាក់​ជួយ​ផ្គត់​ផ្គង់​គ្រួសារសារ​ពីព្រោះ​អ្នកស្រី​ ថ្លាង​ យឿង បានចែក​ផ្លូវពី​ប្តី​ប្រហែល​៩​ឆ្នាំ​ទៅ​ហើយ​បើ​គិត​ចាប់​តាំង​ពីកូនប្រុស​ពៅ​របស់គាត់​ឈ្មោះ ណាង បាន​ចាប់កំណើត​ហើយ​សព្វថ្ងៃ​នេះ​កូនរបស់​គាត់មាន​អាយុ​៩​ឆ្នាំ​​ នឹងកំពុងរៀន​ថ្នាក់​ទី​៣​។ មូល​ហេតុ​ដែល​បណ្តាលឲ្យ​មាន​ការ​បែកបាក់​បណ្តាល​មកពី​ប្តី​ផឹក​ស្រា​និង​មើលបំណាំប្រពន្ធ​ ថាអ្នកស្រី​ ថ្លាង​ យឿង ពុំដែល​ជួយ​រកស៊ី​អ្វីទេមួយថ្ងៃៗ បន្ទប់​ពី​ចុះ​ចេញ​ពី​ផ្ទះ​ លោក​ ចាន់ អាន ដែល​ជាប្តី​បាន​យក​ប្រពន្ធ​ថ្មី​មាន​កូន​២-៣​នាក់ទៀតហើយ។

សព្វថ្ងៃ​អ្នកស្រី​ ថ្លាង យឿង ប្រកប​មុខរបរ​លក់​នំបញ្ចុក និង​ធ្វើស្រែ​វស្សា​ដើម្បី​ចិញ្ចឹម​ម្តាយ​ជរា​ ក្មួយ និង​កូនៗទាំង​បីនាក់​ក្នុងមួយថ្ងៃអ្នកស្រីអាចរកចំណូល​បាន​ពី​ការនំបញ្ចុក​បាន​៣០០០រៀល​ហើយ​ចំណាយ​ទៅ​វិញ​លើម្ហូបអស់​២០០០រៀល​និងចំណាយទៅលើកូនរៀន​អស់១៤០០​រៀល​ថែមទៀត​និង​ប្រមូល​ផល​ពី​ការ​ធ្វើស្រែបាន​៣០​-៤០​ថាំងក្នុងមួយឆ្នាំ។

ទ្រព្យសម្បត្តិ​ដែល​អ្នកស្រី​មាននៅ​ពេលបច្ចុប្បន្ន​រួមមាន​ដីភូមិ​ និងផ្ទះ​មេគោ៤ក្បាល​រទេះ​មួយ​ដីស្រែ​កន្លះ​ហិចតា​កង់២​និង​ដីព្រៃចំនួន​២ហិចតា​កន្លះ(ដី​ព្រៃ​របស់​អ្នកស្រី​គឺមាន​ចុង​សន្លឹក​ប៉ុន្តែ​ក្រៅ​ពីនោះ​មិន​មាន​ទេ​)​

​បញ្ហា​ដែល​អ្នកស្រី ថ្លាង យឿង កំពុង​ជួប​​ប្រទះ​​សព្វថ្ងៃ​នេះ​គឺៈ

          ១.​ កូន​ទាំង​បីរបស់​អ្នក​ស្រី​រៀន​ទាំង​អស់គ្នា

          ២.​ ចំណូលដែលរកបាន​មិន​គ្រប់​គ្រាន់​ទៅលើការ​ចំណាយ( ដាំបាយក្នុងមួយថ្ងៃអស់១០​កំប៉ុង​អង្ករ)

សំណូមពរៈ

១.​ ​ដី​ពិត​ជា​មាន​សារៈសំខាន់​ណាស់​សំរាប់​គ្រសារ​ខ្ញុំ ដូច្នេះ​ខ្ញុំ​សូមសំណូមពរ​ឲ្យ​អាជ្ញាធរភូមិ​/ឃុំ​ធើ្វ​ការផ្សព្វផ្សាយ​អំពីការចុះបញ្ជីដីធ្លីឲ្យ​បាន​ទូលំទូលាយ​

២. សំណូមពរ​ឲ្យ​ប្រជាជន​ទាំងអស់​ទៅធ្វើ​ចុង​សន្លឹក​បញ្ជាក់ពីការ​កាន់​កាប់​ដីធ្លី ពីព្រោះថា​បើមាន​ចុង​សន្លឹក​​ងាយស្រួល​ក្នុង​ការ​ចែក​ឲ្យ​កូន​ចៅ​