និន្នាការ​ បញ្ហា​ប្រឈម​ និង​គំនិត​ច្នៃប្រឌិត​ថ្មីៗ - អភិបាលកិច្ចធនធាន

Reading time: 1 minute

ឯកសារ​បោះ​ពុម្ព

និន្នាការ​ បញ្ហា​ប្រឈម​ និង​គំនិត​ច្នៃប្រឌិត​ថ្មីៗ

July 30, 2010

និន្នាការ​ បញ្ហា​ប្រឈម​ និង​គំនិត​ច្នៃប្រឌិត​ថ្មីៗ

            ចាប់​តាំងពី​ឆ្នាំ​១៩៨០ ប្រទេស​ជាច្រើន​នៅ​ក្នុង​តំបន់​អាស៊ី រួម​បញ្ជូល​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ​បាន​ទាញ​យក​ការ​ចាប់អារម្មណ៍​លើ​ការ​គាំទ្រ​ថ្នាក់​មូលដ្ឋាន​សំរាប់​ធ្វើ​ជា​យុទ្ធសាស្រ្ត ដោយ​មាន​ការចូលរួម​ពី​សហគមន៌​ក្នុង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ។ យុទ្ធសាស្រ្ត​នេះ​គឺ​ផ្អែក​ទៅ​លើ​ទស្សនៈ​ដែល​ថា​ការ​ពង្រឹង​ការ​គ្រប់​គ្រង​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​និរន្តភាព​ ត្រូវ​មាន​ការគាំទ្រំ​ពី​គោល​នយោបាយ​​របស់​រដ្ឋាភិបាល​ និង​ក្របខ័ណ្ឌ​ច្បាប់​ផ្សេងៗ​ដែលត្រូវ​បាន​ធានា​សន្តិសុខ​ក្នុង​ការ​ចិញ្ចឹម​ជីវិត​សំរាប់​សហគមន៌​ក្រីក្រ និង​សហគមន៍តំបន់​ជនបទ​ដែល​មិន​ត្រូវ​បាន​គេ​យក​ចិត្ត​ទុកដាក់។​

            សម្រាប់​អ្នក​ដែល​មាន​ការ​ចាប់​អារម្មណ៍​ទៅលើ​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ដោយ​មាន​ការ​ចូល​រួម​ពី​សហគមន៍​ថា ជា​ឧបករណ៍​សំរាប់​ធ្វើ​ឲ្យ​មាន​អភិបាល​កិច្ច​ល្អ និង​និរន្តភាព​នៃ​ការ​ចិញ្ចឹម​ជីវិត វា​ជា​ពេល​ដ៏ល្អ​សំស្រប​មួយ​ដើម្បី​ធ្វើ​ការ​ឆ្លុះ​បញ្ចាំង​ឲ្យ​បា្​ស៊ី​ជំរៅ​ទៅ​លើ​វិសាល​ភាព ដែល​សក្តានុពល​ទាំងនេះ​កំពុង​សំរេច​បាន។ តើ​សមធម៌​មាន​សារៈ​សំខាន់ និង​តម្លៃ​ក្នុង​ការ​រួម​ចំណែក​ដល់​គំនិត​ផ្តួច​ផ្តើម​ក្នុង​ការ​គ្រប់​គ្រង​​ធនធាន​ធម្មជាតិ​ដោយ​មាន​ការ​ចូលរួម​ពី​សហគមន៍​យ៉ាង​ដូចម្តេច​ខ្លះ?​តើ​ធ្វើ​ដូច​ម្តេច​ដើម្បី​ឲ្យ​សំលេង​របស់​ក្រុម​ដែលគេមិន​យក​ចិត្ត​ទុកដាក​មាន​ឥទ្ធិពល​ដល់​ការ​រៀប​ចំ​ និង​ការ​អនុវត្តន៌​ប្រពន្ធ​ការគ្រប់​គ្រង​ធនធាន​ធម្មជាតិ​ដោយ​មាន​ការចូល​រួម​ពី​សហគមន៌​នៅ​ថ្នាក់​មូលដ្ឋាន​និង​ការ​ជួយ​គាំទ្រ​អនុវត្ត ឬពង្រឹង​គំនិត​ផ្តួច​ផ្តើម​របស់​សហគមន៍​សំរាប់​ការ​ប្រើ​ប្រាស់​ធនធាន​ប្រកប​ដោយ​និរន្តភាព?

            សៀវភៅ​ស្តីពី​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ដោយ​មាន​ការ​ចូលរួម​ពី​សហគមន៍​ភាគពីរ​"និន្នាការ​បញ្ហា​ប្រឈម​និង​គំនិត​ច្នៃ​ប្រឌិត​ថ្មីៗ​សំរាប់​ការ​គ្រប់​គ្រង​ធនធាន​ធម្មជាតិ​ដោយ​មាន​ការ​ចូល​រួម​ពីសហគមន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា"​ជាការឆ្លើយ​តប​ដោយ​ផ្ទល់​ទៅ​លើ​បញ្ហា​ដែល​បាន​ចោទ​ខាង​លើ ហើយ​វា​ជា​សកម្ម​ភាព​បន្ត​ពី​សៀវភៅ​ ស្តី​ពី​ការ​គ្រប់​គ្រង​ធនធាន​ធម្មជាតិ​ដោយ​មាន​ការ​ចូល​រួម​ពី​សហគមន៍​ភាគទី១​"​គ្រប់​គ្រង​ធនធាន​ធម្មជាតិ​ដោយ​មាន​ការ​ចូល​រួម​ពីសហគមន៍​នៅ​ក្នុង​ប្រទេស​កម្ពុជាៈ​អត្ថបទ​ជ្រើស​រើស​ស្តី​ពី​ទស្សនទាយ​និងបទពិសោធន៍"​ដែល​បោះពម្ភ​នៅ​ឆ្នាំ​២០០៥។

             សៀវភៅ​ស្តីពី​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ដោយ​មាន​ការ​ចូលរួម​ពី​សហគមន៍​ភាគពីរ​នេះ​គឺ​ត្រូវ​បាន​គេ​ចែក​ជា​៦ផ្នែក​(ផ្នែក​ ក-ច)​និង​៣១​ជំពូក។

            ផ្នែក ក ផ្តល់​នូវ​សេចក្តី​សង្ខេប​នៃ​ស្ថានភាព​ពី​អតីត​កាល និង​បច្ចុប្បន្ន​កាលនៃការគ្រប់គ្រង​ធន​ធាន​ធម្មជាតិ​ដោយ​មាន​ការ​ចូលរួម ​ពី​សហគមន៍​នៅក្នុង​ប្រទេស​កម្ពុជា​ជា​ពិសេស​លើ​និន្នាការ​បញ្ហា​ប្រឈម​និង​គំនិត​ច្នៃ​ប្រឌិត។ ការ​ពិភាក្សា​នូវ​ជំពូក​នេះ​គឺ​ផ្អែក​លើ​លទ្ធផល​នៃ​កិច្ច​ពិភាក្សា​ថ្នាក់​តំបន់​ជា​ច្រើន​​និង​ការ​កត់​សំគាល់​សំខានៗ​ដែល​បាន​ចង្អុល​បង្ហាញ​ដោយ​ឯកឧត្តម​ហន់​ ជួន ណារ៉ុន អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ​ឧត្តម​ក្រុម​ព្រឹក្សា​សេដ្ឋកិច្ច​ជាតិ និង​ជា​អគ្គលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ នៅ​ក្នុង​វេទិកា​ស្រាវជ្រាវ​អភិវឌ្ឍន៍នៃកិច្ចពិភាក្សា​ថ្នាក់​ជាតិ ដែល​ប្រារព្ធ​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​១០​ដល់​១១​ ខែ​សីហា ឆ្នាំ​២០០៨។