លទ្ធផលនៃថាមពលបៃតង តើសេដ្ឋកិច្ចបៃតងក្លាយជាប្រធានបទក្តៅគគុកដោយវិធីណា?

កង្ហាខ្យល់នៅ អ៊ីសស្មុះ និងរបកនៃដែនដីក្នុង ធីហូអានធឺផេក ប្រទេសម៉ិចស៊ិច

ក្នុងតំបន់ អ៊ីស្មុះនៃដែនដី ធីហូអានធឺផេកក្នុងប្រទេសម៉ិស៊ិចគឺជាតំបន់តែមួយក្នុងទ្វីបអាមេរិចដែលមិនមានជួរភ្នំ ពុះចែកអាត្លង់តិចចេញពីទ្វីបប៉ាស៊ីហ្វ៊ិច ដែលជាមូលហេតុធ្វើអោយមានកំលាំងខ្យល់បក់បោកខ្លាំងនិងមិនស្រាក ស្រានហើយវាក៏ជាតំបន់ដែលត្រូវបានជ្រើសរើសក្នុងការបង្កើតកង្ហាខ្យល់សម្រាប់ទាញយកថាមពលផងដែរ។ ក្នុងនោះមានកង្ហាខ្យល់ជាង ១២០០ មកដល់ត្រឹមឆ្នាំ២០១៤ ចំនួនកង្ហាខ្យល់និងកើនឡើងដល់ ៥០០០។ អ្នក វិនិយោគមកពីប្រទេសម៉ិចស៊ិចនិងអេស្ពាញក៏កាន់តែមានចំនួនច្រើនឡើងផងដែរ។ ក្រុមហ៊ុនរបស់ប្រទេស អេស្ពាញមួយដែលមានឈ្មោះថា អាស៊ីអូណា គឺជាឧទាហរណ៍ស្រាប់ក្នុងការសាងសង់នូវប្រព័ន្ធកង្ហាខ្យល់ក្នុង ប្រទេសម៉ិចស៊ិច ដែលថាមពលដែលប្រមូលបានត្រូវបានផ្គត់ផ្គង់អោយទៅក្រុមហ៊ុន កូកាកូឡា ដែលផលិត សំបកថ្មសម្រាប់ភេសជ្ជៈ ហ្វីមសា និង ហេនីខេន។

ប្រភេទខ្នាតតូចនៃការផ្លាស់ប្តូរថាមពលរបស់ប្រទេសអាឡឺម៉ង់ឈានឆ្ពោះទៅកាន់ការបង្កើតសារជាថ្មី (អ៊េនណឺជីវីនដ័រ) គឺកំពុងស្ថិតក្នុងការសាងសង់ក្នុងអាមេរិចភាគកណ្តាល។ តើនណារជាទទួលរងចំពោះ សម្មភាពនោះ? បើទោះបីជានៅតែមានមតិប្រឆាំពីប្រជាជនក៏នៅតែមានកសិករក្នុងកសិកម្មខ្នាតតូចមួយ ចំនួនមាន អារម្មណ៍ថាពួកគាត់ត្រូវបានក្បត់ ដោយយោងទៅតាមកុងត្រាដែលពួកគាត់បានចុះហត្ថលេខា ឥឡូវ ត្រូវបានអើពើខណៈដែលកសិដ្ឋានកង្ហាខ្យល់ជាច្រើនបានសាងសង់ឡើងលើដីដែលជាកម្មសិទ្ធិរបស់ពួកគាត់។ កសិករទាំងនោះបាននិយាយថាពួកគាត់ត្រូវបានក្បត់ក្នុងករណីដែលមិនមានការប្រាប់ជាមុនក្នុងការវិនិយោគ រាល់កំរៃជួលដែលពួកគាត់ប្រមូលបានគឺមានចំនួនស្តួចស្តើងបើប្រៀបធៀបទៅនឹងប្រាក់ចំណូលដ៏ច្រើនសន្ធឹក សន្ធាប់ ដែលក្រុមហ៊ុនរកបានដោយសារថាមពលពីកង្ហាខ្យល់។ សម្រាប់ការប្រើប្រាស់ដីក្នុងលក្ខណៈជា ប្រពៃណីក៏លែងអាចទៅរួចដោយប្រជាជនក្នុងតំបន់ពោលថា ពួកគាត់ក្រីក្រជាងកាលពីមុនទៅទៀត។ បើទោះបីជាកសិករជាច្រើនទាមទារអោយមានការលុបចោលនៅកិច្ចសន្យា ការប្រឆាំងរបស់ពួកគាត់ នៅតែមិនត្រូវបានអើពើ ជាងនេះទៅទៀតពួកគាត់ត្រូវបានហាមមិនអោយចូលក្នុងដែនដីកិច្ចសន្យា៕ 

ជាគំនិតដែលប្រព័ន្ធអេកូនិងសេដ្ឋកិច្ចត្រូវស្ថិតនៅជារួម គឺជាការពិតដែលមិនអាចបែងចែកបាន ដែលគំនិតនេះ ផងដែរត្រូវបានផ្សព្វផ្សាយដោយអ្នកអេកូសាស្រ្តជាច្រើនរួមទាំងសេដ្ឋកិច្ចវិទូផងដែរ។ បើទោះបីជាយ៉ាងនេះក្តី សេដ្ឋកិច្ចបៃតង គឺកាន់តែក្លាយជាខ្សែវៀនសម្រាប់ការតស៊ូយោបល់នយោបាយ ដែលមានអ្នកសម្តែងនយោបាយ ខ្លៈបាននិយាយថា គឺជាការបោសសម្អាតបៃតងទៅវិញ ដែលបដិសេធនូវប្រធានបទទាំងស្រុងរបស់សេដ្ឋកិច្ច បៃតង៕ 

កាជម្លាសចេញនៃភាពក្រីក្រ

ជាគោលនៃប្រធានបទដែលមិនត្រូវការពេលក្នុងការស្វែងរកនូវឧទាហរណ៍។ ក្នុងឆ្នាំ ២០០៨ លោកនាយករដ្ឋ មន្រ្តី ម៉ាតម៊ូតហាន ហ្សាញ បានប្រកាសពីគម្រោងការងារជាតិសម្រាប់ការពារការផ្លាស់ប្តូរបរិយាកាស។ ការពង្រីកនៃថាមពលពន្លឺព្រះអាទិត្រដល់ ២២០០០ មេហ្កាវ៉ាត ត្រឹមឆ្នាំ២០២២ គឺជាផ្នែកមួយក្នុងគម្រោងនោះ ដែលជាដំណឺងដ៏ល្អសម្រាប់ការការពារនិងការផ្លាស់ប្តូរបរិយាកាស។ តែវាមិនមែនជាដំណឺងល្អដល់ប្រជាជនក្រីក្រ នោះទេ ទោះជាយ៉ាងនេះក្តីក្នុងតំបន់ដែលមានប្រជាជនរស់នៅ ច្រើនកុះករក្នុងប្រទេសឥណ្ឌាក៏ចាប់ផ្តើមមានការសាងសង់នូវបន្ទះសូឡាជាបន្តរបន្ទាប់ផងដែរ។ ជាថ្មីម្តងទៀត ករណីដែលប្រជាជនក្រីក្រត្រូវបានបណ្តេញចេញពីដីលំនៅស្ថានរបស់ពួកគេក្លាយជាសកម្មភាពសាមញ្ញ ទៅហើយ អង្គការធ្វើការទាក់ទងទៅនឹងបរិស្ថានក្នុងប្រទេសឥណ្ឌាបានបោះផ្សាយនូវរបាយការណ៍ដែលបង្ហាញ ថាក្នុងកាលៈទេសៈដែលឥណ្ឌាមានបំណងបង្កើនឡើងនូវ ថាមពលសារជាថ្មី ក៏មិនមានគម្រោងណាបញ្ចាក់ថា ទិសដៅនេះនឹងត្រូវបានជួយស្រោចស្រង់ក្នុងទិដ្ឋភាពសង្គម បានត្រឹមតែជាប្រព័ន្ធប្រជាធិបតេយ្យតែប៉ុនណ្ណោះ៕ 

តើនរណាជាអ្នកប្រមូលផលបានពីការវិនិយោគទាំងនេះ ហើយនរណាជាអ្នកខាតបង់? សំនួរទាំងនេះកាន់តែ ចោទជាបញ្ហា ខណៈដែលថានរណាជាអ្នកទទួលខុសត្រូវនិងប្រាកដអោយបានថានឹងមិនមានប្រជាជនដែល នឹងត្រូវបានបណ្តេញចេញពីសហគមន៍និងដីស្រែចំការរបស់ពួកគាត់ក្រោមឈ្មោះគម្រោងសេដ្ឋកិច្ចបៃតង ។

ករណីទាំងអស់នេះមិនបានចែងអោយប្រាកដក្នុងច្បាប់អន្តរជាតិដែលរឹតតែធ្វើអោយស្ថានភាពកាន់តែធ្ងន់ធ្ងរ។ ក្នុងការប៉ុនប៉ងនៅ RIO+20 សន្និបាទអង្គការសហប្រជាជាតិស្តីពីការអភិវឌ្ឍន៍ជានិរន្ត៍ ក្នុងខែមិថុនា ឆ្នាំ២០១២ ដែលក្រោយមកមានការបរាជ័យជាខ្លាំង។ សេចក្តីរួមរបស់សន្និបាទបកស្រាយពីសេចក្តីរាយការណ៍ដែលមិន មានប្រយោជន៍ដល់សេដ្ឋកិច្ចបៃតង ពីព្រោះមានការប្រឆាំងពីរដ្ឋនិមួយៗក្នុងការជួយគ្នាទៅវិញទៅមកដែលស្ថិត ក្នុងទិដ្ឋភាពការជជែកវែកញែកជាសក្ខណៈសាមញ្ញរបស់អង្គការសហប្រជាជាតិ៕ 

ទោះជាយ៉ាងណាក៏ដោយ ការប្រឆាំរវាងប្រព័ន្ធអេកូហើយនិងយុត្តិធម៍នៅតែមានលក្ខណៈស្តែងនៅខាងក្រៅ សន្និបាទក្រុង រីអូ។ ស្ថិតក្រោមការលើកឡើង ឆ្លើយតបទៅនឹងសន្និបាទស្តីពីការអភិវឌ្ឍន៍ជានិរន្ត វារឹតពិបាក និងមើលរំលងលើប្រយោគ និងបដារ និងការបោះផ្សាយលើអាវយឺតប្រឆាំងនឹងសេដ្ឋកិច្ចបៃតង។ ចលនាសកម្មភាពសង្គមរបស់ប្រជាជនប្រេស៊ីល អង្គការភាគតិច សមាគមនិង អង្គការដែលធ្វើការទាក់ទងទៅ នឹងបញ្ហាបរិស្ថាន បានកំណត់យកប្រធានបទសេដ្ឋកិច្ចបៃតងជាសត្រូ​វចម្បង។ 

ការប្រឆាំងទៅនឹងសេដ្ឋកិច្ចបៃតងគឺមិនមែនជារឿងភ្ញាក់ផ្អើលនោះទេដែលវាជាប្រធានបទក្តៅគគុកក្នុងប្រទេស ប្រេស៊ីល។ រាជរដ្ឋាភិបាលប្រទេសប្រេស៊ីលបានបង្វែរនូវទ្រង់ទ្រាយថាមពលរបស់ខ្លួនទៅកាន់ការសាងសង់នូវ ទំនប់វារីអគ្គីសនីដ៏ធំមួយនៅ ជ្រលង អាម៉ាហ្សូន រួមទាំងគម្រោងសាងសង់បន្ថែមនូវទំនប់វារីអគ្គីសនី ២៨ ទៀតត្រឹមឆ្នាំ២០១៧ បូករួមនឹងគម្រោងប្រើប្រាស់អំពៅសម្រាប់ ជីវឥន្ធនៈ ដោយយោងតាមបទពិសោធន៍ ជោគជ័យពីសេដ្ឋកិច្ចបៃតង។ សម្រាប់ប្រទេសដែលមានព្រៃឈើក្រាស់ដូចជាប្រទេសប្រេស៊ីល ក៏មានការស្នាក់អាស្រ័យពីសត្វចំរុះជាច្រើន ដែលអាចប្រើប្រាស់ជាមូលដ្ឋានពិសោធន៍ដែលជាសម្ភារៈ សេដ្ឋកិច្ចថ្មីមួយផងដែរ។ 

ស្ថានភាពដែលត្រូវបានលើកឡើងដូចជា ធម្មជាតិគួរតែត្រូវប្រើជាសេវាកម្មនិងជាធនធានសម្រាប់បង្កើន    សកម្មភាពទីផ្សារដោយយោងតាមមតិដែលលើកឡើងថាធម្មជាតិគឺជាសេដ្ឋកិច្ចដែលមិនមានតំលៃស្មើរ ដោយរួមបញ្ជូលទាំងទីផ្សារហិរញ្ញវត្ថុផងដែរ។ អង្គការសហប្រជាជាតិសម្រាប់គម្រោងបរិស្ថានប្រើប្រាស់ នូវគោលចំហរបង្កើនការរីកសាយភាយនៃមតិខាងលើ។ វាជាការមើលងាយទៅលើភាគខាងត្បូង ដូចជាអាមេរិចឡាទីនដែល ប្រើប្រាស់តម្លៃនៃសេដ្ឋកិច្ចធម្មជាតិប្រដូចទៅនឹងជំហានថ្មីមួយនៃការបង្កើនលក្ខណៈភាពជាបុគ្គល និងការ ជួញដូរនៃធនធានធម្មជាតិ។ ការផ្លាស់ប្តូរនៃធម្មជាតិទៅជាផលិតផលជំនួញនិងសម្បត្តិបុគ្គល រួមមាន កាបូន ដែលចាប់យកបានពីស្រទាប់ដីនិងពីស្លឹកឈើ គឺត្រូវបានចោទជាមូលហេតុដែលប្រជាជនកំពុងរស់នៅជា ប្រពៃណីក្នុងសមាគមន៍ត្រូវបានជម្លាសនិងបណ្តេញចេញពីដីលំនៅស្ថានរបស់ពួកគេ។ វាមិនមែនជាពិភពលោក ដែលផ្តល់តម្លៃអោយលទ្ធផលនៃការងារដោយកម្លាំងនោះទេតែផ្តល់តម្លៃដល់ជនដែលជាម្ចាស់ទៅវិញ។ 

សម្រាប់អ្នកគាំទ្រភាគច្រើន សេដ្ឋកិច្ចបៃតងគឺស្ថិតនៅឆ្ងាយពីចម្លើយនៃការផ្លាស់ប្តូរបរិយាកាសនិងធនធានកម្រ របស់ពិភពលោក។ វាគឺជាចំនុចល្អនៅខណៈដែលរាជរដ្ឋាភិបាលនិងអ្នកជំនួញមានការផ្តោតអារម្មណ៍និងចាត់ ទុកប្រធានបទនេះជាគោលចំហរ។ វាមិនមែនជាគោលដៅនោះទេតែវាជាមាគារយល់ដឹង ដែលមានការតតាំង យ៉ាងខ្លាំងនៅពេលដែលនិយាយពីសេដ្ឋកិច្ចបៃតង។ សម្រាប់សមាគមន៍ពាណិជ្ជកម្មនិងអ្នកមានទំនោរបានត្រឹមតែ វិភាគខ្លាំងទៅលើ បច្ចេកវិទ្យា ការច្នៃប្រឌិត និង ប្រសិទ្ធិភាព នោះជានិយមន័យនៃសេដ្ឋកិច្ចបៃតង យោងតាមការវិភាគរបស់ពួកគេរួមមាន សង្គម នយោបាយ និងទិដ្ឋភាពប្រជាធិបតេយ្យនៃសកម្មភាពសេដ្ឋកិច្ច។ រួមជាមួយគ្នាផងដែរ ចំនុចអវិជ្ជមានរបស់សេដ្ឋកិច្ចបៃតងរឹតតែក្លាយជាបញ្ហាលេចចេញជារូបភាព។ កង្ហាខ្យល់នៅប្រទេសម៉ិចស៊ិច និង បន្ទៈសូឡានៅប្រទេសឥណ្ឌា ដែលបានប៉ៈពាល់ដល់សហគមន៍ក្នុងតំបន់ ដែលភាគច្រើនប្រជាជនក្រីក្រកាន់តែ ជួបប្រទះខ្លាំងឡើង។ បញ្ហាសង្គមនិងអេកូដែលប៉ះពាល់ដោយសារការជីករ៉ែ លីហ្សូម និង ដែកកម្រ ប្រើប្រាស់ដោយថាមពលព្រៈអាទិត្យនឹងការប្រើប្រាស់សម្រាប់ឡានឬក៏កង្ហារខ្យល់គឺកំពុងត្រូវបានចោទជាកង្វល់

តើនរណាជានាក់ទទួលផលពីគំនិតច្នៃប្រឌិតទាំងនេះ?

ការបង្កើននូវប្រសិទ្ធិភាពគឺជាចំណែកនៃយុទ្ធសាស្រ្តក្នុងការរុករកនូវការផ្លាស់ប្តូរនៃសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ដោយផ្អែកទាំងស្រុងទៅលើឥន្ធនៈភ័ណ្ឌនិងការស្រូបយកយ៉ាងខ្លាំងនៃធនធានកម្រ។ ប្រសិទ្ធភាពតម្រូវអោយ មានកាច្នៃប្រឌិតនិងបច្ចេកវិទ្យា។ ជាមួយគ្នាផងដែរវាក៏ជាការចាំបាច់ក្នុងការកំណត់អោយបានថាតើនរណាជា អ្នកទទួលបានផលប្រយោជន៍ពីការច្នៃប្រឌិតនេះខណៈដែលការប៉ះពាល់នៅតែមាន។ ជាកាឆ្លើយតបការចូល រួមជាសំខាន់គឺមិនស្ថិតនៅជាចម្បងសម្រាប់អ្នកសេដ្ឋកិច្ចនយោបាយនោះទេ។ ការច្នៃប្រឌិតនិងបច្ចេកវិទ្យា អាចជាប្រយោជន៍ក្នុងខណៈដែលវាផ្តល់ផលវិជ្ជមានទៅដល់សង្គមនិងប្រជាពលរដ្ឋ។ ការបាត់បង់ទំនុកចិត្ត និងការប្រឆាំងទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យាក្នុងកាលៈទេសៈដែលវាត្រូវបានយកទៅប្រើប្រាស់យ៉ាង ងងឹតងងុលដោយមិនមានការវិភាគទៅលើផលអវិជ្ជមានរបស់វា ដូចជាការផ្លាស់ប្តូរនិងការសងត្រលប់មកវិញនូវ បញ្ហាអេកូឡូជី។ 

ជាបន្ថែមវាគួតែត្រូវបានរំលឹកឡើងវិញដែលបច្ចេកវិទ្យាដែលមានការប៉ះពាល់ធ្ងន់ដូចជាបច្ចេកវិទ្យាក្នុងលំហរ អាកាស បច្ចេកវិទ្យាទាញត្រលប់មកវិញនូវធនធានក្នុងសមុទ្រ សូម្បីតែថាមពលនុក្លេអ៊ែរដែលស្ថិតក្នុងឈ្មោះ ជាថាមពលសម្រាប់ការពារបរិស្ថានក៏ត្រូវបានធ្វើជំនួញដោយប្រើប្រាស់នាមជាសេដ្ឋកិច្ចបៃតង។ ចំនុចទាំងនេះត្រូវបានប្រើប្រាស់ដោយមិនផ្តល់ការរិះគន់វិជ្ជមានដល់គំនិតនៃសេដ្ឋកិច្ចបៃតង ដោយស្ថិតក្នុង ចលនាសង្គមនិងអង្គការស៊ីវិលនៅទូទាំងពិភពលោក រួមនឹងរាជរដ្ឋាភិបាលឆ្វេងភាគីនៅអាមេរិចខាងត្បូង។ 

សេដ្ឋកិច្ចបៃតងត្រូវការការមានកំណត់និងកំរិតស្តង់ដារជាក់លាក់។ សម្រាប់ពាណិជ្ជកម្ម សេដ្ឋកិច្ចបៃតង គឺមិនត្រូវបាន បំពាក់ចូលក្នុងគ្រឹះពាណិជ្ជកម្មក្នុងកំរិតទាប ដោយភាគច្រើនប្រើប្រាស់ ឥន្ធនៈភ័ណ្ឌ ដោយជាខ្លឺត្រូវបានហៅថា សេដ្ឋកិច្ចពណ៍ត្នោត គឺបកស្រាយពីលក្ខ័ខណ្ឌគ្មានប្រសិទ្ធិភាពនៃសកម្មភាព សេដ្ឋកិច្ចដែលគ្រប់គ្រងលើ សេដ្ឋកិច្ចសកលលោក។ ឆ្លើយតបទៅនឹងការរីកដុះដាលនៃការប្រើប្រាស់សារជាថ្មីជាលក្ខណៈសកល។ សេដ្ឋកិច្ចពណ៍ត្នោត ដែលរួមមានឥន្ធនៈភ័ណ្ឌនិងថាមពលនុយក្លេអ៊ែរគឺ មានចំនួន ៩៧% ហើយនៅតែជាគោលដៅ អទិភាពក្នុងការរិះគន់ប្រឆាំងទៅនឹងបរិស្ថាន បរិយាកាស សិទ្ធិមនុស្ស និងការការអភិវឌ្ឍន៍។ តែយើងក៏គួតែ ទទួលយកថា គ្រប់យ៉ាងដែលជាកាបូនធម្មជាតិគឺជះឥទ្ធិពលវិជ្ជមានដល់សង្គមនិងអេកូឡូជី។ សេដ្ឋកិច្ចបៃតងគឺ បានឆ្លើយតបទៅនឹងទិដ្ឋភាព ឈ្នះ ឈ្នះ ក្នុងសកលលោក។ ដូចជា កង្ហាខ្យល់នៅប្រទេសម៉ិចស៊ិច និងបន្ទៈសូឡា នៅឥណ្ឌា ក៏បានបង្ហាញថា ការផ្តល់ផលត្រលប់មកសង្គមនិងអេកូឡូជី គួតែត្រូវបានយកមក ពិភាគ្សា។ ប្រហែលគ្នាផងដែរ ថាមពលបៃតងថ្មីដែលមាន កាបូនតិចប្រើប្រាស់ក្នុងពាណិជ្ជកម្មគួតែមានការ ទទួលខុសត្រូវទៅលើសង្គមនិងសិទ្ធិមនុស្ស។ រហូតដល់ខណៈនោះមកដល់សេដ្ឋកិច្ចបៃតងនៅតែជាដំណាងអោយគោលជំហរថ្មី រហូតខណៈ នោះមកដល់ ទើបមានការផ្លាស់ប្តូរក្នុងទម្រង់ដ៏ត្រឹមត្រូវមួយ។ 

អត្តបទដើមមានបោះផ្សាយក្នុងកាសែតអាឡឺម៉ង់ របស់ប្រទេសអាឡីម៉ង់ ខែ១០២០១២

បាបារា អ៊ូមូហ្សីក

ចាប់ពីឆ្នាំ១៩៩៦ដល់២០០១ បាបារាអ៊ូមូហ្សីកដែលមានដំណែងជាប្រធាននិងក្រុមដឹកនាំជាន់ខ្ពស់នៃមូលនិធិហេនរិចបូល ហើយក៏ត្រូវបានបោះឆ្នោតជានាយកនៃមូលនិធិក្នុងខែឧសភា ឆ្នាំ២០០២។ អត្តបទនិងសៀវភៅ ជាច្រើនបានសរសេរទាក់ទងទៅនិង ពាណិជ្ជម្មអន្តរជាតិ និងហិរញ្ញវត្ថុ បញ្ហាបរិស្ថាននិងកំណៃទម្រង់ យេនឌ័រ ក៏បានកត់ចំណាំពីឈ្មោះរបស់គាត់ផងដែរ។