ទៅកាន់ភាពបៃ តង


ឈ្ពោះ​ទៅ​កាន់​ភាព​បៃ​តង

Image removed.
ថត​ដោយ៖​មូល​និធិ​ហេន​រេច​បូល​

ដំណើរ​ឈ្ពោះ​ទៅ​កាន់​ភាព​បៃ​តង​របស់​មូល​និធិហេន​រេច​បូល​នៅ​ភ្នំពេញ


ហេនរេចបូល​របស់​ប្រទេស​កម្ពុជា​កំពុង​ធ្វើ​ដំណើរ​ទៅមុខ​ដើម្បី​បង្កើត​ការរិយាល័យ​បៃតង​ហើយ​ជា​ក្រុម​ប្រឹងប្រែង ជួយ​​កាត់​បន្ថយ​បន្ត​នៃ​ការភាយចេញ​នៃ​ការផលិត​ឧស្ម័ន​ពី​ផ្ទះបៃតង។​អង្គការ​GERES​ត្រូវបាន​អនុញ្ញាត​ឲ្យ​​ធ្វើការ​​ដោយ​អង្គការមូលនិធិ​​ហេនរេចបូល​​ដើម្បី​ដឹកនាំ​វាយតំលៃ​ការ​ភាយ​ចេញឧស្ម័ន​ផ្ទះកញ្ចក់​​ក្នុងចន្លោះ​ខែសីហា​ ឆ្នាំ២០០៨​​ដល់​​ឧសភា​​ឆ្នាំ២០០៩​​នៅ​ក្នុង​ការិយាល័យ។​ ​អង្គការGERES​បាន​រក​ឃើញ​ថា​​ក្នុង​កំឡុងពេល​​នៃ​ការ​​ធ្វើ​សាវនកម្ម​​មូលនិធិហេន​រេចបូល​​បាន​​ធ្វើការ​​បំភាយ​​ចំនួន​៤០.០ tCO2eក្នុងខណៈពេល​ដែល​បុគ្គលិកម្នាក់ៗ​របស់មូលនិធិ​គឺ​ធ្វើកា​របំភាយ​អស់​ចំនួន៣.១ tCO2e។

ដោយយោងទៅលើការផ្តល់យោបល់ដែលធ្វើដោយអង្គការGERES,ក្រុមការងារ​របស់អង្គការហេនរេចបូល​ប្រទេស​កម្ពុជាកំពុងធ្វើ​ការក្នុ​ង​ចន្លោះ​ដើម្បី​ឆ្លើយតប​ដើម្បី​ដំណើរការ ទៅជា​ការិយាល័យបៃតង។​ក្រុមបៃតង​មួយ​ត្រូវបាន​ផ្សព្វផ្សាយ​ក្នុងចំណោម​បុគ្គលិក​និង​សមាជិក​បាន​ទទួល​យក​ការងារ​ផ្សេងៗ​គ្នា​ដើម្បី​គ្រប់គ្រង​កំរិត​នៃGHGsដែល​សាយភាយ។​យោបល់​របស់អង្គការ​ GERESរួមបញ្ជូល​ជាមួយសារៈសំខាន់​នៃវត្ថុផ្សេង,​ជំហាន​ធម្មតា​ដូចជា​ការបិទបរិក្ខារអគ្គិសនី​បន្ទាប់​ពីប្រើ​,គ្រប់គ្រង​ធុងសំរាម​,ការខ្ជះខ្ជាយទឹក​និងបរិក្ខាការិយាល័យ,ព្រមទាំង​វត្ថុ​ដែលអាច​យក​មក​ប្រើប្រាស់​ឡើងវិញ​បាន។​អង្គការ GERESក៏បាន​ស្នើសុំ​ឲ្យមាន​ការពង្រឹង​ដែល​ត្រូវការ​ចាំបាច់​ច្រើន​ទៀត​ដើម្បី​ត្រូវ​បាន​ការ​បន្ថយ​ការប្រើប្រាស់​ការ​ចែក​រំលែក​ការងារ​មធ្យោបាយ​ក្នុង​ធ្វើដំណើរ​ក្នុង​ការិយាល័យ។​

ដំណើរការ​ត្រូវបាន​ទទួល​យកចប់សព្វគ្រប់​ដោយបុគ្គលិក​ក្រុមបៃតង​គឺជា​ដូចជា​ការ​ធ្វើ​អោយ​ប្រាកដថា​គ្រឿងអេឡិចត្រូនិច​ហើយនិង​បរិក្ខាការិយាល័យតែង​ត្រូវបាន​បិទឬដកភ្លើងអំឡុងពេល​សំរាកអាហារថ្ងៃត្រង់​ហើយ​និង​មុនពេល​ឈប់​សំរាក​​ថ្ងៃចុង​សប្តាស៍, ការ​ប្រើប្រាស់​ផលិតផល​ដែល​មិនប៉ះពាល់​បរិស្ថាន​ឲ្យបានច្រើន​ដូចជា​ប្រដាប់ដាក់​សាប៊ូលាងដៃ​ជំនួស​ឲ្យ​ដប​ផ្លាស្ទិច​, ប្រើប្រាស់​ឡើងវិញ​នូវ​ក្រដាស​ដែល​បានបោះពុម្ពខូច,បោះពុម្ព​លើក្រដាស​ទាំងសងខាង​កន្លែងដែលអាចទៅរួច,កាត់បន្ថយ​ការប្រើប្រាស់​អគ្គិសនី​ក្នុងបន្ទុប់​ប្រជុំកន្លែង​ដែលមានអំពូល៦​ដែលមួយ៧៥វ៉ាត​ប្តូរទៅ​ជាអំពូល៣​ដែលមួយ៤៥វ៉ាត,​ការប្រើប្រាស់​រថយន្ត​របស់អង្គការមូលនិធិ​   ​ហេនរេចបូល​ត្រូវកំណត់​នូវភាពចាំបាច់ ការធ្វើដំណើរ​រយៈ​ឆ្ងាយ​ហើយនិង​ការផ្លាស់​វិធីសាស្រ្ត​បៃតង​ដូចជា​ដើរ​ឬក៏​ជិះកង់ការិយាល័យ, ​រៀបចំ​ដំឡើង​ម៉ាស៊ីនត្រជាក់​ដែលមានផលល្អសមនឹងបន្ទុបធំ​ក្នុងការរិយាល័យ, កំណត់​ស៊ីតណ្ហភាព​ម៉ាស៊ីនត្រជាក់មិនទា​បជាង២៥អង្សា,​ និង​វិធីសាស្រ្ត​ធ្វើអោយមាន​ម្លប់​ក្នុងការរិយាល័យដើម្បីថែរក្សាភាពត្រជាក់ដើម្បីកាត់បន្ថយការពឹងផ្អែកលើឧបករណ៍អេឡិចត្រូនិចដែលធ្វើអោយ​ត្រជាក់។

ការមានឆន្ទៈ​ខំប្រឹងប្រែង​បន្ត​​ធ្វើដោយ​ក្រុមការងារ​របស់អង្គការមូលនិធិ​ហេនរេចបូល​ទាំងមូល​ជាលទ្ធផល​នៃ​ការលុបបំបាត់​នូវឧស្ម័នGHG និង​កាត់បន្ថយ​ក្នុងកំរិត​ដែល​អាចទ្រទ្រង់​រួចនៅពេលក្រោយ។​កត្តាសញ្ញា​ដំណើ​រការបៃតងមួយនេះ​គឺការ​ខិតខំប្រឹងប្រែង​ត្រូវបានអនុវត្ត​ជាក្រុម​ហើយបង្កើត​ទៅមុខជានិច្ច​ទោះវាជាជំហានដ៏តូចមួយ​ដែលអាចនាំទៅ​ជាគន្លឹះដ៏ផ្លែកហើយធំ៕