ហេនរេចបូល (១៩១៧~ ១៩៨៥)
ហេនរេចបូលគឺជាអ្នកនិពន្ធដ៏ល្បីបំផុតមួយក្នុងចំណោមអ្នកនិពន្ធដទៃផ្សេងទៀតនៅឯសាធារណរដ្ឋអាឡឺម៉ង់។ហើយរូបគាត់ក៏បានសរសេរដោយខ្លួនគាត់ផ្ទាល់ដែរថា«កំណត់ដោយពេលវេលានិងសហសម័យរបស់ខ្ញុំ និងឆ្ពោះទៅ អ្វីដែលជំនាន់របស់ខ្ញុំបានរស់រស់នៅឆ្លងកាត់ជាមួយបទពិសោធន៍ ការឃើញនិងការឭ» ហើយរូបលោកក៏ជាអ្នកកត់កាលប្រវត្តិដ៏ដិតដល់របស់ប្រទេសអាឡឺម៉ង់ផងដែរនាពាក់កណ្ដាលសតវត្ស។
នៅឆ្នាំ១៩៧២លោកហេនរេចបូលបានទទួលនូវរង្វាន់ណូបែលសំរាប់ស្នាដៃនៃការសរសេរប្រលោមលោកនិងរឿងខ្លីៗជាច្រើន។
ការលើកទឹកចិត្តនិងភាពចាំបាច់នៃការពាក់ព័ន្ធរបស់លោកបានធ្វើឲ្យមានការចំរើននិងជះឥទ្ធិពលទៅដល់វប្បធម៌នយោបាយនៅក្នុងប្រទេសអាឡឺម៉ង់។
ឆ្លងកាត់នៅឆាកជីវិតរបស់លោក ហេនរេចបូលបានពុះពាររាល់គំនាបមនោគមន៍វិជ្ជាទាំងអស់តាមរយៈការតាំងចិត្តរបស់លោកគាំទ្រទៅដល់អ្នកទទួលរងការធ្វើទុកបុកម្នេញ សកម្មជនសិទ្ធិស៊ីវិល ហើយនឹងអ្នកទោសនយោបាយ។កត្តាទាំងនេះទើបធ្វើឲ្យគាត់ទទួលបាននូវងារមិនជាផ្លូវការមួយថា«
អ្នកយាមនៃអ្នកធ្វើដំណើរប្រឆាំង»នៅក្នុងទស្សនាវដ្តីអាឡឺម៉ង់ខាងកើតមួយ។
ការតាំងចិត្តជាសាកលរបស់លោកចំពោះសិទ្ធិមនុស្សបានធ្វើឲ្យមានភាពប្រសើរខ្លាំងបំផុតនូវទិដ្ឋភាពនៃសាធារណរដ្ឋអាឡឺម៉ង់ហើយក៏បានជំរុញការយល់ឃើញ ជាអន្តរជាតិផងដែរ។ សៀវភៅនិងការសរសេរតែងសេចក្តីរបស់លោកបានបង្ហាញយ៉ាងច្បាស់នៅប្រជាធិបតេយ្យអាឡឺម៉ង់ក្នុងរយៈពេល៤០ឆ្នាំមុនដោយដើរតាមណាហ៊្សីសផ្ដាច់ការ។ ឆន្ទៈក្នុងការនិយាយចេញប្រឆាំងចំពោះការគំរាមកំហែងជាសាកលនៃការបំផ្លិចបំផ្លាយដោយអាវុធនុយក្លេអ៊ែរហើយរូបលោកក៏បានពាក់ព័ន្ធយ៉ាងសកម្មនៅក្នុងចលនាសន្តិភាពនាដើមទសវត្សរ៍១៩៨០ផងដែរ។
ក្នុងរយៈពេលជាច្រើនឆ្នាំលោកហេនរេចបូលគឺជាប្រធាននៃPEN International ។
ការងារដ៏សំខាន់របស់លោករួមមាន«The Bread of Our Early Years» «Billiards at Half-past Nine» «The Clown»«Group Portrait with Lady» «The Lost Honour of Katharina Blum» «Women in a River Landscape» and «Irish Journal» សៀវរបស់គាត់ដែលបានសរសេរទាំងនេះគឺមួយចំនួនត្រូវបានគេយកទៅផលិតចេញជាខ្សែភាពយន្ត។
ជាមួយនិងការព្រមព្រៀងពីសំណាក់គ្រួសារបូលហើយនឹងអនុញ្ញាជាតិ នៃ Bündnis 90/Die Grünen(គណបក្សបៃតង)ទើបមូលនិធិយកនូវឈ្មោះរបស់លោកហេនរេចបូលដោយសាររូបគាត់បានក្លាយជាតំណាងដែលរួបរួមចំណេះដឹងនយោបាយដ៏កម្រ សិល្បៈឆ្នៃប្រឌិត និងការរួបរួមប្រកបដោយសីលធម៌ដែលបន្សល់នូវគំរូសម្រាប់អ្នកជំនាន់ក្រោយ។ការលើកទឹកចិត្តផ្ដល់នូវជំហរសម្រាប់ជំនឿរបស់មនុស្សម្នាក់ ការលើកទឹកចិត្តដើម្បីជ្រៀតជ្រែកនូវកិច្ចការសាធារណៈ ហើយនិងភាពសកម្មដោយគ្មានលក្ខណនៅក្នុងការគាំទ្រសេចក្តីថ្លៃថ្នូរនិងសិទ្ធិមនុស្ស ទាំងនេះគឺជាអត្តចរិតនៃ អ្នកនិពន្ធហេនរេចបូល។