មូលនិធិហេនរេចបូលបានបង្កើតកិច្ចសហប្រតិបត្តិការជាមួយអង្គការដៃគូ នៅក្នុងប្រទេសកម្ពុជា នៅក្នុងឆ្នាំ១៩៩៣ ចាប់តាំងពីពេលនោះមកការិយាល័យនៅទីក្រុងភ្នំពេញបានធ្វើការជាតំណាងក្នុងចំណោមភាគីពាក់ព័ន្ធដើម្បីជួយសម្រួលដល់កិច្ចសន្ទនា ការសិក្សា និងសកម្មភាពសហការរួមគ្នាលើបញ្ហាដែលទាក់ទងទៅនឹងបរិស្ថានវិទ្យា និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងយេនឌ័រ។ ចាប់តាំងពីពេលចាប់ផ្តើមនៃឆ្នាំ២០១០ ការិយាល័យនៅទីក្រុងភ្នំពេញបានក្លាយជាការិយាល័យប្រចាំប្រទេស។ យើយបានធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធជាមួយនឹងក្រុមការងារ នៅតំបន់អាស៊ីរបស់ការិយាល័យកណ្ដាលប្រចាំទីក្រុងប៊ែកឡាំង ព្រមទាំងការិយាល័យប្រចាំប្រទេសផ្សេងៗទៀតរបស់ មូលនិធិហេនរេចបូល ដូចជា នៅទីក្រុងបាងកកប្រទេសថៃ ទីក្រុងកាប៊ុលប្រទេសអាហ្កានីស្ថាន ទីក្រុងឡាហ៊រប្រទេសប៉ាគីស្ថាន ទីក្រុងញូដេលី ប្រទេសឥណ្ឌា និងទីក្រុងប៉េកាំងប្រទេសចិន។
© Heinrich-Böll-Stiftung e.V.
Schumannstraße 8
10117 Berlin
T +49 (30) 285 34-0
F +49 (30) 285 34-109
www.boell.de
info@boell.de