ភ្នំពេញ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៤
នៅក្នុងឪកាសនៃការផ្តល់សុន្តរកថាជំនុំជម្រះរបស់សាលាក្តីខ្មែរក្រហម ប្រឆាំងទៅនឹងលោក ខៀវ សំផន និងលោក នួន ជា មូលនិធិហេនរេចបូលបានពិភាក្សាជាមួយនឹង បាបារ៉ា ឡូកប៊ីលល័រ ដែលជាសមាជិករបស់សភាអ៊ឺរ៉ុប និងជាអ្នកនាំពាក្យ ផ្នែកកិច្ចការបរទេស និងសិទ្ធិមនុស្ស របស់ក្រុមបៃតង/ EFA ។
ជាមួយលោក នួន ជា និងលោក ខៀវ សំផន ដែលជាមេដឹកនាំ២រូប ក្នុងចំណោមក្រុមមេដឹកនាំរបស់ខ្មែរក្រហម ដែលត្រូវបានគេកាត់ទោសឲ្យជាប់ពន្ធធនាគាអស់មួយជីវិត។ តើនៅទីបំផុតមានយុត្តិធម៌នៅក្នុងប្រទេសកម្ពុជាទេ?
សេចក្តីសម្រេចរបស់តុលាការសព្វថ្ងៃនេះ គឺជាជំហ៊ានដ៏ធំមួយឆ្ពោះទៅរកការប្រយុត្តប្រឆាំងទៅនឹងនិទ្ទណ្ឌភាព។ ការជំនុំជម្រះនេះបញ្ជូនសារដ៏ខ្លាំងក្លាមួយទៅដល់ពិភពលោកៈ មិនថាអ្នកដែលនៅកាន់អំណាច និងប្រព្រឹត្តឧក្រិតកម្មប្រឆាំងមនុស្សជាតិ អាចត្រូវធ្វើការទទួលខុសត្រូវ។
សូម្បីតែភាពចាំបាច់ជាច្រើនទៀត ក៏មានការប៉ះពាល់ ដែលវាអាចមាននៅក្នុងសង្គមកម្ពុជាផងដែរ។ ជាការពិតណាស់ ការកាត់ទោសប្រឆាំងនឹងបុរស២នាក់នោះ មិនអាចធ្វើឲ្យការប្រព្រឹត្តដ៏រន្ធត់នៃរបបខ្មែរក្រហមនោះត្រឡប់ថយក្រោយបានឡើយ។ ប៉ុន្តែ យ៉ាងហោចណាស់ក៏វាអាចនាំយកនូវយុត្តិធម៌ជូនជនរងគ្រោះ ក៏ដូចជាក្រុមគ្រួសាររបស់ពួកគេ ហើយវាបង្ហាញថា អ្វីដែលជាកិច្ចខិតខំប្រឹងប្រែងដ៏ច្រើន សម្រាប់នៅក្នុងប្រទេសកម្ពុជា អាចត្រូវបានសម្រេចនូវៈ ការបញ្ចប់និទ្ទណ្ឌភាព។ ថ្វីបើមានភាពស្មុគស្មាញយ៉ាងច្រើនទៅលើករណីផ្សេងៗ និងសម្ពាធនយោបាយ ការប្តជ្ញាចិត្តរបស់គ្រប់តួអង្គទាំងអស់ ដែលមានការពាក់ព័ន្ធអាចមានយុត្តិធម៌ដែលត្រូវបានគេបម្រើ។
នៅទីបំផុត ជនរងគ្រោះត្រូវបានគេទទួល និងត្រូវបានគេព្យាបាលដូចបែបហ្នឹង។ ទោះជាយ៉ាងណា ពួកគេបន្តរស់នៅក្បែរជនល្មើសជាច្រើនទៀត ហើយប្រធានបទ ដូចជា ការធ្វើទារុណ្ឌកម្ម ឬអំពើប្រល័យពូជសាសន៍ដែលត្រូវបានប៉ុនប៉ងទុកជាមុន នៅតែត្រូវបានគេរក្សាជាសម្ងាត់ អំពីនៅក្នុងសង្គម។ ម្យ៉ាងវិញទៀត ខ្ញុំស្វាគមន៍ចំពោះការជំនុំជម្រះសព្វថ្ងៃនេះ ដែលជាជំហ៊ានដ៏សំខាន់ ដើម្បីយុត្តិធម៌អន្តរជាតិ នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែ វាគួរតែត្រូវបានគេបញ្ជូនជាការធានាដោយស្វ័យប្រវត្តិ សម្រាប់ការផ្លាស់ប្តូរសង្គម ដែលនឹងត្រូវបានជំរុញលើកកម្ពស់ និងត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាល និងប្រជាជនកម្ពុជាជាទូទៅ។
ហេតុអ្វីបានជាវាត្រូវស៊ីពេលអស់រយៈពេលដល់ទៅ៣០ឆ្នាំដើម្បីនាំក្រុមមេដឹកនាំខ្មែរក្រហមចូលសវនាការ?
យុត្តិធម៌នៅក្រោយជម្លោះ តែងតែត្រូវការពេលវេលា ប៉ុន្តែសវនាការខ្មែរក្រហមគឺជាប្រធានបទដែលមានការពន្យាយ៉ាងច្បាស់។ វាស្ថិតនៅក្រោយសង្រ្គាមត្រជាក់ដែលត្រូវបានបញ្ចប់នោះតែប៉ុន្នោះ ហើយកិច្ចព្រមព្រៀងសន្តិភាពត្រូវបានចុះហត្ថលេខា នៅក្នុងឆ្នាំ១៩៩៣ ដែលរដ្ឋាភិបាលកម្ពុជាបានដាក់សាលាក្តីខ្មែរក្រហមនៅលើរបៀបវារៈ។ វាបានចំណាយពេលអស់ជាច្រើនឆ្នាំទៀត មុនពេលអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ សម្រាប់ប្រទេសកម្ពុជា លោក ថូមាស ហាំម័រប៊ែក បានអំពាវនាវឲ្យមានសាលាក្តីមួយដែលត្រូវបានឧបត្ថម្ភដោយអង្គការសហប្រជាជាតិ នៅក្នុងរបាយការណ៍សិទ្ធិមនុស្សរបស់លោកកាលពីឆ្នាំ១៩៩៧។ ក្រោយមកមហាសន្និបាតរបស់អង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេច ដែលមិនមានតាំងពីដំបូង ដែលឧក្រិតកម្មប្រឆាំងនឹងមនុស្សជាតិ បានកើតឡើងនៅក្នុងប្រទេសកម្ពុជា នៅចន្លោះឆ្នាំ១៩៧៥ និងឆ្នាំ១៩៧៩ ហើយថាពួកគេទាមទារដើម្បីឲ្យមានការលើកឡើង។ បន្តិចក្រោយមក សាលាក្តីនេះអាចត្រូវបានគេរៀបចំ។ លើសពីនេះ នៅពេលនោះ វាចំណាយពេល ដើម្បីធ្វើការប្រមូលផ្តុំនូវពត៌មានសំខាន់ៗទាំងអស់ ដើម្បីរៀបចំការកាត់ទោស និងដើម្បីអនុវត្តន៍សវនាការ ដោយសកម្មភាពទាំងអស់នេះស្ថិតនៅក្រោមកាលៈទេសៈនយោបាយដ៏លំបាក ហើយអ្នកក៏បញ្ចប់រហូតមកដល់ឆ្នាំ២០១៤។
ជាការពិតណាស់ វាជារឿងដ៏គួរឲ្យសោកស្តាយ ដែលវាបានចំណាយពេលដ៏ច្រើន ដើម្បីនាំមេដឹកនាំខ្មែរក្រហមយ៉ាងហោចណាស់២នាក់ ចូលមកកាន់តុលាការ។ ជាពិសេស ដោយសារតែការពន្យាពេលឲ្យមានអ្នកសង្កេតការណ៍ជាច្រើន រួមបញ្ចូលទាំងក្រុមជនរងគ្រោះ និងក្រុមសាច់ញាតិរបស់ពួកគេ នៅក្នុងប្រទេសកម្ពុជា ដែលអស់ទំនុកចិត្តលើដំណើរការយុត្តិធម៌ របស់សាលាក្តីនេះ។ ប៉ុន្តែសាលាក្តីនេះ មានឥទ្ធិពលវិជ្ជមានជាច្រើនមកលើសង្គម។ ប្រសិនបើ រដ្ឋាភិបាលកម្ពុជា និងសង្គមស៊ីវិលគ្រោងនឹងចាប់យកឪកាសដែលត្រូវបានផ្តល់ដោយ ការជំនុំជម្រះនាពេលបច្ចុបន្ន ពួកគេនឹងបន្តជាមួយនឹងដំណើរការនៃការពិត និងការផ្សៈផ្សា។
តើអ្វីជាការវាយតម្លៃជាទូទៅនៃតុលាការដាច់ដោយឡែកពីការវិន្និច្ឆ័យនេះ?
នីតិវិធីដ៏អូសបន្លាយនៃករណីរបស់តុលាការបានបង្ករឲ្យមានការបរាជ័យនូវការយល់ដឹង និងមានការអាក់អន់ស្រពន់ចិត្ត។ សាលាក្តីនេះ ក៏បានឃើញនូវការជ្រៀតជ្រែកនៃនយោបាយផងដែរ នៅពេលដែលសម្ពាធត្រូវបានដាក់យ៉ាងពេញទំហឹងមកលើតុលាការ ដើម្បីមិនឲ្យធ្វើការស៊ើបអង្គេតលើសពី២ករណី ដោយសរុបទាំងជនជាប់ចោទនៅថ្នាក់ជាន់ខ្ពស់ទាំង៥រូប។ ជម្លោះរវាងបុគ្គលិកជាតិ និងបុគ្គលិកអន្តរជាតិ នៅឯតុលាការកូនកាត់បានរំខានដល់ដំណើរការនេះថែមទៀត។ ហើយអំពើពុករលួលដែលត្រូវបានរាលដាល នៅក្នុងប្រទេសកម្ពុជាមិនបានប្រោសប្រណីដល់សាលាក្តីខ្មែរក្រហមឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ យើងយល់ពីបទពិសោធន៍ដែលមិនមានសន្តិភាពយូរអង្វែង ដោយគ្មានយុត្តិធម៌ និងការយល់ដឹងនូវការពិតនៃប្រវត្តិសាស្រ្ត ដែលជាការលំបាកក្នុងការស្វែងយល់។ ជាមួយនឹង លោក ប៉ុល ពត ដែលជាមេដឹកនាំខ្មែរក្រហមបានស្លាប់ នៅក្នុងឆ្នាំ១៩៩៨ ដោយមិនបានប្រឈមមុខនឹងការវិន្និច្ឆ័យ ដែលមានហានិភ័យមួយ ដែលប្រទេសកម្ពុជាអាចបង្ខំ និងរុញច្រានតាមរយៈសវនាការដែលបង្ហាញយ៉ាងប្រញាប់ប្រញាល់។
ម៉្យាងវិញទៀត ពេលវេលាចេះតែរំកិលទៅមុខ។ ក្រោយពេលមានការវិន្និច្ឆ័យត្រឹមតែពីរ ប៉ុន្នោះរួមទាំងការកាត់ទោសជាលើកដំបូង កាលពីឆ្នាំ២០១០ ប្រឆាំងទៅនឹង លោក ឌុច ដែលជាអតីតប្រធានមណ្ឌលសន្តិសុខ ស–២១ ជាបង្អួចនៃឪកាសដើម្បីកិច្ចដំណើរការនីតិវិធីបន្ថែមទៀត ដែលកំពុងតែរួមតូចពីមួយថ្ងៃទៅមួយថ្ងៃ ដោយជនដែលត្រូវបានគេចោទត្រូវបានគេផ្តល់ឪកាសឲ្យរហូតដល់មានអាយុដ៏វែង និងរហូតដល់សុខភាពរបស់ពួកគាត់កាន់តែទ្រុឌទ្រោម។ នៅក្នុងអំឡុងពេលសវនាការជាលើកទីពីរ ជនល្មើសម្នាក់បានស្លាប់ ហើយជនល្មើសម្នាក់ផ្សេងទៀតត្រូវបានគេលើកលែងទោស ដោយសារតែជម្ងឺវង្វេង។ សាលាក្តីនេះគួរតែបន្តតម្រង់ឆ្ពោះទៅមុខដរាបណាយើងមានឪកាសដើម្បីធ្វើការងារនេះ។
ការចូលរួមរបស់ជនរងគ្រោះ នៅក្នុងសវនាការខ្មែរក្រហមគឺជាឪកាសថ្មីមួយ នៅក្នុងយុត្តិធម៌អន្តរជាតិ
ការចូលរួមរបស់ជនរងគ្រោះ ទទួលបាននូវអ្វីដែលថ្មីមែនទែន។ ជនរងគ្រោះជាច្រើនអាចធ្វើការដាក់ពាក្យបណ្តឹងផ្សេងៗបាន៖ ពួកគេអាចត្រូវបានគេហៅថាជាសាក្សី និងជាអ្នកស្វែងរកនូវសំណងផ្លូវចិត្ត។ ក្រុមជនរងគ្រោះ នៅក្រោមនីតិវិធីព្រហ្មទណ្ឌកម្ពុជា អាចត្រូវបានគេចូលរួមជា ភាគីដើមបណ្តឹងរដ្ឋប្បវេណីទៅនឹងសវនាការនេះ និងទទួលបាននូវសិទ្ធិចូលរួម ស្រដៀងគ្នាទៅនឹងជនដែលត្រូវចោទទាំងនោះដែរ។ ជាការពិតណាស់ នៅក្នុងបរិបទនៃយុត្តិធម៌ព្រហ្មទណ្ឌអន្តរជាតិ សាលាក្តីខ្មែរក្រហមបានផ្តល់ឲ្យ សម្រាប់ការចូលរួមរបស់ជនរងគ្រោះយ៉ាងទូលំទូលាយបំផុត រហូតដល់កាលបរិច្ឆេទ។ ខ្ញុំខ្លួនឯងផ្ទាល់ជឿថា នេះជាការពិតនៃទិដ្ឋភាពមួយ ក្នុងចំណោមទិដ្ឋភាពដ៏វិជ្ជមានយ៉ាងខ្លាំងរបស់សវនាការខ្មែរក្រហម។
ប៉ុន្តែជាថ្មីម្តងទៀត វាមិនមានការធានាឡើយថាមធ្យោបាយដែលជនរងគ្រោះត្រូវបានគេមើលឃើញ និងត្រូវបានព្យាបាល នៅក្នុងសង្គមកម្ពុជានឹងផ្លាស់ប្តូរ នាពេលអនាគតជិតៗនេះ។ ហេតុដូច្នេះហើយ ខ្ញុំសង្ឃឹមថាវិធីសាស្រ្តវិជ្ជមាន សំដៅដល់ជនរងគ្រោះ ដែលត្រូវបានគេបម្រើនៅក្នុងអំឡុងពេលសវនាការ ដំណើរការមុនសាលាក្តីនេះ និងបង្ហាញនូវកំណត់ត្រារបស់ខ្លួននៅក្នុងជីវិតប្រចាំថ្ងៃ។
សហភាពអ៊ឺរ៉ុប និងជាពិសេសប្រទេសអាល្លឺម៉ង់ បានផ្តល់ជំនួយទៅលើសកម្មភាពយ៉ាងច្រើន ក្នុងគោលបំណងដើម្បីគាំទ្រដល់ជនរងគ្រោះ។ ហើយខ្ញុំជំរុញលើកទឹកចិត្តពួកគេ ដើម្បីបន្តការគាំទ្ររបស់ពួកគេ នាពេលអនាគតផងដែរ។ ជាពិសេស បញ្ហាភេទដែលជាធាតុផ្សំនៃអំពើហិង្សាប្រឆាំងនឹងបុរស និងស្រ្តី ព្រមទាំងអាពាហ៍ពិពាហ៍ដោយបង្ខំ ស្ថិតនៅក្រោមការតម្រូវរបស់ខ្មែរក្រហម។
តើអ្វីនឹងក្លាយទៅជាកេរ្ត៍ដំណែលរបស់តុលាការ?
ការងារទាំងអស់ដ៏មានសារៈសំខាន់បំផុត សាលាក្តីខ្មែរក្រហមបានមានឥទ្ធិពលមកលើសង្គមកម្ពុជា។ មនុស្សជាច្រើនបានតាមដាន សវនាការនេះ ទាំងនៅក្នុងតុលាការ ឬតាមទូរទស្សន៍។ បុស្តិ៍វិទ្យុ និងបុស្តិ៍ទូរទស្សន៍ជាច្រើន បានចាក់ផ្សាយនូវការវិវត្តន៍ជាទៀងទាត់នៅឯសវនាការនោះ ហើយពួកគេបានប្រើប្រាស់ឪកាសនោះ ដើម្បីបំភ្លឺនូវភាពឃោរឃៅ ដែលបានប្រព្រឹត្តដោយរបបខ្មែរក្រហម។ នេះជាភាពចាំបាច់ដ៏ពិសេស នៅពេលដែលអ្នកចងចាំថាស្ទើតែពីរភាគបី នៃប្រជាជនកម្ពុជាស្ថិតនៅក្រោមអាយុ៣០ឆ្នាំ។ សាលាក្តីនេះជាមធ្យោបាយមួយ សម្រាប់ពួកគេដើម្បីសិក្សានូវប្រវត្តិសាស្រ្តពិតប្រាកដរបស់ខ្លួន។ វាបានធ្វើឲ្យពួកគេមានការពាក់ព័ន្ធ នៅក្នុងគម្រោងប្រវត្តិសាស្រ្ត និង នៅក្នុងវេទិការសាធារណៈ ដែលចូលរួមក្នុងការប្រលងសរសេរ ហើយវាបានជំរុញឲ្យអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដើម្បីធ្វើការរៀបចំនូវសវនាការ ឬកិច្ចពិភាក្សាផ្សេងៗអំពីប្រវត្តិសាស្រ្តខ្មែរក្រហម។ ភ្លាមៗនោះ កិច្ចពិភាក្សាហាក់បីដូចជាអាចកើតមានឡើងអំពីប្រធានពទ ដែលត្រូវបានប្រើប្រាស់ ដោយត្រូវបានគេបំបិទរហូតមកទល់ពេលថ្មីៗនេះ ហើយខ្ញុំអាចត្រឹមតែសង្ឃឹមថាអ្នកទាំងអស់គ្នា ឆ្លៀតឪកាសដែលត្រូវបានផ្តល់ឲ្យ ដោយសវនាការ និងការជំនុំជម្រះនៅថ្ងៃនេះ ដោយមិនបណ្តោយឲ្យកម្លាំងចលករនេះបញ្ចប់ទៅបាត់ឡើយ។
នៅក្នុងករណីមួយ ដែលសាលាក្តីកម្ពុជាបានបង្ហាញម្តងទៀត ថាហេតុអ្វីការប្រយុត្តប្រឆាំងទៅនឹងនិទ្ទណ្ឌភាព មានសារៈសំខាន់យ៉ាងខ្លាំងបែបហ្នឹង។ មិនត្រឹមតែប៉ុន្នោះទេ វាថែមទាំងនាំមកនូវការបំពេញចិត្ត និងស្តារសេចក្តីថ្លៃថ្នូររបស់មនុស្ស សម្រាប់ជនរងគ្រោះ និងសាច់ញាតិរបស់ពួកគេផងដែរ។ វាក៏មានអំណាចផងដែរ ដើម្បីលើកកម្ពស់នូវការយល់ដឹង និងដើម្បីផ្លាស់ប្តូរសង្គមទាំងមូលតែម្តង។
សំភាសន៍ៈ អាលី អាល់ ណាសានី