យុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អឺរ៉ុបសម្រាប់ប្រទេសកម្ពុជា ២០១៤-២០១៨

Reading time: 1 minute

កម្មវិធីរួមគ្នា​គឺជា​លទ្ធផល​ដោយផ្ទាល់​នៃការប្តេជ្ញាចិត្ត​​ផ្នែកខាងក្នុង និងជាលក្ខណៈ​​អន្តរជាតិ​ក្នុងរយៈពេល​ដ៏យូរ​របស់​ដៃគូរ​​​អ៊ឺរ៉ុប ដើម្បី​ចែករំលែក​ជំនួយ​ដ៏ប្រសើ និង​លទ្ធផលអភិវ​ឌ្ឍន៍​តាមរយៈ​​ភាពដូចគ្នា​នៅផ្នែកខាងក្នុង​យ៉ាងទូលាយ និង​ភាពសក្គិសិទ្ធិ​នៃ​ការរីកសាយ និង​ការពង្រីកសកម្មភាព​អភិវឌ្ឍន៍។

កម្មវិធី​រួមគ្នាគឺជា​ដំណើរការមួយ​​ដោយហេតុនោះ​ដៃគូររបស់​អ៊ឺរ៉ុប យក​សេចក្តីសម្រេច​នៃ​យុទ្ធសាស្ត្រ​ដែលផ្អែកលើ​ទស្សនៈ​ដ៏ទូលំទូលាយ​​នៃការគាំទ្រ​របស់​ម្ចាស់ឧបត្ថម្ភ​របស់​អ៊ឺរ៉ុប និង​ម្ចាស់​ឧបត្ថម្ភ​ផ្សេងទៀត សម្រាប់​ប្រទេស​កម្ពុជា។ វារួមបញ្ចូល​ទាំង​ការវិភាគ និង​ការឆ្លើយតប​រួមគ្នា ទៅកាន់យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​ថ្នាក់​ជាតិ​របស់​ប្រទេស​ដៃ​គូរ  ដែល​ចង្អុរបង្ហាញ​ពី​ការបែងចែក​នៅក្នុងប្រទេស​មួយ​ទៅលើ​ការបែងចែកភារកិច្ច ក្នុងចំណោម​ដៃគូរ​របស់​អ៊ឺរ៉ុប និង​ការបែងចែក​ផ្នែក​ហិរញ្ញវត្ថុ​ដែល​មានជាក់លាក់ នៅក្នុង​ផ្នែក​​នីមួយៗ និង​សម្រាប់​ដៃគូ​មួយ។

កម្មវិធីរួមគ្នា​គោរព​​លើសេចក្តីសម្រេច ​ដោយអធិបតេយ្យភាព​របស់​ដៃគូអ៊ឺរ៉ុប​ទាំងអស់​ដែលទាក់ទង​នឹង​កម្រិត​ចុងបញ្ចប់​នៃ​ការបែងចែក​ផ្នែក​ហិរញ្ញវត្ថុ សម្រាប់​ប្រទេស​កម្ពុជា និង​ស្ថានភាព​ជាបែបបទនៃការអនុវត្តន៍​ដែល​ត្រូវបានអនុវត្តន៍តាម។ ហេតុដូច្នេះហើយ កម្មវិធីរួមគ្នា​របស់​អ៊ឺរ៉ុបមិនបញ្ចូល​ទៅនឹង​គម្រោងអនុវត្តន៍​ទ្វេរភាគី របស់​ដៃគូរនីមួយៗ​របស់​អ៊ឺរ៉ុប​ឡើយ។​ បើទោះបីជាយ៉ាងណា វាពិតជាអនុញ្ញាត​ឲ្យ​ដៃគូរ​នានា​របស់​អ៊ឺរ៉ុប​ ដើម្បី​តំណាង​ឲ្យ​យុទ្ធសាស្រ្ត​របស់​ប្រទេស​នីមួយៗ ជាមួយនឹង​យុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​របស់អ៊ឺរ៉ុបនេះ តាមដែល​អាច​ធ្វើទៅបាន។

បុព្វកថា

យុទ្ធសាស្រ្ត​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​របស់​អ៊ឺរ៉ុប​ សម្រាប់ប្រទេសកម្ពុជា​ពីឆ្នាំ​២០១៤-២០១៨ បញ្ជាក់ម្តងទៀត​ចំពោះការប្តេជ្ញាចិត្ត​របស់​ដៃគូរ​នានា​របស់​អ៊ឺរ៉ុប ដើម្បី​គាំទ្រ​ប្រទេសកម្ពុជា ក្នុងការបន្តសង្គមជាទីចាប់អារម្មណ៍ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច​របស់​ខ្លួន ដែល​ធ្វើឲ្យកាន់តែ​វិវត្តន៍ ឆ្ពោះទៅរក​ការសម្រេចបាន​ទិសដៅអភិវឌ្ឍន៍​សហស្សវត្សរ៍​​របស់​ប្រទេស​កម្ពុជា និង​ការចូលរួមយ៉ាង​សកម្ម នៅក្នុង​របៀបវារៈ​អភិវឌ្ឍន៍​ដែលដាក់​ក្នុងឆ្នាំ​២០១៥​ជាសកល។ នៅពេល​ដដែលនោះ យើង​ទទួលស្គាល់​ថា​ការចោទសួរ​ដែលទាក់ទង​ទៅនឹង​អភិបាលកិច្ច​ប្រជាធិបតេយ្យ​នៅតែមាន។

យុទ្ធសាស្រ្ត​នេះ​ឆ្លុះបញ្ចាំង​ពីសារៈសំខាន់​ដែល​យើង​ដាក់​នៅលើ​ការសហការរួមគ្នា និង​ភាពជាដៃគូរ​ ជាកាតាលីករ​ដើម្បីទទួលបាន​នូវ​លទ្ធផល និង​បង្កើន​ភាពសក្តិសិទ្ធិ នៃកិច្ចខិតខំប្រឹងប្រែង​អភិវឌ្ឍន៍​រួមគ្នា​របស់​យើង។ វាគឺ​ដើម្បី​ហេតុផល ដែល​ថា​ដៃគូរអភិវឌ្ឍន៍​ដ៏សកម្មរបស់អ៊ឺរ៉ុប​ទាំងដប់ នៅក្នុងប្រទេស​កម្ពជា រួមមាន​សធារណៈរដ្ឋឆេក សហភាពអ៊ឺរ៉ុប ប្រទេស​ហ្វាំង​ឡង់ ប្រទេស​បារាំង ប្រទេស​អាល្លឺម៉ង់ ប្រទេស​អៀរឡង់ ប្រទេស​អ៊ីតាលី ប្រទេស​សុយអែត ប្រទេស​ស្វីស និង​ចក្រភពអង់គ្លេស បានចូលរួម​ជាមួយគ្នា​ដើម្បី​បង្កើត​យុទ្ធសាស្រ្ត​រួមគ្នានេះ ដែលបរិយាយយ៉ាងលំអិត​​នូវ​អាទិភាព​រួមគ្នា​របស់​យើង ដោយបានរៀបចំទុក​នូវ​កម្មវិធី និង​គម្រោង ដើម្បីធ្វើការត្រួតពិនិត្យ​លទ្ធផល​នានា។  

ប្រធានបទ​ដ៏អាទិភាព​របស់​យុទ្ធសាស្រ្ត​នៃកិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​របស់​អ៊ឺរ៉ុប សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៤-២០១៨ ត្រូវបានផ្តោត​ទៅលើ​ការពិចារណាលើ​អាទិភាព​នៃការអភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តីពី​តម្លៃ និង​គោលការណ៍​ដែល​ត្រូវបានចែករំលែក ស្តីពី​មេរៀន​ដែល​បានសិក្សា​ពីកិច្ចសហប្រតិបត្តិការ​នៃការអភិវឌ្ឍន៍​របស់​អ៊ឺរ៉ុប​កាលពីមុន និង​ស្តីពី​គុណសម្បត្តិ​ដ៏សមគួរនៃ​ដៃគូរ​របស់​អ៊ឺរ៉ុប។

រាជរដ្ឋាភិបាល​កម្ពុជា​បានកំណត់​គោលដៅ​មហិចតា ដើម្បីក្លាយជា​ប្រទេសមួយ​ដែល​មាន​ប្រាក់ចំណូល​ជាមធ្យម​ដែល​មានការរីកចម្រើនខ្ពស់​ នៅបំណាច់ឆ្នាំ​២០២៣។ ជាមួយនឹង​យុទ្ធសាស្រ្តនេះ យើង​ចង្អុរបង្ហាញ​ពី​វិធីដែល​យើង​ធ្វើការ​រួមគ្នា ដើម្បី​បង្កើត​លើ​អាទិភាព និង​ការវិភាគ​​ដែល​បាន​បង្កប់​ទុកនៅក្នុង​យុទ្ធសាស្រ្ត​ចតុកោណ របស់​រាជរដ្ឋាភិបាល ដែលជាដំណាក់កាលទី៣ និង​​នៅក្នុង​ផែនការ​អភិវឌ្ឍន៍​យុទ្ធសាស្រ្ត​ថ្នាក់ជាតិ និង​​ដើម្បី​ជួយ​ប្រទេសកម្ពុជា​ឲ្យ​សម្រេចបាន​នូវ​ទិសដៅ​ទាំង​នេះ។ ដោយ​ធ្វើការ​រួមគ្នា យើង​សង្ឃឹមថានឹង​មានការសហការគ្នា​កាន់តែ​ខ្លាំង តាមរយៈ​ការយល់ដឹង​ដែល​ត្រូវបានចែករំលែក ទៅលើអាទិភានៃការអភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា និង​ការកំរើក​ពីការកំណត់សារ​ដែល​ស្របតាម។

រាជរដ្ឋាភិបាល​បាន​អនុវត្តន៍​តាម​ចក្ខុវិស័យ​របស់​សង្គម​ដ៏រីកចម្រើន​ខាង​សេដ្ឋកិច្ច​ដ៏រឹងមាំ ដែលធ្វើឲ្យកាន់តែ​សម្បូបែប​ និង​រីកលូតលាស់ និង​ជាកន្លែង​ដែល​មានការបែងចែក​ដោយ​មិនអៀង​ទៅលើឳ្យកាស​ផ្សេងៗ។ ដៃគូរ​អ៊ឺរ៉ុប​ចែករំលែក​នូវចក្ខុវិស័យ​នេះ ដោយ​ទទួលស្គាល់ថា​ការអភិវឌ្ឍន៍​ចាំបាច់​ជាប្រទេស​ដែល​ត្រូវបាន​ដឹកនាំ ​ ដោយផ្តោត​យ៉ាងសំខាន់​ទៅលើ​ការកាត់បន្ថយភាពក្រីក្រ និង​ការអភិវឌ្ឍន៍​ប្រកបដោយ​នីរន្តរភាព​ដែលត្រូវបាន​គេសំអាងលើ​​តម្លៃ​នៃ​ប្រជាធិបតេយ្យ។​

យើង​ផងដែរ​ចង់​បង្កើត​លើ​គុណសម្បត្តិ​របស់​យើង​ដែលបានមកពី​ភាពខ្លាំង និង​បទពិសោធន៍​របស់​ដៃគូរ​នីមួយ​របស់​អ៊ឺរ៉ុប ដែលបានមកពី​ប្រទេសកម្ពុជា និង​ពីពិភពលោក។ បទពិសោធន៍​ដ៏យូរអង្វែង​របស់​យើង នៅក្នុង​ការអនុវត្តន៍​ភាពដូចគ្នា​នៃគោលនយោបាយ ដើម្បី​អភិវឌ្ឍន៍ និង​ប្រើប្រាស់​មធ្យោបាយ​ដ៏ទូលាយ​នៃ​ឧបករណ៍ នៅក្នុង​រង្វង់​នៃគោលនយោបាយ ដូចជា​បរិស្ថាន ពាណិជ្ជកម្ម ភាពទាក់ទង​នៃ​ពត៌មាន និង​អន្តោប្រវេសន៍​ដែលនឹង​ធ្វើឲ្យទៅរួចបន្ថែមទៀត​នូវ​ការរួបរួមគ្នា ភាពមិនផ្លាស់​ប្តូរ និង​ការប្រើប្រាស់​ដ៏សក្តិសិទ្ធិ​ជាអតិបរមា​ទៅលើ​ធនធាន​ដើម្បីលើកកម្ពស់​ការអភិវឌ្ឍន៍។

យុទ្ធសាស្រ្ត​នេះ​ផ្តល់​ឲ្យ​នូវទិសដៅ​ជារួម សម្រាប់​កម្មវិធី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍ និង​ចង្អុរបង្ហាញ​នូវ​ការបែងចែកទៅលើភារៈកិច្ច​រវាង​ដៃគូរអ៊ឺរ៉ុប។ យើង​សង្ឃឹមថា​ការអនុវត្តន៍​ទៅលើ​យុទ្ធសាស្រ្តនេះ​​នឹង​បង្រួបបង្រួមបន្ថែមទៀត និង​ធ្វើឲ្យកាន់តែមានសមត្ថភាព​ខ្លាំងឡើង​នូវកិច្ចសហប្រតិបត្តិការ​របស់​អ៊ឺរ៉ុប ជាមួយ​នឹង​ប្រទេស​កម្ពុជា ហើយ​ដូច្នេះ​នឹង​រួមចំណែក​ផងដែរ​ក្នុងការបង្កើន​ទំនាក់​ទំនង និង​មានឥទ្ធិពល​លើ​ជំនួយ​របស់​យើង។​

យើងទទួលស្គាល់ថា​កិច្ចខិតខំប្រឹងប្រែង​នានា និង​ការរួមចំណែក​ដែល​ត្រូវបានធ្វើឡើង​ដោយ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​របស់​អ៊ឺរ៉ុប​នៅក្នុងរយៈពេល​៨ខែ​កន្លង​ទៅនេះ ដើម្បី​រៀបចំយ៉ាងជាក់លាក់​នូវឯកសារនេះ នៅក្នុង​របៀបសម្រាប់​ឲ្យយោបល់ និង​របៀប​ដែលត្រូវផ្អែក​លើ​ភស្តុតាង ដោយ​សិក្សាពី​បទពិសោធន៍នានា ​ទៅលើកិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​របស់​អ៊ឺរ៉ុបនាពេល​កន្លងទៅនេះ និង​ការបង្កើតទស្សនៈ​របស់​អ្នកពាក់ព័ន្ធ​ទាំងអស់ នៅក្នុងប្រទេស​កម្ពុជា ដើម្បីធានាថា​យើង​គាំទ្រ​យ៉ាងពេញទំហឹង​ទៅលើ​កិច្ចខិតខំប្រឹងប្រែង​អភិវឌ្ឍន៍​របស់​កម្ពុជា និង​ការសម្រេចបាន​នូវ​ការអភិវឌ្ឍន៍​ដ៏យុត្តិធម៌ និង​ប្រកបដោយ​នីរន្តរភាព។

យើងទន្ទឹង​រង់ចាំ​ដើម្បី​អនុវត្តន៍​យុទ្ធសាស្រ្ត​នេះ នៅក្នុង​ភាពជាដៃគូរយ៉ាងជិតស្និត ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា សង្គមស៊ីវិល វិស័យឯកជន និង​ដៃគូរអភិវឌ្ឍន៍​ផ្សេងទៀត។

សម្រាប់ការអានអត្ថបទនេះពេញលេញ សូមទាញយកឯកសារ PDF(ជាភាសាអង់គ្លេស) ដូចខាងក្រោម៖