នៅក្នុងឱកាសខួបលើកទី៦៦នៃទិវាសិទ្ធិមនុស្សអន្តរជាតិ សិក្ខាសាលាមួយស្តីពី “ការប្រើប្រាស់សិទ្ធិ និងច្បាប់” កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៤ ត្រូវបានរៀបចំឡើង ក្នុងនាមព្រឹទ្ធសភា និងរដ្ឋសភាជាតិរបស់ព្រះរាជាណាចក្រកម្ពុជា។ មូលនិធិហេនរេចបូលបានចូលរួម និងបានសហការឧបត្ថម្ភព្រឹត្តិការណ៍នោះ។
សមាជិករបស់រដ្ឋសភាជាតិ និងព្រឹទ្ធសភា អ្នកតំណាងរបស់ក្រសួងនានា អគ្គរដ្ឋទូត អង្គការក្រៅរដ្ឋាភិបាលជាច្រើន និងព្រះសង្ឃជាច្រើនអង្គបានចូលរួម និងចែករំលែកដល់សន្និសិទនោះ។
“សិក្ខាសាលាស្តីពីការប្រើប្រាស់សិទ្ធិ និងច្បាប់” បានបម្រើគោលបំណងក្នុងការពង្រឹង និងលើកកម្ពស់ការយល់ដឹងដែលមានទំនាក់ទំនងគ្នាទៅវិញទៅមក និងការទំនាក់ទំនងស្តីពីស្ថានភាពសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា និងដើម្បីលើកឡើងពីបញ្ហាផ្សេងៗដែលនៅមាន។
ការប្រារព្វធ្វើពិធីនេះត្រូវបានធ្វើឡើងជាមួយនឹងពិធីកាត់ខ្សែបូដែលជានិមិត្តសញ្ញាមួយ និងរួមជាមួយសុន្តរកថារបស់ឯកឧត្តម ទេព ងន ជាអនុប្រធានទី២របស់ព្រឹទ្ធសភា។
នៅក្នុងការតាំងពិពណ៌របស់ស្ថាប័នមួយចំនួនដូចជា អង្គការជនពិការអន្តរជាតិ គណៈកម្មាការសេដ្ឋកិច្ច និងសង្គមដើម្បីអាស៊ី និងតំបន់បូព៌ា វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) សម្ព័ន្ធភាពជាតិនៃក្រុមប្រឹក្សាក្នុងតំបន់ កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) សេចក្តីផ្តើមយុត្តិធម៌អន្តរជាតិរបស់អាស៊ាន គណៈកម្មាធិការសកម្មភាពសិទ្ធិកម្ពុជា មូលនិធិហេនរេចបូល និងព្រឹទ្ធសភាផ្ទាល់បានធ្វើបទបង្ហាញស្តីពីសិទ្ធិមនុស្សរបស់ពួកគេទាក់ទងទៅនឹងការងារ និងពត៌មានដែលត្រូវបានផ្តល់ឲ្យស្តីពីគម្រោង និងការបោះពុម្ភផ្សាយនានា។
ដើម្បីគូសបញ្ជាក់នូវព្រឹត្តិការណ៍នោះ មូលនិធិហេនរេចបូលបានផ្តល់ជូននូវសំណួរ សម្រាប់ភ្ញៀវទាំងអស់ដើម្បីបង្ហាញចំណេះដឹងរបស់ពួកគេ ខាងផ្នែកសិទ្ធិមនុស្ស។ ក្នុងគោលបំណងដើម្បីផ្តល់ឲ្យនូវការផ្លាស់ប្តូរស្មើភាពគ្នា សម្រាប់អ្នកចូលរួមទាំងអស់ដើម្បីទទួលបាននូវចំលើយត្រឹមត្រូវ និងឈ្នះរង្វាន់ដ៏ស្រស់ស្អាត ដែលមានកំណែជាភាសារខ្មែរ ព្រមទាំងជាភាសារអង់គ្លេសផងដែរ។
នៅក្នុងចំណោមវាគ្មិនកិត្តិយស មកពីក្រសួងនានាគឺឯកឧត្តម ម៉ុក សម្បត្តិ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់កម្ពុជា និងលោកស្រី សាឃឿន សាវ៉ាឌី ដែលជាអគ្គនាយករងរបស់ក្រសួងអភិវឌ្ឍន៍សង្គមកិច្ចនៃកិច្ចការស្រ្តីជាឧទាហរណ៍។
ការធ្វើបទបង្ហាញពីរដ្ឋាភិបាលភាគច្រើនសង្កត់បញ្ជាក់ថារដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជាអនុម័ត និងគោរពសិទ្ធិមនុស្សដូចបានចែងនៅក្នុងជំពូករបស់សេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្ស កិច្ចព្រមព្រៀង និងសន្ធិសញ្ញានានាទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិស្រ្តី និងសិទ្ធិកុមារ ជាពិសេសការធានាទៅលើភាពស្មើគ្នាចំពោះមុខច្បាប់ ការហាមប្រាមទៅលើការឃុំខ្លួនដោយខុសច្បាប់ ការធ្វើទារុណកម្ម និងការរើសអើង ការគាំពារទៅលើសេរីភាពក្នុងការបញ្ចេញមតិ។
នៅពេលដដែលនោះ បើទោះបីជាយ៉ាងណា ពួកគេបានទទួលស្គាល់ថាមានកង្វះខាតបន្តិចបន្ទួចនៃការអនុវត្តន៍ទាំងស្រុង និងការអនុឡោមតាមគោលការណ៍ទាំងនេះ ចំពោះកាអនុវត្តន៍។
អង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលមានវត្តមាន ដូចជាលោក អោម សម្បត្តិ ដែលជាអ្នកសម្របស្រួលបច្ចេកទេសរបស់អង្គការលីកាដូ លោក គឹម រតនា ដែលជានាយកប្រតិបត្តិរបស់អង្គការការីតាសកម្ពុជា និងលោកស្រី វ៉ា ហ៊ាលី ដែលជាអ្នកតំណាងរបស់ ការិយាល័យកម្ពុជានៃឧត្តមស្នងការអង្គការសហប្រជាជាតិដើម្បីសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា។
វាគ្មិនភាគច្រើនបានទទួលស្គាល់ថា មិនមានអ្វីគួរឲ្យឆ្ងល់នោះទេ មានការរីកចម្រើនទៅលើអ្វីដែលមានស្រាប់ ដោយយោងទៅលើសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា។ បើទោះបីជាយ៉ាងណា ពួកគេក៏បានសង្កត់បញ្ជាក់ផងដែរថាការអនុវត្តន៍ និងការឈានចូលដល់សិទ្ធិមនុស្សជាមួយនឹងស្ថានភាព និងផ្នែកមួយចំនួនបន្តមាននៅក្នុងស្ថានភាព ដ៏គួរឲ្យសោកស្តាយ។ គោលការណ៍នៃការគោរពចំពោះមនុស្ស កាតព្វកិច្ចរបស់រដ្ឋដើម្បីការពារ និងលើកកម្ពស់សិទ្ធិមនុស្ស មានដូចជាសេរីភាពក្នុងការបញ្ចេញមតិ និងកាតព្វកិច្ចរបស់ខ្លួនដើម្បីផ្តល់នូវដំណើរការចំពោះបញ្ហាខាងពត៌មាន ដែលចាំបាច់ត្រូវឲ្យលើកឡើងបង្ហាញ។
នៅក្នុងសុន្តរកថារបស់គាត់ នាយកប្រចាំប្រទេសរបស់មូលនិធិហេនរេចបូល លោក អាលីអាល់ ណាសានី បានលើកឡើងទៅកាន់អ្នកស្តាប់ដោយណែនាំពីប្រវត្តិ និងការងាររបស់មូលនិធិនេះ។ គាត់បានពន្យល់ថាទំនាក់ទំនងយ៉ាងទូលំទូលាយរបស់ពិភពលោក ចំពោះការគាំទ្រឆ្ពោះទៅរកការផ្លាស់ប្តូរសង្គម សំដៅដល់ការគោរពសិទ្ធិមនុស្សឲ្យបានកាន់តែប្រសើ ដើម្បីសិទ្ធិមនុស្ស និងតម្លៃនៃប្រជាធិបតេយ្យ និងការចូលរួម។ ម៉្យាងវិញទៀត គាត់បានចង្អុរបង្ហាញ ពីគោលគំនិតដ៏សំខាន់របស់មូលនិធិហេនរេចបូលថាមានដូចជាការលើកកម្ពស់ប្រជាធិបតេយ្យ ដោយមានគោលបំណងយ៉ាងជាក់លាក់ ដើម្បីពង្រឹងសង្គមស៊ីវិល និងសភាស្របច្បាប់តាមលទ្ធិប្រជាធិបតេយ្យ គាំទ្រសិទ្ធិនយោបាយ និងសិទ្ធិសង្គមរបស់ស្រ្តី និងការធ្វើយុទ្ធនាការប្រឆាំងទៅនឹងការរើសអើង និងការបំលែងឲ្យទៅជាបទល្មើសព្រហ្មទណ្ឌចំពោះអ្នកដែលផ្លាស់ប្តូរភេទ ឬអត្តសញ្ញាណភេទរបស់ខ្លួនដែលមិនបានអនុឡោមទៅតាមបទដ្ឋានមួយ។
នៅពេលដែលឈានចូលដល់ស្ថានភាពនៃសិទ្ធិរបស់ស្រ្តី គាត់បានលើកឡើងពីការយល់ដឹងចំពោះការពិតដែលថាបើទោះបីជាយ៉ាងណាបុរស និងស្រ្តីកំពុងតែរីករាយក្នុងការអាស្រ័យសិទ្ធិស្មើគ្នា នៅក្នុងប្រទេសកម្ពុជាតែនៅលើក្រដាសប៉ុន្នោះ គួរឲ្យសោកស្តាយភាពពិតមើលទៅខុសប្លែកគ្នាខ្លាំងណាស់។ តាមពិតស្រ្តីនៅតែប្រឈមមុខនឹងបញ្ហាដ៏ធំ ដូចជាការរើសអើង ការកេងប្រវ័ញ្ចផ្លូវភេទ អំពើហិង្សាក្នុងគ្រួសារ និងការទទួលបានតិចតួចប៉ុន្នោះចំពោះការអប់រំនៅកម្រិតថ្នាក់ខ្ពស់ មកទល់បច្ចុបន្ននេះចំពោះភាពលំបាកមួយចំនួនរបស់ពួកគេដែលត្រូវបានលើកឡើងនៅក្នុងសុន្តរកថានោះ។ គាត់ផងដែរក៏បានពន្យល់ថាមានគុណវិបត្តិច្រើនជាងអ្វីដែលបានរំពឹងទុកដ៏ច្រើន ស្ត្រីនៅក្នុងប្រទេសកម្ពុជាត្រូវបានទទួលរងផលប៉ះពាល់បន្ថែមទៀតដោយវប្បធម៌នៃនិទ្ទណ្ឌភាព ខណៈមានករណីដ៏ច្រើននៃអំពើហិង្សានៅក្នុងគ្រួសារនៅតែមិនទាន់ត្រូវបានគេស៊ើបអង្គេត។
ដោយផ្តោតទៅលើប្រធានបទនៃការទទួលបានពត៌មាន គាត់បានរាយការណ៍ថាតម្លាភាព និងដំណើរការចំពោះភាពស្មើគ្នាខាងពត៌មាននៅតែហាក់បីដូចជាកំពុងតែមានបញ្ហា សម្រាប់ពលរដ្ឋកម្ពុជា។ ដោយហេតុផលនេះ លោក អាលីអាល់ ណាសានី បានលើកទឹកចិត្តដល់រដ្ឋាភិបាលកម្ពុជាដើម្បីឲ្យបង្កើនល្បឿនដំណើរការនៃការអភិវឌ្ឍន៍ និងអនុម័តច្បាប់ស្តីពីការទទួលបានពត៌មាន ខណៈដោយមានការបដិសេធពីពត៌មាន ដែលថាសិទ្ធិមនុស្សត្រូវបានរំលោភបំពាន។
នៅក្នុងទស្សនៈវិស័យផ្សេងទៀតនៃការធ្វើបទបង្ហាញរបស់គាត់ គាត់បានមានប្រសាសន៍អំពីការរំលោភបំពានលើសិទ្ធិឯកជនដែលហាក់បីដូចជា បានកើតមានជាទូទៅ នៅក្នុងប្រទេសកម្ពុជា។ ជាពិសេសកាសែតក្នុងស្រុកមួយចំនួនបោះពុម្ភផ្សាយរូបថត និងលើកឡើងពីឈ្មោះរបស់ប្រជាពលរដ្ឋដែលត្រូវបានចាប់ខ្លួន ដោយនគរបាល បើទោះបីជាវាមិនច្បាស់លាស់ ថាតើពួកគេពិតជាបានប្រព្រឹត្តបទឧក្រឹដ ឬមិនបានប្រព្រឹត្តក៏ដោយ។ ចំពោះហេតុផលនេះ លោក អាលីអាល់ ណាសានី បានអំពាវនាវឲ្យគោរពក្នុងការសន្និដ្ឋានទៅលើអ្នកគ្មានទោសពៃនៅក្នុងសង្គម ដោយសារវាជាគ្រឹះនៃប្រព័ន្ធច្បាប់ ស្ថិតនៅក្រោមនីតិរដ្ឋ។
ដោយយោងទៅលើរបបខ្មែរក្រហមដ៏គួរឲ្យរន្ធត់ នៅក្នុងប្រទេសកម្ពុជា គាត់បានចង្អុរបង្ហាញថាមានតែការគោរពសិទ្ធិមនុស្ស និងនីតិវិធីបែបប្រជាធិបតេយ្យប៉ុណ្ណោះនឹងការពារប្រទេសកម្ពុជាពីការវិលត្រលប់ចូលទៅក្នុងរបបផ្តាច់ការ។
នៅក្នុងសុន្ទរកថារបស់គាត់ ផងដែរក៏បានបង្ហាញយ៉ាងច្បាស់ថាអំពើពុករលួយគឺជាបញ្ហាដ៏រីករាលដាល នៅក្នុងប្រទេសកម្ពុជាដែលជាលទ្ធផលនៅក្នុងការរំលោភបំពានសិទ្ធិមនុស្សផងដែរ។ គាត់បានបញ្ជាក់ថាប្រព័ន្ធយុត្តិធម៌ និងនគរបាលមានការជាប់ពាក់ព័ន្ធ៖ ឧទាហរណ៍ ចៅក្រមមួយចំនួនខ្វល់ខ្វាយពីសំណូក ជាជាងការចាប់អារម្មណ៍ទៅលើការកាត់ក្តីដោយយុត្តិធម៌។ ប៉ុន្តែគាត់ផងដែរក៏បានលើកឡើងថាអំពើពុករលួយអាចត្រូវបានលុបបំបាត់ដោយជោគជ័យ នៅក្នុងប្រទេសកម្ពុជា អ្វីដែលអាចត្រូវបានគេឃើញនៅក្នុងវិស័យអប់រំជាលើកដំបូងហើយ នៅពេលដែលរដ្ឋាភិបាលបានដោះស្រាយដោយមានប្រសិទ្ធិភាពពីវប្បធម៌នៅតាមផ្នែកមួយចំនួននៃការសូកប៉ាន់នៅក្នុងឆ្នាំនេះ។ ហេតុដូច្នេះហើយ គាត់បានលើកទឹកចិត្តដល់អង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាល ដើម្បីអនុវត្តន៍ទស្សនៈវិស័យរបស់ខ្លួន ដើម្បីឲ្យសម្រេចបានដោយមានប្រសិទ្ធិភាព និងក្លាយជាស្ថាប័នជោគជ័យ ដែលប្រមូលផ្តុំនូវការចូលរួមយ៉ាងទូលំទូលាយពីគ្រប់វិស័យទាំងអស់ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។
នៅចុងបញ្ចប់នៃការធ្វើបទបង្ហាញរបស់គាត់លោក អាលីអាល់ ណាសានី បានលើកឡើងពីបំណងដ៏មានសារៈសំខាន់ទៅលើការអនុវត្តន៍សិទ្ធិមនុស្ស ព្រមទាំងសិទ្ធិសង្គម និងសិទ្ធិវប្បធម៌ និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការប្រើអំណាចមិនត្រឹមត្រូវ ដើម្បីជៀសវាងអសន្តិសុខសង្គម។ គាត់បានលើកទឹកចិត្តដល់រាជរដ្ឋាភិបាល និងសមាជិកសភាទាំងអស់ឲ្យលើកកម្ពស់កិច្ចសហប្រតិបត្តិការរបស់ខ្លួន និងលើកកម្ពស់ភាពជាដៃគូជាមួយនឹងអង្គការក្រៅរដ្ឋាភិបាល ក្នុងនាមពួកគេជាអ្នកជំនាញ នៅក្នុងការងារខាងសិទ្ធិមនុស្ស។ នៅទីបញ្ចប់គាត់បានបិទសុន្តរកថា ដោយសង្កត់បញ្ជាក់ថាមូលនិធិហេនរេចបូលត្រូវបានបង្កើតឡើង ដើម្បីចែករំលែកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដើម្បីពង្រឹងស្ថានភាព នៅក្នុងប្រទេសកម្ពុជា។