ការបកប្រែលិខិតត្រូវបានផ្ញើដោយ៖ លោក ហានស៍ ចូឈីម ហ្វូឃថេល ដែលជាអគ្គលេខាធិការសភា របស់ក្រសួងសហព័ន្ធដើម្បីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍
ជូន៖ លោក អ៊ូវើ ខេខឺរីត្ស ដែលជាសមាជិករបស់សភាអាល្លឺម៉ង់
ចុះនៅថ្ងៃទីៈ ២៧ ខែវិច្ឆិការ ឆ្នាំ២០១៤
សំណួរសរសេររបស់លោក លេខ.១១/១៣ នៃថ្ងៃទី២០ ខែវិច្ឆិការ ឆ្នាំ២០១៤
សហការីជាទីគោរព
យោងទៅលើសំណួររបស់លោក
„តើរដ្ឋាភិបាលសហព័ន្ធមានទស្សនៈបែបណា ចំពោះស្ថានភាពសិទ្ធមនុស្សដែលកាន់តែធ្ងន់ធ្ងរ នៅក្នុងប្រទេសកម្ពុជា ដើម្បីទប់ស្កាត់ទៅនឹងប្រវត្តិនៃការកើនឡើងនៃការចាប់ខ្លួននាពេលថ្មីៗនេះ មកលើសកម្មជនសិទ្ធិដីធ្លី៧នាក់ឲ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំពីបទបង្កការកកស្ទះចរាចរ និងឃាតកម្មលើអ្នកកាសែតម្នាក់ឈ្មោះ ទ្រាំង ទ្រី ខណៈកំពុងតែស៊ើបអង្គេតលើការកាប់ឈើខុសច្បាប់៖ និងតើបណ្ឌិត ហ្វ្រីឌ្រីស ឃិតហ្សែលថ៍ រដ្ឋលេខាធិការរបស់ក្រសួងសហព័ន្ធដើម្បីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអិវឌ្ឍន៍នឹងមានវិធានការអ្វី នៅក្នុងអំឡុងពេលដំណើរទស្សនៈកិច្ចរបស់លោក នៅចុងខែនេះដើម្បីធ្វើឲ្យស្ថានភាពនេះបានប្រសើឡើង?"
ចម្លើយរបស់ខ្ញុំមានជាបន្តបន្ទាប់៖
ស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាមិនទាន់បានប្រសើឡើងទេ នៅក្នុងអំឡុងពេលប៉ុន្មានខែចុងក្រោយនេះ។ នៅក្នុងចំណោមបញ្ហាផ្សេងៗ រួមមានសេរីភាពក្នុងការបញ្ចេញមតិ និងការជួបជុំគ្នានៅតែរឹតត្បិត។
ជនដែលត្រូវបានគេចាប់ខ្លួនកាលពីពេលថ្មីៗនេះ គឺជាប្រធានបទនៃជំហានមួយដែលធ្វើឡើងដោយឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុប កាលពីថ្ងៃទី១៩ ខែវិច្ឆិការ ឆ្នាំ២០១៤ មកកាន់លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃរបស់កម្ពុជា។
ពត៌មាននៃជម្លោះកំពុងតែជាប់ទាក់ទងទៅនឹងកាលៈទេសៈនានា ដែលនាំឲ្យមានឃាតកម្មមកលើអ្នកកាសែតឈ្មោះ ទ្រាំង ទ្រី នៅខេត្តក្រចះ កាលពីខែតុលា ឆ្នាំ២០១៤ និងទាក់ទងជាមួយតួនាទីរបស់គាត់ ដែលផ្សាភ្ជាប់ទៅនឹងការកាប់ឈើដោយខុសច្បាប់ ខណៈពេលដែលគាត់កំពុងធ្វើការស៊ើបអង្គេត។ បើយោងតាមអង្គការសិទ្ធិមនុស្សមួយចំនួន លទ្ធភាពនាំឲ្យកើតឡើងនោះ លោក ទ្រាំង ទ្រី រុញច្រានផលប្រយោជន៍របស់ក្រុមជនទាំងនោះដោយការស្រាវជ្រាវនៃខ្លឹមសារកាសែត ដែលគេមិនអាចបដិសេធបានឡើយ។ ជនសង្ស័យទាំងបីនាក់ (មន្រ្តីនគរបាលពីរនាក់ និងអតីតសមាជិករបស់កងកម្លាំងប្រដាប់អាវុធម្នាក់) ត្រូវបានចាប់ខ្លួន និងត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត។
រដ្ឋលេខាធិការរបស់ក្រសួងសហព័ន្ធអាល្លឺម៉ង់ដើម្បីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ បណ្ឌិត ហ្វ្រីដ្រីស ឃីថហ្សេលថ៍ មានវត្តមាននៅក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤។ ប្រធានបទមួយនៅក្នុងចំណោមប្រធានបទសំខាន់ៗ នៅក្នុងដំណើរទស្សនៈកិច្ចនេះគឺជាការប្តេជ្ញានៃគោលនយោបាយអភិវឌ្ឍន៍របស់ប្រទេសអាល្លឺម៉ង់ នៅក្នុងតំបន់អភិវឌ្ឍន៍ជនបទ។ គាត់នឹងចូលរួមនៅក្នុងកិច្ចពិភាក្សា នយោបាលដ៏ល្អិតល្អន់មួយទាក់ទងទៅនឹងកំណែទម្រង់ដីធ្លី នៅក្នុងប្រទេសកម្ពុជា ជាពិសេសជាមួយនឹងលោករដ្ឋមន្រ្តី អឹម ឈុនលឹម មកពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋលេខាធិការនៅទីនោះ គឺលោក ស សុវណ្ណ។ លើសពីនេះទៅទៀត លោករដ្ឋលេខាធិការ បណ្ឌិត ឃិតហ្សេលថ៍នឹងត្រូវបានគេអមដំណើរ នៅក្នុងអំឡុងពេលដំណើរទស្សនៈកិច្ចរបស់លោក ដោយលោក ឈៀង យ័ននារ៉ា អគ្គលេខាធិការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍របស់កម្ពុជា ហើយលោករដ្ឋមន្ត្រីបានធ្វើការទំនាក់ទំនងទៅកាន់លោកនាយករដ្ឋមន្រ្តី។ ស្ថានភាពសិទ្ធិមនុស្សនាពេលបច្ចុបន្ននេះនឹងត្រូវបានគេសង្គត់បញ្ជាក់ នៅក្នុងកិច្ចពិភាក្សាជាមួយនឹងគូសន្ទនាផ្សេងៗ នៅអំឡុងពេលទស្សនៈកិច្ចនេះ។
លើសពីនេះទៅទៀត ភាគីអាល្លឺម៉ង់នឹងលើកឡើងពីបញ្ហាចម្បង នៅក្នុងផ្នែកអភិបាលកិច្ចល្អ ប្រជាធិបតេយ្យបនីយកម្ម និងសមិទ្ធផល ការគាំពារសិទ្ធិមនុស្ស នៅក្នុងគម្រោងនៃកិច្ចពិភាក្សានយោបាយ នៅក្នុងអំឡុងពេលកិច្ចពិគ្រោះយោបល់ជាលក្ខណះអន្តររដ្ឋាភិបាលពោលរដ្ឋាភិបាលកម្ពុជា អាល្លឺម៉ង់ដែលបានគ្រោងទុកនឹងប្រារព្វធ្វើនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៤។
រង្វាស់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់ប្រទេសអាល្លឺម៉ង នៅក្នុងប្រទេសកម្ពុជាត្រូវបានរចនាឡើងដើម្បីធានាថាកិច្ចសហប្រតិបត្តិការជាមួយតួអង្គរដ្ឋាភិបាលទាំងពីរ និងតួរអង្គមិនមែនរដ្ឋាភិបាលជំរុញ និងគាំទ្រការធ្វើឲ្យប្រសើឡើង នៅក្នុងរាល់ចំណុចទាំងអស់ដែលត្រូវបានលើកឡើង។
ដោយក្តីគោរព
ហានស៍ចូឈីម ហ្វូឃថេល