សារលិខិតរបស់ អ៊ូវើ ខេខឺរីត្ស និង បាបារ៉ា ឡោះប៊ីលើ ជូនចំពោះលោក ហ៊ែរប៊ើត ហែន័រ

Reading time: 2 minutes

Übersetzung eines Schreibens von: Uwe Kekeritz, MdB

An: Herbert Hainer, Adidas Group

Datiert: 04. Dezember 2014

អ៊ូរើ ខេខឺរីត្ស                                                                                           បាបារ៉ា ឡោះប៊ីលើ

Uwe Kekeritz                                                                                        Barbara Lochbihler

សមាជិកសភា​សហព័ន្ធអាល្លឺម៉ង់                                                         សមាជិកសភាអ៊ឺរ៉ុប

Uwe Kekeritz MdB, Platz der Republik 1, 11011 Berlin

Barbara Lochbihler, Rue Wiertz 60, B-1047 Brüssel

ជូនចំពោះ​លោក

ហ៊ែរប៊ើត ហែន័រ

Herbert Hainer

Adidas Group

Adi-Dassler-Strasse 1

91074 Herzogenaurach

     

                                                                                 ប៊ែរលីន ថ្ងៃទី៤ធ្នូ ឆ្នាំ​២០១៤

កម្មវត្ថុ៖ ភាពពុំគាប់ប្រសើរនៅក្នុងវិស័យ​ឧស្សាហកម្ម​វាយនភ័ណ្ឌ​កម្ពុជា

លោក ហែន័រ ជាទីគោរព

តាំងពីខែធ្នូ​ឆ្នាំ​២០១៣​មក អ្នកដេរ​នៅតាម​រោងចក្រ នៅកម្ពុជា​បាននាំ​គ្នា​ធ្វើបាតុកម្មទាមទារ​ឲ្យធ្វើការកែលំអ​ចំពោះ​ប្រាក់បៀវត្ស និង​លក្ខខណ្ឌការងារ​របស់​គេ នៅក្នុង​វិស័យវាយនភ័ណ្ឌ។ នៅក្នុងសារលិខិត​ចំហរ​របស់​លោក ជូន​ចំពោះរដ្ឋាភិបាល​កម្ពុជា​ចុះថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៤នោះ លោក​បានទាមទារ​ឲ្យរកដំណោះស្រាយទំនាស់​ដោយសន្តិវិធី ហើយ​ឲ្យមានការគោរពដល់សហជីព និង​ឲ្យតម្លើង​ប្រាក់បៀវត្ស​ជាអប្បរមាជូនដល់​កម្មករ​វាយនភ័ណ្ឌ។ យើង​សូមសំដែងការគាំទ្រយ៉ាងជាក់ច្បាស់​ចំពោះការខំប្រឹងប្រែង​របស់​លោក ហើយក៏​ចង់ជួយឧបត្ថម្ភ​ដល់​លោក នៅក្នុងរឿងនេះដែរ។

ដោយសារ​ទំនាស់នេះនៅតែ​បន្តមាន​មកទល់​នឹងសព្វថ្ងៃនេះ យើងសំុ​សួរលោកថា តើលោក​វាយតម្លៃយ៉ាងណា​ដែរ​ចំពោះផលនៃការអំពាវនាវ​របស់​លោក ដែល​ទាក់ទង​ទៅនឹង​សភាពការណ៍​របស់​កម្មករ​ទាំងនោះ និង​តើសារលិខិត​របស់​លោក​នោះបាននាំ​មក​នូវ​ផល​អ្វីខ្លះ? តើលោក​មានបានធ្វើការទាក់ទង​ជាបន្ថែមទៀត ជាមួយ​នឹង​សហជីព ជាមួយ​ម្ចាស់​រោងចក្រ និង​តំណាង​ខាងនយោបាយឬទេ? ប្រសិន​ជាបានធ្វើ ​តើបានទទួលលទ្ធផល​អ្វីខ្លះ? តើក្រុមហ៊ុន​ Adidas បានដក​មេរៀន​ជាក់​ស្តែង​អ្វីចេញ​ពីសភាពការណ៍​នេះ? ហើយ​តើ​លោក​ជួយឧបត្ថម្ភ​អ្វី​ខ្លះ​ដល់កម្មករ​នៅ​មូលដ្ឋាននោះ នៅក្នុងការតស៊ូ ដើម្បី​បានទទួល​ប្រាក់បៀវត្ស ដែល​អាច​ធានាការផ្គត់ផ្គង់​ជីវិត​គេបាននោះ? តើក្រុមហ៊ុន​របស់​លោក​ឥឡូវ​នេះ​បង់ប្រាក់​បៀវត្ស​លើស​កម្រិត​អប្បរមា​ហើយ ឬយ៉ាងណា ហើយ​តើលោក​បាន​ធ្វើសកម្មភាពអ្វីខ្លះ ដើម្បីជម្រុញ​អោយ​អ្នកទទួលកិច្ច​ការពីលោកគេបង់​ប្រាក់​បៀវត្ស​អោយ​បាន​ខ្ពស់ជាងមុន និង​កែលំអរ​ដល់​លក្ខខ័ណ្ឌការងារ អោយបានប្រសើជាង​មុននោះ? នៅពេល​ធ្វើកូដកម្មនោះ​មាន​អ្នក​ដឹកនាំ​សហជីព​មួយចំនួនត្រូវគេចាប់ខ្លួន។ តើលោក​មានដឹង​ពីវាសនា​របស់​សមាជិក​របស់​សហជីព​ទាំងនោះទេ និង​តើលោក​មានបាន​ធ្វើ​អ្វី​ជាក់ស្តែង​ខ្លះ ដើម្បីជួយ​ដល់​អ្នកទាំងនោះ?

ប្រទេសនេះ​ស្ថិតក្នុង​ចំណោម​ទីតាំង​ផលិតកម្ម​ធំជាងគេ​សម្រាប់ក្រុមហ៊ុនលោក។ ដូច្នេះហើយ​បានជាយើង​ស្នើសុំ​អោយ​លោក​ប្រើប្រាស់​ឋានៈរបស់​លោក ជាអ្នកផ្តល់​កិច្ច​ការដ៏សំខាន់នោះ ដើម្បី​សម្រេច​អោយ​បាននូវការកែលំអរដល់​វិស័យវាយនភ័ណ្ឌ​នៅកម្ពុជា។

Adidas ជាក្រុមហ៊ុនប្រពៃណី​អាល្លឺម៉ង់ ដែល​គេស្គាល់​តាមរយៈយុទ្ធនាការផ្សាយ​ពាណិជ្ជកម្ម និង​យុទ្ធនាការជម្រុញភាពស្វ័យទ្រទ្រង់ធំៗនានា អាចនឹងបំពេញតាមគោលបំណង​របស់​ខ្លួន​បាននោះ លុះត្រាតែ​លក្ខខ័ណ្ឌការងារសមរម្យ បទដ្ឋានសង្គមកិច្ច និង​បរិស្ថាន ដែល​គេអាចទទួលយកបាន​ ត្រូវបានទទួល​ការ​គោរព​នៅគ្រប់​ទីតាំងផលិតកម្ម​ទាំងអស់​របស់​ក្រុមហ៊ុន។

ហេតុដូចនេះ​ហើយ​បានជាយើង​សូមអោយ​លោក​បោះជំហាន​យ៉ាងសកម្ម​ឆ្ពោះ​ទៅរក​ភាគី​រដ្ឋាភិបាល ម្ចាស់​សហគ្រាស អ្នកតំណាងកម្មករ និង​អង្គការអន្តរជាតិដែលកំពុងធ្វើសកម្មភាព​នានា ដើម្បីសម្រេចអោយបាន​នូវការកែលំអរសភាពការអោយបាន​ប្រសើជាក់ច្បាស់​ជាងមុន។

យើងត្រៀមខ្លួន​ជាស្រេច​នឹង​ធ្វើការពិភាក្សា​ដោយផ្ទាល់ជាមួយ​លោក ដើម្បីនិយាយ​ពីបញ្ហា​នេះ និង​ពិភាក្សា​គ្នា​អំពីប្រធាន​បទ​ដូច​បានលើកឡើងមកនេះ។ យើង​ចង់ដឹង​ពីចម្លើយ​តាម​លិខិត​របស់​លោក ហើយ​យើង​ត្រៀម​ខ្លួន​រួច​ជាស្រេចនឹង​ធ្វើការណាត់ជួបពិភាក្សាគ្នា ជាមួយ​នឹង​លោក​នៅដើមឆ្នាំ​ក្រោយ​នេះ។

ដោយគោរព

អ៊ូវើ ខេ​ខឺរីត្ស សមាជិកសភា​សហព័ន្ធ          បាបារ៉ា ឡោះប៊ីលើ សមាជិកសភាអ៊ឺរ៉ុប​​