អ៊ូវើ ខេខឺរីត្ស Platz der Republik 1
Uwe Kekeritz 11011 Berlin
សមាជិកសភាសហព័ន្ធអាល្លឺម៉ង់ Telefon: +49 30 227-77346
សមាជិកគណកម្មាធិការសហប្រតិបត្តិការ Fax: +49 30 227 76346
សេដ្ឋកិច្ច និងអភិវឌ្ឍន៍ Mail: Uwe.kekerlitz@bundestag.de
អ្នកនាំពាក្យផ្នែកនយោបាយអភិវឌ្ឍន៍
ក្រុមគណបក្សBündnis 90 / Die Grünen នៅក្នុងសភាសហព័ន្ធ
Uwe Kekeritz MdB, Platz der Republik 1, 11011 Berlin
ជូនចំពោះលោក
បណ្ឌិត ហ៊្គែត មូល័រDr. Gerd Müller ជារដ្ឋមន្រ្តីសហព័ន្ធ
ក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច
Bundesministerium für Wirtschaftliche Zusammenarbeit
Stresemannstr. 94
10963 Berlin
ប៊ែរលីន ថ្ងៃទី៤ ធ្នូ ២០១៤
វិធានការនយោបាយអភិវឌ្ឍន៍សម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់ នៅទូទាំងពិភពលោករបស់ឧស្សាហកម្មវាយនភ័ណ្ឌ
លោករដ្ឋមន្រ្តីសហព័ន្ធជាទីគោរព
នៅក្នុងឱកាសនៃបង្ហាញអំពីសម័ន្ធភាពផ្នែកវាយនភ័ណ្ឌ លោកបានប្រកាសថានឹងតម្រង់មុខព្រួញសហប្រតិបត្តិការអភិវឌ្ឍន៍ សំដៅទៅរកឧស្សាហកម្មវាយនភ័ណ្ឌ នៅតាមប្រទេសផលិតកម្មទាំងឡាយ។ ខ្ញុំសូមធ្វើការគាំទ្រជាគោលការណ៍ចំពោះ ការប្រកាសជំហរនេះ ប៉ុន្តែទន្ទឹមនឹងនេះដែរ ខ្ញុំក៏សូមអោយលោកមេត្តាធ្វើការអធិប្បាយអំពីគម្រោងផែនការរបស់លោក អោយខ្ញុំបានដឹងផង។ តើការប្រកាសជំហររបស់លោកនឹងត្រូវអនុវត្តន៍ជាក់ស្តែងតាមបែបណា? តើក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ចចាត់ទុកវិធានការណាថា ជាវិធានការសមស្រប? តើក្រសួងមានបានបោះជំហរជាក់ស្តែង សំដៅទៅរកទិសដៅនេះហើយ ឬនៅ? ប្រសិនជាបានធ្វើដូច្នេះហើយ តើបានធ្វើអ្វីខ្លះ? តើលោកនឹងទាញបញ្ចូលអ្នកពាក់ព័ន្ធប្រយោជន៍ណាខ្លះអោយចូលរួមក្នុងការអភិវឌ្ឍន៍ និងការអនុវត្តន៍វិធានការដែលបានគ្រោងទុកនោះ ហើយតើប្រទេសជាដៃគូណាខ្លះនឹងត្រូវជាប់ពាក់ព័ន្ធទៅនឹងផែនការរបស់លោកនោះ? តើនៅពេលអញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាលោករដ្ឋលេខាធិការ ឃីត ឈើល (Kitschel) ជាដើមបានធ្វើសកម្មភាពគាំទ្រ ដល់គម្រោងផែនការនេះហើយ ឬនៅ? ប្រសិនជាបានធ្វើហើយ តើក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច គ្រោងធ្វើអ្វីជាក់ស្តែង ដើម្បីធ្វើឲ្យលក្ខខ័ណ្ឌការងារមានលក្ខណះប្រសើជាងមុន នៅក្នុងឧស្សាហកម្មវាយនភ័ណ្ឌកម្ពុជា?
អ្នកពាក់ព័ន្ធប្រយោជន៍ នៅតាមប្រទេសផលិតកម្មទាំងឡាយតែងអោយខ្ញុំរក្សានូវសម្ពាធទៅលើរដ្ឋាភិបាលពាក់ព័ន្ធ ដោយសាររដ្ឋាភិបាលទាំងនោះពុំព្រមធ្វើតាមការទាមទាររបស់ប្រជាពលរដ្ឋរបស់ខ្លួនឡើយ។ ដូច្នេះហើយបានជាសាធារណះរដ្ឋសហព័ន្ធអាល្លឺម៉ង់ ត្រូវតែប្រើប្រាស់នូវទម្ងន់នយោបាយរបស់ខ្លួន ដើម្បីធ្វើការពិភាក្សាជាមួយនឹងរដ្ឋាភិបាលប្រទេសជាដៃគូនានា ដើម្បីសម្រេចអោយបាននូវការកែលំអរផ្នែកសភាពការណ៍ច្បាប់ក៏ដូចជាការអនុវត្តន៍ បទដ្ឋានផ្នែកសង្គមកិច្ច ផ្នែកបរិស្ថានដែលមានលក្ខណះប្រសើរជាងមុននោះដែរ។ សាធារណះរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលជាប្រទេសនាំទំនិញចេញ និងជាមាតុប្រទេសនៃរបបផ្សារសេរី ដែលគិតពីសង្គមនោះ បានធ្វើការពិគ្រោះផ្តល់មតិជូនរដ្ឋាភិបាលនៃប្រទេសផលិតកម្មនានាបានទៅតាមសមត្ថភាពជំនាញ និងទៅតាមលក្ខណះ ដែលអាចអោយគេជឿទុកចិត្តបាន។ សកម្មភាពរបស់មូលនិធិនយោបាយនានា នៅតាមប្រទេសផលិតកម្មទាំងឡាយក៏អាចជួយជម្រុញដំណើរការនេះអោយមានប្រសិទ្ធភាព និងអាចជួយឧបត្ថម្ភមដល់អ្នកពាក់ព័ន្ធប្រយោជន៍នានាបាន ហើយតាមរយៈនេះនឹងអាចសម្រេចបាននូវការកែលំអរយ៉ាងទូលំទូលាយដល់ប្រជាពលរដ្ឋ នៅទីនោះ។
ដោយគោរព
អ៊ូវើ ខេខឺរីត្ស