ជំនួបតុមូលលើប្រធានបទប៉េកាំងបូក២០ក្នុងថ្ងៃច័ន្ទទី១៦ខែកុម្ភៈ ឆ្នាំ២០១៥

Reading time: 1 minute

Roundtable on Beijing plus 20 on Monday, February 16th, 2015 - Heinrich Böll Stiftung Cambodia

video-thumbnail Watch on YouTube

នៅក្នុងថ្ងៃទី១៦ខែកុម្ភៈ មូលនិធិហេនរិចបូលកម្ពុជាបានរៀបចំសិក្ខាសិលាតុមូលលើប្រធានបទប៉េកាំងបូក២០ នៅឯមេត្តាហោសក្នុងទីក្រុងភ្នំពេញ។ ឆ្នាំ២០១៥ជាគំរប់ខួបលើកទី២០នៃសន្និសិទ​ស្រ្តីពិភពលោកលើកទី៤ ដែលបានរៀបចំឡើងនៅក្នុងខែកញ្ញាឆ្នាំ១៩៩៥ដែលមានអ្នកចូលរួម១៧០០០នាក់និងសកម្មជន៣០០០០នាក់ដែលបានចូលរួមជាសាធារណៈនិងបានជំរុញអោយកម្មវិធីនេះកាន់តែមានការទទូលស្គាល់ពីការលើកដម្កើនស្ត្រីនិងសិទ្ធិស្មើភាពគ្នា។ ពីរសប្តាហ៍បន្ទាប់ពីការតស៊ូមតិ សន្ឋិសញ្ញាបេកាំងក៏បានរៀបចំឡើង​​ វាជាជំហ៊ានគួរអោយកត់សម្គាល់ក្នុងការលើកកម្ពស់សិទ្ធិស្រ្តី​រហូតមកដល់សព្វថ្ងៃ​សន្ឋិសញ្ញានេះជាពាក្យសម្គាល់សិទ្ធិមនុស្ស ដែលបានផ្តល់តម្លាភាព​ដល់ស្រ្តី។

ក្នុងខែមិនា ក្រមទី៥៩នៃទស្សនៈស្រ្តីនឹងធ្វើឡើងនៅក្នុងទីក្រុងញូវយកដែល ជាចំនុចចម្បងផ្តោតសំខាន់ទៅលើការពិនិត្យនិងវិភាគនៃកំណើតនៃសន្ឋិសញ្ញាក្រុងប៉េកាំង។ ខួបលើទី២០ នៃសន្ឋិសញ្ញាក្រុងប៉េកាំង លើកនេះក៏ជាឱកាសដើម្បីក្រឡេកមើលទៅក្រោយក្នុងជំនឿនៃការបង្កើតសន្ឋិសញ្ញា នេះហើយក៏ជាឱកាសសម្រាប់វាយតម្លៃនៅរាល់សមិទ្ឋផលដែលសម្រេចបាននិងកំពុងដំណើរការផងដែរ។  នេះក៏ជាឆ្នាំដ៏មានសារៈសំខាន់សំម្រាប់ទទួលដឹងនិងស្តាប់នៅរាល់សំម្លេងរបស់ស្រ្តីនៅទូទាំងពិភពលោក៕ សិក្ខាសិលាបានរៀបចំជាពីរផ្នែក ផ្នែកទី១ គឺវិភាគលើសមិទ្ឋផលកន្លងមកនិងបទពិសោធន៍ដែលអ្នកចូលរួម សម្រេចបាន ផ្នែកទី២គឺផ្តោតទៅលើស្រ្តីដែលមានវ័យក្មេងពេកក្នុងឆ្នាំ១៩៩៥ ក្នុងទីក្រុងប៉េកាំងហើយពិភាក្សា ទៅលើសំនួរដែលសន្ឋិសញ្ញានៅតែមានការពាក់ព័ន្ធដល់សព្វថ្ងៃ។​ ​អ្នកស្រី ប៊ូនូ ម៉ាយ៉ា ហ្គូរូង ដែលមកពី សមាគមន៍ប្រឆាំងនឹងការជួញដូរស្រ្តីនៅនេប៉ាលគឺជាអ្នកសម្របសម្រួលក្នុងសិក្ខាសិលា ជាចំណាប់អារម្មណ៍រួម ដែលអ្នកស្ត្រីអាចផ្តល់អោយដល់សិក្ខាសិលាទាំងមូលនូវទស្សនៈរបស់ស្ត្រីនេប៉ាលម្នាក់ដែលទើបនឹងមានអាយុ២០ឆ្នាំក្នុងសន្និបាតទីក្រុងប៉េកាំង។

អ្នកឡើងបកស្រាវដំបូងជាសមាជិកសភាក្នុងសហគមន៍អ៊ឺរ៉ុបគឺអ្នកស្រី ឡូឆ្បិហល័រ ក្នុងឆ្នាំ១៩៩៥ អ្នកស្រី បានធ្វើការក្នុងសមាគមន៏ស្រ្តីអន្តរជាតិសម្រាប់សន្តិភាពនិងសេរីភាព ក្នុងក្រុងហ្សឺណែវ ហើយអ្នកស្រីក៏បានចូលរួមជាសកម្មជនសម្រាប់គ្រោងការសន្តិភាពនៃសន្និបាតប៉េកាំងផងដែរ៕ សង្គ្រាមត្រជាក់ទើបនិងបញ្ចប់ ហើយសមាគមន៍នៅអ៊ឺរ៉ុបភាគខាងកើតក៏ទើមនឹងរៀបចំសារឡើងវិញ ដូចនេះស្រ្តីភាគច្រើនដែលមកពីសហភាពសូវៀតមិនអាចចូលរួមក្នុងសន្និបាទបាននោះទេ។ អ្នកស្រី ឆ្បិហល័រនិងដៃគូការងារបានរៀបចំបង្កើតអោយមានរថភ្លើងសេរីភាពដែលបានចូលរួមតាមបណ្តាប្រទេសមួយចំនួន ដែលពួកគេអាចឈប់និងទទួលដឹងពីការព្រួយបារម្ភនាៗរបស់ស្រ្តីអ៊ឺរ៉ុបភាគខាងកើតដទៃទៀត ហើយក៏បាននាំយកនូវសំណើទៅកាន់សន្និបាទទីក្រុងប៉េកាំងផងដែរ។ បញ្ហាដែលអ្នកស្រីជួបក្នុងពេលនោះគឺការដោះស្រាយបញ្ហាជាមួយនឹងរាជរដ្ឋាភិបាលក្នុងនាមជាស្រ្តី និងអង្គការប្រទេសលោកខាងលិច។ប្រទេសចិនមានបំណងទទួលខុសត្រូវទៅលើសម្តីរបស់ខ្លួន ដែលរួមទាំងប្រធានបទទាក់ទងទៅនឹងសន្តិភាពនិងអាវុធនុយក្លេអ៊ែរ។ សន្តិភាពគឺស្ថិតនៅក្នុងបញ្ហានយោបាយក្នុងពេលនោះ។ នៅពេលដែលអ្នកស្រីក្រឡេកមើលទៅតម្រូវការសន្តិភាពជានិរន្ត៍នាពេលនោះអ្នកស្រីមានអារម្មណ៍ថាពិភពលោកបានរងការបរាជ័យយ៉ាងខ្លាំងយ៉ាណាម៉ិញ ដោយមានការរីកសាយភាពនៃសមាគមន៍ស៊ីវិល និងបណ្តាញស្រ្តីដែលចូលរួមក្នុងវិស័យនយោបាយ អ្នកស្រីក៏យល់ស្របដែរថាមានសមិទ្ឋផលជាច្រើនដែលសម្រេចបាន៕

អ្នកស្រីហ៊ួយ សុជីវនី ប្រធាននៃគម្រោងការផ្លាស់ប្តូរវិជ្ជមាន សម្រាប់កម្ពុជាគឺជាអ្នកឡើងបកស្រាយទីពីរក្នុងផ្នែកទីមួយនៃសិក្ខាសិលា។ អ្នកស្រីក៏បានចូលរួមក្នុងសន្និបាតទីក្រុងប៉េកាំងជាមួយនឹងស្រ្តីកម្ពុជាក្នុងសហគមន៍ស៊ីវិល៨៥នាក់ផ្សេងទៀត ដែល​៣៥នាក់ជាសមាជិកនៃរាជរដ្ឋាភិបាលកម្ពុជា។ អ្នកស្រីយល់ឃើញថា សន្និបាទគឺមានការលើកទឹកចិត្តខ្ពស់ក្នុងនាមអ្នកស្រីជាស្រ្តីកម្ពុជាម្នាក់ដែលបានឃើញស្រ្តីដទៃទៀតមកពី១៨៥​ប្រទេស​ ដែលមានសេចក្តីក្លាហាន និងរឹងប៉ឹង បញ្ចេញមតិ ។ នេះក៏ជាចំនុចផ្ទុយទាំងស្រុងពីស្រ្តីកម្ពុជាដែលពោរពេញដោយភាពអៀនខ្មាស់ក្នុងពេលនោះផងដែរ។ ក្រោយមកអ្នកស្រីក៏រៀបចំអោយមានការដាក់សម្ពាធដល់រាជរដ្ឋាភិបាលកម្ពុជា​អោយបង្កើតអោយមានសិទ្ធិស្រ្តីចំពោះអំពើហិង្សាហើយអ្នកស្រីក៏រៀបចំអោយមានការ បង្រៀនពីសិទ្ធក្នុង​ CEDAW និង BPFA ។ អ្នកស្រីក៏បានបកស្រាយថា​២០ឆ្នាំបន្ទាប់ពីសន្ឋិសញ្ញាទីក្រុងប៉េកាំង មានការផ្លាស់ប្តូរយ៉ាងច្រើនក្នុងការលើកកម្ពស់សិទ្ធិស្រ្តីក្នុងប្រទេសកម្ពុជាក៏ដូចជាស្រ្តីជាច្រើនទទួលបានការងារ ធ្វើនិងមានសិទ្ធិបញ្ចេញមតិ។ យ៉ាងណាម៉ិញចំនុចទាំង៦នៃសន្ឋិសញ្ញាក្រុងប៉េកាំង ដូចជា ក្មេងស្រីក្នុងថ្នាក់ បឋមភូមិនិងកង្វះខាតនៃសម្លាភាពនៃស្ត្រីដែលទទួលរងអំពើហឹង្សា ដូចនោះហើយទើបនៅត្រូវការការអភិវឌ្ឃន៍ បន្តទៀត ជារួម​ បើប្រៀបធៀបស្ថានភាពស្រ្តីក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ​១៩៩៥អ្នកស្រីមានជំនឿយ៉ាងម៉ុតមាំថា កម្ពុជាបានសម្រេចបានយ៉ាងច្រើនផងដែរ។ 

អ្នកឡើងថ្លែងសន្ទរកថាទី៣គឺអ្នកស្រីអ៊ុងយុគខួនដែលជាអ្នកដឹកនាំនៃ AMARA បណ្តាញស្រ្តីកម្ពុជាក្នុងទិសដៅអភិវឌ្ឍន៍។ អ្នកស្រី យុគខួន ចាប់ផ្តើមដោយគូររូបស្រ្តីកម្ពុជាក្នុងឆ្នាំ១៩៩៥ រូបនោះគឺបង្ហាញពីការខ្វះខាត នូវច្បាប់ជួយស្រ្តីក្នុងការចូលរួមសកម្មភាពសង្គម ហើយក៏គ្មាននូវសិទ្ធិស្មើភាពក្នុងស្ថាប័នរដ្ឋ។ ជាងនេះទៅទៀត កម្ពុជាក៏ខ្វះខាតស្រ្តីជាថ្នាក់ដឹកនាំដែលជាបណ្តាញសម្រាប់លើកទឹកចិត្តស្រ្តីដទៃទៀតអោយចូលរូមក្នុងកិច្ចការនយោបាយនិងកិច្ចការសាធារណៈ។បន្ទាប់ពីសន្ឋិសញ្ញាទីក្រុងប៉េកាំងរាជរដ្ឋាភិបាលក៏បានបោះជំហានក្នុងការលើកកំពស់សិទ្ធិស្មើភាពគ្នា ជាឧទាហរណ៍ ការបង្កើតអោយមានក្រសួងកិច្ចការនារីនិងច្បាប់លើកកំពស់ស្រ្តី។ សព្វថ្ងៃ ស្រ្តីមានឋានៈ ស្ទើរគ្រប់វិស័យក្នុងរាជរដ្ឋាភិបាល ហើយក៏មានស្រ្តីជាច្រើនផងដែរដែលបានធ្វើការក្នុងកិច្ចការសាធារណៈ និងនយោបាយ ។ យ៉ាងណាម៉ិញ ស្រ្តីនៅតែទទួលបានការវាយតម្លៃនិងមានទស្សនៈមិនស្មើភាពប្រៀបជាមួយនឹងបុរសក្នុងវិស័យនយោបាយ។

អ្នកស្រី ណាកាហ្កាវ៉ា អ្នកជំនាញមកពីសាកលវិទ្យាល័យបញ្ញាសាស្រ្តានៃកម្ពុជាគឺជាអ្នកឡើងថ្លែងសន្ទរកថាដំបូងក្នុងផ្នែកទីពីរនៃសិក្ខាសិលា។ ដោយបានបង្រៀននិស្សិតកម្ពុជា​១៥ឆ្នាំ អ្នកស្រីមើលឃើញនៅការអភិវឌ្ឍន៍យ៉ាងក្រាស់ក្រៃក្នុងការលើកកម្ពស់សិស្សស្រី។ អ្នកស្រី ណាកាហ្កាវ៉ា បានជួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំនូវឯកសារបកស្រាយពីសន្ឋិសញ្ញាទីក្រុងប៉េកាំង ហើយក៏បានរូមចំណែកការស្រាវជ្រាវរបស់អ្នកស្រី ក្នុងអង្គសិក្ខាសិលាទាំងមូលផងដែរ។ ជារួម កម្ពុជាកំពុងស្ថិតលើដំណើរការអភិវឌ្ឍន៍ដល់ការរស់នៅរបស់ស្រ្តី។ ការងារនិងកំរិតចូលរួមគឺកំពុងកើនឡើង ហើយការអប់រំជាចម្បងក៏បានបង្កើនឡើងចាប់តាំងពីឆ្នាំ១៩៩៥ ។ ទោះជាយ៉ាងនេះក្តី ក៏នៅតែមានឪពុកម្តាយក្នុងសហគមន៍ភាគតិចមិនបានបញ្ជូនកូនស្រីខ្លួនទៅរៀន ។ ការយល់ដឹងទាក់ទងនិងយេនឌ័រនិងការយកចិត្តទុកដាក់យេនឌ័រក៏មានការកើនឡើងគួរអោយកត់សម្គាល់ ហើយអំពើរហឹង្សាលើស្រ្តីក៏មានកំរិតតិចជាង​កាលពី២០ឆ្នាំមុនផងដែរ។ យោងតាមសមិទ្ឋផលរបាយការណ៍របស់រាជរដ្ឋាភិបាលកម្ពុជានៅតែមានចំនុចកង្វល់ពីរគឺ ការផ្តល់ការអប់រំដល់ ក្មេងស្រីត្រឹមកំរិតមធ្យមនៅតែមានកំរិតតិចជាងក្មេងប្រុសដោយយោងទៅតាមប្រពៃណីរបស់កម្ពុជាដែលអោយតម្លៃក្មេងប្រុស ហើយក្មេងស្រីជាច្រើនដែលត្រូវបានបញ្ជូនអោយទៅធ្វើការក្នុងរោងចក្រនិងលែងបានទទួល ការអប់រំ។ នេះក៏បានឈានឆ្ពោះដល់ចំនុចទី២ គឺប្រាក់កម្រៃស្រ្តីទាបជាងបុរស។ ជាចុងក្រោយអ្នកស្រីយល់ ឃើញថាមានការអភិវឌ្ឃន៍ជាច្រើននៅសង្គមកម្ពុជាតាំងពីឆ្នាំ១៩៩៥។

អ្នកស្រីសុខ មកពីសហព័ន្ធយុវជនខែ្មរសម្រាប់ប្រជាធិបតេ្យយ មានការរំពឹងទុកតិចតួចក្នុងការសម្រេចបាន របស់រាជរដ្ឋាភិបាលកម្ពុជាតាំងពីឆ្នាំ​១៩៩៥។ អ្នកស្រីមានមតិថា យុវជនជាពិសេសស្រ្តីភេទនៅតែមានកំរិតទាបក្នុងកិច្ចការសាធារណៈនិងនយោបាយ​។​ អ្នកស្រីក៏មានប្រសាសន៍ផងដែរថា​ស្រ្តីនៅតែមានការខ្មាស់អៀនក្នុងការបញ្ចេញមតិហើយរឹតតែមានសមត្ថភាពតិ​ចតួចក្នុងការចូលរួមក្នុងកិច្ចការនយោបាយ។យ៉ាងណាម៉ិញ បើទោះបីជាកំរិតអប់រំរបស់ស្រ្តីមានការកើនឡើង ស្រ្តីភាគច្រើននៅតែទទួលបានកាអប់រំពី៣ទៅ ៤ឆ្នាំ ហើយក៏បោះបង់កាសិក្សាដើម្បីជួយដល់គ្រួសារ រីឯមន្ទីពេទ្យនៅតែចាត់ទុកប្រាក់ចំនេញជាជាងអ្នកជំងឺ​ហើយម្ចាស់ជំនួយជាច្រើនមិនបានពិនិត្យតាមដាននៅសាលានិងមន្ទីពេទ្យក្រោយការសាងសង់ ថាតើបាន បំពេញតម្រូវការរបស់ប្រជាជនដែរឬទេ? អ្នកស្រីសុខ ជឿថាកម្ពុជាត្រូវបន្តការអភិវឌ្ឍន៍ជាច្រើនទៀតដើម្បីសំម្រេចបានតាមសន្ឋិសញ្ញាទីក្រុងប៉េកាំង។

អ្នកបកស្រាយចុងក្រោយគឺអ្នកស្រីលី ដែលមកពីសមាគមន៍បណ្តាញស្រ្តី។​ អ្នកស្រ្តីលី​ មានមតិថាការផ្លាស់ប្តូរគឺ កើតឡើងជាលក្ខណៈបុគ្គល តែមិនមែនក្នុងលក្ខណៈជាទម្រង់ឬប្រព័ន្ធនោះទេ។ រាល់សេវាកម្មឯកជន​គឺជា

នៅជាបញ្ហារបស់ស្រ្តីដែលពិបាកនឹងទទួលបានសេវាកម្មទាំងនោះ។ អ្នកស្រីលី ក៏ធ្វើការរិះគន់ទៅលើប្រព័ន្ធរាជ រដ្ឋាភិបាលដែលមិនអោយតម្លៃដល់ស្រ្តី។ ការគ្មានតម្លាភាពក្នុងប្រព័ន្ធច្បាប់និងការជំរុញអោយមានការការពារ លើយេនឌ័រ។ អ្នកស្រីក៏បានបកស្រាយពីស្ថានភាពពលការីក្នុងរោងចក្រ ដែលខ្វះខាតអាហាររូបត្ថម​និងធ្វើការហួសកម្លាំងក្នុងប្រាក់ខែទាប។ ចំនុចទាំងនេះមានការប៉ះពាល់យ៉ាងខ្លាំងក្នុងកំណើនសេដ្ឋកិច្ចកម្ពុជា តែនៅ តែគ្មានស្ថាប័ន្ថណាអើពើលើលក្ខខណ្ឌការងារនៅឡើយ។ ការខ្វះខាតនូវសេវាកម្មសង្គមនិងឱកាសការងារនិងប្រាក់ខែសមស្របនៅតែជាការប៉ះពាល់យ៉ាងខ្លាំងដល់សុវត្តិភាពស្រ្តីកម្ពុជា។ យោងតាមប្រសាសន៍របស់អ្នកស្រី ការរំពឹងទុករបស់សន្ឋិសញ្ញាទីក្រុងប៉េកាំងនៅតែមិនមានការអនុវត្តន៍យ៉ាងពេញលេញនៅឡើយ។

សន្ឋិសញ្ញាទីក្រុងប៉េកាំងបានកត់ចំណាំនូវចំនុចគោលក្នុងការលើកកម្ពស់សិទ្ធិស្ត្រី ។ សព្វថ្ងៃ ២០ឆ្នាំក្រោយពីសន្និបាតទីក្រុងប៉េកាំង​ កម្ពុជាពិតជាបានឆ្លងផុតមកជាច្រើនដំណាក់កាលក្នុងការលើកកម្ពស់សិទ្ធិស្រ្តី អោយមានសិទ្ធិស្មើភាពគ្នានឹងបុរស។ ផ្នែកទីមួយនៃសិក្ខាសិលាមានការចូលរួមបកស្រាយមតិ ពីសំណាក់ស្រ្តី ដែលជាសកម្មជនក្នុងសន្និបាតទីក្រុងប៉េកាំង។ ដោយរួមទាំងមានបទពិសោធន៍និងការចូលរួមអភិវឌ្ឍន៍កម្ពុជា ចាប់តាំងពី​សន្និបាតទីក្រុងប៉េកាំងមក ។ ដោយឡែកស្រ្តីវ័យក្មេងរឹតតែជាចំនុចគោលក្នុងការសម្រេចអោយបានរបស់រាជរដ្ឋាភិបាល។ យ៉ាងណាម៉ិញ ស្រ្តីវ័យក្មេងភាគច្រើននៅតែមិនទាន់ទទួលបានការអប់រំត្រឹមកម្រិតមធ្យមនៅឡើយ ។ ដោយបានទទួលនៅ សេវាកម្មសង្គមនិងឱកាសការងារដែលផ្តល់ប្រាក់កម្រៃសមស្រប កម្ពុជាបានឆ្លងកាត់មកយ៉ាងច្រើនដំណាក់ កាលតាំងពីឆ្នាំ១៩៩៥ តែនៅតែមានចំនុចជាច្រើនដែលត្រូវអភិវឌ្ឍន៍។