សកលភារូបនីយកម្ម គឺជាបាតុភូតដ៏មានឥទ្ធិពលបំផុត សម្រាប់ពេលវេលារបស់យើង និងខណៈពេលដែលនាំមកនូវការផ្លាស់ប្តូរវិជ្ជមាន ដើម្បីសង្គមរបស់ពិភពលោក ដោយរួមមានផ្នែកអវិជ្ជមានផងដែរ៖ សក្តានុពលដែលមិនអាចត្រួតពិនិត្យបាន នៅក្នុងទីផ្សារ និងសង្គម ដែលបានលាយឡំចូលគ្នា ជាមួយនឹងបញ្ហាបរិស្ថាន ឬវិបត្តិនយោបាយ ក៏អាចជាបញ្ហាដែលនាំឲ្យមានការសម្រេចចិត្ត ដើម្បីធ្វើការចំណាកស្រុក។ គម្លាតរវាងអ្នកមាន និងអ្នកក្រ កំពុងតែកើនឡើងជាដរាប ដែលបានបង្ខំក្រុមគ្រួសារ និងបុគ្គលក្រខ្សត់ ហើយមានការសិក្សាតិចតួច ខិតខំស្វែងរកដំណោះស្រាយតាមដែលអាចទៅរួចដើម្បី ធ្វើឲ្យជីវភាពរបស់ពួកគេបានប្រសើឡើង។ សម្រាប់មនុស្សជាច្រើន ចំលើយចំពោះសំណួរនេះ គឺដើម្បីស្វែងរកការងារធ្វើ នៅក្នុងទីកន្លែងផ្សេងៗពីគ្នា ថាតើស្វែងរក នៅក្នុងប្រទេសកំណើតរបស់ពួកគេ ឬកន្លែងមួយចំនួនទៀត នៅឯបរទេស។ ជនចំណាកស្រុកជាច្រើន មិនមានបញ្ហាក្នុងការចំណាកស្រុកឡើយ ចំណែកឯអ្នកផ្សេងទៀត អាចប្រឈមនឹងបញ្ហា និងគ្រោះថ្នាក់ដ៏ធំ នៅក្នុងអំឡុងពេល នៃសកម្មភាពចំណាកស្រុកនេះ៖ ទីណាដែលងាយរងនឹងការលំបាក ទីនោះក៏មានភាគីទីបីព្យាយាមទាញយកប្រយោជន៍ ពីអ្នកទន់ខ្យោយ ដើម្បីបានកម្រៃពីស្ថានភាពនោះដែរ។ ជនរងគ្រោះពីការជួញដូរមនុស្ស គឺជនចំណាកស្រុក ដែលកើតចេញមកពីស្ថានភាពដែលមានតម្រូវការខ្លាំង និងស្វះស្វែងរកអនាគតឲ្យបានប្រសើជាងមុន។ ជនរងគ្រោះ កំពុងតែប្រឈមនឹងការងារអមនុស្សធម៌ និងលក្ខខ័ណ្ឌរស់នៅ ជាញឹកញាប់រួមទាំង ភាពអាមាស់មុខ អំពើហិង្សារហូតឈានដល់មានអំពើឃាតកម្ម និងកង្វះខាតសិទ្ធជាមួលដ្ឋាន។ ការជួញដូរមនុស្សអាចកើតឡើង តាមរយៈក្រុមអ្នកជួញដូរអាជីព ឪពុកម្តាយ ឬសាច់ញាតិផ្សេងៗ ដៃគូជិតស្និទ្ធ ឬក្រុមអ្នកចាប់ជំរិត ដែលលក់ជនរងគ្រោះនៅក្នុងលក្ខខ័ណ្ឌទាំងនោះ។
ការជួញដូរមនុស្ស គឺជាផ្នែកមួយនៃបទល្មើសដែលរីករាលដាល ខ្លាំងបំផុត នៅទូទាំងពិភពលោក។ នេះបើយោងតាមសន្ទស្សន៍ទាសភាពសកលមានមនុស្សប្រមាណ ២៩.៨លាននាក់ ដែលត្រូវបានចាប់ធ្វើជាទាសករបែបសម័យទំនើប ទូទាំងពិភពលោក។ នៅក្នុងរបាយការណ៍នេះ មានបណ្តាប្រទេស ១៦២ប្រទេស ត្រូវបានគេដាក់ចំណាត់ថ្នាក់ដោយផ្អែកជាមូលដ្ឋាន ទៅលើអត្រាដែលត្រូវបានប៉ាន់ប្រមាណ នៃទាសភាពបែបទំនើប ដោយអត្រាប្រជាពលរដ្ឋ កម្រិតនៃអាពាហ៍ពិពាហ៍របស់កុមារ កម្រិតនៃការជួញដូរមនុស្សនៅក្នុង និងនៅក្រៅប្រទេស។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ ទី៣៨ ក្នុងចំណោមបណ្តាប្រទេសទាំងអស់។ របាយការណ៍នេះ ថ្លែងថាតាមការប៉ាន់ប្រមាណថាមានមនុស្សដែលធ្វើជាខ្ញុំបម្រើគេចំនួន ១១០០០០នាក់ នៅក្នុងប្រទេសកម្ពុជា។
អត្ថបទនេះជាការបំភ្លឺដល់ផ្នែកអវិជ្ជមាន នៃការចំណាកស្រុក នៅក្នុងលក្ខខ័ណ្ឌទូទៅ និងផ្តល់ឧទារណ៍ទៅលើការចំណាកស្រុក និងស្ថានភាពនៃការជួញដូរមនុស្ស នៅក្នុងប្រទេសកម្ពុជា។ ផ្នែកនេះជំរុញ និងទាញយកកក្តាជាច្រើន ដែលនឹងបញ្ជាក់ហេតុផលដែលអាចជៈឥទ្ធិពលមកលើសេចក្តីសម្រេចរបស់បុគ្គល ដើម្បីធ្វើចំណាកស្រុក ខណៈការផ្លាស់ប្តូរគោលគំនិតរបស់ប្រជាពលរដ្ឋនឹងជួយ ដើម្បីបញ្ជាក់ពីការផ្លាស់ប្តូរសេដ្ឋកិច្ច និងសង្គម នៅក្នុងសង្គមដែលគូសវៀស នៅលើឧទារណ៍នៃប្រទេសកម្ពុជា។ ជំពូកជាបន្តបន្ទាប់នឹងមានបំណង ដើម្បីពន្យល់លើការកើតឡើងនៃការជួញដូរ។ ដោយសារតែ ជនចំណាកស្រុក ជាញឹកញាប់មិនសូវមានពត៌មានទៅលើកន្លែងដើម្បីស្វែងរកជំនួយ ឬកន្លែងដើម្បីទទួលបាននូវ មធ្យោបាយនៃការគាំទ្រផ្សេងៗ ដែលអត្ថបទនេះក៏បានផ្តល់នូវអនុសាសន៍មួយចំនួនផងដែរ។
សម្រាប់ការអានអត្ថបទនេះពេញលេញ សូមទាញយកឯកសារ PDF(ជាភាសាអង់គ្លេស) ដូចខាងក្រោម៖