ប្រទេសកម្ពុជាៈ ដី និងសន្លឹកឆ្នោតជាច្រើនដែលត្រូវបានគេលួច?

Reading time: 1 minute
ប្រទេសកម្ពុជាៈ ដី និងសន្លឹកឆ្នោតជាច្រើនដែលត្រូវបានគេលួច?

ជាច្រើន​ទស្សវតរ៍​ក្រោយ​ពីរបប​ខ្មែរ​ក្រហម និ​ងក្រោយ​ពី​បញ្ចប់​សង្រ្គាម​ស៊ីវិល នៅក្នុង​ទស្សវតរ៍​ឆ្នាំ​១៩៩០ ប្រទេស​កម្ពុជា​​សព្វថ្ងៃត្រូវបាន​គ្រប់គ្រង​ ​ដោយ​វីរជន​នយោបាយ ដែល​ត្រូវបាន​គេ​រិះគន់​ដោយ​អ្នកសង្កេតការណ៍​អន្តរជាតិថា​ផ្តាច់ការ និង​ពុករលួយ។ ស្ថាប័ន​ជាច្រើន​របស់​រដ្ឋ និង​ក្រុម​វិនិយោគិន​ឯកជន​កំពុងតែ​ប្រព្រឹត្ត ការ​កេងប្រវ័ញ្ច​ធនធាននៅតាម​ជនបទ ព្រមទាំង​មានការ​រំលោភបំពាន ​លើ​សិទ្ធិ​មនុស្ស​ផងដែរ ជាពិសេស​ទាក់ទង​នឹង​ការរំលោភបំពាន​ទៅលើ​ប្រជាជន​ជនជាតិដើម​ភាគតិច​ របស់​ប្រទេស​កម្ពុជា។ ដោយ​​ខ្វះខាត​នូវ​តួនាទី​របស់​ច្បាប់ និង​ភាព ប្រាកដប្រជា​របស់​ច្បាប់ ការបោះឆ្នោត​សភាត្រវបាន​គេរំពឹង​ថា​មាន​ការពិបាក មិនអាច​មានយុត្តិធម៌ និងសេរីឡើយ​នៅ​ឆ្នាំនេះ។

សេចក្តីប្រកាស​របស់​គណៈកម្មការ​ជាតិ​រៀបចំការបោះឆ្នោត ចំពោះការ​ឈ្នះឆ្នោត​សម្រាប់​លោក​ហ៊ុន សែន និង​គណៈបក្ស​របស់​លោកដែល​បាន និង​កំពុង​កាន់អំណាច​ចាប់តាំង​ពី​ឆ្នាំ​១៩៨៥ ត្រូវបាន​ច្រានចោល​ដោយ​គណៈបក្ស​ជំទាស់​ ថា​មាន​ការ​សង្ស័យ​ពាក់ព័ន្ធនឹង​ការ​លួច​បន្លំ​សន្លឹកឆ្នោតដែល​កាន់​តែ​រីករាលដាល។

សំណុំឯកសារ​ដែល​ត្រូវ​បាន​កែលំអរ​វិភាគជាបឋម​ពី ​​លទ្ធផល​បោះឆ្នោត​នៅឆ្នាំនេះ និង​ស្វែងរក​តាមរយៈកិច្ចសំភាសន៍ ការចែក​រំលែក​ភាពយន្ត និង​ការសិក្សា​ជាបន្តបន្ទាប់ ដែល​ជាការពិនិត្យ​ដ៏សំខាន់​ចំពោះការអភិវឌ្ឍន៍​របស់​ប្រទេសកម្ពុជា។ នៅក្នុងដំណើរការ​នេះ យើង​ផ្តល់ឲ្យអ្នក​តំណាង​​​ពី​ប្រទេសកម្ពុជា និង​អ្នកតំណាង​មកពី​សង្គមស៊ីវិល ​របស់​ប្រទេស​អាល្លឺម៉ង់ និង​យោបាយ​ ក្នុង​ឪកាស​មួយ​ដើម្បី​និយាយ និង​សាកសួរ​ផងដែរ​ពី​របៀប​ទទួលខុស​ត្រូវ​នៃ​គោលនយោបាយ​របស់ប្រទេស​អាល្លឺម៉ង់ និង​សហគន៍​អ៊ឺរ៉ុបចំពោះ​ប្រទេសកម្ពុជា​ រួម​បញ្ចូល​ទាំង​អ្វីដែល​ជាតួនាទី​ដែល​គួរតែត្រូវបាន​បម្រុងទុក ចំពោះកិច្ច​សហប្រតិត្តិការ​អភិវឌ្ឍន៍ ​ដែល​ត្រូវបាន​រិះគន់​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា។ នៅ​បំណាច់​ខែ​សីហា មុនកិច្ច​ចរចារ​រវាង​រដ្ឋាភិបាល​អាល្លឺម៉ង់ និង​រដ្ឋាភិបាល​កម្ពុជា ដែលជា​អត្ថបទ​ស្តី​ពី ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​ជាផ្លូវការ​ជាមួយ​នឹង​ប្រទេសកម្ពុជា​ត្រូវបាន​គេ​ផ្សព្វផ្សាយ។

នៅថ្ងៃទី​២៩ ខែកក្តដា​ឆ្នាំ២០១៣៖ ចេញសេចក្តីថ្លែងការណ៍ដោយ អ្នកនាំពាក្យ​របស់​អ្នកតំណាង​ជាន់ខ្ពស់​ លោកស្រី​​ខាឌ័ររីន អាស្តុន (អ្នកតំណាងជាន់ខ្ពស់​របស់​សហភាព​អ៊ឺរ៉ុប ទទួលបន្ទុក​ផ្នែក​កិច្ចការ​បរទេស និង​គោលនយោបាយ​សន្តិសុខ) ក្រោយ​​ការ​បោះឆ្នោត​ជាបន្តបន្ទាប់​នៅកម្ពុជា។