សេចក្តីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា ដោយសាស្រ្តាចារ្យ សូរិយា ប្រាសាទ ស៊ូប៊ែឌី

 

ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤

ខ្ញុំជិត​​បញ្ចប់​បេសកកម្ម​ស្វែងរកការពិត ស្តី​ពី​សិទ្ធិមនុស្ស លើកទី១១​របស់​ខ្ញុំ​ សម្រាប់​ប្រទេសកម្ពុជា ដែល​ជាលើកទីពីរ ចាប់តាំងពី​ការបោះឆ្នោត​រដ្ឋសភាជាតិ ត្រូវបាន​ប្ររព្ធ​ធ្វើឡើង​នៅ​ខែ​កក្តដា ឆ្នាំ​២០១៣។ អ្វីដែល​ខ្ញុំមានបំណង​ដើម្បីធ្វើការបង្ហាញ​នោះ ​គឺ​ការស្វែងយល់ និង​គំនិត​តាំងពីដំបូង​របស់ខ្ញុំ អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស នៅក្នុង​ប្រទេស​នេះ ដោយសារតែ​ជា​បេសកកម្មចុងក្រោយ​របស់​ខ្ញុំ។ សេចក្តី​សន្និដ្ឋាន និង​ការផ្តល់​អនុសាសន៍​ចុងក្រោយ​របស់​ខ្ញុំនឹងត្រូវបាន​រក្សាទុក នៅក្នុង​របាយការណ៍​របស់​ខ្ញុំ​ដែល​ខ្ញុំនឹង​ធ្វើបទបង្ហាញ​ដល់​ក្រុមប្រឹក្សា​សិទ្ធមនុស្ស របស់​អង្គការ​សហប្រជាជាតិ នៅក្នុង​ខែកញ្ញា ឆ្នាំនេះ។

នៅក្នុងអំឡុង​ពេល​បេសកកម្ម​នេះ ខ្ញុំ​បាន​ជួប​ជាមួយនឹង ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ជាន់ខ្ពស់ និង​ជា​ប្រធាន​គណកម្មាធិការ សិទ្ធិមនុស្ស ឯកឧត្តម អឹម ឈុនលឹម ដែល​ជា​រដ្ឋមន្រ្តីជាន់ខ្ពស់ និង​ជារដ្ឋមន្រ្តី​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ ឯកឧត្តម អ៊ឹត សំហេង ជារដ្ឋមន្រ្តី​ក្រសួង ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​ជា​សមាជិកជាន់ខ្ពស់​របស់​ ស្ថាប័ន​យុត្តិធម៌ លោក អភិបាល​ខេត្ត និង​ លោក អភិបាល​រងខេត្ត ព្រះសីហនុ។ ខណៈពេល​នៃបេសកកម្ម​ពីមុន​របស់​ខ្ញុំ ខ្ញុំ​ក៏បាន​ទំនាក់ទំនង​ជាមួយ​នឹង​អ្នកពាក់ព័ន្ធផ្សេងៗ​​ជាច្រើន នៅក្នុង​ប្រទេស​កម្ពុជា ព្រមទាំង​ពលរដ្ឋ​ធម្មតា ក្រុម​យុវជន និង​និស្សិត អង្គការសង្គមស៊ីវិល ​ថ្នាក់ដឹកនាំ​បក្សប្រឆាំង ព្រមទាំងសមាជិក​សហគមន៍​អន្តរជាតិ រួមបញ្ចូលទាំងដៃគូអភិវឌ្ឍន៍ និង​ក្រុមប្រទេស​នៃ​អង្គការសហប្រជាជាតិ។ ខ្ញុំ​ផងដែរ​បាន​ទទួល​គណប្រតិភូយ៉ាងច្រើន ដែល​បាន​ចូលមកដាក់​ញ្ញត្តិ​របស់​ពួកគេ​ដល់​ខ្ញុំ។

ខ្ញុំអាច​សម្រេចបាន​ នៅពេលនេះ​នូវ​សិទ្ធិមនុស្ស​បន្ថែមទៀត ដែលទាក់ទង​នឹង​អង្គការ​ជាច្រើន​ទូទាំង​វិសាលគមន៍ នៃ​សកម្មភាព និង​វាស់ស្ទង់​ស្ថានភាព​សិទ្ធមនុស្ស នៅទូទាំង​ក្រុមប្រឹក្សាភិបាល រួមបញ្ចូលទាំង​សិទ្ធិរបស់​ស្រ្តី សិទ្ធិជនពិការ និង​សិទ្ធិ​ស្រីស្រឡាញ់​ស្រី ខ្ទើយ អ្នកស្រឡាញ់​ទាំងពីរភេទ និង​អ្នកប្តូរភេទ និង​សិទ្ធិរវាងភេទ។ ខ្ញុំផងដែរ​ក៏អាច ធ្វើដំណើ​នៅខាងក្រៅទីក្រុង​ភ្នំពេញ និង​មើលឃើញ​សម្រាប់​ខ្លួន​ខ្ញុំផ្ទាល់នូវ​ស្ថានភាព​ពិត របស់​ប្រជាពលរដ្ឋដែលទទួលរង​ផលប៉ះពាល់ ដោយ​ឥទ្ធិពល​នៃ​ការសម្បទាន​ដី និង​ការបណ្តេញចេញនៅក្នុង​ខេត្ត​កោះកុង និង​ខេត្ត​ព្រះសីហនុ។

ជាដំបូង​ខ្ញុំសូម​កោតសរសើ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​កិច្ច​សហប្រតិបត្តិការណ៍​ដ៏មានប្រយោជន៍ និង​វិជ្ជមាន ដែលបាន​ពង្រីកដល់ខ្ញុំ​នៅក្នុងអំឡុងពេល​នៃ​បេសកកម្មនេះ។ កិច្ចពិភាក្សាដែលខ្ញុំ​បាន​ធ្វើ ​ជាមួយតំណាង​រដ្ឋាភិបាល គឺជាការស្មោះត្រង់ ស្និទ្ធស្នាលរាក់ទាក់ និង​​ជាការផ្តល់នូវ​ពត៌មាន។

នៅក្នុង​ការវាយតម្លៃជារួម​របស់​ខ្ញុំ​ទៅលើការវិវត្តន៍ ចំពោះស្ថានភាព​សិទ្ធិមនុស្ស ខ្ញុំ​កត់សម្គាល់​ឃើញថា ភាពជឿនលឿន នៅក្នុង​ផ្នែកមួយចំនួន​ មាន​នៅក្នុង​ទិសដៅ​វិជ្ជមាន​ជាទូទៅ ហើយខ្ញុំ​នៅតែ​បានបញ្ចុះបញ្ចូលឲ្យមាន​ហេតុផល ដើម្បីសុទិដ្ឋិនិយម សម្រាប់​ការអភិវឌ្ឍន៍​ដ៏យូរអង្វែង​របស់​ជាតិ។ កិច្ចពិភាក្សា ដើម្បី​ដោះស្រាយ​ភាពជាប់គាំង​ផ្នែកនយោបាយ រវាង​រដ្ឋាភិបាល និង​គណបក្ស​ជំទាស់ ហាក់បីដូចជា​កំពុងតែបន្តជាមួយនឹង​ទិដ្ឋភាព ដើម្បីបង្កើត​បរិយាកាសអំណោយផល​មួយ ដល់ការសន្មត់​ដោយ​សមាជិក​គណបក្ស​ជំទាស់​ទៅលើ​អាសនៈ​របស់​ពួកគេ នៅក្នុង​រដ្ឋសភាជាតិ។ ចំនួន​ដ៏ច្រើន​នៃញ្ញត្តិដែល​ខ្ញុំទទួលបាន នៅក្នុង​បេសកកម្ម​និមួយៗ​ រួមបញ្ចូលទាំងវត្តមានមួយ ដែល​បង្ហាញភស្តុតាង​ដល់​ភាពចេះដឹង​របស់​អ្នកបង្កើត នៅក្នុងចំណោម​ប្រជាជន ចំពោះសិទ្ធិមនុស្ស​របស់​ពួកគេ។ ជាការពិតណាស់ ប្រជាធិបតេយ្យ គឺ​ជា​កិច្ច​ពិភាក្សា ការជជែក​ពិភាក្សាគ្នា និង​ដំណោះស្រាយ​ទៅលើ​ផលប្រយោជន៍​នៃការប្រគួតប្រជែង សម្រាប់អ្នកបង្កើតដ៏ល្អ​របស់​ប្រទេស។ ខ្ញុំសូមស្វាគមន៍​ចំពោះ​ការដោះលែង​នេះ ទោះបីជា​​បានពន្យាពេល​កាត់ទោស​ឲ្យ​ជាប់​ពន្ធធនាគារ ទៅលើ​ជនដែល​ត្រូវ​បាន​ចាប់ខ្លួន និងត្រូវបានគេ​ឃុំឃាំងទាំង​២៥នាក់ ទាក់ទងនឹង​ព្រឹត្តិការណ៍ កាលពីខែ​វិច្ឆការ​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៤។ ទោះបីជាយ៉ាងណា ស្ថានភាព​ជាទូទៅ​ទំនងជាត្រូវបាន​បង្កើត ឲ្យមាន​នូវ​ចន្លោះ ដើម្បី​ការជួបជុំគ្នា​ដោយសន្តិភាព និង​ការបញ្ចេញមតិ ហាក់បីដូចជា បានបង្រួបបង្រួម​ក្រោយពេល​ឧប្បត្តិហេតុ​អំពើហិង្សា​ដ៏អកុសលបំផុត នៃ​សប្តាហ៍ទីមួយ នៅក្នុង​ខែ​មករា ឆ្នាំ​២០១៤។ នៅពេល ទៅទស្សនកិច្ច​​ទីលានប្រជាធិបតេយ្យ ដែល​ជានិម្មិតរូប​នៃ​ប្រជាធិបតេយ្យនោះ ខ្ញុំ​សោកស្តាយ​ណាស់ ដោយ​បាន​ឃើញ​ទីលាន​​នេះ​ត្រូវបាន​ហ៊ុំព័ទ្ធ ដោយ​របងលួស ដោយ​រារាំង​ប្រជាពលរដ្ឋ​មិនឲ្យ​ចូលទៅក្នុង​ទីនោះ និងមិនឲ្យបង្ហាញពីសេរីភាព​ក្នុងការបញ្ចេញមតិ និង មិនឲ្យមាន​ការជួបជុំគ្នា។ វាបាន​ផ្តល់​នូវ​ចំណាប់​អារម្មណ៍មួយ ថា​មានបំណង​ដាក់​ប្រជាធិបតេយ្យ នៅក្នុង​ទ្រង់ នៅក្នុង​ប្រទេស​កម្ពុជា។ ខ្ញុំសង្ឃឹមថា ស្ថានភាពនេះ​នឹង​​ត្រូវបាន​ដោះស្រាយ ហើយថា​ សិទ្ធិស្របច្បាប់ ចំពោះការជួបជុំគ្នា​ដោយ​សន្តិវិធី រួមបញ្ចូលទាំង​ នៅឯ​ទីលានប្រជាធិបតេយ្យ និង​ត្រូវបាន​ដោះស្រាយ​យ៉ាងពេញ​ទំហឹង និង​ឲ្យបាន​កាន់តែឆាប់រហ័ស ដើម្បី​ប្រជាជនកម្ពុជា​ទាំងអស់គ្នា។

កំណែទម្រង់ប្រព័ន្ធយុត្តិធម៌

របាយការណ៍​ដ៏មាន​សារៈសំខាន់​ដំបូង ដែល​ខ្ញុំ​បាន​ដាក់​​បន្ទាប់ពី​​សន្មត់​ពី​គោលជំហរ​របស់​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ សម្រាប់​ប្រទេស​នេះ ត្រូវបាន​គេ​ផ្តោត​យកចិត្ត​ទុកដាក់​លើ​កំណែទម្រង់​ប្រព័ន្ធយុត្តិធម៌។ ការអនុម័ត​ជាមូលដ្ឋាន​ចំនួន​បី ទៅលើ​ប្រព័ន្ធយុត្តិធម៌រួមគ្នា​ជាស្នូល នៃ​ការផ្តល់​អនុសាសន៍​របស់​ខ្ញុំ។ ហេតុដូច្នេះ ខ្ញុំសូមស្វាគមន៍ ចំពោះ​ការអនុម័ត​ច្បាប់​គ្រឹះ​ទាំង​បី ដោយ​​សភា​ទាំង​ពីរ​ថ្នាក់។ ច្បាប់​ទាំងនេះ មាន​ចំនួនបញ្ញត្តិ​ដែល​ត្រូវ​បាន​តាក់តែង​ឡើង ដើម្បី​ពង្រឹង​យន្តការ​ដែល​ទាក់​ទង​ទៅ​នឹង​ការងារ​របស់​ប្រព័ន្ធ​យុត្តិធម៌ សម្រាប់​ឧទារណ៍ ទាក់ទង​ទៅនឹង​ការគ្រប់គ្រង​សំណុំរឿង។ បើទោះបីជាយ៉ាង​ណា ខ្ញុំ​មានការព្រួយបារម្ភ ចំពោះ​បញ្ញត្តិ​មួយចំនួន នៅក្នុង​ច្បាប់ទាំងនេះ ដែលធ្វើឲ្យ​ខូច​ប្រយោជន៍​ដល់​ឯករាជ្យ​​ភាព​របស់​ប្រព័ន្ធតុលាការ និង​គោលនយោបាយ​ក្នុង​ការ​បែងចែក​អំណាច។ ​ឧទាហរណ៍ មាន​បញ្ញត្តិ សម្រាប់​វត្តមាន​ដ៏រឹង​មាំ និង​ឥទ្ធិពល​នៃ​ប្រតិបត្តិការ នៅក្នុង​ក្រុមប្រឹក្សា​កំពូល​របស់​​អង្គចៅក្រម ដែល​ជា​ស្ថាប័នមួយ​ដែល​ត្រូវបាន​គេ​ទុកចិត្ត ទៅលើ​ការត្រួតពិនិត្យជារួម និង​ការគ្រប់គ្រង​ទៅលើ​ប្រព័ន្ធ​យុត្តិធម៌។ ខ្ញុំ​ក៏មាន​ការព្រួយ​បារម្ភ​ផងដែរ ទៅលើ​ចំនួន​នៃ​បញ្ញត្តិ ដែល​ផ្តល់​​នូវ​ឥទ្ធិពល​ហួសហេតុ ទៅឲ្យ​ក្រសួង​យុត្តិធម៌ នៅក្នុង​រឿង​ដែល​ទាក់ទង​ទៅនឹង សកម្មភាព​ផ្សេងៗទៀត​របស់​ប្រព័ន្ធ​យុត្តិធម៌។ ចំណែកឯ​ច្បាប់​ទាំង​បី  ដូចដែល​ពួកគេឈរ​សព្វថ្ងៃនេះ ហាក់បីដូចជា​ធ្លាក់ចុះ​ មិនស៊ីសង្វាក់គ្នានឹង​​​បទដ្ឋាន​អន្តរជាតិ​ ដែល​ខ្ញុំធ្វើការពិចារណា លើការអនុម័តច្បាប់ទាំងនេះ ជាជំហាន​ដំបូង​ឆ្ពោះទៅរក កំណែទម្រង់​បន្ថែមទៀត។ ដំណើរការនៃ​កំណែទម្រង់ គួរតែកំពុងបន្ត​នៅក្នុង​ប្រទេស​ណាមួយ។ ច្បាប់​របស់​ធម្មជាតិ កំពុងតែវិវត្តន៍​​ជារៀងរហូត ដោយ​ច្បាប់​ទាំង​នេះ​​អាច និង​គួរតែ​ត្រូវបាន​គេ​ធ្វើវិសោធនកម្ម នៅពេលណាក៏ដោយ​ដែល​មានការខ្វះខាត។ ខ្ញុំសង្ឃឹម​ដោយ​ស្មោះថា​សមាជិករបស់​ប្រព័ន្ធយុត្តិធម៌​នឹង​កាត់ផ្តាច់​ នូវចំណង​ទាក់ទង​របស់​ពួកគេ ជាមួយ​បក្សនយោបាយ ដែល​មិន​ជាប់ទាក់ទង ទៅនឹង​​​ឯករាជ្យភាព​របស់​ប្រព័ន្ធតុលាការ​ ហើយថា​រដ្ឋាភិបាល​នឹង​ផ្តល់​ឲ្យ នូវ​ធនធាន​ដែល​ចាំបាច់​បន្ថែម​ទៀត សម្រាប់​យន្តការ​ថ្មី ដែល​ត្រូវបាន​បង្កើតឡើង ដោយ​ច្បាប់ថ្មី​ទាំងនេះ ដើម្បី​ធ្វើការឲ្យ​មាន​ប្រសិទ្ធិភាព។ នៅក្នុង​ដំណើរការនេះ ខ្ញុំ​កត់សំគាល់​ឃើញថា ថ្វីបើមានសំណើរដ៏ដែលៗ ពីសង្គមស៊ីវិល ដៃគូរ​អភិវឌ្ឍន៍ និង​រួមបញ្ចូលទាំង​ខ្លួនខ្ញុំផ្ទាល់ផងដែរ ក៏រដ្ឋាភិបាល​បាន​បាត់បង់​នូវឪកាស​មួយ​ ដើម្បី​ពិគ្រោះយោបល់​ទៅលើប្រធានបទទាំង​នេះ។ ការពិគ្រោះយោបល់​បែបហ្នឹង គួរតែ​ត្រូវបាន​ដឹកនាំ​ឲ្យមាន​ការពង្រឹង​មួយចំនួន ទៅលើសេចក្តីពង្រៀង ដែល​នឹង​បាន​លើកឡើង​អំពី​កង្វល់​មួយ​ចំនួន ដែល​ត្រូវបាន​បញ្ជាក់​តាំង​ពី​ដើម។ កង្វះខាត​នៃ​តម្លាភាព និង​ការចូលរួម អំពីការបរិយាយលំអិត ទៅលើ​ច្បាប់​ទាំង​បី នៅក្នុង​ប្រព័ន្ធយុត្តិធម៌នេះ ជាគំរូ​គួរឲ្យ​ព្រួយបារម្ភ សម្រាប់​ច្បាប់​នានា​នៅ​ពេល​អនាគត។ រដ្ឋាភិបាល​បាន​សំដែង​ពីបំណង​ក្នុង​ការ​អនុម័ត​ច្បាប់​មួយចំនួន ដែល​អាច​ប៉ះពាល់​ដល់ការការពារ​សិទ្ធិមនុស្ស ដូចជា​ច្បាប់​ស្តីពីសមាគមន៍ និង​អង្គការមិនមែន​រដ្ឋាភិបាល និង ច្បាប់​ស្តីពី​ទោសព្រហ្មទណ្ឌ​ទាក់ទង​នឹង​ការប្រើអ៊ិនធឺណេត។ នៅក្នុងន័យនេះ ខ្ញុំសូម​ជំរុញ​លើក​ទឹកចិត្ត​ដល់​រដ្ឋាភិបាល ដើម្បី​ធានា​ថាមានឪកាស សម្រាប់​ភាគីពាក់ព័ន្ធ ដើម្បី​បញ្ចេញ​ទស្សនៈ​របស់​ខ្លួន ទៅលើ​សេចក្តីព្រៀងច្បាប់។

ការបោះឆ្នោត និងកំណែទម្រង់សភា

ភាពជាប់គាំង​នយោបាយ ដែល​បាន​ធ្វើឲ្យរាំងស្ទះ​ដល់​ដំណើរការ​ប្រទេសជាតិ អស់រយៈពេល​មួយឆ្នាំ​ដែល​បន្តឲ្យក្លាយជាការព្រួយបារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ខ្ញុំ ដោយសារតែ​មានផលប៉ះពាល់ ដោយផ្ទាល់ ដែល​បង្ក​លើការអាស្រ័យផល​ផ្នែក​សិទ្ធមនុស្ស នៅក្នុង​ប្រទេស​កម្ពុជា។

នៅក្នុងចំណោម​ ចំណាត់ការ​នៃការចរចារ រវាង​គណបក្ស​ប្រជាជនកម្ពុជា និង​គណបក្ស​សង្រ្គោះជាតិ​កម្ពុជា ខ្ញុំកត់សំគាល់ឃើញថា ហាក់បីដូចជាមាន​បញ្ហាពីរ​សំខាន់ៗ៖ (១) កិច្ចព្រមព្រៀង​ក្នុង​ការបែងចែក​អំណាចគ្នា នៅក្នុងតួនាទីមួយចំនួន និង​ (២) កំណែទម្រង់​ទៅលើ គជប និង​ដំណើរការបោះឆ្នោត​ទាំងស្រុង។ បើទោះបីជាយ៉ាងណា ខ្ញុំមិនទាន់បាន​សិក្សា​នៅឡើយទេ អំពីកិច្ចពិភាក្សានានាទៅលើ​កំណែទម្រង់មូលដ្ឋានគ្រឹះ​របស់​សភា។ នៅលើ​ប្រការ​​ដំបូង ខ្ញុំបានផ្តល់​អនុសាសន៍​តាំងពីដើម​ថា នីតិវិធីផ្ទៃក្នុង​របស់​សភា​ជាទូទៅ និង​រដ្ឋសភា ជាពិសេស​គួរតែ​ ត្រូវបាន​កែលំអរ ដើម្បីជំរុញឲ្យមានយុត្តិធម៌ ឬស្មើភាពគ្នាក្នុង​ការបែងចែក​អំណាច និង​ការទទួលខុសត្រូវ នៅក្នុងសកម្មភាព​នានា​របស់​សភា និង​ជាពិសេស នៅក្នុង​តួនាទី​ដឹកនាំ នៅក្នុង​គណៈកម្មាការ​នានា​របស់​សភា។ ខ្ញុំទទួល​ស្គាល់ថា នៅក្នុង​លទ្ធិប្រជាធិបតេយ្យ បក្ស​ឈ្នះឆ្នោត គឺក្លាយទៅជាអ្នកដឹកនាំប្រទេស ខណៈនោះដែរ​ក៏ត្រូវ​ទទួលយកនូវ​ទស្សនៈ​របស់​បក្ស​ជំទាស់​ផងដែរ។ ជាជាង​សេចក្តីថ្លែងការណ៍​នៃ​គោលការណ៍ ដូចដែល​បញ្ហានេះ​កំពុងតែ​ត្រូវបាន​លើកឡើង ពីសំណាក់​គណបក្សពីរ ខ្ញុំចាត់ទុកថា វា​អាស្រ័យទៅលើ​បក្សនយោបាយ​ទាំងពីរ​ទាំងស្រុង ដើម្បី​ព្រមព្រៀងគ្នា ទៅលើ​កិច្ចព្រមព្រៀង​ក្នុងការបែងចែក​អំណាច ​ ដែល​អាច​ទទួលយកបាន​សម្រាប់ពួកគេ។

ប្រការទីពីរ ខ្ញុំត្រូវបាន​លើកទឹកចិត្ត ដោយ​ទទួលយក​នូវ​សនិទានភាព និង​តម្រូវការ​កំណែទម្រង់​ការបោះឆ្នោត នៅក្នុង​របាយការណ៍​របស់​ខ្ញុំ ទៅលើ​ប្រធានបទមួយ ពីសំណាក់​គណបក្ស​ទាំងពីរ គឺ​គណបក្ស​កំពុងកាន់អំណាច និង​គណបក្ស​ជំទាស់។ ខ្ញុំសូម​ស្វាគមន៍​ចំពោះ​ការប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល ក្នុងការទទួលខុសត្រូវ​លើ​ការទាមទារ​​ដ៏អូសបន្លាយ​នេះ ដើម្បីឲ្យ​មាន​កំណែទម្រង់។ ខ្ញុំសប្បាយរីករាយ ដោយ​អនុសាសន៍​ដែលខ្ញុំបានផ្តល់​ជូន​ ពាក់ព័ន្ធ​នឹង​កំណែទម្រង់​បោះឆ្នោត ឥឡូវ​នេះ​បានក្លាយ​ទៅជា​ផ្នែកមួយ​នៃ​របៀបវារៈ​របស់​ជាតិ ដោយ​រួមបញ្ចូល​ទាំង ការផ្តោត​ទៅលើ​ស្ថានភាពឯករាជ្យ​របស់រដ្ឋធម្មនុញ្ញ ទៅលើ​គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត ហើយថា​កិច្ចពិភាក្សា​នយោបាយ កំពុងតែ​បន្ត​។ ខ្ញុំសង្ឃឹមថា​បក្ស​ទាំងពីរ​នឹង​ឈាន​ទៅដល់​ សេចក្តីសន្និដ្ឋាន​សមហេតុសមផល ដោយ​ផ្អែកលើ​គោលការណ៍​ច្បាស់​លាស់ ជាជាង​​​ត្រូវបានគេ​ណែនាំគ្រាន់តែ​ ដើម្បី​​ភាពសក្តិសិទ្ធ​នៃ​លក្ខណៈ​បណ្តោះអាសន្ន​របស់​នយោបាយ។ នេះ​គឺជា​ឪកាស ដើម្បី​អនុវត្តន៍​​កំណែទម្រង់​ដ៏ទូលំទូលាយ នៃ​លក្ខណៈ​ដ៏យូរអង្វែង​ដែល​ត្រូវបាន​ជូន​ដំណឹង តាមលក្ខណៈ​នៃបទដ្ឋាន​អន្តរជាតិ ដើម្បីឲ្យ​ស្ថានភាព​ចាប់តាំងពី​ការបោះឆ្នោត​ចុងក្រោយរបស់​រដ្ឋសភា កាលពីខែ​កក្តដា​ឆ្នាំ​២០១៣ នឹង​មិន​ត្រឡប់​ដូចមុន​ឡើយ។ ខ្ញុំនៅតែ​សង្ឃឹម​យ៉ាង​ពេញទំហឹង​ថា កិច្ចពិភាក្សា​អំពី​ការជ្រើសរើស សមាជិក គជប នឹង​ត្រូវបាន​ធ្វើ​តាម​មធ្យោបាយ​តម្លាភាព និង​ស្ថិត​នៅក្នុង​ការពិគ្រោះយោបល់​ជាមួយ​ភាគីពាក់ព័ន្ធ​ទាំងអស់។

នៅពេល​ជាមួយគ្នា​នេះដែរ កំណែទម្រង់​ក្នុង​ការបោះឆ្នោត មិនត្រូវបាន​បង្ខាំង​ចំពោះការតែងតាំង​សមាជិក​របស់ គជប ឡើយ។ ខ្ញុំគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការបង្កើត​ប្រព័ន្ធ​ត្រឹម​ត្រូវ​ថ្មីមួយ ដើម្បី​ចុះឈ្មោះ​អ្នកបោះឆ្នោត ដែល​​នៅតែមាន​សារៈសំខាន់​ ដើម្បី​អនុវត្តន៍ សិទ្ធិ​ក្នុងការបោះឆ្នោត។ យន្តការ​កាន់តែ​អព្យាក្រិត និង​មានតម្លាភាព ដើម្បី​ដោះស្រាយ​ពីការបោះឆ្នោត ដែល​ទាក់ទង​ទៅនឹង​បណ្តឹង​ជាច្រើន នឹង​បង្កើន​ទំនុកចិត្ត នៅក្នុង​ដំណើរការ​បោះឆ្នោត។ កំណែ​ទម្រង់​របស់​ គជប ផងដែរ​គួរតែ​រួមបញ្ចូល​ទាំង​ការត្រួតពិនិត្យឡើង​វិញ ទៅលើរចនាសម្ព័ន្ធ តួនាទី និង​សកម្មភាព​របស់​ខ្លួន។ តម្លៃ​នៃ​ការអនុវត្តន៍​បែបហ្នឹងនឹងក្លាយទៅ​ជាផ្នែកមួយ ដែល​ផ្អែក​ទៅលើ ថាតើ​វា​ត្រូវបាន​អនុវត្តន៍​ដោយ​របៀបម៉េច និង​នៅពេលណា​។ ហេតុដូច្នេះ ខ្ញុំសូមផ្តល់​អនុសាសន៍ ឲ្យ​ភាគីដែល​ពាក់ព័ន្ធធ្វើ​ផែនការឲ្យបាន​ច្បាស់​លាស់ និងឲ្យបាន​ទាន់​ពេល​វេលា។​

ខណៈពេល​ធ្វើការកត់សំគាល់ បរិយាកាស​ក្នុងការ​បន្ត​កិច្ច​ចរចារ រវាង​គណបក្ស​កំពុង​កាន់​អំណាច និង​គណបក្ស​ជំទាស់ ខ្ញុំមាន​ទស្សនៈ​ក្នុងការ​កំណែទម្រង់​សភាដ៏ឆាប់រហ័ស ដូចដែល​មាន​សេចក្តីពិស្តារ នៅក្នុង​របាយការណ៍​របស់​ខ្ញុំ ទៅលើ​ប្រធានបទ​ដ៏មាន​សារៈសំខាន់​ ដើម្បី​ជួយ​ឲ្យ​បក្សប្រឆាំង​អាច ធ្វើការ​នៅក្នុង​​តួនាទីដ៏មានអត្ថន័យ ខណៈខ្លួន​ជាបក្ស​ជំទាស់ នៅក្នុង​សភា។ លក្ខណៈសម្បត្តិ​នៃ​ការពិត ថា​ខ្លួន​គឺជា​បក្ស​កំពុង​កាន់អំណាច គណបក្ស​ប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល​របស់​ខ្លួន ត្រូវមាន​ការទទួលខុសត្រូវ​ឲ្យបាន​ខ្ពស់ ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​បត់បែន​អតិបរមា ក្នុង​ភាព​ជាអ្នកដឹកនាំ និង ភាពប្រាកដ​ប្រជា និងទទួលយក​នូវ​ការទាមទារ ដើម្បី​កំណែទម្រង់ ដើម្បី​ធានា​បាន​នូវ​ដំណើរការ​ដ៏រលូន នៃ​លទ្ធិប្រជាធិបតេយ្យ នៅក្នុង​ប្រទេស​នេះ។

គណបក្ស​ជំទាស់ គឺគណបក្ស​សង្រ្គោះជាតិ​កម្ពុជា​ ផងដែរត្រូវតែ​មានហេតុផល និង​ប្រាកដ​និយម នៅក្នុងវិធីសាស្រ្ត​របស់​ខ្លួន​ក្នុង​ការចរចារ និង​ជំរុញ​ឲ្យមាន​ការអត់អោន និង​ទំនាក់ទំនង​ក្នុងការ​ប្រគួតប្រជែង​ដោយ​គ្មាន​ការខ្វែងគំនិត​គ្នា នៅក្នុង​សង្គម​ដ៏ស្មុគស្មាញ​។ ប្រសិទ្ធភាព​​របស់​សភា​នៃ​មុខងារ ក្នុង​ការផ្តល់ឲ្យ​នូវ​សម្លេងដ៏ច្រើន ​ចំពោះ​ការទាមទារ​ក្នុងសង្គម និង​​ ប្រសិទ្ធភាព​ដើម្បី​ប្រតិបត្តិ​ការទទួលខុសត្រូវ គឺ​ជា​ការតំណាងឲ្យ​នៃ​លទ្ធិប្រជាធិបតេយ្យ​ដ៏​បវរ។ សម្រាប់​រឿង​ដែល​ត្រូវ​កើតឡើង គឺ​សមាជិក​របស់​សភា​ត្រូវតែចូល​ទៅក្នុងដំណើរការ ដើម្បី​ក្រុមអ្នក​គាំទ្រ​របស់​ពួកគេ និង​ដើម្បី​អាច​លើកកម្ពស់​ផលប្រយោជន៍​របស់​ពួកគេ​ផងដែរ។ ពួកគេ​ត្រូវតែ​អាច​បំពេញ​នូវ​តួនាទី​របស់​ខ្លួន មិនត្រឹមតែ​ជាសមាជិក​របស់​បក្ស​តែប៉ុន្នោះ​ទេ ប៉ុន្តែ​ក្នុងនាម​ជាបុគ្គល​ផងដែរ។ គណៈកម្មាការ​របស់​សភា ត្រូវតែ​វាយតម្លៃ​នូវ​តួនាទី​របស់ខ្លួន នៅក្នុងការត្រួតពិនិត្យឡើងវិញក្នុងការអនុឡោម​ទៅតាម​ច្បាប់​ក្នុងស្រុក ជាមួយ​នឹង​បទដ្ឋាន​អន្តរជាតិ និង​ត្រួតពិនិត្យ​ជាទៀង​ទាត់​នូវ​បទបញ្ញត្តិ​របស់​រដ្ឋាភិបាល និង​ការអនុវត្តន៍នានា​​ប្រឆាំង​ទៅនឹង វិសាលភាព​នៃ​​ច្បាប់​ដើម​ ដែល​គេមាន​គោល​បំណង​​ផ្តល់​ឲ្យ​នូវ​ប្រសិទ្ធិភាព។ លទ្ធិប្រជាធិបតេយ្យ​អាច​ដំណើរការ​យ៉ាងល្អ នៅក្នុង​ប្រទេស​កម្ពុជា ប្រសិនបើ​អ្នកទាំងអស់​គ្នា​​ មាន​ការយកចិត្តទុកដាក់​លើ​អ្វី​ដែល​សម​នឹង​ទទួលបាន ចំពោះ​សិទ្ធិ​របស់​អ្នកដទៃ នៅពេល​ដែល​មានការអះអាង និង​មានការអនុវត្ត​នូវសិទ្ធ​របស់​ពួកគេ​ដោយផ្ទាល់។

កំណែទម្រង់នៃក្រុមប្រឹក្សាធម្មនុញ្ញ

នៅពេល​ធ្វើវិសោធនកម្ម​ធម្មនុញ ជាមួយ​ទិដ្ឋភាព​ដែល​យកចិត្តទុកដាក់​លើកំណែទម្រង់​នៃ គជប ខ្ញុំ​ជំរុញលើកទឹកចិត្ត​បក្សនយោបាយ​ទាំងពីរ ឲ្យប្រើប្រាស់​ឪកាស ដើម្បីពិចារណា​ផងដែរ​ទៅលើ​កំណែទម្រង់​ក្រុមប្រឹក្សា​ធម្មនុញ្ញ ដើម្បី​ធ្វើឲ្យ​វា​មានឯករាជ្យ​ពិតប្រាកដ និង​មិនមែន​បក្សនិយម។ ការងារនេះ​ពិតជាមាន​សារៈសំខាន់ សម្រាប់​ស្ថាប័ន​នេះ ដើម្បី​ទាមទារ​ទំនុកចិត្ត និង​ការគោរព​ពីសំណាក់​ប្រជាជន​ទាំង​អស់ ដែល​មាន​សារៈប្រយោជន៍ សម្រាប់​ភាពចាំបាច់​របស់​ជាតិ ដូចជា​ការស្វែងរកផ្លូវដោះស្រាយ ជម្លោះបោះឆ្នោត និង​​ការបកស្រាយ​ទៅលើ​រដ្ឋធម្មនុញ្ញ រួមបញ្ចូលទាំង​ស្ថានភាព​សិទ្ធិមនុស្ស នៅក្នុង​នីតិកម្មធម្មនុញ្ញ​របស់​កម្ពុជា។​

សិទ្ធិលើដីធ្លី

នៅក្នុងអំឡុងពេល​បេសកកម្ម​បច្ចុប្បន្ន​របស់​ខ្ញុំ ខ្ញុំបានប្ររព្ធធ្វើ​កិច្ចប្រជុំ​មួយ ជាមួយនឹង​រដ្ឋមន្រ្តី​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់។ ខ្ញុំ​សូមស្វាគមន៍​យ៉ាងកក់ក្តៅ ទៅលើ​ដំណើរការ​ដែលត្រូវបាន​ធ្វើឡើង ដោយ​រដ្ឋាភិបាល នៅក្នុងការអភិវឌ្ឍន៍​គោលនយោបាយ ដែល​ទាក់ទង​នឹង​សិទ្ធិ​ដីធ្លី រួមបញ្ចូលទាំង​ គោលនយោបាយ​លំនៅដ្ឋាន​របស់​ជាតិ ដែលជាក្រដាស​ស​មួយសន្លឹក ស្តីពី​គោលនយោបាយ​ដីធ្លី និង​ពង្រៀង​លើ​ច្បាប់​ស្តីពី​ការវាយតម្លៃ​ ផលបះពាល់​បរិស្ថាន។ ការផ្តួចផ្តើម​ដែល​ត្រូវបាន​ផ្តួចផ្តើម​ឡើងទាំងនេះ ប្រសិនបើ​បាន​អនុវត្តន៍​យ៉ាងល្អ និង​មានលក្ខណៈយូរអង្វែង ក្នុងការលើក​ឡើង​ពីបណ្តឹង​ដ៏ច្រើន ដែល​ខ្ញុំ​បាន​ទទួល​ពី​បុគ្គល និង​សហគមន៍​ជាច្រើន។ បើទោះបីជាយ៉ាងណា ខ្ញុំ​នៅតែ​មាន​ការព្រួយបារម្ភ អំពីបញ្ហា​តម្លាភាព និង​ការទទួលខុសត្រូវ និងអវត្តមាន​នៃ​យន្តការ​ដោះស្រាយ​ជម្លោះ​ដ៏មាន​ប្រសិទ្ធភាពដែល​ត្រូវបាន​ផ្សាភ្ជាប់ ជាមួយនឹង​សេចក្តីបង្គាប់​លេខ​០០១ និងការរៀបចំ​ប័ណ្ណ​កម្មសិទ្ធិដីធ្លី។ ខ្ញុំមានការព្រួយបារម្ភយ៉ាង​ខ្លាំង ដោយទទួលបាន​នូវ​របាយការណ៍​ដ៏ច្រើន អំពី​ការបណ្តេញចេញ​ដោយ​ហិង្សា ដែល​ត្រូវបាន​ធ្វើឡើង នៅក្នុង​ឆ្នាំ​២០១៤ ដោយ​រួមបញ្ចូលទាំង ការរំលោភបំពាន​ផ្នែក​រាងកាយ និង​ការដុត និង​សកម្មភាព​ឈូសឆាយ​ផ្ទះ​។ ពួកគេ​​បកស្រាយ​បំភ្លឺ​ពី​តម្រូវការជាបន្ទាន់ សម្រាប់​គោលនយោបាយ​តាំងទីលំនៅថ្មីរបស់​ជាតិ ដែល​ដាក់កម្រិតយ៉ាងត្រឹមត្រូវ​លើ​ការបណ្តេញចេញ និង​ដំណើរការ​តាំងទីលំនៅថ្មី និង​ធ្វើការត្រួតពិនិត្យ​ឡើងវិញ អំពី​របៀប​ដែល​រដ្ឋាភិបាល​ដោះស្រាយ ជាមួយ​ក្រុមគ្រួសារក្រីក្រដែល​ជាប់ពាក់ព័ន្ធ រស់នៅ​លើ​ដីរដ្ឋ រួមបញ្ចូល​ទាំង អ្នកដែល​មិនអាច​ផ្តល់​នូវ​ភស្តុតាង អំពីការអះអាងនានា​​របស់​ពួកគេ។ ជម្លោះ​ដីធ្លីដែល​បន្ត​ដ៏យូរអង្វែង​ជាច្រើន​ផ្សេង​ទៀត នៅតែ​មិនបាន​ដោះស្រាយ រួមបញ្ចូល​ទាំង​តំបន់បឹងកក់ និង​តំបន់​បុរីកីឡា នៅក្នុង​ទីក្រុង​ភ្នំពេញ ស្រែអំបិល និង​បទម្យសាគរ នៅ​​ខេត្ត​កោះកុង ស្ពាន​ចេះ នៅ​​ខេត្ត​ព្រះសីហនុ នៅ​ឯ​ត្រមួង ក្នុង​ខេត្ត​ត្បូងឃ្មុំ នៅក្សេម ក្នុង​ខេត្ត​ក្រចេះ នៅឡពាង ក្នុង​ខេត្ត​កំពង់ឆ្នាំង និង​នៅស្ទឹងកាច់ ក្នុង​ខេត្ត​ប៉ៃលិន ដោយ​មាន​អ្នកតំណាងរបស់​ពួកគេ​​បានដាក់​ញ្ញត្តិ​មកខ្ញុំ នៅក្នុង​អំឡុងពេល នៃបេសកកម្មនេះ។

ខ្ញុំសូមស្វាគមន៍ នូវពត៌មាន​ដែល​ថា​ការផ្អាកបណ្តោះអាសន្ន ចំពោះដីសម្បទានសេដ្ឋកិច្ច​នឹង​នៅតែ​កើតមាន។ វាគួរតែ​បន្ត​រហូតដល់​មាន​គោលនយោបាយ ដែល​លើកឡើង​ពី​ផលប៉ះពាល់​សិទ្ធិមនុស្សតាមរយៈការសម្បទាន​បែបហ្នឹង ត្រូវបាន​អនុវត្តន៍យ៉ាង​ត្រឹមត្រូវ។ កិច្ចប្រតិបត្តិការ​មួយចំនួន ដែលខ្ញុំ​បានធ្វើ​ជាមួយនឹងសហគមន៍​ដែល​ទទួលរង​ផលប៉ះពាល់ ដោយ​ការសម្បទានដី នាំឲ្យ​ខ្ញុំ​ជឿថា ការគ្រប់គ្រងលើការសម្បទាន​ដីសេដ្ឋកិច្ច មិនត្រូវបាន​ដោះស្រាយឲ្យបានល្អឡើយ នៅក្នុង​ប្រទេស​នេះ ហើយ​ថា​មនុស្ស​ធម្មតា​ជាច្រើន​ជំនាន់ ត្រូវបាន​គេ​បង្ក​ឲ្យរងគ្រោះ ដោយ​ឥតប្រយោជន៍។ សូម្បីតែ នៅពេល​ជំនាន់​ក្រុម​មេដឹកនាំ​បច្ចុប្បន្ន​នេះ​នឹងត្រូវបាន​ផ្លាស់ប្តូរ​ក៏​ដោយ ផលប៉ះពាល់លើសេដ្ឋកិច្ច និង​ការសម្បទានដី​ផ្សេងៗ​​នឹង​បន្តឲ្យ​​មានការថ្នាំង​ថ្នាក់​ចិត្ត។ ខ្ញុំមិនទាន់ឃើញ​មានការសិក្សា​ដ៏ទូលំទូលាយ និង​គួរឲ្យជឿទុកចិត្តនៅឡើយទេ ​​​អំពី​ការស្នើសុំ​ឲ្យ​ប្រជាពលរដ្ឋ នៃ​ប្រទេស​នេះ​បានទទួល​ផល ពីការសម្បទាន​ដីសេដ្ឋកិច្ច​នេះ។ ​ដំណើរប៉ះទង្កិច និង​ការតស៊ូ​ដ៏អង់អាច ដើម្បី​យុត្តិធម៌​សម្រាប់​មនុស្ស​សមញ្ញ ​ដែល​ត្រូវបាន​ទទួល​រងផលប៉ះពាល់ ដោយ​ការទន្រ្ទាន​ដណ្តើម​ដីធ្លី ត្រូវបាន​បញ្ជាក់ប្រាប់រួច​មកហើយ។

សិទ្ធិការងារ

ខ្ញុំ​អាច​ធ្វើការ​នៅពេល​នេះ ជាមួយ​ផ្នែក​ដ៏ទូលាយ​នៃ​ភាគី​ពាក់ព័ន្ធ ដែល​ធ្វើការ​នៅក្នុង​មុខតំណែង​ទាក់ទង​ទៅនឹង​ឧស្សាហកម្ម ដែល​ជាប្រភព​ដ៏សំខាន់ ​នៃ​ការខ្វែង​គំនិត​គ្នា ការប្រឈមមុខដាក់គ្នា និង​មានអំពើហិង្សា នៅក្នុង​រយៈពេល​ថ្មីៗ​កន្លង​ទៅនេះ។ ជំនួប​ប្រជុំ​របស់​ខ្ញុំ​ជាមួយ រដ្ឋមន្រ្តី​ក្រសួង​ការងារ អ្នកតំណាង​របស់​សហជីពកម្មករ អ្នកទិញ ព្រមទាំង​អ្នកតំណាង​របស់​អ្នកគ្រប់គ្រង​រោងចក្រ និង​អ្នកតំណាង​ម្ចាស់​រោងចក្រ ដូចជា​សមាគមន៍​រោងចក្រ​កាត់ដេរ​កម្ពុជា ព្រមទាំង​សហព័ន្ធ​និយោជក់ និង​សមាគមន៍​ពាណិជ្ជកម្ម​កម្ពុជាក៏​មាន​វត្តមាន​ផងដែរ។ ខ្ញុំ​រីករាយ​ដោយកត់សម្គាល់ឃើញ​ថា ការមូលមតិគ្នា​កំពុងតែ​មាន​ការផុសផុល​ឡើង នៅក្នុង​ចំណោម​តួរអង្គសំខាន់ៗ នៅក្នុង​វិស័យ​ឧស្សាហកម្ម ស្តីពី​នីតិវិធី និង​លក្ខណៈវិន្និច្ឆ័យ ដែល​ត្រូវបាន​ស្នើសុំ​ឲ្យ​កំណត់​ប្រាក់ឈ្នួល​អប្បរមា។ ខណៈ​នេះដែរ សម្រាប់​ភាគី​រដ្ឋ ចំពោះ​កតិការសញ្ញា​អន្តរជាតិ ស្តី​ពីសិទ្ធិ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌ រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​​ធ្វើការ ដើម្បី​ធានាថា​ប្រាក់ឈ្នួល​អប្បរមា​របស់​ជាតិ ត្រូវបា​ន​កំណត់​នៅក្នុង​កម្រិត​គ្រប់គ្រាន់ ដែល​ផ្តល់​ឲ្យ​កម្មករ និង​ក្រុមគ្រួសារ​របស់​ពួកគេ ជាមួយនឹងស្តង់ដារ​នៃការរស់នៅ​ដ៏សមរម្យ​មួយ។

នៅក្នុង​ទំនាក់ទំនង​របស់​ខ្ញុំ ជាមួយ​នឹង​​ភាគី​ពាក់ព័ន្ធ​នានា ស្តីពី​បញ្ហា​ការងារ ខ្ញុំមានការព្រួយ​បារម្ភ ដោយឮថា​កម្មករមួយចំនួន និង​មេដឹកនាំ​សហជីព​កម្មករ បានប្រឈម​ទៅនឹង​ការគំរាម​កំហែង និង​សកម្មភាព​នៃការបំភិតបំភ័យ ជា​លទ្ធផល​មួយ​នៃ​ការជាប់ពាក់ព័ន្ធ​របស់​ពួកគេ​ នៅក្នុង​សកម្មភាព​ឧស្សាហកម្ម។ នៅក្នុងន័យ​នេះ ខ្ញុំខ្លាចក្រែង​តែ​មានការ​បំផុស​ឡើង​អោយ​មាន​ការភិតភ័យ​ខាងផ្នែក​តុលាការ ទៅលើ​សកម្មជន​របស់​សហជីព កាលពីខែ​មេសា និង​ខែ​ឧសភា ដែល​រួមបញ្ចូល​ទាំង​ការចាប់ខ្លួន នៅ​ខេត្ត​កណ្តាល ខេត្ត​កំពង់ស្ពឺ និង​ខេត្តតាកែវ ព្រមទាំង​ការកម្រិត​ឲ្យ​បង់ពន្ធ​ទៅលើ​កិច្ចសន្យា​ធានា​ឲ្យនៅ​ក្រៅឃុំ ដែល​មិនធ្លាប់មាន​ពីមុន​មក ដែល​មាន​ចំនួន $២៥០០០ នៅក្នុងករណី​ប្រឆាំង​ទៅនឹង លោក អាត ធន់ ដែល​ជា​មេដឹកនាំ​សហជីព​ឯករាជ្យ​ដ៏ធំបំផុត របស់​ប្រទេស​នេះ ដែល​ត្រូវបាន​គេ​ចោទប្រកាន់​ពីបទ​ញុះញុង។ លើសពីនេះ​ទៅទៀត ចំណែក​ឯ​​​​ខ្ញុំក៏សប្បាយ​រីករាយ ដោយ​ឃើញថា​បុគ្គល​ទាំង​២៥​រូប​ដែល​ត្រូវបាន​ចាប់​ខ្លួន និង​ត្រូវបានកាត់ទោស ​នៅក្នុង​ទំនាក់ទំនង​នៃ​ព្រឹត្តិការណ៍​​នៅខែ​វិច្ឆិការ ថ្ងៃទី១២ ឆ្នាំ​២០១៣ និង​ថ្ងៃ​ទី២/៣ ខែ​មករា ឆ្នាំ​២០១៤ ត្រូវបាន​គេ​ដោះលែង​វិញ ដែលខ្ញុំត្រូវបាន​​យាយី​ចំពោះ​ការផ្តន្ទាទោសបទ​ព្រហ្មទណ្ឌ ប្រឆាំង​ទៅនឹង​បុគ្គលទាំង​នេះ ដោយមិន​មាន​ភស្តុតាង​ គួរឲ្យ​ជឿទុកចិត្តបន្ទាប់​ពី​សវនាការ ដោយ​យោង​ទៅតាម​អ្នកសង្កេត​ការណ៍​ឯករាជ្យ​ជាច្រើន ថា​មិនបានអនុវត្តន៍​តាម​បទដ្ឋាន​សវនាការ​យុត្តិធម៌​តាម​លក្ខណះ​អន្តរជាតិឡើយ ហើយ​សំណុំរឿង​ជាច្រើន បានដំណើរការ​ប្រឆាំង​ទៅនឹង​ក្រុម​បុគ្គល​ដែល​មិនបានធ្វើ​អ្វីសោះ ជាជាង​ការអនុវត្តន៍​សិទ្ធិ​ជាមូលដ្ឋាន​របស់​ពួកគេ ដើម្បី​ទាមទារ​នូវ​សេរីភាព ក្នុងការបញ្ចេញមតិ និង​ការជួបជុំគ្នា។ ខ្ញុំ​សូមអំពាវនាវ​ដល់​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ឲ្យចាត់វិធានការចាំបាច់​មួយ ដើម្បី​ធានាថា​សិទ្ធិ​របស់​សហជីព​ របស់​កម្មករ នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវបាន​គេ​គោរព​យ៉ាង​ពេញទំហឹង ហើយថា​សហជីព​កម្មករ​អាច​នឹង​អនុវត្តន៍​សកម្មភាព​របស់ពួកគេបាន នៅក្នុង​បរិយាកាស​សេរី​ដោយគ្មាន​ការបំភិតបំភ័យ និង​ហានិភ័យ ចំពោះ​សន្តិសុខ​ផ្ទាល់ខ្លួន​របស់​ពួកគេឡើយ។ នៅក្នុងន័យ​នេះ ខ្ញុំសូម​អំពាវនាវ​ដល់​រដ្ឋាភិបាល ដើម្បី​ឲ្យ​ធានា​ថា​ច្បាប់​នានា ស្តីពី​សហជីពកម្មករ ដែល​ត្រូវបាន​អនុម័ត​​នឹង​ជួយ​លើក​កម្ពស់​ដល់​សិទ្ធិ ដើម្បីសេរីភាព​របស់​សមាគមន៍​កម្មករ ជាជាង​ដាក់កម្រិត​ដល់​ពួកគេ។ ខ្ញុំបាន​លើកទឹកចិត្ត តាមដំណើរការ​ពិគ្រោះយោបល់ ឲ្យ​រដ្ឋាភិបាល​បន្តជាមួយនឹង​សេចក្តីព្រៀង​ច្បាប់​នេះ និង​តាមរយៈ ការធានា​​របស់ ឯកឧត្តមរដ្ឋមន្រ្តី អ៊ឹត សំហេង ជាមួយខ្ញុំ ថា​ច្បាប់​នេះ​នឹង​មាននៅក្នុង​ការអនុឡោម​នេះ​ទាំង​ស្រុង ជាមួយ​នឹង​អនុសញ្ញារបស់​​អង្គការ​ពលកម្ម​អន្តរជាតិ និង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា។ វាបង្ហាញខ្ញុំ​ថា​មានការចាំបាច់ សម្រាប់ការ​កែតម្រូវ​ដ៏សំខាន់ ទៅលើ​សេចក្តី​ពង្រៀង​នាពេល​បច្ចុប្បន្ន​​នេះ ក្នុងគោលបំណង​ដើម្បី ធានា​នូវ​ការអនុឡោម​បែបហ្នឹង។ ខ្ញុំ​បញ្ជាក់​ពីសារៈសំខាន់​នៃការពិគ្រោះយោបល់ ដែល​រួមបញ្ចូលគ្នា និង​មានអត្ថន័យ ចំពោះ​ពង្រៀង​ច្បាប់​នេះ។​

លំហរលទ្ធិប្រជាធិបតេយ្យ

ខ្ញុំមានការព្រួយ​បារម្ភ​ ដែល​មើលឃើញ​លំហរប្រជាធិបតេយ្យ នៅក្នុង​ប្រទេស​កម្ពុជា ធ្លាក់ចុះ​ចាប់តាំង​ពី​ដំណើរ​ទស្សនកិច្ច​ចុងក្រោយ​របស់​ខ្ញុំ កាលពី​ខែ​មករា។ របាំងផ្លូវ​ទីលាន​ប្រជាធិបតេយ្យ មិនមានយុត្តិកម្ម​​ទៅតាម​ច្បាប់​ឡើយ ហើយ​មាន​ឥទ្ធិពល​បន្លាច​ទៅលើ​សិទ្ធ​ជាមូលដ្ឋាន នៃ​សេរីភាព​ក្នុងការ​បញ្ចេញមតិ និង​ការជួបជុំគ្នា របស់​ប្រជាជន​កម្ពុជា​ទាំងអស់។ នៅក្នុង​សេចក្តី​សន្និដ្ឋាន នៃ​ដំណើរទស្សនកិច្ច​បច្ចុប្បន្ន​របស់​ខ្ញុំ ខ្ញុំនៅតែ​មិនច្បាស់ ដោយសារតែ​មាន​ការអូសបន្លាយ ឬ​បើមិនអញ្ចឹងទេ មានការហាម​ប្រាម​ទៅលើ​ការធ្វើបាតុកម្ម និង​ការអំពាវនាវ​ដល់​រដ្ឋាភិបាល ឲ្យ​ប្រកាស​ជាសាធារណៈ​ថា​បម្រាម​ដែល​រដ្ឋាភិបាល​បាន​ប្រកាស កាល​ពីដើម​ខែ​មករា ដែលមិនមាន​យុត្តិកម្មទៅតាម​ច្បាប់ គឺ​មិនមាន​តទៅទៀត​ឡើយ។ ម៉្យាង​វិញទៀត ខ្ញុំសូម​អំពាវនាវ​ដល់​រដ្ឋាភិបា​ល ឲ្យ​បោះពុម្ពផ្សាយ​លទ្ធផល​នៃ​ការស៊ើប​អង្កេត នៅក្នុង​ព្រឹត្តិការណ៍ កាលពីថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៣ ថ្ងៃទី​១២ ខែវិច្ឆិការ ឆ្នាំ​២០១៣ និង​ថ្ងៃ​ទី៣ ខែមករា ឆ្នាំ​២០១៤ ដែល​នាំ​ឲ្យ​មាន​អ្នកស្លាប់​៧នាក់ និង​រងរបួស​ជាច្រើននាក់ និងមានការបាត់ខ្លួន​អនីតិជន​ម្នាក់។ នៅក្នុង​ន័យ​ចុងក្រោយ​នេះ ខ្ញុំសូម​អំពាវនាវ​ដល់​រដ្ឋាភិបាល ឲ្យ​ពន្យល់​ពី​វិធានការ ដើម្បី​ស៊ើប​អង្កើត​ទៅលើ​ការបាត់ខ្លួន​របស់​ក្មេងប្រុស​ម្នាក់​នេះ ដែល​ត្រូវបាន​គេឃើញ​នៅពេល​ចុងក្រោយ​ថា​មានឈាម​ហូរ ចេញពីរបួស​ដែល​ត្រូវ​នឹង​គ្រាប់​កាំភ្លើង ចំដើមទ្រូង នៅឯ​ផ្លូវ​វេងស្រេង កាលពី​ថ្ងៃទី​៣ ខែ​មករា។

លើស​ពីនេះ​ទៅទៀត ខ្ញុំ​ធ្វើការកត់សំគាល់ ទៅលើ​ផែនការនៃ​​នីតិបញ្ញត្តិ ដែល​​អាច​ប៉ះពាល់​ដល់​​លំហរ​នៃ​លទ្ធិប្រជាធិបតេយ្យ នៅក្នុង​ប្រទេស​កម្ពុជា។ ក្រុម​អ្នកតំណាង​សង្គម​ស៊ីវិល បាន​ពន្យល់​ការព្រួយ​បារម្ភ​​របស់​ពួកគេមកខ្ញុំ នៅក្នុងទំនាក់​ទំនង ទៅលើ​សេចក្តី​ព្រៀង​ច្បាប់ ស្តីពី​បទព្រហ្មទណ្ឌ​តាម​រយៈការប្រើប្រាស់​អ៊ីនធឺណេត និង​ពង្រៀង​ច្បាប់​ស្តីពី​សមាគមន៍ និង​អង្គការ​មិនមែន​រដ្ឋាភិបាល។ ច្បាប់​ណាមួយ​ដែល​ដាក់​កម្រិត​មកលើ​សេរីភាព តាមរយៈប្រព័ន្ធ​អនឡាញ និង​ការបង្កើត និង​ប្រតិបត្តិការ​របស់​សមាគមន៍ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ផ្សេងៗ គឺជាការព្រួយបារម្ភ​យ៉ាង​ខ្លាំង សម្រាប់​សង្គម​ស៊ីវិល។ ការព្រួយបារម្ភទាំងនេះ ត្រូវបាន​គេធ្វើឲ្យកាន់តែ​យ៉ាប់​ឡើង ដោយ​ការបរាជ័យ​របស់​រដ្ឋាភិបាល ក្នុងការផ្តល់​ពត៌មាន ដូចគ្នា​ទៅនឹង​មាតិការ និងស្ថានភាព​របស់​ពង្រៀង​ទាំងនេះ និង​ពេលវេលា​ដែល​ត្រូវបាន​គេរំពឹង​ទុក ដើម្បីធ្វើ​​ការអនុម័ត​ ចូលទៅក្នុង​ច្បាប់។ ខ្ញុំ​បាន​ឆ្លៀត​ឪកាស​នេះ ដើម្បី​ធ្វើការពិភាក្សា​ទៅលើ​ពង្រៀង​ច្បាប់​ទាំង​ពីរ ជាមួយ​នឹង​រដ្ឋាភិបាល។ ខ្ញុំមានបំណង​ចង់​បង្ហាញ​ពីសិទ្ធិរបស់​សាធារណៈជន រួមបញ្ចូលទាំង សមាជិករបស់​សង្គម​ស៊ីវិល ដើម្បី​ចូលរួម នៅក្នុង​ដំណើរការ​នីតិបញ្ញត្តិ។

ស្ថាប័នសិទ្ធិមនុស្សថ្នាក់ជាតិឯករាជ្យ

វិធីសាស្រ្ត​ដែល​ខ្ញុំ​បាន​យក​មក​ចែក​លំលែក នៅក្នុង​អាណត្តិ​របស់​ខ្ញុំ មានការវាយ​តម្លៃ​ជាលើកដំបូង និង​មាន​សារៈសំខាន់​ ទៅ​លើ​ភាពសក្តិសិទ្ធិ​របស់​ស្ថាប័ន​រដ្ឋ ក្នុងការលើក​កម្ពស់ និង​ការពារ​សិទ្ធិមនុស្ស នៅក្នុង​ប្រទេស​កម្ពុជា។ ប្រព័ន្ធ​យុត្តិធម៌ មានការផ្តោត​មកលើ​របាយការណ៍​ដំបូង​ដ៏មានសារៈសំខាន់​របស់​ខ្ញុំ។ នៅក្នុង​លទ្ធិប្រជាធិបតេយ្យ​ដែល​ដើរតួនាទី​យ៉ាងល្អ ប្រសិនបើ​ប្រជាពលរដ្ឋមាន​សារទុក្ខ ពួកគេ​នឹង​ដំណើរការ​វា​ទៅកាន់​តុលាការ។ បើទោះបីជាយ៉ាង​ណា នៅលើ​មូលដ្ឋាន​នៃ​ចំណេះដឹង ដែល​ខ្ញុំ​ទទួលបាន ប្រព័ន្ធ​យុត្តិធម៌​ហាក់បីដូចជា​មិនបាន​ទាមទារ​ការគោរព ឬ​ទំនុកចិត្ត​ពី​ប្រជាជន​នោះទេ។ សម្រាប់​មនុស្ស​សមញ្ញ​ភាគច្រើន តម្លៃ​នៃ​ការដំណើរការ​ទៅតុលាការ គឺមានតម្លៃ​ថ្លៃហួស​ដោយ​ត្រូវបាន​គេហាមប្រាម។ ក្រុមមនុស្ស​ដែល​បាន​បាត់បង់​នូវ​ឪកាស​នេះ ផងដែរ​ក៏បានប្រាប់​ខ្ញុំ ពី​អ្វីដែល​ពួកគេ​ត្រូវបាន​គេ​រើស​អើង ពីសំណាក់​ស្ថាប័ន​ជាច្រើន ដែល​គួរតែ​ការពារ និង​គាំទ្រ​​សិទ្ធិ​របស់​ពួកគេ។ បន្ទាប់ពី​ធ្វើការត្រួតពិនិត្យ ទៅលើ​ប្រព័ន្ធយុត្តិធម៌ ក្រោយមក​ខ្ញុំ​ក៏បាន​ងាកមក​មើល​ប្រសិទ្ធភាព​របស់​សភា និង​សមត្ថភាព​របស់​ខ្លួន ដែល​តំណាង​ឲ្យ​ស្ថាប័ន​របស់​ខ្លួន។ ការរកឃើញ​របស់​ខ្ញុំ​ គឺ​ថា​មានទំនាក់ទំនង​តិចតួចណាស់ រវាង​សមាជិក​​របស់​សភា និង​ប្រជាពលរដ្ឋ។ នៅក្នុងដំណើរការ​លទ្ធិប្រជាធិបតេយ្យ ប្រជាពលរដ្ឋ​អាច​នាំយក​នូវ​សារទុក្ខ​របស់​ពួកគេ ទៅកាន់តុលាការ ឬ​ក៏​ទៅកាន់​សមាជិកសភា​ក៏បាន និង​ធ្វើការស្នើសុំ​ឲ្យ​ជួយ​។ បើទោះបីជាយ៉ាងណា នៅក្នុង​ប្រទេសកម្ពុជា សមាជិក​របស់​សភា មិនអាច​នឹង​ធ្វើការទទួលខុសត្រូវបានឡើយ ហេតុដូច្នេះហើយ មិនអាច​ជាតំណាង​ឲ្យ​ផលប្រយោជន៍របស់​ពួកគេ​បានឡើយ។​ ហេតុដូច្នេះ ខ្ញុំបានតាមដាន​របាយការណ៍ ស្តីពី​កំណែទម្រង់​របស់​សភា ជាមួយ​នឹង​របាយការណ៍​មួយ ស្តីពី​កំណែទម្រង់​ការបោះឆ្នោត។ នៅក្នុង​របាយការណ៍​នីមួយៗ​ទាំងនេះ ខ្ញុំបាន​ចង្អុរ​បង្ហាញពី​កង្វះខាត ត្រង់កន្លែង​ដែល​ពួកគេ​មាន និង​បានផ្តល់​នូវ​អនុសាសន៍ ដើម្បី​កំណែ​ទម្រង់ សម្រាប់​ស្ថាប័ន​ទាំង​នេះ។

ខ្ញុំចូលមក​ដើម្បី​ឲ្យដឹង​ថា​ការបរាជ័យ របស់​ស្ថាប័ន​រដ្ឋ​ក្នុងការគាំទ្រ​ដល់​សិទ្ធិ​របស់​ប្រជាជន គឺ​ជាហេតុផល​ដែល អ្នកទាំងអស់​គ្នា​នៃ​បេសកកម្ម​របស់​ខ្ញុំ រួមមាន​ប្រជាពលរដ្ឋ​សមញ្ញ​ដែល​ចូលមក​ជួប​ខ្ញុំ ដោយ​មានការចាំបាច់​ខ្លាំង ដើម្បី​បង្ហាញ​ពី​ស្ថានភាពរបស់​ពួកគេ និង​ដាក់ញត្តិ​មកខ្ញុំ ដើម្បី​សុំជំនួយ។ នេះ​គឺ​ជាហេតុផល​ផងដែរ ដែល​ប្រជា​ពលរដ្ឋ​បាន​ប្រមូលផ្តុំគ្នា និង​យកញត្តិ​​ដោយ​ផ្ទាល់​ ​មក​ដល់​គេហដ្ឋាន​របស់​លោក​នាយករដ្ឋមន្រ្តី ​អង្គការ​សហប្រជាជាតិ និង​បណ្តា​ស្ថានទូត​នានា ហើយ​ថា​វាក៏ជាហេតុផល​​ដែល​​នាំឲ្យ ពួកគេ​យក​ញត្តិ​ដង្ហែរ​តាម​ដងផ្លូវ ដើម្បី​បង្ហាញ​សាធារណជនពី​សារទុក្ខ​របស់​ពួកគេ។

នៅក្នុង​បរិបទនេះ ខ្ញុំគិតថា​វា​ដល់​ពេល ដើម្បី​ធ្វើការស៊ើបអង្កេត​ទៅលើ​ភាពចាំបាច់ ឬ​​ការប៉ងប្រាថ្នា​ទៅលើ​ការបង្កើត​​ស្ថាប័ន​សិទ្ធិមនុស្ស​របស់​ជាតិ​ដ៏ឯករាជ្យ​មួយ នៅក្នុង​ប្រទេស​កម្ពុជា។ ខ្ញុំបានពិនិត្យ​មើលឃើញនូវ​កម្រិត​ដ៏ទូលំទូលាយ នៃ​ភាគីពាក់ព័ន្ធ នៅក្នុង​អំឡុង​បេសកកម្ម​របស់​ខ្ញុំ កាលពីដើម​ឆ្នាំ​នេះ ព្រមទាំង​បេសកកម្ម​នាពេល​បច្ចុប្បន្ន​ ដែល​ជាលទ្ធភាព​ក្នុង​ការបង្កើត​ស្ថាប័នសិទ្ធិមនុស្ស​ថ្នាក់ជាតិឯករាជ្យ ដែល​អាច​ពង្រីក​នូវ​វិសាលភាព​របស់​សិទ្ធ ដោយ​ដើរតួនាទីជា​ចំណុច​បង្កោល ដើម្បី​ភាពជោគជ័យ​ទៅលើ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ដែល​បង្កើត​អនុសាសន៍​នៃគោលនយោបាយ ដល់​រដ្ឋាភិបាល និង​ការគាំពារ ​ព្រមទាំងការពារ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ដែល​មាន​អំណាច​ក្នុងការស៊ើបអង្កេត ទៅលើ​សំណុំរឿង​ផ្សេងៗ​ស្តីពី​ការបំពាន​លើសិទ្ធិ​មនុស្ស។ ខណៈពេល​នោះ​ហាក់បី​ដូច​ជាមានការឯកភាពគ្នា​ដែល​ត្រូវ​ចែករំលែក​យ៉ាង​ទូលំទូលាយ ទៅលើ​ភាពចាំបាច់ សម្រាប់​យន្តការ​បែបហ្នឹង នៅក្នុង​ប្រទេស​នេះ ដោយ​ការព្រួយបារម្ភ​ត្រូវបាន​បញ្ជាក់ នៅក្នុង​ត្រីមាស​នីមួយៗ ស្តីពី​ថាតើ​វាអាច​ទៅរួចឬទេ ​នៅក្រោម​លក្ខខ័ណ្ឌ​នយោបាយ​នាពេលបច្ចុប្បន្ន ដើម្បី​បង្កើត​គណៈកម្មាការ​សិទ្ធមនុស្ស​ឯករាជ្យ​របស់​ជាតិ និង​/ឬ តែង​តាំង​មនុស្ស​ត្រឹមត្រូវ ជាមួយនឹង​សារតាំង​ដែល​តម្រូវអោយមាន ដើម្បី​ធ្វើការជា​សមាជិក​របស់​គណកម្មការ​មួយ​នេះ។ ប្រជាពលរដ្ឋ​បាន​និយាយ​មកកាន់​ខ្ញុំថា៖ “យើង​មិន​អាច​នាំសារទុក្ខ​ទៅកាន់​តុលាការ សភា ឬ​រដ្ឋាភិបាល​បានទេ។ ប្រព័ន្ធ​នេះ​បាន​បែក​បាក់​អស់​ហើយ។ ប្រព័ន្ធ​រដ្ឋបាល​សាធារណៈ មិនបាន​ធ្វើការទៅតាម​តួនាទីទេ។ យើង​ពិតជា​ត្រូវការ​គណកម្មការ​បែបនេះ ដើម្បី​ទាញ​ស្ថាប័ន​សាធារណៈ​នានា​ ឲ្យ​មាន​ការទទួល​ខុស​ត្រូវ​​។  ប៉ុន្តែ វាមាន​អំពើពុក​រលួយ មិនមាន​ឯករាជ្យភាព​ទៅលើ​ស្ថាប័ន​ទាំង​នោះ​ឡើយ ដែល​​ស្ថាប័ន​ថ្មី​នឹង​ដូច​គ្នា​ទៅ​នឹង​ស្ថាប័ន​ដ៏ទៃៗ ដែល​យើង​មានស្រាប់។​” នេះ​គឺជា​ទស្សនៈ​ដែល​ត្រូវ​បាន​បង្ហាញ ដោយ​អ្នក​ចូល​រួម​របស់​ខ្ញុំ។ លក្ខណៈ​ដែល​មាន​នៅក្នុង​ចំនួន​នៃ​ពង្រៀងច្បាប់​ ថ្មីៗនេះ​ត្រូវបាន​គេ​បញ្ជូន​ទៅឲ្យ​សភា យ៉ាងប្រញ៉ាប់​ប្រញាល់ ដោយ​គ្មាន​ការជជែក​ពិភាក្សា​គ្នាឲ្យ​ច្បាស់​លាស់ ឬ​ពិគ្រោះយោបល់​បន្ថែម ដើម្បីឆ្លើយ​តប​ទៅនឹង​ការមិនទុកចិត្ត​ពី​សំណាក់​អ្នក​តំណាង​សង្គម​ស៊ីវិល​មួយ​ចំនួនឡើយ។

ចំណែកឯ​ការទទួល​ខុសត្រូវដ៏សមស្រប ទៅលើ​ទិដ្ឋភាព​បែប​ហ្នឹង ខ្ញុំ​មាន​គំនិត​មួយ​ថា​ប្រសិន​បើ​រាល់​ភាគី​ទាំង​អស់បានអនុវត្តន៍ ដើម្បី​ឲ្យ​វា​ទទួលបាន​​ភាពជោគជ័យ នោះការងារ​អាចចាប់ផ្តើម​ឆ្ពោះទៅរក​ការបង្កើត នៃ​ស្ថាប័ន​បែបហ្នឹង។ នៅក្នុង​បណ្តា​ប្រទេស​ជាច្រើន ចំពោះ​ស្ថាប័ន​សិទ្ធមនុស្ស​ថ្នាក់ជាតិ​ឯករាជ្យ ​ដែល​មាន​ម្ចាស់ការ​លើខ្លួន​ឯង​ទាំង​ស្រុង  ដែល​ជាលក្ខខ័ណ្ឌ​សម្រាប់​ការបង្កើត​ដំបូង​របស់​ពួកគេ​ មិនមែន​សុទ្ធ​តែ​ល្អ​ប្រសើ​តាំង​ពីដើម​នោះ​ទេ ប៉ុន្តែ​ពួក​គេ​បាន​ធ្វើជាសាក្សី​នៅក្នុង​ទិសដៅ​នេះ។ ដោយ​ត្រូវ​បាន​ផ្តល់​​ឲ្យ​នូវ​មេរៀន​ នៃ​សោកនាតកម្ម​កាល​ពីពេល​កន្លង​ទៅ​នេះ និង​ជាពិសេស​មាន​ផលប៉ះពាល់​ជាបន្តបន្ទាប់​នៃ​សម្បទាន​ដី​សេដ្ឋកិច្ច ដែល​បាន​បង្ក​ទៅលើ​អ្នក​ក្រីក្រ​បំផុត អ្នក​ក្រ និង​សហគមន៍​ជនជាតិ​ដើម​ភាគតិច និង​បញ្ហា​សិទ្ធិ​មនុស្ស​ដែល​ប្រទេស​នេះ​កំពុងតែ​ប្រឈម ខ្ញុំ​ត្រូវបាន​បញ្ចុះបញ្ចូល​ទៅលើការទាមទារ​ឲ្យ​មាន​គណៈកម្មាការ​សិទ្ធិមនុស្ស​ថ្នាក់ជាតិឯករាជ្យ យ៉ាងពិត​ប្រាកដ​មួយ នៅក្នុង​ប្រទេស​កម្ពុជា។ ទោះបីជាយ៉ាង​ណា ខ្ញុំ​សូម​សង្កត់​បញ្ជាក់​ថា វានឹង​នាំឲ្យ​មាន​តម្លៃ​បន្ថែម ដល់​រចនាសម្ព័ន្ធ​សិទ្ធមនុស្ស​នៅ​ពេល​បច្ចុប្បន្ន ប្រសិនបើ​ឯករាជ្យភាព​របស់​គណៈកម្មការ​នេះ​ត្រូវបាន​ធានា ដោយ​ទាំង​ច្បាប់ និង​ការអនុវត្តន៍ នៅក្នុង​ការអនុឡោម​យ៉ាង​ពេញទំហឹង ជាមួយនឹង​គោលការណ៍​របស់​ទីក្រុង​ប៉ារីស។

ស្ថានភាពរបស់កម្មករចំណាកស្រុកដែលបានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសថៃ

ការធ្វើមាតុភូមិ​និវត្តន៍​របស់​កម្មករ​ចំណាកស្រុក​ជាង​ ២២៥០០០នាក់ និង​ក្រុម​គ្រួសារ​របស់​ពួកគេ មកពី​ប្រទេស​ថៃ ដោយ​រួមបញ្ចូល​ទាំង​ស្រ្តី​ជាង ៧៤០០០​នាក់ និង​កុមារ​ជាង​១៥០០០​នាក់ ដែល​ជួបប្រទៈ​បញ្ហា ក្នុង​រយៈពេល​មិនដល់​ទៅពីរ​សប្តាហ៍​ផង ហើយ​របាយការណ៍​នៃ​អ្នកស្លាប់​មួយចំនួន នៅក្នុង​ដំណើរការ​នេះ គឺ​ជាការព្រួយ​បារម្ភ​ផ្នែក​សិទ្ធិ​មនុស្ស។ ខ្ញុំបាន​ពិភាក្សា​ពី​ឪកាស​មួយ​ចំនួន នៅក្នុងអំឡុងពេល បេសកកម្មរបស់​ខ្ញុំ នៅក្នុង​កិច្ច​ប្រជុំ ជាមួយ​នឹង​រាជរដ្ឋាភិបាល​កម្ពុជា និង​ភាគី​ដ៏ទៃជាច្រើន​​ទៀត។ ខ្ញុំសូម​កោតសរសើរ​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ របស់​រដ្ឋាភិបាល​កម្ពុជា នៅឯ​កម្រិត​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោមជាតិ សម្រាប់​ការដឹកជញ្ជូន​ប្រជាពលរដ្ឋ ពីតំបន់​ព្រំដែន​ត្រឡប់​មកកាន់​សហគមន៍​របស់​ពួកគេ​វិញ និង​ផ្តល់​ជំនួយ​ដល់​អ្នកធ្វើដំណើរ​ត្រឡប់​មកវិញ ជាពិសេស ការពិចារណា​ទៅលើ​ការរីកធំ​ឡើង​នៃ​បញ្ហា​ប្រឈម​ដែល​ត្រូវបាន​បង្ករ​ក្នុង​ពេល​មួយ​រយៈនេះ និង​ការវិលត្រឡប់​ដ៏ច្រើន​ សន្ធឹកសន្ធាប់។ បើទោះបីជាយ៉ាងណា អាណត្តិ​របស់​ខ្ញុំ គឺ​ដើម្បីត្រួតពិនិត្យ​ទៅលើ​ស្ថានភាព​សិទ្ធិមនុស្ស នៅក្នុង​ប្រទេស​កម្ពុជា ដែល​ខ្ញុំបានទទួល​ពី​ពត៌មាន​របស់​រដ្ឋាភិបាល​ថៃ ទៅលើ​លក្ខណៈ​នៃ​បញ្ហានេះ។ ខ្ញុំមាន​ទស្សនៈ​មួយ​ថា ប្រទេស​ថៃ​គួរតែ​ស៊ើប​អង្កេត​ទៅលើ​ការស្លាប់​តាម​សេចក្តី​រាយការណ៍ ទៅលើ​ជនជាតិ​កម្ពុជា នៅក្នុង​ប្រទេស​ថៃ និង​អះអាង​ពីមូលហេតុ ដែល​នៅ​ពីក្រោយ​នៃ​ការវិលត្រលប់​មួយរំពិច​នេះ នៃ​ចំនួន​ដ៏ច្រើន​បែបហ្នឹង​របស់​ជនជាតិ​កម្ពុជា។ ខ្ញុំ​សូម​ឆ្លៀត​ឪកាស​នេះ ដើម្បី​អំពាវនាវ​ដល់​រដ្ឋាភិបាល​ថៃ ដើម្បី​ឲ្យ​មាន​ការស៊ើបអង្កេត​ស្រដៀងគ្នា​នេះដែរ ទៅលើការស្លាប់​របស់អ្នកកាប់ឈើ​ជនជាតិ​កម្ពុជា នៅក្នុង​អំឡុងពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗនេះ ដែល​នេះជាការព្រួយ​បារម្ភចំពោះ​​ខ្ញុំ​ផងដែរ។

ខណៈប្រាក់​បញ្ញើ ពីកម្មករ​ចំណាកស្រុក គឺ​ជា​ប្រភព​ប្រាក់ចំណូល​ដ៏​សំខាន់ សម្រាប់​សហគមន៍​ជនបទ​ជាច្រើន នៅក្នុង​ប្រទេស​កម្ពុជា ខ្ញុំ​បានជំរុញលើកទឹកចិត្ត​ឲ្យ​រដ្ឋាភិបាល​ទាំងពីរ មានឆន្ទៈ ដើម្បី​សម្រុះសម្រួល​គ្នា តាមរយៈផ្លូវច្បាប់ ពីការវិលត្រលប់​ទៅកាន់​ប្រទេស​ថៃ​វិញ របស់​កម្មករចំណាក​ស្រុក ដែល​មានបំណងចង់​​ធ្វើការ​នៅទីនោះ​ដូច​មុន តាម​មធ្យោបាយ​មួយ​ដែល​បង្កើន​នូវ​ការគាំពារ​របស់​ពួកគេ ប្រឆាំង​ទៅនឹង​ការជួញដូរ និង​ការបំពាន​លើ​សិទ្ធិមនុស្ស។ កិច្ច​ខិតខំ​ប្រឹងប្រែង របស់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​សម្របសម្រួល​​ជាទៀងទាត់​ទៅលើ​ ស្ថានភាព​គតិយុត្ត​របស់​កម្មករ ដែល​ទៅធ្វើការ​នៅ​ឯបរទេស រួមបញ្ចូលទាំង ការកាត់​បន្ថយ​លើ​ការចំណាយ​នានា ទៅលើការទទួលបាន​​លិខិត​ឆ្លងដែន​ថ្មី និង​ការសម្រប​សម្រួលនូវ​​ការចេញឲ្យ​ប្រើប្រាស់​របស់​ពួកគេ គឺ​ជាការគួរឲ្យ​កោត​សរសើរ។

សេចក្តីសន្និដ្ឋាន

ខ្ញុំ​សូម​បញ្ជាក់​ម្តងទៀត​នូវ​ទស្សនៈរបស់​ខ្ញុំ ថា​កំណែទម្រង់​ពិតប្រាកដ នៅក្នុង​វិធីសាស្រ្ត​ដើម្បី​អភិបាលកិច្ច គឺ​មិនអាចជៀស​ផុត​ឡើយ នៅក្នុង​ប្រទេស​នេះ។ ប៉ុន្តែ ហាក់បីដូចជា​មាន​ការរារែក​ខ្លះៗ និង​កង្វះខាត​នូវ​ឆន្ទៈ​ដ៏​មុះមុត ដើម្បី​ទទួលស្គាល់​សារដែល​ត្រូវ​បាន​បង្ហាញ​យ៉ាងខ្លាំងៗ និង​ច្បាស់​លាស់​ពី​សំណាក់​ប្រជាពលរដ្ឋ។ សិស្បះ​នៃការគ្រប់គ្រង​គឺជា​សិល្បះ​នៃ​ការផ្លាស់​ប្តូរ​ការគ្រប់​គ្រង។ វាគឺជាការបង្កើត​រដ្ឋបុរស និង​អាចអនុវត្តន៍​បានដល់​អ្នកផ្សេង​ទៀត។ ដោយបានសិក្សា​ពីសង្គម​កម្ពុជា និង​ប្រវត្តិសាស្រ្ត​របស់​សង្គមមួយ​នេះ ដោយ​ប្រុងប្រយ័ត្ន និង​មានទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រជាជន ខ្ញុំយល់ឃើញ​ថា​វាជាកាតព្វកិច្ច​របស់ខ្ញុំ ដើម្បី​បញ្ជាក់ថា​ប្រសិនបើ​កំណែទម្រង់​ពិតប្រាកដ មិនបានធ្វើឲ្យ​មានប្រសិទ្ធភាព​នាពេល​ឆាប់ៗ​នេះ​ទេ ប្រទេស​នេះ​នឹង​ជួបនូវ​ហានិភ័យ​នៃ​ការវិលត្រលប់​ទៅជាអំពើហិង្សា​វិញជាមិនខាន។ ខ្ញុំយល់​ពី​ការខកចិត្ត​ដែល​ជាឬសគល់​ដ៏ជ្រៅ នៅក្នុង​ចំណោម​ប្រជាជន ជាពិសេស​យុវជន អ្នកក្រីក្រ​នៅដាច់ស្រយាល និង​អ្នកដែល​ត្រូវបាន​គេ​ដកសិទ្ធិ​បោះឆ្នោត និង​ប្រជាជនដែល​ត្រូវ​បាន​គេ​ដកហូត​ទ្រព្យ​សម្បត្តិ និង​ខកចិត្ត​អំពីកង្វះខាត​នៃ​ការវិវត្តន៍​ទៅលើកំណែទម្រង់មួយចំនួន​​ដែល​ត្រូវបានគេ​សន្យា​។ ប្រសិនបើ​ កំណែទម្រង់​​ទាន់ពេល​វេលា និងពិតប្រាកដ មិនត្រូវបាន​អនុវត្តន៍ និង​​ប្រសិនបើ​​​បក្សមួយ​បន្ត​កេងចំណេញ​លើ​រដ្ឋសភាជាតិ នោះប្រហែល​ជា​ហេតុផល​ជាបន្តបន្ទាប់​មាន​កាន់តែ​ធំឡើងៗ ដោយ​រួមបញ្ចូលទាំង ការរារាំង​នាំឲ្យ​បរាជ័យ នៅគោលការណ៍​គ្រឹះ នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដែល​ត្រូវបាន​គេ​សន្យា​​ទៅលើ​តម្លៃ​របស់លទ្ធិ​ប្រជាធិបតេយ្យ​សេរីពហុបក្សផងដែរ​។

របាយការណ៍​ដ៏ច្រើន​ចំនួន​បួន និង​មាន​សារៈសំខាន់ ដែល​ខ្ញុំ​បាន​ដាក់​ជូន​តាមរយៈ​ការងារ​របស់​ខ្ញុំ នៅក្នុង​ប្រទេស​នេះ នៅក្នុង​អំឡុង​ពេល​ប្រាំ​ឆ្នាំ​កន្លង​ទៅនេះ ត្រូវបាន​គេ​រចនា​ដើម្បី​​ជួយ​ដល់​រដ្ឋាភិបាល គណបក្សប្រឆាំង និង​ភាគីពាក់ព័ន្ធ​ផ្សេងទៀត នៅក្នុងសង្គម​កម្ពុជា ដើម្បី​ចាប់យក​ការផ្លាស់ប្តូរ។ ខ្ញុំ​បាន​លើកទឹកចិត្ត ដោយ​ការរីកចម្រើន​​នៅក្នុង​ការអនុវត្តន៍​ទៅលើ​អនុសាសន៍​មួយ​ចំនួន​ក្នុង​ចំណោម​អនុសាសន៍​របស់​ខ្ញុំ និង​ការទទួលយក​ទៅលើ​របៀបវារៈ​របស់​ជាតិ ចំពោះ​បញ្ហាទាក់ទង​នឹង​កំណែទម្រង់​ការបោះឆ្នោត និង​ជាពិសេស​ការកំណែទម្រង់របស់​សភា។ បើទោះបីជាយ៉ាងណា ខ្ញុំ​កត់សម្គាល់​ឃើញថា ក្រោយ​មក​មិនទាន់​បាន​ឃើញ​ការរីកចម្រើន ​ច្បាស់លាស់​នៅឡើយ​ទេ ថ្វីបើ​មានកូនសោរ ដើម្បីដោះស្រាយភាពជាប់គាំង​​នយោបាយ នាពេល​បច្ចុប្បន្ន​​យ៉ាង​ណា​ក៏ដោយ។ នៅកន្លែង​ជំនួប​នេះ អ្វីដែល​គេ​ត្រូវការ​គឺ​ការធានា​ច្បាស់​លាស់ ដែល​អនុសាសន៍​ដើម្បី​កំណែទម្រង់​បោះឆ្នោតនឹង​ត្រូវបាន​គេ​អនុវត្តន៍ ជាមួយ​នឹង​កម្រិត​ដែល​ត្រូវបាន​ទាមទារ​យ៉ាង​ខ្លាំង ដើម្បី​ភាពជោគជ័យ​នៃការជឿទុកចិត្ត និង​ទំនុក​ចិត្ត​របស់​ប្រជាជន ជាមួយនឹង​គម្រោង​ពេលវេលា​ជាក់លាក់ ដើម្បី​កែលំអរ និង​អនុវត្តន៍​កំណែទម្រង់នោះ ដោយ​រួមបញ្ចូលទាំង​តាមរយៈ​ការធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ផងដែរ។

ខ្ញុំបាន​ចែករំលែក​ទស្សនៈរបស់ខ្ញុំ នៅក្នុង​ឥរិយាបទ​ស្មោះត្រង់ ជាមួយ​នឹង​សមាជិក​ជាន់ខ្ពស់​មួយចំនួន នៅក្នុង​ជួរ​រដ្ឋាភិបាល ព្រមទាំង​ជាមួយ​នឹង​មេដឹកនាំ​បក្ស​ជំទាស់ ដែល​ខ្ញុំ​បាន​បង្ហាញ​ពីការទាមទារ និង​ផលប្រយោជន៍​នៃ​ការចូលរួម​របស់​ពួកគេ នៅក្នុងសភាជាតិ។ ខ្ញុំនឹង​ចេញដំណើរ​ជាមួយ​នឹង​ក្តីសង្ឃឹម ដែល​ថាការយល់​ដ៏ត្រឹមត្រូវ​នឹង​ឈ្នះ នៅថ្ងៃ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​នាំប្រទេស​នេះ​ឆ្ពោះ​ទៅរក​សន្តិភាព​ដ៏យូរអង្វែង ដែល​មាន​ការអភិវឌ្ឍន៍​ពិតប្រកដ ​លទ្ធិប្រជាធិបតេយ្យ​កាន់​តែ​រីកធំឡើង ដោយ​​មាននីតិរដ្ឋពិតប្រាកដ និង​មានការគោរពសិទ្ធិមនុស្ស​កាន់​តែ​ខ្លាំង។

ជាចុងក្រោយ ខ្ញុំសូម​ថ្លែង​អំណរគុណដល់​ប្រទេស​កម្ពុជា និង​​ការិយាល័យ​ទីក្រុង​ស្ស៊ឺណែវ​ របស់ឧត្តមស្នងការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស សម្រាប់ជំនួយ​ដែល​បានផ្តល់​មកឲ្យ​ខ្ញុំ នៅក្នុង​អំឡុង​ពេល​បេសកកម្ម​របស់​ខ្ញុំ។

ចប់​