លោក ហ៊ុន សែន មនុស្សតែមួយ ជាតិតែមួយ

អ្នកណា​ក៏ដោយ​ដែល​ចង់ឃើញ ការរស់នៅ និង​ការងារ​​របស់​នាយករដ្ឋមន្រ្តី ដែលកាន់​ដំណែង​​យូជាង​គេបង្អស់​នៅ​អាស៊ី ត្រូវ​តែ​ទស្សនា​​កន្លែង​ទាំង​បី។​ លំនៅដ្ឋាន​​​ជាផ្លូវការ​​របស់​គាត់ ​ជា​រចនា​សម្ព័ន្ធ​ដ៏ស្រស់​ឆើតឆាយ ប្រហាក់ប្រហែល​នឹង​អាគារ​រដ្ឋបាលដ៏ទំនើប​របស់​ចិន ដែល​មាន​ទីតាំង​ស្ថិត​នៅ​ឯ​អតីតបឹងកក់ នៅក្នុង​ទីក្រុង​ភ្នំពេញ។ សមាជិក​គណបក្សរបស់​ គាត់ម្នាក់បាន​ចាក់​ដីលុបបឹងកក់ ដែល​ទាមទារ​ឲ្យមាន​ នូវ​កិច្ច​ខិតខំប្រឹងប្រែង​តាមលក្ខណៈបច្ចេកទេស​ដ៏ធំសម្បើមមួយ​ ក្នុងគោលបំណង​ដើម្បី ​សាងសង់​នូវ​សហគមន៍វីឡាមួយ។ មាន​ពលរដ្ឋ​ប្រមាណជា​​៣០០០​គ្រួសារ ត្រូវបានផ្លាស់​ប្តូរ​ទីលំនៅ ពីតំបន់​នេះ។ លំនៅដ្ឋាន​ទីពីរ​របស់​លោក ហ៊ុន សែន ស្ថិត​នៅ​ចម្ងាយ​ប្រហែល​ ប្រាំ​គីឡូម៉ែត្រភាគខាងត្បូង​ ដែល​​​ស្ថិត​នៅកណ្តាល​នៃទីក្រុង នៅឯ​វិមាន​ឯករាជ្យ ដែល​កន្លែង​នោះ​មាន​វីឡា​ច្រើន​ជាន់​ដោយ​មាន​ដំបូល​ពណ៌​ឈាមជ្រូក ​ដែល​​គេអាច​មើល​ឃើញ ស្ទ់ងៗ​នៅពីលើ​ជញ្ជាំង​ពណ៌ស​ដ៏ខ្ពស់​។ ប៉ុន្មានឆ្នាំ​មកនេះ​ ភូមិគ្រឹះ​នេះ​ត្រូវបាន​ពង្រីក​បន្ថែម​យ៉ាង​ច្រើន។ នៅឯ​ច្រកចូល​មាន​ទាហាន​ពីរនាក់ ដែល​ជួនកាល​គេ​បិទ​​បរិវេន​នៅ​ពីក្រោយ របង​ពណ៌ក្រហម និង​ពណ៌ស​នោះ នៅពេល​ដែល​ពួកគេ​ព្រួយ​បារម្មណ៍​ខ្លាចមានការធ្វើបាតុកម្ម ប្រឆាំង​នឹងអ្នក​កាន់​កាប់​ដី​នោះ។
ភូមិគ្រឹះ​ទីបី​របស់ លោក ហ៊ុន សែន អាច​ត្រូវបាន​គេ​ឃើញ​ថា​មាន​ចម្ងាយ ២០គីឡូម៉ែត្រ​ភាគខាងត្បូង​នៃ​ទីក្រុង​ភ្នំពេញ នៅរ៉ប​ទន្លេរ​បាសាក់ ក្នុង​ភូមិមួយ​នៅ​ឯ​តាខ្មៅ។ វា​ដូច​ជា​មាន​បន្ទាយ​ទាហាន​យ៉ាង​ច្រើន ជាជាង​កន្លែង​នៃ​លំនៅដ្ឋាន។ មាន​កំពូល​អាគាររខ្ពស់​ៗ​ពីរ​របស់​វិទ្យុ ចេញពី​​​ខែល​ការពារ​របង​តាម​បណ្តោយ និងទឹង​ដែល​ជាទ្រព្យសម្បត្តិ និង​កងអង្គរក្ស​ឯកជន​របស់​លោក ហ៊ុន សែនដែល​ឈរជើង​នៅ​ចម្ងាយ​ពីរ បី​រយម៉ែត្រ​។ ពួកគេ​មាន​កេរ្ត៍ឈ្មោះ​​ក្នុង​ការ​ប្តេជ្ញាចិត្ត​ធ្វើការ ដើម្បី​មេបញ្ជាការ​របស់​ពួកគេ​ដោយ​គ្មាន​លក្ខខណ្ឌ។

ហើយ​នេះ​មិនទំនង​ជា​អាច​ផ្លាស់​ប្តូរ​បាន​នាពេល​ឆាប់ៗ​នេះ​ឡើយ “ប្រទេស​អភិវឌ្ឍន៍​ដ៏ទៃ​ជាច្រើន ផ្លាស់ប្តូរ​ភាពជាអ្នក​ដឹកនាំ​របស់​ខ្លួន​ច្រើន​ជាង ប៉ុន្តែសម្រាប់​ខ្ញុំ ខ្ញុំចង់​ធ្វើតាម​ ​ប្រទេស​វៀតណាម និង​ប្រទេស​ចិន”  នេះបើតាម​ លោក ហ៊ុន សែន ​អាយុ៦០ឆ្នាំ បាន​ប្រកាស​កាលពីពេល​ថ្មីៗនេះ នៅឯ​ខេត្ត​កំពង់ស្ពឺ “ដោយ​ខ្ញុំនឹងរង់ចាំ​រហូត​ដល់​ខ្ញុំ​មាន​អាយុ៧៤ឆ្នាំ មុនពេល​ខ្ញុំ​ចាកចេញ​ពី​នយោបាយ។”

មាន​ការធ្លាក់​ចុះ​ដ៏គំហុគ បើទោះបី​មាន​ការ​ក្លែង​បន្លំ​សន្លឹក​ឆ្នោត​ក៏ដោយ

ចាប់តាំង​ពី​​ឆ្នាំ​១៩៨៥ អស់​រយៈពេល​២៨​ឆ្នាំ លោក ហ៊ុន សែន បាន​កាន់កាប់​ទឹកដីខ្មែរ និង​នៅ​តែចង់​កាន់​កាប់​តំណែង រហូត​ដល់​ឆ្នាំ​២០២៧។  គាត់​គ្រប់គ្រង​តាម​របៀប​អាទិទេព​​សក្តិភូមិ​របស់​អាស៊ានៈ អ្នក​ដែល​គាត់​យល់​ថា​គួរ​ឲ្យ​អាណិត​អាសូរ ត្រូវបាន​គាត់​ផ្តល់​ឲ្យ​ដូចជា​ការងារ​ ឯកសិទ្ធិ កិច្ចសន្យា និង​កម្មសិទ្ធដីធ្លី។ អ្នក​ប្រឆាំង​មាន​ដូច​ជា​​អ្នក​កាសែត ឬ​សកម្មជន​បរិស្ថាន ជួប​នឹង​គ្រោះថ្នាក់ ​ដែល​ត្រូវបាន​កំណត់​គោលដៅ​ដោយ​គាត់។

បើទោះបីជាយ៉ាងណា​ក៏ដោយ ជារៀង​រាល់​ប្រាំឆ្នាំ​ លោក ហ៊ុន សែន តាំង​ខ្លួន​ឯង​នៅមុខ​ឆន្ទៈ​របស់​ប្រជាជន។ កាលពីមុន គាត់តែង​តែបាន​ធ្វើការធានាយ៉ាង​ច្រើន។ ប៉ុន្តែ​នៅក្នុងការ​បោះឆ្នោត​នាពេល​ថ្មីៗ​ នៅថ្ងៃទី​២៨ ខែ​កក្តដា​ លោក​បាន​ដឹង​ថា​ផ្នែក​ដ៏ធំ​នៃ​សង្គមកម្ពុជា លែងមាន​បំណង​ប្រាថ្នា​បន្តធ្វើ ដូច​ដែល​ពួកគេ​បាន​ធ្វើ​នេះទៀតហើយ៖ គណបក្សប្រជាជន​កម្ពុជា របស់​លោក បាន​បាត់បង់​អាសនៈចំនួន​២២ នៅ​ក្នុង​សភា​ទាំងមូល​ដែល​មាន​សមាជិក​ចំនួន​១២៣រូប​ ហើយ​ហេតុដូច្នេះ នៅក្នុង​សភាចាំបាច់​មាន​​​សម្លេង​ភាគច្រើន​ ២ភាគ៣ ។

គណបក្ស​សង្គ្រោះជាតិកម្ពុជា ដែល​ជា​គណបក្ស​ជំទាស់ ស្ថិត​នៅក្រោម​ការ​ដឹកនាំ​តួយ៉ាង​ដូច​​លោក ហ៊ុន សែន ដែល​លោក​សម រង្ស៊ី បាន​ឈ្នះ​២៦​អាសនៈ ដែល​គ្រប់គ្រាន់​ដើម្បី​អាច​រារាំង​នៅ​សម័យ​ប្រជុំសភា​នៅ​ថ្ងៃ​អនាគត ចាប់តាំង​ពី​មាន​កូរ៉ុម​ដែល​ត្រូវ​បាន​ទាមទារ។ “ប្រជាជនកម្ពុជា” ​បាន​អធិប្បាយ​នៅលើ​កាសែត ដឹខេមបូឌា​ដេលី ​ជា​ការសែត​សេរីមួយ ដែល​សរសេរ​ជាភាសារអង់គ្លេសថា ​  “ជាភាព​អង់អាច​ក្លាហាន និង​​​ជម្រើស​នៃ​ក្តីសង្ឃឹម។”

ក្មេងៗដែល​​ជា​អ្នក​បោះឆ្នោត​លើក​ដំបូង​ បាន​បោះឆ្នោត​ ជាពិសេស​ដើម្បី “ផ្លាស់ប្តូរ។” ការដឹកនាំ​ជិត​៣០ឆ្នាំ​​របស់​លោក ហ៊ុន សែន គឺ​គ្រប់គ្រាន់​ហើយ។ គាត់ និង​បក្ខ​ពួក​របស់​គាត់​បាន​បំពេញ​ហោប៉ៅ​របស់​ខ្លួនយ៉ាង​ច្រើន ​​អស់​រយៈពេលជាយូរ​មកហើយ។ ពួក​គេ​មិន​បាន​យកចិត្ត​ទុកដាក់​ជាមួយ​ប្រជាជន​ឡើយ។ យើង​ត្រូវការ​ ‘ផ្លាស់ប្តូរ, ” នេះ​បើតាម​សម្តី​របស់​អ្នក​បើកបរម្នាក់​ នៅក្នុង​ទីក្រុង​ភ្នំពេញ បានសម្តែង​ពី​អារម្មណ៍​របស់​យុវជនកម្ពុជា​ជាច្រើន។

លោក ខៀវ កញ្ញារឹទ្ធ អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល បានសារភាពថា​លទ្ធផល​បោះឆ្នោតជា “ការដាស់តឿន” ដល់​គណបក្ស​ប្រជាជនកម្ពុជា។ “យើង​ត្រូវតែ​ធ្វើឲ្យ​ប្រសើរឡើងវិញ។”

បើទោះបីជាយ៉ាងណាក៏ដោយ គំនិត​របស់​អ្នកសង្កេតការណ៍​បោះឆ្នោត និង​ពលរដ្ឋ​ជាច្រើនថា គណបក្ស​ប្រជាជនកម្ពុជា បានលួច​សន្លឹកឆ្នោត​ដ៏​ច្រើន​សន្ធឹក​សន្ធាប់។ អ្នកស្រី ពុង ឈីវកេក ប្រធាន​អង្គការ​សិទ្ធិមនុស្ស លីកាដូ និង​​ជំនួយការ​ជាច្រើន​របស់​គាត់​បាន​ត្រួតពិនិត្យ នៅតាមមណ្ឌល​បោះឆ្នោត នៅថ្ងៃ​បោះឆ្នោត​នោះ បាន​មាន​ប្រសាសន៍ថា “មិនមែន​មាន​តែ​បញ្ជី​មួយទេ ដែល​អ្នកបោះឆ្នោត​ខ្មោចជាច្រើន មិនបាន​បង្ហាញខ្លួន ឬ​ចេញពី​ឈ្មោះរបស់​អ្នកបោះឆ្នោត​ពិត​ប្រាកដ ដែល​បាន​បង្ហាញ​ខ្លួន។” 

ដើម្បីទទួលបាន​នូវ​សំឡេង​ភាគច្រើន សម្រាប់​ខ្លួន​ម្តង​ទៀត គណបក្សប្រជាជន​បាន​ចេញផ្សាយ​នូវ​ឯកសារ​ក្លែងក្លាយ​យ៉ាងច្រើន សម្រាប់​ប្រជាជន​ដែល​មិនត្រូវបាន​អនុញ្ញាត​ឲ្យ​បោះឆ្នោត។ ហើយ​សម្រាប់​ការបោះឆ្នោត ពួកគេ​បាន​បញ្ជា​ទាហាន​ដែល​ស្មោះស្ម័គ្រ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា តាម​ស្រុក​ខណ្ឌ​នានា ដែល​មាន​ការ​ភ័យខ្លាច​ថា​សម្លេងភាគច្រើន​ត្រូវបាន​បាត់បង់។ អ្នកស្រី កេក មានប្រសាសន៍ថា “នៅក្នុងទីក្រុង​ភ្នំពេញ​តែមួយ មាន​ឈ្មោះស្ទួន​ចំនួន​២៥០០០។ ហើយ​នៅកន្លែង​ផ្សេង​ទៀត ក្រុមអ្នក​បោះឆ្នោត​ដែល​មិន​អាចសូម្បីតែ​និយាយ​ភាសារខ្មែរ​ផង​នោះ ស្រាប់តែ​បាន​បង្ហាញខ្លួន។”  

គណបក្សសង្គ្រោះជាតិកម្ពុជា ដែល​ជា​គណបក្សជំទាស់​ បានប្រកាសថា​ពួកគេ​បាន​ឈ្នះឆ្នោត​យ៉ាង​ពិតប្រាកដ ហើយ​មិនមែន​ជា​គណបក្ស​ប្រជាជន​នោះទេ។ ដោយសារ​តែ​ការយល់​ដឹង​ ​នាំឲ្យ​មន្រ្តីរាជការ និង​ទាហាន​៧០% បានបោះឆ្នោត​ឲ្យ​ពួកគេ។ បើទោះបីជាយ៉ាងណាក៏ដោយ នេះ​មិនទាន់បាន​ផ្ទៀងផ្ទាត់នៅឡើយ ហើយ​លទ្ធផល​ចុង​បញ្ចប់​ជាផ្លូវការនៅតែ​មិនទាន់​បាន​ប្រកាសនៅឡើយ នៅ​ពាក់កណ្តាល​ខែសីហានេះ។ គណកម្មាធិការ​រៀបចំការបោះឆ្នោត​ដែល​ត្រូវបាន​គ្រប់គ្រង​ដោយ គណបក្សប្រជាជនកម្ពុជា បានទាមទារ​​តាំង​ពីយូរ​មកហើយ​ដើម្បី​ធ្វើការ​រ៉ាប់​សន្លឹកឆ្នោត។ 

ហេតុដូច្នេះ លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ជំទាស់ បានទាមទារ​ថា​លទ្ធផល​ដែល​ត្រូវបាន​ត្រួតពិនិត្យ ដោយ​អ្នកជំនាញ​ឯករាជ្យ រួមទាំងអ្នកជំនាញមកពី​អង្គការ​សហប្រជាជាតិ​បង្ហាញថាៈ មានភាព​មិនប្រក្រតីដ៏ច្រើន​សន្ធឹកសន្ធាប់។ នៅកន្លែង​ជួបជុំគ្នា​ដ៏សន្ធឹកសន្ធាប់ នៅឯ​សួនប្រជាធិបតេយ្យ​​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ គាត់​បាន​ស្រែក​ទាំង​សម្លេង​ស្អកថា យើង​ប្តេជ្ញាចិត្ត មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​លួច​ភាពជោគជ័យ​របស់​ខ្មែរ​បានទេ។ ប្រសិនបើ​គណបក្ស​ប្រជាជន មិនព្រម​ប្រគល់​ជ័យ​ជំនៈ​ឲ្យ​វិញនោះទេ លោក​បាន​គំរាម​ធ្វើ​មហាបាតុកម្ម ពាសពេញ​ផ្ទៃ​ប្រទេស។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​ការបោះឆ្នោត មាន​ពាក្យ​ចចាមអារាម​នៃការធ្វើ​កូដកម្ម​មួយ​ដែ​លបាន​គ្រោង​ទុក​ជាទូទៅ បាន​បន្លឺ​ឡើង​ទូទាំង​ប្រទេស។

ស្ថានភាព​ដ៏លំបាក​សម្រាប់​គណបក្ស​ប្រឆាំង

ប៉ុន្តែ​លោក សម រង្ស៊ី និង​ប្រជាជន ក៏បាន​រួបរួម​គ្នា​ជាធ្លុងមួយ។ សូម្បីតែ​អ្នកគាំទ្រ​រប​ស់​គាត់​បាន​ព្រមាន​ថា ការដង្ហែរ​ក្បួន និង​កូតកម្មគឺមាន​គ្រោះថ្នាក់ ហើយ​ក៏អាច​បញ្ចប់​ថ្លុកឈាម​ដែរ។ វាជាគំនិត​ដែល​អាច​ទៅរួច សម្រាប់​គណបក្ស​ជំទាស់ ដើម្បី​ធ្វើពហិការមិនចូល​សភា​ជានិច្ច។ ប៉ុន្តែ​លោក ហ៊ុន សែន​បានរៀបចំរួចហើយ​ដើម្បី​ឆ្លើយ​តប​ទៅវិញៈ បើអញ្វឹង​អ្នកនយោបាយ​របស់​គណបក្ស​ប្រជាជនកម្ពុជា ​ឬ​មន្ត្រី​មក​ពី​បណ្តា​គណបក្សតូចៗ​នឹង​កាន់កាប់​​អាសនៈ​ ដែល​នៅ​ទំនេរទាំង​​នេះហើយ​។

ដោយហួសចិត្ត​ទៅវិញ​ដែល លោក វ៉ុលហ្វហ្កាង មូស័រ ឯកអគ្គរដ្ឋទូត របស់​ប្រទេស​អាល្លឺម៉ង់ បាន​បង្ហាញ​ពី​ការ​គំរាម​គំហែង​នេះ​ដល់ គណបក្ស​ជំទាស់ ក្រោយ​ពេល​កិច្ច​ពិភាគ្សា​មួយ​ជាមួយ មេដឹកនាំរដ្ឋាភិបាល។ អ្នកការទូត​មក​ពីទីក្រុង​ប៊ែក​ឡាំង ត្រូវ​អត់ទ្រាំនឹង​ការចោទ​ប្រកាន់ ដែល​ភ្លាមៗ​បាន​តបមកវិញ​ពី ក្រុមសកម្មជន​សិទ្ធិ​ស៊ីវិល ដោយ​បានធ្វើ​ខ្លួនឯង​ទៅជា​​អ្នក​នាំពាក្យ​​ សម្រាប់​មេដឹកនាំ​ផ្តាច់ការ​។

ការរួបរួម​គ្នា​ដ៏ធំ​នឹង​អាច​កើត​មាន​ឡើង។ សភា​នឹង​នៅ​តែ​គ្មាន​​គណបក្ស​ជំទាស់ នៅក្នុង​ករណី​នេះ។ ទោះបីយ៉ាងណាក៏ដោយ បើយោង​តាម​​អ្នក​សង្កេតការណ៍​ដ៏យូរ នៅក្នុង​ទីក្រុង​ភ្នំពេញ ដែល​ខ្លួនឯង​មាន​ទំនាក់ទំនង​ជាមួយ លោក ហ៊ុន សែន ក្លាយ​ទៅជា​កិច្ចការ​ដ៏គ្មាន​ប្រយោជន៍។ លោក​ សម រង្ស៊ី នឹង​មិនត្រឹម​តែ​លេង​ល្បែង​វែង​ឆ្ងាយ ដែល​មាន​ការគំាទ្រ​ពី​ក្រុមអ្នកគាំទ្រ​របស់​លោក​ទេ ប៉ុន្តែ​វា​នឹង​មាន​គ្រោះថ្នាក់ដែល​ត្រូវបាន​រុញច្រានប្រឆាំង​ទៅវិញ​ដោយ​ លោក ហ៊ុន សែន។

លោកនាយករដ្ឋមន្ត្រី បានជួបប្រទះ​នឹង​បទពិសោធន៍នោះ កាល​ពីឆ្នាំ១៩៩៣ ក្រោយ​ពេល​គាត់​បាន​ចាញ់​ការបោះឆ្នោត​លើកដំបូង ដែល​ត្រូវបាន​រៀបចំឡើង​ ដោយ​អង្គការ​សហប្រជាជាតិ ក្រោយពី​មាន​ការដកទ័ព​ចេញនៃ​កងកម្លាំង​កាន់កាប់​របស់​ប្រទេស​វៀត​ណាម ដោយ​គាត់​បានបង្ខំ​អ្នកឈ្នះ គឺ​ព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធិ និង​គណបក្ស​ហ៊ុនស៊ិនប៉ិច ដើម្បី​ឲ្យ​បង្កើត​រដ្ឋាភិបាល​ចំរុះ។ បន្ទាប់​​មក​គាត់​ខ្លួនឯងផ្ទាល់ ក៏​បាន​កាន់តំណែង​ជានាយករដ្ឋមន្ត្រីទី២។ ត្រឹមតែរយៈពេល​បួនឆ្នាំក្រោយមក បន្ទាប់​ពីមាន​រដ្ឋប្រហារមួយ គាត់ក៏​បាន​ដេញ​ប្រមុខរដ្ឋាភិបាល​ចេញ​ពីប្រទេស​នេះ។ ទន្ទឹមនឹងនេះ​ដែរ គណបក្ស​ហ៊ុនស៊ិនប៉ិច​របស់ ព្រះអង្គម្ចាស់​ នរោត្តម រណឬទ្ធិ ក៏បានរសាត់​ចូលទៅក្នុង​ភាពងងឹត។ ហេតុដូច្នេះ ជម្រើស​នៅតែមាន យ៉ាង​ល្អបំផុត សម្រាប់​គណបក្សជំទាស់ ដើម្បី​យកឈ្នះ​នៅក្នុង​មុខតំណែង​មានឥទ្ធិពល​មួយចំនួន និង​ដើម្បីព្យាយាម​បញ្ចុះបញ្ចូល លោក ហ៊ុន សែន ដើម្បីឲ្យមាន​ការសម្បទាន​គ្នា​ទៅវិញទៅមក ដូចជា​អោយមាន​ការបោះបង់ចោល​នូវ​​ឥទ្ធិពល របស់​គណបក្ស​ប្រជាជន​កម្ពុជា ទៅលើ​គណកម្មាធិការជាតិរៀបចំការបោះឆ្នោត​ជាដើម។

ការបង្រ្កាប​នេះ​នឹង​នៅ​តែមាន

នរណា​ម្នាក់​ក៏​កម្រនឹង​ពិចារណា​ថា វាទំនង​ជា​លោក ហ៊ុន សែន នឹងបន្ធូបន្ថយ​នៅការក្តោប​ក្តាប់ និង​ការសម្របសម្រួល​​របស់​គាត់​ទៅលើ ​ការធ្វើ​កំណែទម្រង់​នយោបាយ។ ក្រុមសកម្មជន​សិទ្ធ​ស៊ីវិលនិយាយ​ថា ចំណងទំនាក់ទំនង​រវាង​ក្រុមមន្រ្តី​នានា យោធា និង​ក្រុម​អ្នកជំនួញ​ធំៗជាច្រើនតឹង​ពេក​ណាស់​ទៅហើយ ហើយ​ក៏ទទួល​បាន​នូវ​ប្រយោជន៍​ច្រើនដែរ។ មេដឹកនាំ​រដ្ឋាភិបាល​គ្រប់គ្រង​ គ្រប់​លំដាប់​ថ្នាក់​ទាំង​អស់​នៃសង្គមៈ ប្រព័ន្ធផ្សព្វផ្សាយ​ជាភាសារខ្មែរ នរគបាល កងទ័ព ការិយាធិបតេយ្យ និង​តុលាការ​ដ៏មានសារៈសំខាន់​បំផុត​។ មេធាវីអាមេរិកាំងម្នាក់​ឈ្មោះ អ៊ីវី ហ្សូល័រ ដែល​មកពី​អង្គការ​ក្រៅរដ្ឋាភិបាល លីកាដូ និយាយថា “ប្រព័ន្ធ​យុត្តិធម៌​នេះ​គឺ​ជា​ឆាកល្ខោន​មួយ” ​ ហើយថា​វាមិនគួរ​ឲ្យជឿទេ ពីរបៀបនៃ​ដំណើរការ​ដ៏​អយុត្តិធម៌ និងគ្មានវិជ្ជាជីវៈ ដែល​មាន​នៅក្នុង​តុលាការកម្ពុជា។ 

ចាប់តាំង​ពីឆ្នាំ​១៩៩៣មក ឆ្នាំ​ដែល​មាន​ការ​បោះឆ្នោត​ ដោយសេរី​លើកដំបូង​បានកើត​ឡើង នៅក្នុង​ប្រទេស​កម្ពុជា ហើយ​មាន​មនុស្ស​ប្រមាណ​ជាង​៣០០នាក់ បានស្លាប់​នៅក្នុង​ការវាយប្រហារដែល​ជំរុញ​ ដោយ​នយោបាយ នេះបើតាម​របាយការ​ណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិច។ ភាពជាប់​ពាក់ព័ន្ធ​របស់​ក្រុម​មន្ត្រីកំពូលៗ​របស់​រដ្ឋាភិបាល យោធា នគរបាល និង​​ក្រុមមន្ត្រី​ស៊ើបការណ៍​នៅក្នុង​ទង្វើ​ទាំងនេះ ត្រូវបាន​លាត​ត្រដាង ប៉ុន្តែ​មិនទាន់​មាន​ការ​ស៊ើប​អង្កេត​ “គួរ​ឲ្យទុកចិត្ត” នៅក្នុង​ករណី​ណាមួយ ដោយមិនមាន​ការ​​លើកឡើង​ក្នុង​ការផ្តន្ទាទោស​ឡើយ។

ហើយ​ម្យ៉ាង​វិញ​ទៀត កាលពីឆ្នាំ​មុន យ៉ាង​ហោច​ណាស់​ក៏មាន​ក្រុម​សកម្មជន​សិទ្ធស៊ីវិល​៣៥ នាក់ ដែល​ធ្វើការ​ប្រឆាំង​ទៅនឹង ការរំលោភ​បំពាន​យកដីធ្លី និង​ការទាមទារ​ឲ្យ​មាន​លក្ខខណ្ឌ​ការងារ​ប្រសើជាង​មុន តាមការចោទប្រកាន់ថា បានសំលាប់ ធ្វើឲ្យ​រងរបួស ចាប់ខ្លួន គំរាម​ឃុំ​ខ្លួន ឬ​​ត្រូវ​បណ្តេញចេញ ដោយ​កងកម្លាំង​សន្តិសុខ ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។

ទោះបី​ជា​ការគំរាម​កំហែង ជាផ្នែក​មួយ​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​ក៏ដោយ។  “ ប្រសិនបើ​ប្រជាជន​មិន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​ទេ​ បើអញ្ចិង​យើង​នឹង​មិន​ផ្តល់​អ្វី​ទៀត​ឡើយ” លោក​ ហ៊ុន សែន បាន​ប្រមាន​​ប្រជាពលរដ្ឋ នៅក្នុង​តំបន់មួយ​ នៅឯ​កន្លែង​សម្ភោធ​ផ្លូវ​ថ្នល់ថ្មី កាល​ពី​ខែ​មីនា។ “រាល់​គម្រោង​ទាំងអស់ នឹង​ត្រូវ​បាន​លុបចោល​វិញ សូម្បី​តែ​ប្រព័ន្ធ​ធារាសាស្រ្ត នៅ​ឯទីវាល​ស្ងួត​ក៏ដោយ។​”

អ្នស្រី ខាលីលី ថាយ័រ ដែល​ជា​អ្នក​ជំនាញ​អូស្រ្តាលី នៅកម្ពុជា មានប្រសាសន៍នៅក្នុង​កាសែត ដឹ​ខេមបូឌាដេលី​ថា  “ខ្ញុំ​មិន​ឃើញ​រដ្ឋាភិបាល ហ៊ុន សែន មាន​ប្រតិកម្ម​ទៅលើការបោះឆ្នោត ចំពោះ​កំណែ​ទម្រង់​ផ្សេងៗផង។” “ពួកគេ​​នឹង​នៅតែ​បន្ត ទន្រ្ទាន​ដណ្តើម​យក​ដី​ធ្លី ពួកគេ​នឹង​មិនកំចាត់​អំពើ​ពុករលួយ​ឡើយ។ កំណែទម្រង់​នានានឹង​មាន​នៅក្នុង​ករណី​ណាមួយ ដែល​មិន​មាន​សារៈសំខាន់ ពីព្រោះ​មាន​ផលប្រយោជន៍​យ៉ាង​ច្រើន ដែល​ត្រូវបាន​បង្កើត​ឡើង។”

លោក ហ៊ុន សែន ខ្លួន​ឯង​ផ្ទាល់​ក៏ស្ថិត​នៅក្នុង​ចំណោម អ្នកមាន​បំផុត នៅក្នុង​អាស៊ីផងដែរ។ លើសពីនេះ​ទៅទៀត គាត់ក៏បាន​តម្លើង​សមាជិក​គ្រួសារជាច្រើន ទៅ​កាន់​មុខ​តំណែង​ដែល​មាន​ឥទ្ធិពល ដែល​តួយ៉ាង​ដូចជា កូនប្រុស​ទាំង​ពីរ​របស់​លោក ជា​ឧត្តមសេនីយ៍កងទ័ព។ មាន​ពាក្យ​ចចាមអារ៉ាម​ថា គាត់​ចង់​ធ្វើតាម​គំរូ​គ្រួសារ​ត្រកូលគីម របស់​កូរ៉េ​ខាង​ជើង និង​បង្កើត​ត្រកូល​រាជវង្ស​មួយ នៅក្នុង​ប្រទេស​កម្ពុជា។ ប្រជាជន​កម្ពុជា​ជាច្រើន ឥឡូវ​នេះកំពុង​តែមាន​ចម្ងល់ ថាតើ​គណបក្ស​ជំទាស់​នឹងអាច​​ដណ្តើមបាន​នូវ​​អំណាច ​ក្រោយ​ពេល​រជ្ជកាល​ដ៏យូបែបហ្នឹង​​របស់លោក ហ៊ុន សែន ឬយ៉ាង​ណា។ “សមាជិក​របស់​គណបក្ស​សង្គ្រោះជាតិ​កម្ពុជា នៅមាន​កម្រិត​នៅឡើយ ដូច្នេះ​​ពួកគេ​មិន​មាន​មនុស្ស​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​​ដំណើ​ការ​រដ្ឋបាល​ទាំង​មូល​នេះ​បាន​ឡើយ” នេះ​ជាការ​ព្រួយ​បារម្ភ​របស់ លោក ឡៅ ម៉ុង​ហៃ ជា​ជើង​ចាស់​ផ្នែក​សិទ្ធិ​ស៊ីវិល​ម្នាក់​របស់​កម្ពុជា។

ការកើន​ឡើង ​តម្លៃ​កាន់តែខ្ពស់

លោក ហ៊ុន សែន អាច​អះអាង​ដើម្បី​ធ្វើ​ឲ្យ​មាន​ការជឿនលឿន៖ បើទោះ​បី​ជា ប្រជាជន​កម្ពុជា នៅតែ​ស្ថិត​ក្នុង​ចំណោម ប្រជាជន​ដែល​ក្រីក្រ​ជាង​គេ​បំផុត នៅក្នុង​ពិភពលោក ដែល​​ផ្នែកមួយ​នៃ​សង្គមនេះ កំពុង​តែ​បានប្រសើឡើង។ សេដ្ឋកិច្ចមាន​កំណើន​ជាពិសេសគឺ ៧.២% កាល​ពីឆ្នាំមុន ដោយ​មាន​ការ​នាំចេញ​នូវ​ស្បែក​ជើង និង​វាយនភ័ណ្ឌ​ទៅអ៊ឺរ៉ុប រួម​ទាំង​ប្រទេស​អាល្លឺម៉ង់​ផង។ នៅក្នុង​ទីក្រុង​ភ្នំពេញ ធនាគារ និង​អាគារ​លំនៅដ្ឋានផុសឡើង​​គ្រប់ទីកន្លែង។  ​ផ្លូវ​សំខាន់ៗ​ ដែលមាន​​គ្រលុក​ជាច្រើន​ឥឡូវ​នេះ​ត្រូវបានក្រាល​ដោយ​ថ្ម។ មាន​រោង​ចក្រ​ថៃ កូរ៉េ​ខាង​ត្បូង និង​រោង​ចក្រ​តៃវ៉ាន់​ច្រើន​ណាស់​ត្រូវបាន​បង្កើត​ឡើង​ នៅតាម​បណ្តោយ​ផ្លូវ ​ទៅកាន់ ក្រុងព្រះសីហនុ។ នៅពេល​ល្ងាច គេ​អាច​ឃើញ​កម្មករ​យ៉ាងច្រើនកុះករ ចូល​ទៅក្នុង​​តំបន់​ឡាន​ដឹកជញ្ជូន នៃ​ឡាន​តូច​ៗ​សម្រាប់​ដឹក​អ្នក​ដំណើរ។​ 

បើទោះបីជាយ៉ាង​ណា​ក៏ដោយ កំណើន​​នេះ​ “មានការ​ចំណាយ​ច្រើន​ណាស់” នេះ​ជា​ប្រសាសន៍របស់ លោក ឡៅ មុង​ហៃ។ “យើង​ជំពាក់​បំណុល​ប្រទេស​ចិន​ច្រើនណាស់ យើង​កំពុង​តែ​ប្លន់​​ព្រៃ​ឈឺ​របស់​យើង ហើយ​យើង​កំពុងតែ កេងប្រវ័ញ្ច​ធនធាន​ធម្មជាតិ​របស់​យើង។” អ្នក​ដែល​កំពុង​បង្កើត​កំណើន​នេះ កំពុង​តែ​ធ្វើវា ដើម្បី​ប្រាក់​ឈ្នួល​ដ៏វេទនា​នេះ: ប្រាក់​ឈ្នួល​អប្បរមា សម្រាប់​កម្មកររោងចក្រ​កាត់ដេរ បច្ចុប្បន្ន​នេះ​មាន​ប្រហែល​៧៤​ដុល្លារ​អាមេរិក ក្នុង​មួយ​ខែ ហើយ​ចំណូល​ផ្សេងៗ​ទៀត ទទួលបាន​តិចតួចណាស់​ មាន​ប្រហែល​ជា​២ដុល្លារ​ក្នុង​មួយថ្ងៃ។ ហេតុ​ដូច្នេះ​ហើយ កម្មករ​កម្ពុជា​កាន់តែ​យ៉ាប់​យឺន​ជាង កម្មករ​នៃ​បណ្តាប្រទេស​ ​ ​​ដែល​មាន​ប្រាក់​ឈ្នួល​ទាប នៅក្នុងអាស៊ាន។

ការបោះឆ្នោត​ទាំង​នេះ​បានធ្វើ​ឲ្យ​វា​កាន់តែច្បាស់​ម្តង​ទៀតៈ ការពិសោធន៍មួយ ក្នុងការពិសោធន៍​ប្រជាធិបតេយ្យ​ដ៏ធំ​បំផុត នៅក្នុង​អាស៊ីបាន​បរាជ័យ។ ក្រោយពី​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ដ៏គួរ​ឲ្យ​រន្ធត់ នៅ​ចន្លោះ​ឆ្នាំ​១៩៧៥ និង​១៩៧៩ នៅពេល​ដែល​មាន​ការបះបោរ​ពីកសិករ​តាម​ ប៉ុល ពត ដែល​គេស្គាល់​ផង​ដែរ​ថា​ជារបប​ខ្មែរ​ក្រហម ដែល​ត្រូវបាន​ដឹកនាំ​ឲ្យ​មាន​ការស្លាប់​ប្រជាជន​ប្រមាណ​ជា​២លាន​នាក់ ហើយ​ក្រោយ​ពី​រយៈពេល​១២ឆ្នាំ​នៃ​ការកាន់​កាប់​របស់​វៀតណាម ដោយ​អង្គការ​សហប្រជាជាតិ​បាន​រៀបចំឲ្យមាន ការបោះឆ្នោត​ដោយ​សេរី​ជាលើក​ដំបូង នៅក្នុង​ឆ្នាំ​១៩៩៣។ ក្តីសង្ឃឹម​គឺថា ប្រទេស​កម្ពុជានឹងមាន​ជំនួយ​ពីសហគមន៍​អន្តរជាតិ ដើម្បី​ឲ្យក្លាយ​ជា​ប្រទេស​ប្រជាធិបតេយ្យ​របស់​អាស៊ាន។

ប៉ុន្តែ​ការ​ធ្វើតេស្តនេះ​បាន​បាត់ទៅ​ ដោយ​មិន​បាន​រំពឹង​ទុក នៅពេល​ដែល​សហគមន៍​អន្តរជាតិ បាន​ចេញផុត នៅខណៈនោះ​ដែរ លោក ហ៊ុន សែន បានបដិសេធ ថ្វីបើ​ខ្លួន​បាន​ចាញ់​ឆ្នោត​ទៅហើយ​នោះ ក៏ស្រាប់តែ​បែរទៅ​ជា​ជំទាស់ និង​ជំនួស​ទៅវិញ​ដោយ​ការកាន់អំណាច។ ពួកគេ​បាន​បន្ត​បូម​ប្រាក់​រ៉ាប់ពាន់​លាន​ដុល្លារ នៅក្នុង​ប្រទេស​កម្ពុជា។

នៅក្នុង​ចំណោម​ក្រុម​អ្នក​លេងដ៏មាន​ឥទ្ធិពល ដែល​គាំទ្រ លោក ហ៊ុន សែន សព្វថ្ងៃនេះគឺ​សាធារណរដ្ឋប្រជាមានិត​ចិន។ ក្រោយ​ពេល​បោះឆ្នោត នៅខែ​កក្តដា​ឆ្នាំនេះ ស្ថានទូត​របស់​ទីក្រុង​ប៉េកាំង ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ បាន​ផ្តល់​ជា​អំណោយសិក​ដ៏​ពិសេស​ដល់​យោធាកម្ពុជាៈ មាន​កាំភ្លើង​ចំនួន​១០០០ដើម និង​គ្រាប់​ចំនួន​៥០០០០ ដែល​ជា​អំណោយ​បន្តិច​បន្ទួច ដើម្បី​បង្ហាញ​ពី​ចំណង​មិត្តភាព។ 

បើយោង​តាម លោក ធីឡូ ហូប ការបោះឆ្នោត​បច្ចុប្បន្ន គួរ​តែឃ្លាំមើល​ឲ្យ​បាន​ជិត​ស្និទ្ធ សម្រាប់​គោលនយោបាយ​បរទេស​របស់​ប្រទេស​អាល្លឺម៉ង់ ចំពោះ​ប្រទេស​កម្ពុជា។ គាត់​មាន​ប្រសាសន៍​ថា​រដ្ឋាភិបាល​ប្រទេស​អាល្លឺម៉ង់ គួរតែ​ពិចារណា​លើ​កិច្ចសហប្រតិបត្តិការ​រ​បស់​ខ្លួន ហើយ​ប្រសិន​បើ​អាច​ទៅរួច ផ្តល់​ជំនួយ​ដោយ​ផ្ទាល់ម្តង​ទៀតពី​ស្ថាប័ននានា​របស់​រដ្ឋ ដល់​សង្គម​ស៊ីវិល។

សកម្មជន​សិទ្ធស៊ីវិល​របស់​កម្ពុជា លោក អ៊ូ វីវៈ បើទោះបី​យ៉ាង​ណាក៏ដោយ មិនត្រូវបាន​ធ្វើឲ្យ​ជឿជាក់​ថា​អ្វីៗ​នឹង​មាន​ការ​ផ្លាស់​ប្តូរ​នោះ​ទេ។ គាត់​មានប្រសាសន៍ថា “សហគមន៍​អន្តរជាតិ” “មាន​យូរហើយ ចាប់តាំង​ពី​បាន​រៀន​ធ្វើ​ការ​ជាមួយ​លោក ហ៊ុន សែនម្លេះ​។” ម្ចាស់​ជំនួយ​អន្តរជាតិ​ពិត​ជា​មើល​ឃើញនូវ ភាព​អយុត្តិធម៌ ហើយ​ពួកគេ​នឹង​ត្អូញត្អែ​អំពី​ភាព​អយុត្តិធម៌នេះ ប៉ុន្តែ​ពួកគេ​នឹង​មិនមាន​វិធានការ​អ្វីឡើយ។