គ្រាន់តែកាលពីឆ្នាំ២០០៨ ខ្ញុំបានចុះឈ្មោះខ្លួនខ្ញុំផ្ទាល់ជាមួយនឹង គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ធ្វើជាអ្នកសង្កេតការណ៍ឯករាជ្យ សម្រាប់ការបោះឆ្នោតសភាកម្ពុជា ដែលប្រារព្វធ្វើនៅថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០១៣។ បើយោងទៅតាមរបាយការណ៍ផ្ទាល់របស់គជប ពួកគេបានទទួលស្គាល់ជាផ្លូវការនូវអ្នកសង្កេតការណ៍ជាតិចំនួន៤០,១៤២នាក់ និងអ្នកសង្កេតការណ៍អន្តរជាតិចំនួន១៩១នាក់។ អាសនៈទាំង១២៣ របស់រដ្ឋសភានឹងត្រូវបានបែងចែង នៅក្នុងចំណោមគណបក្សផ្សេងៗ ដោយយោងទៅតាមចំណែកនៃសន្លឹកឆ្នោត ដែលបានឈ្នះរៀងៗខ្លួន ហើយអ្នកតំណាងរបស់ពួកគេនឹងជ្រើសរើសរដ្ឋាភិបាលថ្មីមួយ។
វត្តមានរបស់អ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ ដោយប្រៀបធៀបទៅនឹងការបោះឆ្នោតសភាកាលពីមុន គឺបន្ទាប់បន្សំទេ ចាប់តាំងពីសហភាពអ៊ឺរ៉ុប ស្ថិតក្នុងចំណោមភាគីដទៃទៀត មិនបានតបពីការដាក់ពង្រាយក្រុមអ្នកសង្កេតការណ៍នោះទេ។ ក្រោយពីការបោះឆ្នោតលើកមុននៅក្នុងឆ្នាំ២០០៨ បេសកកម្មស៊ើបអង្កេតជាផ្លូវការរបស់សហភាពអ៊ឺរ៉ុបបានចេញផ្សាយរបាយការណ៍មួយ ដែលជាទិសដៅរបស់ខ្លួនគឺដើម្បីធ្វើ “អនុសាសន៍ច្បាស់លាស់ ដើម្បីធានាថាគម្រោងបោះឆ្នោតរបស់ប្រទេសកម្ពុជា ត្រូវបានប្រព្រឹត្តយ៉ាងរលូនតាមលក្ខណះស្តង់ដារអន្តរជាតិ ដើម្បីការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ។” នេះរួមបញ្ចូលទាំងអនុសាសន៍ ដើម្បីធានានូវឯករាជ្យភាព និងភាពមិនលំអៀងរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីការពារការរំខានទៅលើការចុះឈ្មោះរបស់អ្នកបោះឆ្នោត និងដើម្បីធានានូវតុល្យភាពនៃការផ្សព្វផ្សាយព្រឹត្តិការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងដំណើរការបោះឆ្នោត។ ម៉ាទីន ខាឡាវ៉ែន ដែលជាអ្នកដឹកនាំគណប្រតិភូអ្នកសង្កេតការណ៍អ៊ឹរ៉ុប បានមានប្រសាសន៍នៅពេលដែលរបាយការណ៍នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៨ “កំណត់សំគាល់នូវទីបញ្ចប់នៃបេសកកម្មរបស់សហភាពអ៊ឺរ៉ុប ប៉ុន្តែអនុសាសន៍របស់ខ្លួនផងដែរគួរតែបង្កើតបាននូវចំណុចចាប់ផ្តើមមួយ” ដើម្បីកំណែទម្រង់។
ចាប់តាំងពីសហភាពអ៊ឺរ៉ុបចូលមកដើម្បីធ្វើសេចក្តីសន្និដ្ឋាន នៅមុនពេលបោះឆ្នោត ដែលរដ្ឋាភិបាលកម្ពុជា មិនបានធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ដើម្បីអនុវត្តអនុសាសន៍ទាំងនេះ ដោយពួកគេបានទប់ស្កាត់មិនឲ្យមានអ្នកសង្កេតការណ៍បោះឆ្នោតម្តងទៀតឡើយ។
បើទោះបីជាយ៉ាងណាក៏ដោយ គួរឲ្យចាប់អារម្មណ៍ដែរ ចំពោះកិច្ចពិភាក្សាជាសាធារណៈនៃការចាត់ចែងធ្វើបញ្ជីអ្នកបោះឆ្នោត ជាតួនាទីដែលគួរឲ្យសង្ស័យចំពោះ គជប ហើយជាការលំអៀងរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋផងដែរ នៅក្នុងអំឡុងពេលនោះរហូតដល់ការបោះឆ្នោត ដែលការចោទប្រកាន់ដំបូង បានក្លាយទៅជាច្បាស់ការរួចទៅហើយ នៅក្នុងកំឡុងពេលនៃយុទ្ធនាការនេះ។ ជាទូទៅ យុទ្ធនាការបោះឆ្នោតដែលមានរយៈពេល១ខែ តាមរយៈកម្រិតនៃសកម្មភាព និងភាពបើកចំហរនៃក្រុមអ្នកគាំទ្ររបស់គណបក្សប្រឆាំង សម្តែងនូវការខកចិត្តទៅលើរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នាំឲ្យក្រុមអ្នកសង្កេតការណ៍មានការភ្ញាក់ផ្អើលផងដែរ។ ផ្ទុយទៅវិញ សម្រាប់ឆ្នាំ២០០៨ មានការភ័យខ្លាចច្រើន ចំពោះអ្នកដែលបានអំពាវនាវខ្លាំងៗជាសាធារណៈ ដើម្បីឲ្យមានការផ្លាស់ប្តូរ។
នៅថ្ងៃបោះឆ្នោត ខ្ញុំបានធ្វើដំណើទៅកាន់ខេត្តកណ្តាល ជាកន្លែងដែលលោក ហ៊ុន សែន មានលំនៅដ្ឋានជាផ្លូវការនៅទីនោះ ហើយក៏ជាចំនួនលេខមួយនៅលើ បញ្ជីបេក្ខភាពរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់អាសនៈនៅក្នុងរដ្ឋសភាជាតិដែរ។ ដោយមិនរ៉ាប់បញ្ចូល១១អាសនៈ ដែលខ្លួនបានបម្រុងទុកនៅក្នុងរដ្ឋសភាជាតិ ដែលថាវាជាខេត្តមួយដែលមានលក្ខណៈសម្បត្តិជានិមិត្តសញ្ញា។ ហេតុដូច្នេះ អាជ្ញាធម៌នៅក្នុងតំបន់ស្ថិតនៅក្រោមសម្ពាធដ៏ខ្លាំង ពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលកំពុងតែកាន់អំណាច ក្នុងការប្រគល់លទ្ធផលដែលត្រូវបានរំពឹងទុកនោះ។ ប្រជាជនទំនងជាមានគំនិតផ្សេងៗពីនេះ។
នៅក្នុងអំឡុងពេលនៃថ្ងៃនោះ ខ្ញុំបានទៅមើលមណ្ឌលសរុបចំនួន៧ ដែលក្នុងនោះសន្លឹកឆ្នោតជាច្រើនត្រូវបានគេចោល។ បរិយាកាសនៅក្នុងតំបន់ជុំវិញមណ្ឌលបោះឆ្នោតគឹងតែងណាស់។ ប្រជាជននៅទីនោះ ទំនងជាត្រូវបានជូនដំណឹងយ៉ាងល្អ និងមានការព្រួយបារម្មណ៍ អំពីឧបាយកលដែលអាចកើតមានឡើងទៅលើបញ្ជីអ្នកបោះឆ្នោត។ បើយោងទៅតាម ច្បាប់បោះឆ្នោតរបស់កម្ពុជា មនុស្សម្នាក់អាចមានសិទ្ធបោះឆ្នោត នៅកន្លែងដែលខ្លួនបានចុះឈ្មោះជាផ្លូវការតែប៉ុន្នោះ។ ប្រជាជនជាច្រើនបានសម្តែងនូវការព្រួយបារម្ភថាក្រុមអ្នកបោះឆ្នោតមិនស្របច្បាប់មានឯកសារក្លែងក្លាយ ដែលនឹងព្យាយាមដើម្បីចូលដំណើរការ នៅក្នុងមណ្ឌលបោះឆ្នោត ដែលត្រូវបានគេចាត់ទុកថាមានប្រយោជន៍ សម្រាប់គណបក្សដែលកំពុងតែកាន់អំណាច។ ពួកគេបាននិយាយយ៉ាងបើកចំហរ អំពីរបាយការណ៍ ដែលកំពុងតែចរាចរ សម្រាប់ឧទាហរណ៍ថា អង្គភាពយោធាទាំងមូលកំពុងតែត្រូវបានផ្លាស់ប្តូរ សម្រាប់ការបោះឆ្នោត ដែលមានខេត្តមួយចំនួនមានប្រជាជននៅឯណេះផង នៅឯណោះផង ដូចជាខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលមានអាសនៈតែមួយប៉ុន្នោះដែលបានគ្រោងទុក រីឯខេត្តសៀមរៀបដ៏មានសារៈសំខាន់ ជាកន្លែងដែលរដ្ឋមន្ត្រីការពារជាតិមកពី គណបក្សប្រជាជន ដែលកំពុងកាន់អំណាច គឺឈរនៅលេខរៀងទីមួយ នៅលើបញ្ជីបេក្ខភាពរបស់គណបក្សរបស់គាត់ សម្រាប់រដ្ឋសភាជាតិ។
ភាពតានតឹងនៅពីមុខមណ្ឌលបោះឆ្នោត
ប្រជាពលរដ្ឋជាច្រើនមិនបានទៅផ្ទះឡើយក្រោយពេលបោះឆ្នោតរួច ផ្ទុយទៅវិញ ពួកគេបាននៅចំពីមុខមណ្ឌលបោះឆ្នោត ដើម្បីជួយរារាំងពីការក្លែងបន្លំ។ ស្ថានភាពដែលកើតឡើងជាលើកដំបូង កើតចេញពីសហគមន៍ស្អាងភ្នំ ជាកន្លែងដែលក្រុមដ៏ធំមួយបានប្រមូលផ្តុំគ្នានៅពេលព្រឹក នៅពីមុខមណ្ឌលបោះឆ្នោតលេខ១២០៤។ ពួកគេបានចោទប្រកាន់ថាមានឡានក្រុងតូចៗមួយចំនួនបានមកដល់ ដោយបានដឹកមនុស្សដែលមិនបានចុះឈ្មោះនៅក្នុងក្រុងនេះឡើយ ប៉ុន្តែថាពួកគេនៅតែចង់បោះឆ្នោតនៅទីនោះ។ នគរបាលបានចូលទៅក្នុងកន្លែងនោះ មណ្ឌលបោះឆ្នោតក៏ត្រូវបានបិទ ហើយពលរដ្ឋម្នាក់ត្រូវបានចាប់ខ្លួន។
ក្រោយមកនៅពេលរសៀល មានអ្នកតំណាងពីអាជ្ញាធម៌ក្នុងតំបន់ ហើយនគរបាលបានបើកទីតាំងបោះឆ្នោតឡើងវិញ និងបានដោះលែងសមាជិកសហគមន៍ដែលត្រូវបានចាប់ខ្លួននោះ ឲ្យមានសេរីភាព ប្រសិនបើសហគមន៍មានឆន្ទៈអនុញ្ញាតឲ្យមនុស្សទាំងនោះ ប្រឆាំងទៅនឹងអ្នកដែលពួកគេតវ៉ាមិនឲ្យបោះឆ្នោត។ ក្រុមមនុស្សដែលរង់ចាំនោះ បានបដិសេធចំពោះការផ្តល់នេះ។ ជនឃុំខ្លួននោះក៏ត្រូវបានដោះលែងពីមន្ទីឃុំខ្លួនរបស់នគរបាល ក្រោយរយៈពេល៩ម៉ោង ដោយគ្មានការចោទប្រកាន់អ្វីទាំងអស់។
មានភាពតានតឹង ស្រដៀងគ្នានេះដែរ នៅឯមណ្ឌលបោះឆ្នោតផ្សេងទៀត បើទោះបីជា យ៉ាងណាក៏ដោយ មិនមានការអន្តរាគមន៍ពីនគរបាលឡើយ។ ភាពអស់ជំនឿរបស់ពលរដ្ឋទៅលើការដឹកនាំ និងការរៀបចំទៅលើការបោះឆ្នោត មានគ្រប់ទីកន្លែងទាំងអស់។ មានតែក្រុមមនុស្សមួយចំនួនតែប៉ុន្នោះ ដែលបានបង្ហាញជំនឿទុកចិត្តជាមូលដ្ឋន ក្នុងភាពជាក់លាក់នៃបញ្ជីឈ្មោះអ្នកបោះឆ្នោត និងដំណើរការបោះឆ្នោតជាទូទៅ។
ផ្ទុយទៅនឹង ការបោះឆ្នោតកាលពីឆ្នាំ២០០៨ ប្រជាពលរដ្ឋជាច្រើន បាននិយាយយ៉ាងបើកជំហរ នៅពេលនេះទៅលើការព្រួយបារម្ភផ្សេងៗរបស់ពួកគេ និងបានបង្ហាញពីភាពមិនភ័យខ្លាចដែលជាប់ពាក់ព័ន្ធ បើទោះបីជាពួកគេមិនមែនសិទ្ធអំណាចតាមផ្លូវច្បាប់ និងគួរតែមានការភ័យខ្លាចទៅលើផលវិបាកផ្នែកច្បាប់ក៏ដោយ។
ក្រោយពេលមណ្ឌលបោះឆ្នោតត្រូវបានបិទ នៅម៉ោង៣រសៀល ក្រុមមនុស្សជាច្រើនដែលបានបដិសេធ ដើម្បីសុំរក្សាឲ្យមានការរ៉ាប់ជាបន្តបន្ទាប់ ដែលបានប្រមូលផ្តុំនៅជុំវិញបង្អួចជាច្រើន នៅតាមមណ្ឌលទាំងនោះ។ ទោះបីនេះជាការរំលោភបំពានទៅលើច្បាប់បោះឆ្នោត ដែលចែងថាមានតែបុគ្គលិក និងក្រុមអ្នកសង្កេតការណ៍ដែលត្រូវបានផ្តល់សិទ្ធតែប៉ុណ្ណោះដែលត្រូវបានអនុញ្ញាត ឲ្យមានវត្តមាននៅក្នុង និងនៅជុំវិញមណ្ឌលបោះឆ្នោត នៅក្នុងអំឡុងពេលរ៉ាប់។ ប៉ុន្តែ ឆ្មាំសន្តិសុខមិនអាច ឬក៏មិនចង់រារាំងពួកគេក្នុងការចូលសង្កេតការរ៉ាប់សន្លឹកឆ្នោតនេះឡើយ។ មនុស្សជាច្រើនបានធ្វើការកត់ត្រា និងបានថែរក្សាឯកសារលទ្ធផលពីមណ្ឌលបោះឆ្នោតរបស់ពួកគេដោយប្រុងប្រយ័ត្ន។
នៅក្នុងមណ្ឌលបោះឆ្នោតលេខ១០៨២ មណ្ឌលលេខ១០៨៣ មណ្ឌលលេខ១០៨៤ និងមណ្ឌលលេខ១២៨០ នៅក្នុងសហគមន៍តាខ្មៅ ជាកន្លែងដែលខ្ញុំបានតាមដានការរ៉ាប់សន្លឹកឆ្នោត គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងបាននាំមុខ គណបក្សប្រជាជនកម្ពុជា។ ក្រោយមក លទ្ធផលមិនផ្លូវការដំបូង ៥៦%នៃសន្លឹកឆ្នោត នៅខេត្តកណ្ដាល បានធ្លាក់ទៅកាន់គណបក្សជំទាស់ ចំណែកឯ៤០%នៃប្រជាពលរដ្ឋបានបោះឆ្នោតឲ្យគណបក្សដែលកំពុងតែកាន់អំណាច។ ថាតើលទ្ធផលនេះត្រូវបានគេអះអាងថា គណបក្សជំទាស់នឹងទទួលបានអាសនចំនួន៦ ក្នុងចំណោមអាសនៈសរុបទាំង១១ ដែលត្រូវបានបែងចែងសម្រាប់ខេត្តនេះ ឬយ៉ាងណា។
មិនយូរប៉ុន្មានបន្ទាប់ពីលទ្ធផលបោះឆ្នោតក្រៅផ្លូវការ ត្រូវបានគេប្រកាស មានរបាយការណ៍រួចទៅហើយ ចេញពីស្រុកស្អាងដែលថាមានភាពតានតឹងជាច្រើន។ ក្រុមអ្នកភូមិជាច្រើនមានអារម្មណ៍ថា ត្រូវបានយាយីដោយក្រុមអាជ្ញាធម៌របស់រដ្ឋាភិបាល ជាពិសេស ចេញពីក្រុមអភិបាលក្រុង និងក្រុមគណៈប្រតិភូរបស់ពួកគេពីគណបក្សប្រជាជនដែលគ្រប់គ្រងរដ្ឋាភិបាល។ បើយោងតាមក្រុមអ្នកភូមិនៃសហគមន៍ស្អាងភ្នំ កងជីវពលសន្តិសុខនៅក្នុងតំបន់ ដែលត្រូវបានបញ្ជូន ឲ្យស្វែងរកបុគ្គល១០រូប ដើម្បីឈរទប់ស្កាត់ ក្រុមអ្នកតវ៉ាដែលបានបង្កហេតុ នៅខាងក្រៅមណ្ឌលបោះឆ្នោតលេខ១២០៤។
អ្នកតំណាងម្នាក់មកពីអង្គការសិទ្ធិមនុស្សកម្ពុជា អាដហុក បានសង្ខេបពីស្ថានភាពនោះ ក្រោយពេលការបោះឆ្នោត នៅខេត្តកណ្តាល នៅក្នុងកិច្ចសម្ភាសន៍មួយដូចខាងក្រោមៈ “ជាធម្មតា ការបំភិតបំភ័យ កើតឡើងមុនការបោះឆ្នោតនានា។ នៅពេលនេះ វាមានភាពខុសប្លែកគ្នាទាំងស្រុង ពីការបោះឆ្នោតកាលពីមុនៗ។ ឥឡូវនេះ ការគំរាមកំហែងទាំងនេះកំពុងតែកើតឡើងក្រោយការបោះឆ្នោត ពីព្រោះក្រុមអាជ្ញាធម៌ក្នុងតំបន់ មានការអាក់អន់ស្រពន់ចិត្ត ដែលថាប្រជាជនមិនបានបោះឆ្នោតឲ្យ គណបក្សប្រជាជនកម្ពុជា។”
“នៅក្នុងភូមិរបស់ខ្ញុំ គណបក្សប្រជាជនកម្ពុជា បានចែកសារ៉ុង៧០០ មុនពេលបោះឆ្នោត។ ក្រោយពេលការរ៉ាប់សន្លឹកឆ្នោត ពួកគេទទួលបានសន្លឹកឆ្នោតត្រឹមតែ៣០០សន្លឹកតែប៉ុណ្នោះ” នេះបើតាមអ្នកភូមិម្នាក់បានពិពណ៌នា នៅក្នុងកិច្ចសម្ភាសន៍ដដែលនោះ ខណៈពេលដែលគាត់ត្រូវបានគេធ្វើការសាកសួរ អំពីប្រតិកម្មដ៏អាក្រក់ពីសំណាក់ក្រុមអាជ្ញាធម៌ទាំងនោះ ក្រោយពីមានលទ្ធផលបោះឆ្នោត។
អ្នកតំណាងមកពីអង្គការ អាដហុក ក៏បានអះអាងផងដែរថាករណីនៃការបំភិតបំភ័យដែលជុំរុញឲ្យមានតាមហេតុផលនយោបាយនេះ បានរាយការណ៍ទៅដល់អង្គការរបស់លោក ចាប់តាំងពីការបោះឆ្នោតនៅខេត្តកណ្តាលបានកើនឡើង។
លទ្ធផលផ្លូវការ
នៅថ្ងៃទី១២ ខែសីហា គជប បានប្រកាសលទ្ធផលជាផ្លូវការបណ្តោះអាសន្នជាលើកដំបូង ដោយមានការរិះគន់យ៉ាងខ្លាំង ពីសំណាក់គណបក្សជំទាស់។ ពួកគេបានរិះគន់ គជប ចំពោះលទ្ធផលដែលកំពុងត្រូវបានប្រកាសជាបណ្តោះអាសន្ន មុនពេលក្រុមឯករាជ្យរបស់អ្នកតំណាងមកពីបណ្តាភាគី នយោបាយ សង្គមស៊ីវិល និងអង្គការសហប្រជាជាតិ ដែលបានមានឪកាស ដើម្បីធ្វើការត្រួតពិនិត្យទៅលើការចោទប្រកាន់នានា ចំពោះការក្លែងបន្លំលើការបោះឆ្នោត។ នៅក្នុងខេត្តកណ្តាល ឧទាហរណ៍ គណបក្សជំទាស់មានត្រឹមតែ០.០៣% (ឬ១៦៦សម្លេង) ដែលស្ថិតនៅឆ្ងាយពីការទទួលបាននូវអាសនៈបន្ថែម (ចំនួន៧ដកចេញពីអាសនៈចំនួន១១) នៅក្នុងរដ្ឋសភាជាតិ។
ភាពតានតឹងនានា នៅក្នុងខេត្តកណ្តាល បង្ហាញយ៉ាងច្បាស់ ពីរបៀបដែលបំពានទៅលើស្ថានភាពដែលនៅសល់ នៅក្នុងប្រទេសទាំងមូល ក្រោយពេលការបោះឆ្នោត។ កាលពីសប្តាហ៍មុន រដ្ឋាភិបាលបាននាំយករថពាសដែក និងយោធាទៅកាន់ទីក្រុងភ្នំពេញ។ ប្រជាពលរដ្ឋបានប្រតិកម្ម ដោយភ័យខ្លាច។ រូបថតដែលត្រូវបានគេថត និងត្រូវបានផ្សព្វផ្សាយ នៅលើប្រព័ន្ធផ្សព្វផ្សាយនានា បានបង្ហាញថារថពាសដែកជាច្រើនគ្រឿង បើកបរចូលទៅក្នុងទីក្រុង។ មនុស្សជាច្រើនបានចាប់ផ្តើមផ្ទុកអាហារក្រែងមានអាសន្នកើតឡើង ហើយស្រាប់តែតម្លៃអង្ករបានកើនឡើងភ្លាមៗ។
វាមិនអាចទៅរួចទេ ដើម្បីទស្សន៍ទាយនៅត្រង់ចំណុចនេះ ថាតើអ្នកតំណាងបក្ស ហើយជាពិសេស រដ្ឋាភិបាលនឹងគ្រប់គ្រងភាពតានតឹងទាំងនេះ ដើម្បីបញ្ជៀសនូវការកើនឡើងនូវភាពតានតឹងនោះ ដោយរបៀបណា។