ធីឡូ ហូប បាននឹងកំពុងធ្វើជាអ្នកតំណាងរបស់សម្ព័ន្ធ៩០/បក្សបៃតង ជាសមាជិករបស់សភាអាល្លឺម៉ង់ ចាប់តាំងពីឆ្នាំ២០០២។ រហូតមកដល់ឆ្នាំ២០០៥ គាត់គឺជាសមាជិករបស់គណៈកម្មាធិការសិទ្ធិមនុស្ស និងជំនួយមនុស្សធម៌ ហើយបច្ចុប្បន្នជាអនុប្រធានរបស់គណៈកម្មាធិការសភាដើម្បីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច។ លោក ធីឡូ ហូប ផងដែរជាអ្នកនាំពាក្យស្តីពីអាហារូបត្ថម្ភសកលរបស់បក្សបៃតង និងជាប្រធានក្រុមការងាររបស់បក្សបៃតង ទទួលបន្ទុកផ្នែកអភិបាលកិច្ចសកល និងពាណិជ្ជកម្ម ពិភពលោក។
....................................
មូលនិធិហេនរេចបូល៖ ការបោះឆ្នោតសភាកំពុងប្ររព្វធ្វើនៅក្នុងខែកក្តដានេះ ក្នុងប្រទេសកម្ពុជា សម្រាប់នាទិកាលទី៥ ចាប់តាំងពីទសវត្សឆ្នាំ១៩៩០។ បេក្ខជនសំណប់ដ៏មានឥទ្ធិពលនោះគឺ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបាននិងកំពុងគ្រប់គ្រងប្រទេសអស់រយៈពេលជាច្រើនទសវត្សមកហើយ។ បែបបទនៃនយោបាយរបស់គាត់ ត្រូវបានគេរិះគន់ជាលក្ខណះអន្តរជាតិថាផ្តាច់ការ និងពុករលួយ ហើយត្រូវបានគេសម្គាល់ចរិកលក្ខណះ ដោយភាពមិនប្រាកដប្រជានៃច្បាប់ និងកង្វះខាតនីតិរដ្ឋ។ ហេតុដូច្នេះ តើអ្នកមានការរំពឹងទុកបែបណា ចំពោះការបោះឆ្នោតនាពេលខាងមុខ និងចំពោះលោក ហ៊ុន សែន ដែលភាគច្រើនប្រហែលជានឹងបន្ត រៀបចំនយោបាយនៃប្រទេសនេះ នៅក្នុងអំឡុងពេលប៉ុន្មានឆ្នាំខាងមុខនេះ?
លោក ធីឡូ ហូប សមាជិកសភាអាល្លឺម៉ង់ៈ ការបោះឆ្នោត នៅក្នុងខែកក្តដាមិនត្រូវបានគេរំពឹងទុកថានឹងសេរី យុត្តិធម៌ ឬឯករាជ្យឡើយ។ រាល់ការអំពាវនាវទាំងអស់ដែលត្រូវបានធ្វើឡើងទៅ លោក ហ៊ុន សែន និងគណបក្សរបស់គាត់ គឺគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យអនុវត្តន៍កំណែទម្រង់លទ្ធិប្រជាធិបតេយ្យ ត្រូវបានព្រងើយកន្តើយ ដោយរដ្ឋាភិបាលកម្ពុជា។ ផ្ទុយទៅនឹងការបោះឆ្នោតកន្លងមក សហភាពអ៊ឺរ៉ុប និងអង្គការសហប្រជាជាតិ មិនបញ្ជូនក្រុមអ្នកសង្កេតការណ៍បោះឆ្នោតទៀតឡើយក្នុងឆ្នាំនេះ។ អង្គការសហប្រជាជាតិ បង្ហាញនូវហេតុផលត្រឹមត្រូវ ដោយយោងទៅលើហេតុផលថា ចាប់តាំងពីអនុសាសន៍របស់ ពួកគេដែលបានមកពីការបោះឆ្នោតកាលពីលើកមុន មិនត្រូវបានគេយកមកអនុវត្តន៍ឡើយ ហេតុដូច្នេះហើយ បេសកកម្មស៊ើបអង្កេតនឹងមិនមានន័យទេ។
ប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានគ្រប់គ្រងយ៉ាងតឹងរឹង ដោយគណបក្សប្រជាជនកម្ពុជា។ ភាពមិនប្រក្រតីក្នុងការចុះឈ្មោះអ្នកបោះឆ្នោត ត្រូវបានគេរកឃើញ ហើយការសូកប៉ាន់ និងការបំភិតបំភ័យទៅលើអ្នកបោះឆ្នោតដែលតាមធម្មតាមិនមែនជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ត្រូវបានគេផ្តល់ឲ្យនូវឯកសារផងដែរ។ លោក ហ៊ុន សែន ថ្មីៗនេះបានផ្តួលអ្នកនយោបាយបក្សជំទាស់ដែលនៅសេសសល់មួយចំនួន ចេញពីសភា។ ខ្ញុំមិនគិតថា លោក ហ៊ុន សែន មានភាពប្រាកដប្រជា អំពីកំណែទម្រង់ប្រជាធិបតេយ្យ ឬការអនុវត្តន៍ដ៏មានប្រសិទ្ធិភាព ទៅលើរាល់អនុសញ្ញាសិទ្ធិមនុស្សទាំងអស់ ដែលប្រទេសកម្ពុជាបានចុះហត្ថលេខានោះទេ។ ហើយប្រសិនបើគាត់មានភាពប្រាកដប្រជាមែន គាត់ប្រាកដជាអនុវត្តន៍យ៉ាងឆាប់រហ័ស និងធ្វើមុនពេលការបោះឆ្នោតឈានចូលមកដល់ ដោយរំលាយចោលជាសាធារណៈនូវការគំរាមកំហែងរបស់គាត់ ទៅលើអ្វីដែលនឹងកើតឡើង ប្រសិនបើគណបក្សប្រជាជនកម្ពុជាចាញ់ឆ្នោត។
ភាពជាដៃគូនៃការអភិវឌ្ឍន៍របស់អាល្លឺម៉ងកម្ពុជា ផ្តោតទៅលើការលើកកម្ពស់ការអភិវឌ្ឍន៍តំបន់ដាច់ជនបទ និងប្រជាធិបតេយ្យក្នុងការតស៊ូមតិ នៅក្នុងចំណោមការអភិវឌ្ឍន៍ផ្សេងៗជាច្រើន។ កិច្ចសហប្រតិបត្តិការនេះ នឹងប្រារព្វធ្វើនៅក្នុងក្រសួងសហព័ន្ធរបស់អាល្លឺម៉ង ដើម្បីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ទស្សនៈខាងសិទ្ធិមនុស្សរបស់ (BMZ) ដែលផ្តល់ឲ្យនូវបញ្ហាយ៉ាងច្បាស់ដែលទាក់ទងទៅនឹងកាតព្វកិច្ចក្រៅដែនដី ទៅលើការអនុវត្តន៍សិទ្ធិមនុស្ស និងឥទ្ធិពលដែលចងក្រងទៅលើសន្ធិសញ្ញាសិទ្ធិមនុស្សនានា ចំពោះរដ្ឋនីមួយៗ។
អស់រយៈពេលជាច្រើនឆ្នាំ គណៈកម្មាធិការនានារបស់អង្គការសហប្រជាជាតិ និងអង្គការជាច្រើន បានសម្តែងនូវការព្រួយបារម្ភ ពាក់ព័ន្ធទៅនឹងការរំលោភបំពានលើសិទ្ធិមនុស្សយ៉ាងខ្លាំង នៅក្នុងវិស័យដីធ្លីរបស់កម្ពុជា និងជាលទ្ធផលដែលបង្កឲ្យមានភាពក្រីក្រទៅលើផ្នែកដ៏ធំនៃអត្រាប្រជាជន។ ជាពិសេស កាលពីឆ្នាំ២០០៩ គណៈកម្មាធិការរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិសេដ្ឋកិច្ច សង្គម និងសិទ្ធិវប្បធម៌ បានបង្ហាញយ៉ាងជាក់ច្បាស់ ចំពោះភាពជាប់ពាក់ព័ន្ធដ៏សកម្មរបស់អាជ្ញាធរកម្ពុជា នៅក្នុងការទន្រ្ទានដណ្តើមដីធ្លីដោយហិង្សា និងបានទាមទារឲ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពនេះ។ គណៈកម្មាធិការដដែល ខណៈផ្នែកនៃការវិភាគរបស់ខ្លួនស្តីពី កាតព្វកិច្ចក្រៅដែនដីរបស់អាល្លឺម៉ង់ កាលពីឆ្នាំ២០១១ បានសម្តែងពីការព្រួយបារម្ភថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់អាល្លឺម៉ង់ ជាប់ពាក់ព័ន្ធនឹងគម្រោង នៅក្នុងវិស័យដីរបស់កម្ពុជា ដែលនាំឲ្យមានការរំលោភបំពានលើសិទ្ធិសេដ្ឋកិច្ច សង្គម និងសិទ្ធិវប្បធម៌។ គណៈកម្មាធិការនេះបានផ្តល់អនុសាសន៍ឲ្យរដ្ឋាភិបាលអាល្លឺម៉ង់បង្កើតគោលនយោបាយ និងយុទ្ធសាស្រ្ត ដែលនឹងរារាំងពីការបំពារបំពានទៅលើសិទ្ធិមនុស្ស នៅក្នុងវិស័យដីធ្លី។ តើក្រសួងសហព័ន្ធដើម្បីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ គួរតែឆ្លើយតបឲ្យបានច្បាស់លាស់ ទៅនឹងអនុសាសន៍របស់អង្គការសហប្រជាជាតិដោយរបៀបណា?
នៅពេលដែលគណៈកម្មាធិការរបស់អង្គការសហប្រជាជាតិ សម្តែងនូវកង្វល់បែបហ្នឹង ពាក់ព័ន្ធទៅនឹង គម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍ ក្រោយមកវាគួរតែត្រូវបានគេទទួលយកដោយម៉ឺងម៉ាត់។ បើទោះបីយ៉ាងណា ខ្ញុំគិតថាវាគឺជាបរិបទបន្ថែមទៀត នៅក្នុងគម្រោងរបស់ GIZ ដែលត្រូវបានគេអនុវត្តន៍ជាជាងគម្រោងនោះ បង្កនូវការព្រួយបារម្ភកាន់តែខ្លាំងឡើង។
នៅក្នុងកិច្ចចរចារទ្វេរភាគីកាលពីឆ្នាំ២០១១ រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់បានបង្កើតនូវទិសដៅជាច្រើន (កាតព្វកិច្ចជាក់លាក់) ជាមួយនឹងរដ្ឋាភិបាលកម្ពុជា ដែលត្រូវតែត្រូវបានប្រតិបត្តិ ក្នុងគោលបំណងដើម្បីឲ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ បើទោះបីជាកិច្ចសហប្រតិបត្តិការមួយចំនួន មិនត្រូវបានគេធ្វើឲ្យស៊ីសង្វាក់គ្នា ក៏រដ្ឋាភិបាលអភិរក្សសេរីនិយមមិនទាន់បានដកចេញពីកិច្ចសហប្រតិបត្តិការលើផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស នៅឡើយទេ។ រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ ឥឡូវនេះ បានបញ្ជាឲ្យមានការសិក្សាមួយចំនួន ទៅលើផលប៉ះពាល់នៃការរៀបចំប័ណ្ណកម្មសិទ្ធិដីធ្លី និងការសិក្សាពីស្ថានភាពសិទ្ធិមនុស្ស នៅក្នុងតំបន់គម្រោងជាច្រើន ដែលជាការងារគួរឲ្យសរសើយ៉ាងខ្លាំង។ បើទោះបីជាយ៉ាងណា ការសិក្សាជាច្រើនត្រូវបានរក្សាទុកយ៉ាងជិតឈឹង ក្នុងរយៈពេលដ៏យូរ។ ការសិក្សាមួយក្នុងចំណោមការសិក្សាជាច្រើនរបស់ GIZ ដែលត្រូវបានប្រតិបត្តិ ចាប់ពីឆ្នាំ២០០៥ ឧទាហរណ៍ មកទល់ពេលនេះទើបតែត្រូវបានចេញផ្សាយ ក្រោយពេលមានសំណើរដដែលៗ ពីសមាជិកសភាជាច្រើន និងសង្គមស៊ីវិលផងដែរ។ បើទោះបីជាយ៉ាងណា ឥឡូវនេះ ពត៌មានពីការសិក្សានេះ និងការសិក្សាផ្សេងៗទៀត មិនគួរត្រូវបានគេរាយការណ៍ឡើយ ពីព្រោះការសិក្សាទាំងនេះ ត្រូវបានចាត់ទុកថាពិបាកដោះស្រាយយ៉ាងខ្លាំង សម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមទៀតរបស់អាល្លឺម៉ង់កម្ពុជា។ ខ្ញុំពិចារណាលើគោលនយោបាយបែបហ្នឹង ចំពោះការកាត់ផ្តាច់ពត៌មានពីសភា ដែលក្លាយទៅជាបញ្ហាយ៉ាងធំ។ ក្រសួងសហព័ន្ធដើម្បីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ គួរតែធ្វើការអនុវត្តន៍នូវអនុសាសន៍របស់អង្គការសហប្រជាជាតិឲ្យបានកាន់តែច្រើន។
នៅក្នុងទិដ្ឋភាពនៃកិច្ចចរចារនាពេលខាងមុខរបស់រដ្ឋភិបាលកម្ពុជា-អាល្លឺម៉ង់ នៅរដូវស្លឹកឈើជ្រុះ ក្នុងឆ្នាំ២០១៣ – តើគម្រោងដើម្បីកិច្ចសហប្រតិបត្តិការនាពេលអនាគត គួរតែទៅជាយ៉ាងណា ជាពិសេសទាក់ទងទៅនឹងវិស័យដីធ្លីរបស់កម្ពុជា?
គួរតែការបោះឆ្នោតដំណើរការដែរឬទេ ខណៈមកទល់ពេលនេះមានការភ័យខ្លាច និងស្ថិតនៅក្រោមកាលៈទេសៈជាច្រើនដែលត្រូវបានពិពណ៌នា ដោយ បណ្ឌិត ពុង ជីវកេក នៅក្នុងបទសម្ភាសន៍របស់អ្នកស្រី សម្រាប់គេហទំពរសំណុំរឿង របស់មូលនិធិហេនរេចបូល ក្រោយមកមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយនឹងរដ្ឋាភិបាលរបស់ លោក ហ៊ុន សែន ដែលនឹងត្រូវបានធ្វើឡើងដោយការត្រៀមខ្លួនរួចជាស្រេច។ ខ្ញុំកំពុងមើលយុទ្ធនាការចុះឈ្មោះដីធ្លីរបស់ លោក ហ៊ុន សែន (សេចក្តីបង្គាប់ទី១) ដោយការយកចិត្តទុកដាក់ដ៏អស្ចារ្យ។ បើទោះបីជាយ៉ាងណា គំនិតជាមូលដ្ឋានក្នុងការផ្តល់ឲ្យប្រជាពលរដ្ឋក្រីក្រ នូវប័ណ្ណកម្មសិទ្ធិដីធ្លីពិតប្រាកដ គឺជាការគាំទ្រដ៏មានតម្លៃយ៉ាងខ្លាំងបំផុត។
ប៉ុន្តែតាមការជាក់ស្តែងគឺថាការអនុវត្តន៍ ដំណើរការផ្ទុយទៅវិញ។ យុទ្ធនាការត្រូវបានគេចាប់ផ្តើម ដោយគ្មានការពិគ្រោះយោបល់ ជាមួយនឹងអង្គការសង្គមស៊ីវិល ឬក្រុមមនុស្សដែលទទួលរងនូវផលប៉ះពាល់ ដែលត្រូវបានផ្តល់សំណងឲ្យ ដោយគណបក្សប្រជាជនកម្ពុជា និងក្រុមហ៊ុន ដែលមានទំនាក់ទំនងជាមួយពួកគេ ត្រូវបានសម្របសម្រួល ដោយកូនប្រុសរបស់ លោកនាយករដ្ឋមន្រ្តី និងត្រូវបានដំណើរការដោយអង្គភាពយុវជនស្ម័គ្រចិត្ត នៅក្នុងឯកសណ្ឋានយោធា។ គម្រោងនេះ ពឹងផ្អែកទាំងស្រុងទៅលើឆន្ទៈរបស់លោកនាយករដ្ឋមន្រ្តី និងក្រុមជិតស្និទ្ធិរបស់គាត់ និងប្រតិបត្តិក្រៅផ្លូវច្បាប់។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស និងអង្គការមិនមែនរដ្ឋាភិបាលដទៃទៀត មានឯកសាររួចហើយលើករណីនានា ទាក់ទងទៅនឹងប័ណ្ណកម្មសិទ្ធិដីធ្លីដែលមិនទាន់បានផ្តល់ឲ្យក្រុមគ្រួសារកសិករ។
វាច្បាស់ណាស់ថាសេចក្តីបង្កាប់ទី១បម្រើជាឧបករណ៍យុទ្ធនាការ – វាមិនមានអ្វីនោះទេដែលថាលោក ហ៊ុន សែន បានគំរាមដកយកប័ណ្ណកម្មសិទ្ធិដីធ្លីវិញ ប្រសិនបើគាត់ចាញ់ឆ្នោត។ វាគឺជាអាឋ៌កំបាំងមួយសម្រាប់ខ្ញុំ ចំពោះរបៀបដែលរដ្ឋាភិបាលអាល្លឺម៉ង់អាចឈានទៅដល់ការវាយតម្លៃដ៏សុទិដ្ឋិនិយម ដោយប្រុងប្រយ័ត្ន ទៅលើស្ថានភាពនេះ ខណៈពួកគេបានចែករំលែកដល់យើង។
យើងកំពុងតែអំពាវនាវឲ្យរដ្ឋាភិបាលសហព័ន្ធ ធ្វើឲ្យច្បាស់លាស់ នៅក្នុងកិច្ចចរចារទ្វេរភាគី នៅរដូវស្លឹកឈើជ្រុះនេះ ដែលកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាល នៅក្នុងផ្នែកនេះនឹងបន្ត ប្រសិនបើយុទ្ធនាការចុះឈ្មោះប័ណ្ណកម្មសិទ្ធិដីធ្លីរបស់ លោក នាយករដ្ឋមន្រ្តី ទាំងត្រូវបានបញ្ចប់ ឬក៏ត្រូវបានធ្វើកំណែទម្រង់យ៉ាងត្រឹមត្រូវ។ ផ្នែកនៃកំណែទម្រង់នេះត្រូវតែរួមបញ្ចូល នៅក្នុងចំណោមកំណែទម្រង់ផ្សេងៗទៀត ដោយផ្លាស់ប្តូរយុទ្ធនាការចុះបញ្ជីដីធ្លី ទៅជាការរៀបចំស្ថាប័នឯករាជ្យមួយ និងទាក់ទងជាមួយសង្គមស៊ីវិល ព្រមទាំងភាគីដែលរងផលប៉ះពាល់ មុនពេលដំណើរការនេះ។ លើសពីនេះទៅទៀត ចាំបាច់ត្រូវតែមានយន្តការឯករាជ្យមួយ ដើម្បីរកផ្លូវដោះស្រាយបណ្ដឹងនានា និងមានទិសដៅ និងលក្ខណះវិន្និច្ឆ័យច្បាស់លាស់ ដែលត្រូវបានតម្រង់ទិសស្តីពីសិទ្ធិមនុស្ស និងការកាត់បន្ថយភាពក្រីក្រ។
កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ ជាមួយប្រទេសកម្ពុជា ផ្តោតយ៉ាងសំខាន់ទៅលើ ស្ថាប័នរដ្ឋនានា។ នៅក្នុងទិដ្ឋភាពនៃការរំលោភបំពានលើសិទ្ធិមនុស្ស ពីសំណាក់ស្ថាប័នផ្សេងៗ ដែលជិតស្និទ្ធទៅនឹងរដ្ឋាភិបាល ដែលអាចត្រូវបានគេចាត់ទុកថាជាដៃគូជំនួយ – ឧទាហរណ៍ នៅឯថ្នាក់សង្គមស៊ីវិល?
ប្រសិនបើភាគីនៃកិច្ចចរចាររបស់រដ្ឋាភិបាលកម្ពុជា មិនសន្យាទៅលើកំណែទម្រង់ដែលត្រូវបានលើកបញ្ជាក់ខាងដើម និងកំណែទម្រង់លទ្ធិប្រជាធិបតេយ្យផ្សេងៗទៀត ដូច្នេះផលវិបាកតាមលក្ខណះបច្ចេកទេស នឹងនាំឲ្យមានការផ្អាកទៅលើកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជំនួសទៅវិញដោយផ្តល់ឲ្យនូវការគាំទ្រដែលត្រូវបានកំណត់ទិសដៅ ដល់កម្រិតសង្គមស៊ីវិលវិញ។ វាជាភាពចាំបាច់ ដែលរដ្ឋាភិបាលអាល្លឺម៉ង់រក្សានូវជម្រើសបើកនេះ។ អង្គការមិនមែនរដ្ឋាភិបាលដាច់ដោយឡែកពីគ្នារបស់អាល្លឺម៉ង់ និងកម្ពុជា ព្រមទាំងមូលនិធិនយោបាយបាននឹងកំពុងធ្វើការងារយ៉ាងល្អប្រសើ នៅក្នុងប្រទេសកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកនេះ ដែលមិនមែនមានតែនៅក្នុងវិស័យដីធ្លីប៉ុណ្ណោះទេ។ ភាពជាដៃគូដ៏រឹងមុំា ជាមួយនឹងសង្គមស៊ីវិល អាចត្រូវបានស្ថាបនាឡើងនៅទីនេះ។
មិនមែនគ្រាន់តែបញ្ជាក់នោះទេ ប៉ុន្តែ ផងដែរ បណ្តាក្រុមហ៊ុន ធនាគារ និងក្រុមហ៊ុនវិនិយោគនានាត្រូវបានចាត់ទុកថាជាតួរអង្គសំខាន់ៗ នៅក្នុងការទន្រ្ទានដណ្តើមដីធ្លីជាលក្ខណះអន្តរជាតិ។ អង្គការសិទ្ធិមនុស្សរបស់អាល្លឺម៉ង់ និងអង្គការសិទ្ធិមនុស្សអន្តរជាតិ មានដូចជា អង្គការ FIAN និងអង្គការ Global Witness ចោទប្រកាន់ក្រុមហ៊ុន និងធនាគាររបស់អាល្លឺម៉ង់ ចំពោះការចូលរួមនៅក្នុងការទន្រ្ទានដណ្តើមដីធ្លី នៅក្នុងពិភពលោក។ តើមុខងារអ្វីខ្លះដែលអាចធ្វើឲ្យគោលនយោបាយ និងជាពិសេសរដ្ឋាភិបាលសហព័ន្ធ ធ្វើឲ្យតួអង្គនានារបស់អាល្លឺម៉ង់ងាកមកទទួលខុសត្រូវកាន់តែខ្លាំង ទៅលើការអនុវត្តន៍តាមបទដ្ឋានសិទ្ធិមនុស្ស និងការពារ សិទ្ធិមនុស្ស?
នៅក្នុងឆ្នាំ២០១២ អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ(FAO) បានអនុវត្តន៍ឧបករណ៍ដ៏មានប្រសិទ្ធិភាពមួយ ដែលជាគោលការណ៍ណែនាំស្ម័គ្រចិត្ត ស្តីអំពីការទទួលខុសត្រូវទៅលើអភិបាលកិច្ចលើសិទ្ធិកាន់កាប់ដីធ្លី ជលផល ព្រៃឈើ នៅក្នុងបរិបទនៃសន្តិសុខស្បៀងអាហាររបស់ជាតិ។ ឥឡូវនេះ វាមានសារៈសំខាន់ ដើម្បីធ្វើឲ្យគោលការណ៍ណែនាំទាំងនេះ ចងភ្ជាប់គ្នាឲ្យកាន់តែរឹងមាំ។ នៅក្នុងគម្រោងរបស់យើងដែលត្រូវបានណែនាំនាពេលថ្មីៗនេះ ដល់សភាអាល្លឺម៉ង់សម្រាប់យុទ្ធសាស្រ្តគោលនយោបាយច្បាស់លាស់ ដើម្បីបំពេញសេចក្តីស្រេចឃ្លាន ដែលយើងបានធ្វើការផ្តល់យោបល់ឲ្យយ៉ាងពិសេស ទាក់ទងទៅនឹងបញ្ហានេះ ។
ហេតុដូច្នេះហើយ ជំនួយមកពីធនាគារអភិវឌ្ឍន៍អន្តរជាតិ ដែលអាល្លឺម៉ង់បាននិយាយយ៉ាងច្បាស់(ដូចជាធនាគារពិភពលោក) គួរតែត្រូវបានធ្វើឡើងដោយពឹងផ្អែកលើ ការអនុវត្តន៍របស់គោលការណ៍ណែនាំ ហើយប្រទេសអាល្លឺម៉ង់ ឬក្រុមវិនិយោគិនអាល្លឺម៉ង់ដែលបានចុះឈ្មោះ គួរតែត្រូវបានតម្រូវដោយច្បាប់ ដើម្បីអនុវត្តន៍នូវគោលការណ៍ណែនាំផ្សេងៗ។ ផងដែរ ភាពងាយស្រួលដែលបានស្នើដោយអង្គការស្បៀងអាហារនិងកសិកម្ម ដើម្បីអនុវត្តន៍នូវគោលការណ៍ណែនាំ គួរតែត្រូវបានឧបត្ថម្ភខាងផ្នែកហិរញ្ញវត្ថុ។ បើទោះបីជា រដ្ឋាភិបាលសហព័ន្ធមានការជាប់ពាក់ព័ន្ធយ៉ាងសកម្មនៅក្នុងសេចក្តីពង្រៀង នៃគោលការណ៍ណែនាំនេះយ៉ាងណាក្តី ជាអកុសល ត្រូវបានគេចាប់អារម្មណ៍តិចតួចណាស់ នៅពេលដែលវាឈានទៅដល់ការអនុវត្តន៍ ទៅលើ សេចក្តីព្រៀងទាំងនេះ។