រូបភាពដោយ៖ មេនហ្វ្រេត ហ៊ននុង
ចាប់តាំងពីឆ្នាំ២០០៩ សហភាពអ៊ឺរ៉ុប ក្រោមការផ្តួចផ្តើមផ្នែកពាណិជ្ជកម្មរបស់ខ្លួន ទៅលើ “ផលិតផលគ្រប់យ៉ាង លើកលែងតែអាវុធ” ដែលត្រូវបានផ្តល់ឲ្យប្រទេសកម្ពុជា ដែលជាប្រទេសមួយ នៅក្នុងចំណោមបណ្តាប្រជាជាតិដែលរីកចម្រើនយឺតជាងគេទាំង៤៨ប្រទេស នៅក្នុងពិភពលោក ដែលមានសិទ្ធិនាំចេញស្ករទៅកាន់សហគមន៍មួយនេះ ដោយមិនបាច់បង់ពន្ធ។ នៅក្នុងឆ្នាំដដែលនោះ ការនាំចេញទៅកាន់សហភាពអ៊ឺរ៉ុប ពីប្រទេសនេះ ដែលត្រូវបានរួមបញ្ចូលយ៉ាងលើសលប់ទៅលើប្រជាកសិករខ្នាតតូច បានកើនឡើងតម្លៃដល់ទៅ ៧៥០លានអ៊ឺរ៉ូ ជាតម្លៃ១ភាគ៣ នៃតម្លៃដែលត្រូវបានផ្តោតទៅលើ “ផលិតផលគ្រប់បែបយ៉ាងលើកលែងតែអាវុធ។” ការរំពឹងទុកថា ការដកចេញនូវរបាំងពាណិជ្ជកម្ម នៅក្នុងវិស័យស្ករអាចរួមចំណែក ដើម្បីកាត់បន្ថយភាពក្រីក្រ នៅក្នុងតំបន់ជនបទរបស់កម្ពុជា។
បើទោះបីជាយ៉ាងណា វាផ្ទុយស្រលះទៅវិញ។ ការគិតទុកជាមុនទៅលើការដកទាំងស្រុងនូវរបាំងពាណិជ្ជកម្មនេះ ក្រុមហ៊ុនស្កររបស់ប្រទេសថៃ និងក្រុមហ៊ុនបរទេសជាច្រើនទៀត ចាប់ផ្តើមចូលមករកការសម្បទានដី លើតំបន់ដ៏ធំមួយដើម្បីដាំដំណាំអំពៅ។ ការទទួលបានដីដែលត្រូវបានគេអនុវត្តន៍នូវវិធីសាស្រ្តដែលមានបទពិសោធន៍រួចហើយនោះ ក្រុមអ្នកជំនួញកម្ពុជាដ៏មានឥទ្ធិពល ដែលមានទំនាក់ទំនងយ៉ាងជិតស្នទ្ធិទៅនឹងរដ្ឋាភិបាល រួមបញ្ចូលទាំងសមាជិកព្រឹទ្ធសភាម្នាក់ មកពីគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច ផ្តល់ឲ្យនូវដំណើរការសម្បទានដី សម្រាប់ដៃគូបរទេសរបស់ពួកគេ តាមរយៈបណ្តាញរបស់ក្រុមហ៊ុនដែលត្រូវបានបង្កើតឡើង គ្រាន់តែដើម្បីគោលបំណងនេះ។ សម្រាប់ក្រុមវិនិយោគិនវិញ វាគឺជាអាជីវកម្មដ៏ទាក់ទាញមួយ ពីព្រោះកិច្ចសន្យាជួលដែលមានរយៈពេលរហូតដល់៩៩ឆ្នាំ ត្រូវបានបំពេញយ៉ាងឆាប់រហ័ស និងដោយវៀងវៃ ដោយមិនចាំបាច់ដំណើរការស្នើសុំឲ្យទទើសទទែង ឬមិនចាំបាច់មានរបាយការណ៍ទ្រទ្រង់សង្គម ដែលត្រូវបានតម្រូវដោយច្បាប់ឡើយ។ តាមរយៈទំនាក់ទំនងដ៏ល្អប្រសើជាមួយនឹងដៃគូពាណិជ្ជកម្មកម្ពុជា របស់ពួកគេ ក្រុមហ៊ុនស្ករបានរីករាយក្នុងការប្រើប្រាស់ក្រុមអាជ្ញាធរសន្តិសុខរបស់រដ្ឋ ដែលបានបណ្តេញក្រុមគ្រួសាររស់នៅក្នុងតំបន់នោះចេញពីស្រែចំការរបស់ពួកគេ ជួនកាលមានការប្រើប្រាស់វិធីសាស្រ្តដោយឃោរឃៅទៀតផង។ ប្រព័ន្ធយុត្តិធម៌ដែលតែងតែសុខចត្តធ្វើតាមបទបញ្ជា ដើម្បីធ្វើឲ្យការទន្រ្ទានដណ្តើមដី ប្រែក្លាយទៅជាស្របទៅតាមច្បាប់ទៅវិញ។ នេះរួមបញ្ចូលទាំង ការចាប់ខ្លួនជាប្រព័ន្ធ និងការបណ្តេញចេញទៅលើក្រុមសកម្មជនដីធ្លី ពីបទព្រហ្មទណ្ឌដែលត្រូវបានគេប្រឌិតឡើង ដើម្បីបំភ័យប្រជាពលរដ្ឋដែលត្រូវបានទទួលរងផលប៉ះពាល់។
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ តាមរយៈវិធីសាស្រ្តមិនស្របច្បាប់ទាំងនេះ ដីស្រែចំការដ៏មានតម្លៃជាង៨០០០០ហិចតា ត្រូវបានផ្ទេរទៅឲ្យក្រុមហ៊ុនស្កររបស់បរទេស មានដូចជាក្រុមហ៊ុនមេត្រាផូល និងក្រុមហ៊ុនខេអេសអិល។ កាលពីខែមិថុនា ឆ្នាំ២០១០ ជាការដឹកទំនិញស្ករតាមនាវាជាលើកដំបូង ដែលមានចំនួន១០០០០តោន ដែលត្រូវបានផលិតនៅលើស្រែចំការដែលត្រូវបានគេរឹបអូសយក ត្រូវបាននាំចេញទៅកាន់សហភាពអ៊ឺរ៉ុប។
ហើយនៅក្នុងខែឧសភា ឆ្នាំ២០០៩ គណៈកម្មាធិការរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងសិទ្ធិវប្បធម៌ បានចង្អុលបង្ហាញពីការរំលោភបំពានលើសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ នៅក្នុងវិស័យដីធ្លីរបស់កម្ពុជា។ គណៈកម្មាធិការនេះបានលើកឡើងថាក្រុមអាជ្ញាធម៌មានការជាប់ពាក់ព័ន្ធយ៉ាងសកម្ម នៅក្នុងការទន្រ្ទានដណ្តើមដីធ្លី និងត្រូវបានរិះគន់ថា “វប្បធម៌នៃអំពើហិង្សាដ៏រីករាលដាល ជាពិសេសអំពើហិង្សាលើប្រជាពលរដ្ឋដែលបានតវ៉ា ដើម្បីសិទ្ធិលើដីធ្លី។” នៅក្នុងរបាយការណ៍ជាច្រើន ចាប់តាំងពីឆ្នាំ២០០៩ ស្ថាប័នផ្សេងៗទៀតរបស់អង្គការសហប្រជាជាតិ បានលើកឡើងពីកង្វល់របស់គណៈកម្មាធិការនេះ។ ហេតុដូច្នេះហើយនៅក្នុងឆ្នាំ២០០២ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកស្តីពីស្ថានភាពសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជាបានរិៈគន់ទៅលើ “ការស្លាប់មនុស្សដោយសារតែ
ដំណោះស្រាយកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១២ ដែលសភាអ៊ឺរ៉ុបបានឈរលើគោលការណ៍ច្បាស់លាស់ផងដែរ ដោយយោងទៅលើរបាយការណ៍ដ៏សមហេតុសមផល។ ការសង្កត់បញ្ជាក់ពីស្ថានភាពសិទ្ធិមនុស្សដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា សភាអ៊ឺរ៉ុបបានអំពាវនាវដល់គណៈកម្មាការមួយនៅក្នុងចំណោមគណៈកម្មាការដ៏ទៃទៀត ដើម្បីធ្វើការស៊ើបអង្កេតទៅលើការរីករាលដាលនៃការរំលោភបំពានលើសិទ្ធិមនុស្ស ដោយភ្ជាប់ទៅនឹងការផ្តល់ឲ្យនូវការសម្បទានដី សម្រាប់ការនាំចេញនៃផលិតផលកសិកម្ម ទៅកាន់សហភាពអ៊ឺរ៉ុប។ នេះរួមបញ្ចូលទាំង សម្នើដើម្បីផ្អាកជាបណ្តោះអាសន្នលើការអនុគ្រោះផ្នែកពាណិជ្ជកម្មដែលត្រូវបានផ្តល់ឲ្យ ក្រោមការផ្តួចផ្តើមទៅលើ “ផលិតផលគ្រប់បែបយ៉ាង លើកលែងតែអាវុធ” សម្រាប់ផលិតផលកសិកម្មដែលមានផលប៉ះពាល់ ប្រសិនបើការរំលោភបំពានលើសិទ្ធិមនុស្សត្រូវបានគេអះអាង។
អស់រយៈពេលជាច្រើនខែកន្លងទៅនេះ ការរួបរួមគ្នារបស់អង្គការមិនមែនរដ្ឋាភិបាលរបស់ជាតិ និងអន្តរជាតិ បានអំពាវនាវឲ្យមានការស៊ើបអង្គេតដ៏សំខាន់មួយ ទៅលើការអនុគ្រោះផ្នែកពាណិជ្ជកម្មរបស់សហភាពអ៊ឺរ៉ុប នៅក្នុងវិស័យស្ករ និងបានអំពាវនាវដោយផ្ទាល់ដល់អ្នកមើលការខុសត្រូវផ្នែកពាណិជ្ជកម្មរបស់សហភាពអ៊ឺរ៉ុប លោក ខារ៉េល ហ្គូកថ៍។ អង្គការមិនមែនរដ្ឋាភិបាលជាច្រើនដែលពាក់ព័ន្ធ បានផ្តល់នូវឯកសារដ៏ច្រើន ស្តីពីការរំលោភបំពានសិទ្ធិមនុស្សដែលបានបញ្ជាក់រួចមកហើយ។ អ្នកតំណាងរបស់ក្រុមនោះបញ្ជាក់ថាពួកគេមិនរិៈគន់ទៅលើ ការអនុគ្រោះពាណិជកម្ម ជាទូទៅនោះទេ។ នៅក្នុងស្ថានភាពដ៏ប្រសើមួយ ការអនុគ្រោះខាងពាណិជ្ជកម្មអាចជាអត្ថប្រយោជន៍ដ៏អស្ចារ្យ សម្រាប់ប្រជាពលរដ្ឋ។ បើទោះជាយ៉ាងណាក៏ដោយ ពួកគេសុំឲ្យគណៈកម្មាការនោះ ផ្តើមឲ្យមានការស៊ើបអង្កេតពីបញ្ហាសិទ្ធិមនុស្ស នៅក្នុងវិស័យកសិកម្ម ដែលជាទិដ្ឋភាពមួយនៃការប្រមានយ៉ាងច្បាស់លាស់ពីអង្គការសហប្រជាជាតិ និងសហភាពអ៊ឺរ៉ុប។
នៅក្នុងឆ្នាំ២០១២ គណៈកម្មាការសិទ្ធិមនុស្សរបស់ថៃចាប់ផ្តើមស៊ើបអង្កេតប្រឆាំងទៅនឹងអ្នកដែលជាប់ពាក់ព័ន្ធទៅនឹងក្រុមហ៊ុនស្ករ ពីព្រោះផងដែរក៏មានភស្តុតាង នៅក្នុងប្រទេសថៃ ចំពោះការរំលោភបំពានសិទ្ធិមនុស្ស មកលើជនជាតិកម្ពុជារាប់រយគ្រួសារ នៅក្នុងការបែងចែកទៅលើការសម្បទានដី។ ក្រុមគ្រួសារកម្ពុជាជាច្រើនដែលរងផលបះពាល់ និងអង្គការមិនមែនរដ្ឋាភិបាលពាក់ព័ន្ធ បន្តដោយសង្ឃឹមថាគណៈកម្មាការរបស់សហភាពអ៊ឺរ៉ុប ធ្វើតាមឧទាហរណ៍នេះ និងនៅទីបញ្ចប់ធ្វើការចរចារតែម្តង។
លោក មេនហ្វ្រេត ហ៊ននុង នាយកប្រចាំប្រទេស របស់មូលនិធិហេនរេចបូល ប្រចាំទីក្រុងភ្នំពេញ ប្រទេសកម្ពុជា