ដោយផ្អែកលើការសន្ទនាជាមួយ អ្នកស្រី ស្កា ខេលល័រ សមាជិករបស់សភាអ៊ឺរ៉ុប៖ សេចក្តីសម្រេចរបស់សហភាពអ៊ឺរ៉ុប កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១២ ស្តីពីការពិចារណាត្រឡប់ថយក្រោយ
ដោយត្រូវបានណែនាំដោយភាគីយ៉ាងច្រើន និងត្រូវបានអនុម័តជាឯកច្ឆ័ន្ទ សេចក្តីសម្រេចកាលពីថ្ងៃទី២៦ខែតុលាឆ្នាំ២០១២ បង្ហាញពីការរួបរួមគ្នាមួយរបស់សភាអ៊ឺរ៉ុប នៅក្នុងការវាយតម្លៃរបស់ពួកគេទៅលើស្ថានភាព នៅក្នុងប្រទេសកម្ពុជា។
ដោយផ្អែកលើរបាយការណ៍ និងការវាយតម្លៃ រួមបញ្ចូលទាំងរបាយការណ៍របស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីអំពីស្ថានភាពសិទ្ធិមនុស្ស អ្នកសង្គេតការណ៍ការបោះឆ្នោតកាលពីឆ្នាំ២០០៨របស់សហភាពអ៊ឺរ៉ុប និងសេចក្តីថ្លែងការណ៍របស់អ្នកតំណាងជាន់ខ្ពស់របស់សហភាពអ៊ឺរ៉ុប សម្រាប់កិច្ចការបរទេស និងគោលនយោបាយសន្តិសុខ ដែលខាធ័ររីណេ អាស្តុន ជាសមាជិកសភាម្នាក់បានសន្និដ្ឋានដូចខាងក្រោម៖
- “ថាកងកម្លាំងសន្តិសុខបន្តប្រើប្រាស់កងកម្លាំងហួសហេតុ ប្រឆាំងទៅនឹងក្រុមអ្នកតវ៉ា”
- “ថាដោយសារតែគោលនយោបាយសម្បទានដីសេដ្ឋកិច្ចរបស់រដ្ឋាភិបាល នៅអំឡុងពេលមួយទសវត្សកន្លងទៅនេះ យ៉ាងហោចណាស់មានប្រជាពលរដ្ឋបួនសែននាក់ត្រូវបានផ្លាស់ទីលំនៅ និងត្រូវបានគេដកហូតរបស់ទ្រព្យនៃទ្រព្យសម្បត្តិជាមូលដ្ឋានរបស់ពួកគេ ដោយក្រុមអាជ្ញាធរ និងក្រុមអ្នកជំនួញ”
- “ថាដោយសារតែកាលពីខែសីហា ឆ្នាំ២០១២ រដ្ឋាភិបាលកម្ពុជាបានផ្តល់ឲ្យនូវការសម្បទានដីសេដ្ឋកិច្ច ដល់ក្រុមហ៊ុនជាង២០០ ដែលមានការរំលោភបំពានជាញឹកញាប់ទៅលើខចែងរបស់ច្បាប់ភូមិបាលឆ្នាំ២០០១”
- “ថាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញផ្សាយសេចក្តីបង្គាប់មួយកាលពីខែឧសភា ឆ្នាំ២០១២ ដោយបង្កើតនូវរយៈពេលពន្យារទៅលើការសម្បទានដីសេដ្ឋកិច្ចថ្មី និងការរំលឹកមួយនៃការចុះកិច្ចសន្យាលើការសម្បទាននានាដែលនៅមាន៖ ដោយហេតុថា បើទោះបីជាយាងណាមានសេចក្តីបង្គាប់ថ្មីយ៉ាងហោចណាស់ចំនួន១២ ត្រូវបានផ្តល់ឲ្យ”
- “ថាគុណវិបត្តិធំជាងគេនៅក្នុងរដ្ឋាបាលបោះឆ្នោត នៅក្នុងប្រទេសកម្ពុជា និងការកំណែទម្រង់ជាបន្ទាន់ត្រូវបានទាមទារ ដើម្បីផ្តល់នូវទំនុកចិត្ត នៅក្នុងដំណើរការបោះឆ្នោត”
- “ថាក្រោយពីការបោះឆ្នោតជាតិលើកចុងក្រោយរបស់ប្រទេសកម្ពុជា បេសកកម្មអ្នកសង្គេតការណ៍បោះឆ្នោតរបស់សហភាពអ៊ឺរ៉ុប នៅក្នុងប្រទេសកម្ពុជាបានសន្និដ្ឋានថាការបោះឆ្នោតមិនបានស៊ីសង្វាក់តាមបទដ្ឋានអន្តរជាតិ ដើម្បីការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យឡើយ”
កាសែតមួយដែលមានមូលដ្ឋាននៅក្នុងទីក្រុងភ្នំពេញ ឈ្មោះខេមបូឌាដេលី បានផ្សព្វផ្សាយសេចក្តីសម្រេចនេះ ឲ្យក្លាយទៅជាការជំទាស់ខ្លាំងបំផុត និងមុតស្រួចបំផុត ដើម្បីស្ថានភាពសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
ម៉្យាងវិញទៀត សមាជិកសភារបស់សហភាពអ៊ឺរ៉ុបកំណត់ការរំពឹងទុកយ៉ាងច្បាស់លាស់ នៅក្នុងសេចក្តីសម្រេច សម្រាប់រដ្ឋាភិបាលកម្ពុជា។ “ចំណែកឯ សហភាពអ៊ឺរ៉ុបគឺជាម្ចាស់ឧបត្ថម្ភដ៏ធំបំផុតតែមួយគត់របស់ប្រទេសកម្ពុជា សភាអ៊ឺរ៉ុបលើកទឹកចិត្តយ៉ាងពេញទំហឹងដល់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីឲ្យគោរពសិទ្ធិនយោបាយរបស់ពលរដ្ឋរបស់ខ្លួន និងដើម្បីឲ្យបញ្ឈប់រាល់ការបណ្តេញចេញដោយបង្ខំ ដើម្បីឲ្យការសម្បទានដីសេដ្ឋកិច្ចនានាត្រូវបានផ្តល់ឲ្យ ដោយអនុឡោមទៅតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងដើម្បីធានាថាអ្នកដែលត្រូវបានបណ្តេញចេញទាំងបង្ខំទាំងនោះ ត្រូវបានធានានូវសំណងឲ្យបានសមស្រប និងផ្តល់នូវជម្រើសសមរម្យ”
ម៉្យាងវិញទៀត រដ្ឋាភិបាលកម្ពុជាផងដែរត្រូវបានអំពាវនាវដើម្បីឲ្យ “អនុវត្តន៍នូវអនុសាសន៍របស់អង្គការសហប្រជាជាតិនាពេលថ្មីៗនេះ ស្តីពីកំណែទម្រង់ប្រព័ន្ធបោះឆ្នោត ដើម្បីធានាថាវាអនុឡោមទៅតាមបទដ្ឋានអន្តរជាតិនៅពេលមុន នៅក្នុងអំឡុងពេល និងក្រោយពេលបោះឆ្នោត។”
ការផ្អាកទៅលើការផ្តួចផ្តើមនៃអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ
នៅក្នុងទិដ្ឋភាពនៃការអនុគ្រោះផ្នែកពាណិជ្ជកម្ម ក្រោមការផ្តួចផ្តើមផលិតផលគ្រប់យ៉ាងលើកលែងតែអាវុធ ដែលអនុញ្ញាតឲុ្យបណ្តាប្រទេសក្រីក្របំផុតនៅក្នុងពិភពលោក ដើម្បីនាំចេញនូវទំនិញទៅកាន់សហភាពអ៊ឺរ៉ុប ដោយគ្មានការដាក់កម្រិត ឬយកពន្ធគយអ្វីឡើយ សមាជិកសភាសហភាពអ៊ឺរ៉ុបជំរុញលើកទឹកចិត្តដល់គណៈកម្មាការនោះ ដើម្បី “ធ្វើការត្រួតពិនិត្យក្នុងការវាយតម្លៃលើការរំលោភបំពានសិទ្ធិមនុស្ស ដែលជាលទ្ធផលបានមកពីការផ្តល់ឲ្យនៃការសម្បទានដីសេដ្ឋកិច្ច ដោយផ្សាភ្ជាប់ជាមួយនឹងការនាំចេញផលិតផលកសិកម្ម ទៅកាន់សហភាពអ៊ឺរ៉ុប និងដើម្បីផ្អាកជាបណ្តោះអាសន្នចំពោះការអនុគ្រោះ ទៅលើការផ្តួចផ្តើមនៃផលិតផលគ្រប់បែបយ៉ាងលើកលែងតែអាវុធ សម្រាប់ប្រទេសកម្ពុជា នៅពេលណាដែលការរំលោភបំពានលើសិទ្ធិមនុស្សត្រូវបានគេរកឃើញ។”
បើយោងតាមសមាជិកសភាសហភាពអ៊ឺរ៉ុបរបស់បក្សបៃតង អ្នកស្រីស្កា ខេលល័រ ការផ្តួចផ្តើមទៅលើការនាំចេញផលិតផលគ្រប់យ៉ាងលើកលែងតែអាវុធ គឺអាស្រ័យលើទង្វើល្អរបស់ខ្លួន។ វាក្លាយទៅជាបញ្ហា នៅពេលដែលវាបង្កលើវិស័យកសិកម្ម ដោយបន្តឲ្យមានការផ្លាស់ប្តូរក្នុងការប្រើប្រាស់ដីធ្លីដ៏រីករាលដាល ហើយអ្វីគ្រប់យ៉ាងគ្រាន់តែដើម្បីឲ្យគេធ្វើឲ្យស៊ីសង្វាក់គ្នាឆ្ពោះទៅរកការនាំចេញផលិតផលតែប៉ន្នោះ។ នេះរួមមានករណីជាក់លាក់ ចាប់តាំងពីការអនុគ្រោះលើ ការនាំចេញផលិតផលគ្រប់យ៉ាងលើកលែងតែអាវុធត្រូវបានផ្តល់ឲ្យហើយទីផ្សារស្ករត្រូវបានគេធ្វើឲ្យប្រសើឡើង។ កិច្ចសហប្រតិបត្តិការរបស់បរទេសទទួលបានមកដោយសម្ថភាពផ្ទាល់ខ្លួននូវដីចំការដ៏មានតម្លៃ ដែលជាធម្មតារួមជាមួយនឹងដៃគូរបស់កម្ពុជា ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងរដ្ឋាភិបាល។ វាបានកើនឡើងយ៉ាងខ្លាំងនូវការនាំចេញស្ករទៅកាន់សហភាពអ៊ឺរ៉ុប ដែលមានចំនួនចាប់ពី១០០០០តោន នៅក្នុងឆ្នាំ២០១០ ដល់ចំនួន២២៥០០តោននៅក្នុងឆ្នាំ២០១១។ ហេតុដូច្នេះហើយ ប្រជាកសិករកម្ពុជា និងអង្គការមិនមែនរដ្ឋាភិបាលទាមទារឲ្យមានការផ្អាកទៅលើការអនុគ្រោះសម្រាប់ “ដំណាំស្ករ” ដែលផងដែរត្រូវបានគេហៅថា “ស្ករឈាម” ដោយក្រុមសកម្មជនមួយចំនួន។
បើទោះបីជាយ៉ាងណា គណៈកម្មការរបស់សហភាពអ៊ឺរ៉ុបមានការស្ទាក់ស្ទើក្នុងការចាប់ផ្តើមស៊ើបអង្គេតទៅលើការអនុវត្តន៍ទាំងនេះ ខណៈដែលត្រូវបានជំរុញដោយសភា។ ជាការឆ្លើយតបឲ្យមានការស៊ើបអង្គេតរបស់សភា ពីអ្នកស្រី ស្កា ខេលល័រ អ្នកគ្រប់គ្រងខាងពាណិជ្ជកម្ម លោក ខារ៉េល ដឺ ហ្គូគថ៍ បានបញ្ជាក់ពី “កង្វល់” កាលពីខែមីនា ឆ្នាំ២០១៣ និង“កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតមួយចំនួនដែលត្រូវបានបញ្ជាក់ពីលទ្ធភាព”។ បន្តិចក្រោយមក សេចក្តីអំពាវនាវមួយបានធ្វើឡើងទៅកាន់គណៈកម្មាការ ដោយសមាជិកសភារបស់សហភាពអ៊ឺរ៉ុប១៣រូប ដើម្បីចាប់ផ្តើមធ្វើការស៊ើបអង្គេតភ្លាមៗឲ្យបានទូលំទូលាយ បានបរាជ័យ៖ សម្នើនោះត្រូវបានបដិសេធចោល ដោយខាថ័ររីណេ អាស្តុន និងខារ៉េល ដឺ ហ្គូគថ៍ ទៅលើមូលដ្ឋានដែលថាទិសដៅផ្សេងទៀត ដែលនឹងបម្រើយ៉ាងប្រសើនូវទិសដៅអភិវឌ្ឍន៍ប្រកបដោយនីរន្តរភាព សម្រាប់ប្រទេសកម្ពុជាគឺជាការប្រសើជាង។ បើយោងតាមបទបញ្ជានៃការផ្តល់ឲ្យក្នុងការអនុគ្រោះដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ គណៈកម្មាការរបស់សហភាពអ៊ឺរ៉ុបត្រូវបានគេតម្រូវឲ្យផ្តួចផ្តើមការស៊ើបអង្គេតមួយ នៅពេលដែលការរំលោភបំពានសិទ្ធិមនុស្សត្រូវបានគេចាត់ថ្នាក់ជាផ្លូវការ ថាជាការរំលោភបំពាន “ធ្ងន់ធ្ងរ និងជាប្រព័ន្ធ។” ពួកគេបានធ្វើរឿងនេះ សម្រាប់ឧទាហរណ៍ដូចជា ករណីរបស់ប្រទេសស្រីលង្កា និងប្រទេសមីយាន់ម៉ា។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា លោក សូរិយា ប្រាសាទ សូប៊ែឌី ដែលរបាយការណ៍កាលពីឆ្នាំ២០១២របស់លោកគឺជាមូលដ្ឋាន សម្រាប់ទាំងសេចក្តីសម្រេចរបស់សភាអ៊ឺរ៉ុប និងទាំងការស៊ើបអង្គេតរបស់អ្នកស្រី ខេលល័រ ដែលជាសមាជិករបស់សភាអ៊ឺរ៉ុប ថ្លែងត្រឹមតែពីភាពផ្ទុយពីការរំលោភបំពានសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ និងរីករាលដាល ដែលជាភាពខុសប្លែកដ៏តូចមួយ នៅក្នុងការវាយតម្លៃថានាំទៅកាន់ស្ថានភាពដែលផ្ទុយស្រឡះ។ វិធីនិយាយដែលត្រូវបានជ្រើសរើសយ៉ាងប្រុងប្រយ័ត្ន នៅក្នុងករណីទាំងពីឆ្លុះបញ្ចាំងពីការវាយតម្លៃផ្សេងៗគ្នាទៅលើការដាក់ទណ្ឌកម្ម ឧទាហរណ៍ ថាតើពួកវាមានប្រយោជន៍ ឬធ្វើឲ្យខូចប្រយោជន៍ នៅក្នុងការសម្រេចបាននូវគោលដៅនយោបាយមួយ។
ខណៈពេលដែលគណៈកម្មាការរបស់អ៊ឺរ៉ុប មានជំនឿយ៉ាងច្បាស់ថាការបន្តមួយនៃការអនុគ្រោះផ្នែកពាណិជ្ជកម្ម សម្រាប់ប្រទេសកម្ពុជា នឹងមានប្រយោជន៍សម្រាប់ប្រទេសនេះ ដើម្បីអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ច ប្រាក់ចំណូល និងនៅក្នុងរយៈពេលសមរម្យ នាំឲ្យមានលក្ខខ័ណ្ឌប្រជាធិបតេយ្យ ដែលបក្សប្រឆាំងជឿថាការដាក់ទណ្ឌកម្មនឹងជួយគាំទ្រប្រជាពលរដ្ឋ ដែលសិទ្ធិរបស់ពួកគេត្រូវបានរំលោភបំពាន ហើយថាលំហរប្រជាធិបតេយ្យនឹងកើនឡើង នៅក្នុងសង្គមកម្ពុជា។ ជាចុងក្រោយអាចពោលសំដៅដល់ការសម្បទានដ៏ឆាប់រហ័ស ដែលរដ្ឋាភិបាលកម្ពុជាបានធ្វើទៅកាន់ធនាគាពិភពលោក៖ ខណៈធនាគាពិភពលោក ស្ថិតនៅក្នុងការប្រតិកម្មយ៉ាងច្បាស់ ចំពោះការរកឃើញយ៉ាងដិតដល់ ទៅលើការត្រួតពិនិត្យរបស់ខ្លួន ដែលបានស៊ើបអង្គេតលើការបណ្តេញចេញនៅក្នុងទីក្រុងភ្នំពេញ បានផ្អាកការផ្តល់ឲ្យនូវប្រាក់កម្ចីផ្សេងៗ។
សម្រាប់លោកស្រី ស្កា ខេលល័រ ដែលជាអ្នកនយោបាយបក្សបៃតង “អ្វីដែលផ្តល់អត្ថប្រយោជន៍ដល់ជនជាតិកម្ពុជាគឺសំខាន់ណាស់ៈ អ្វីដែលកំណត់ឲ្យយើងនូវគំលាតរបស់បក្សបៃតង ពីបក្សនីមួយៗនៅក្នុងសភាអ៊ឺរ៉ុបគឺថាយើងពិនិត្យមើលជាចម្បង ទៅលើផលប្រយោជន៍របស់ប្រជាពលរដ្ឋ នៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ មិនមែនមើលទៅលើផលប្រយោជន៍របស់រដ្ឋាភិបាលនោះទេ។ យើងចង់ដឹងនូវអ្វីដែលប៉ះពាល់ដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលមានមកលើក្រុមកម្មករ ឬមកលើបរិយាកាស នៅក្នុងបណ្តាប្រទេសជាដៃគូ។” ហេតុដូច្នេះ សមាជិកសភារបស់បក្សបៃតងចង់ឃើញលទ្ធផលនៃសេចក្តីសម្រេចរបស់សហភាពអ៊ឺរ៉ុប នៅក្នុងសកម្មភាព បើទោះបីជាការផ្អាកទៅលើការអនុគ្រោះទាក់ទងដល់ហានិភ័យ និងអាចមានលទ្ធផលនាំឲុ្យមានបញ្ហាថ្មីៗក៏ដោយ។ បើយោងទៅតាម លោកស្រី ខេលល័រ ការលុបចោលទៅលើការអនុគ្រោះនឹងប៉ះពាល់ដល់ក្រុមកសិករដែលនាំចេញនូវស្ករកម្រិតបន្តិចបន្ទួច តាមមធ្យោបាយស្រដៀងគ្នាទៅនឹងក្រុមហ៊ុនកសិកម្មធំៗ ដែលទទួលខុសត្រូវសម្រាប់ការកាប់បំផ្លាញព្រៃឈើ និងការបង្ខំឲ្យផ្លាស់ប្តូរទីលំនៅ។ ទិសដៅក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ត្រូវតែទទួលយកនូវទស្សនៈផ្សេងៗបន្ថែមទៀតចំពោះសេដ្ឋកិច្ច និងមិនផ្តោតទៅលើទំនិញកសិកម្មដែលនាំចេញ និងវត្ថុធាតុដើមផ្សេងៗទេ។
អត្ថបទយុទ្ធសាស្រ្តសម្រាប់កិច្ចសហប្រតិបត្តិការ ជាមួយប្រទេសកម្ពុជា (២០១៤-២០២០) ដែលបច្ចុប្បន្ននេះកំពុងរៀបចំធ្វើ ត្រូវតែយោងទៅលើលោកស្រី ស្កា ខេលល័រ ដែលថាត្រូវតែផ្តោតយ៉ាងពេញទំហឹងទៅលើសិទ្ធិមនុស្ស ដូចដែលគោលនយោបាយបរទេស និងគោលនយោបាយសន្តិសុខ របស់សហភាបអ៊ឺរ៉ុបជាទូទៅ។
ការបោះឆ្នោតសភា- សភាពខាងក្រៅនៃប្រជាធិបតេយ្យ?
ការបោះឆ្នោតសភារបស់កម្ពុជាគឺប្រារព្វធ្វើឡើង នៅក្នុងថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០១៣។ សភាអ៊ឺរ៉ុប ដែលសេចក្តីសម្រេចរបស់ខ្លួនត្រូវបានអំពាវនាវដល់គណៈកម្មាការរបស់សហភាពអ៊ឺរ៉ុបដើម្បី “ត្រួតពិនិត្យយ៉ាងជិតស្និទ្ធចំពោះការអនុវត្តន៍នៃយុទ្ធសាស្រ្តរបស់អង្គការសហប្រជាជាតិ ដោយក្រុមអាជ្ញាធរកម្ពុជា។” សភាអ៊ឺរ៉ុបបញ្ជាក់នៅក្នុងចំណោមបញ្ហាផ្សេងៗថា “កង្វល់អំពីស្ថានភាពរបស់លោក សម រង្ស៊ី ដែលជាមេដឹកនាំរបស់បក្សសមរង្ស៊ី ដែលត្រូវបានគេកាត់ទោសឲ្យជាប់ពន្ធធនាគារ ក្រោមការចោទប្រកាន់ដែលជាហេតុផលនយោបាយ។” លោក សម រង្ស៊ី រស់នៅដោយការនារទេសខ្លួនឯង នៅឯទីក្រុងប៉ារីស និងមិនអាចចូលដំណើរការបោះឆ្នោតបានឡើយ។ គណបក្សរបស់គាត់បានឈ្នះឆ្នោតចំនួន២១% នៃសន្លឹកឆ្នោត នៅក្នុងការបោះឆ្នោតចុងក្រោយ និងបានក្លាយជាគណបក្សជំទាស់ដ៏ធំជាងគេបំផុត។ ថ្វីបើយ៉ាងនេះ និងគុណវិបត្តិដែលត្រូវបានចោទប្រកាន់ទៅលើការបោះឆ្នោតកាលពីឆ្នាំ២០០៨ ដែលបានបង្កឡើងថ្វីបើមានបេសកកម្មរបស់អ្នកសង្គេតការណ៍បោះឆ្នោត របស់សហភាពអ៊ឺរ៉ុបដែលមានចំនួនជាង១៣០នាក់ក៏ដោយ គណៈកម្មាការរបស់សហភាពអ៊ឺរ៉ុប នឹងមិនបញ្ជូនក្រុមអ្នកសង្គេតការណ៍ទៀតឡើយ សម្រាប់ឆ្នាំនេះ ប៉ុន្តែផ្ទុយទៅវិញនឹងបញ្ជូនត្រឹមតែក្រុមអ្នកចំនាញបច្ចេកទេសពីរនាក់ប៉ុណ្ណោះ មកកាន់ប្រទេសកម្ពុជា។ ក្រោយពីបេសកកម្មស៊ើបអង្គេតការបោះឆ្នោតរបស់សហភាពអ៊ឺរ៉ុបជាហូរហែមក (នៅក្នុងឆ្នាំ២០០២ ២០០៣ និងឆ្នាំ២០០៨) ការបោះឆ្នោតសភានាពេលខាងមុខ មិនស្ថិតនៅលើបញ្ជីអាទិភាពរបស់សហភាពអ៊ឺរ៉ុបឡើយ៖ សេចក្តីសម្រេច យោងទៅតាម ខាថ័ររីណេ អាស្តុន ដែលត្រូវបានធ្វើឡើងក្រោយការពិគ្រោះយោបល់ជាមួយរដ្ឋសមាជិក និងសភាអ៊ឺរ៉ុប។
បើទោះបីជាយ៉ាងណាប្រធានគណៈប្រតិភូរបស់សហភាពអ៊ឺរ៉ុប នៅក្នុងប្រទេសកម្ពុជា បានអំពាវនាវដល់លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីរបស់កម្ពុជា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ដើម្បីឲ្យ “បង្កើតលំហរបរិយាកាស និង អនុញ្ញាតឲ្យមានការជួបជុំគ្នា ព្រមទាំងបើកចំហរទៅលើសេរីភាពក្នុងការបញ្ចេញមតិ នៅក្នុងចំណោមបញ្ហានានា សម្រាប់ការបោះឆ្នោតក្នុងខែកក្តដា ឆ្នាំ២០១៣។” ការអភិវឌ្ឍន៍នៅក្នុងដំណើរការបោះឆ្នោត (ពិនិត្យមើលឧទាហរណ៍ជាមួយនឹង លោកស្រី បណ្ឌិត ពុង ឈីវកេក នៅក្នុងបណ្តាញសំណុំរឿងនេះ) បើទោះបីជាយ៉ាងណា វាបង្ហាញថាគណបក្សប្រជាជនកម្ពុជា រំពឹងថានឹងឈ្នះនៅរាល់ប្រតិបត្តិការទាំងអស់៖ យុទ្ធនាការនោះគឺ “កាន់តែអាក្រក់ជាងមុន” បើតាមរបាយការណ៍នានារបស់អ្នកសេដ្ឋកិច្ចពីទីក្រុងភ្នំពេញ។ លោក ហ៊ុន សែន “មិនឲ្យតម្លៃទៅលើការឈ្នះដ៏ស្អាតស្អំនោះទេ។”
លោកស្រី ស្កា ខេលល័រ ចង្អុរបង្ហាញពីបញ្ហាចម្បងនៃគោលនយោបាយរបស់សហភាបអ៊ឺរ៉ុប៖ ការទទួលខុសត្រូវនៃគោលនយោបាយការបរទេសជាក់ស្តែង ស្ថិតនៅលើរដ្ឋសមាជិក។ គោលនយោបាយអភិវឌ្ឍន៍របស់សហភាពអ៊ឺរ៉ុបមានការរីកចម្រើនទៅមុខយ៉ាងល្អប្រសើ ប៉ុន្តែសម្ពាធខាងនយោបាយបានបង្កឡើង ជាជាងកើតឡើងពីក្រសួងការបរទេស និងស្ថានទូតនានា៖ គ្មានយន្តការដែលនាំឲ្យសហភាពអ៊ឺរ៉ុបបរិយាយឡើយ៖ យើងមើលឃើញពីបញ្ហា ហើយយើងត្រូវតែធ្វើការរួមគ្នា ដើម្បីដោះស្រាយវា។ លើសពីនេះទៅទៀត សភាអ៊ឺរ៉ុបអាចត្រឹមតែធ្វើការស៊ើបអង្គេត ខណៈដែលមានការទាមទារដើម្បីការបោះឆ្នោតដោយសេរី នៅក្នុងប្រទេសដៃគូ គឺជាអ្វីដែលអាចត្រូវបានគេទទូចចង់បាននូវសេចក្តីសម្រេចមួយ។
បើទោះបីជាយ៉ាងណាក៏ដោយ សេចក្តីសម្រេចនេះមិនមែនជាការប្រកាន់បក្សពួក ហើយត្រូវបានអនុម័តជាឯកច្ឆ័ន្ទ ដោយសភាអ៊ឺរ៉ុប។ ភារធារីកម្ពុជាប្រចាំទីក្រុងព្រុចសែល លោក សូ សង្ហារ បានតវ៉ា នៅក្នុងលិខិតមួយ ក្នុងរយៈពេលមួយសប្តាហ៍ក្រោយពេលការអនុម័តប្រឆាំងទៅនឹង សេចក្តីសម្រច “មិនត្រឹមត្រូវ និងលំអៀង”។ ហេតុដូច្នេះហើយការកែតម្រូវជាមូលដ្ឋាន “នៅក្នុងប្រព័ន្ធមួយ” មិនបានកើតឡើង ហើយការបោះឆ្នោតនឹងត្រូវបានប្រើប្រាស់ពិតប្រាកដ ដើម្បីពង្រឹងតួនាទីរបស់នាយករដ្ឋមន្រ្តី និងបក្សរបស់គាត់ និងដើម្បីធានាសិទ្ធិរបស់ពួកគេ។
ទាំងរដ្ឋសមាជិក និងគណៈកម្មាការនោះទំនងជាមិនមានបំណង ដើម្បីបង្កើតឲ្យមានសញ្ញាមួយ ទាក់ទងទៅនឹងការបោះឆ្នោត និង ដើម្បីជញ្ជក់យកផលប្រយោជន៍ ពីការផ្តួចផ្តើមនៃការនាំទំនិញគ្រប់បែបយ៉ាងលើកលែងតែអាវុធនោះទេ ឧទាហរណ៍ ដើម្បីតភ្ជាប់ឲ្យមានការអនុគ្រោះទៅលើ ការនាំទំនិញគ្រប់បែបយ៉ាងលើកលែងតែអាវុធ ដើម្បីគោលការណ៍ (ការដាក់ទណ្ឌកម្ម នៅក្នុងករណីនៃការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ) ដើម្បីឲ្យមានប្រតិកម្មដែលត្រូវបានកំណត់ទិសដៅលើផលិតផលជាក់លាក់ និងដើម្បីបត់បែន (ការផ្អាកជាបណ្តោះអាសន្ន)។ មានទស្សនៈដ៏ល្អប្រសើ ប៉ុន្តែជាអកុសល ថ្វីបើមានសំណើររបស់សភាអ៊ឺរ៉ុបយ៉ាងណាក៏ដោយ ក៏មិនត្រូវបានគេអនុវត្តន៍ដែរ។