លោក ហេនរេចបូល ជាអ្នកនិពន្ធដ៏ល្បីល្បាញ និងសំខាន់បំផុតមួយរូបនៃសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់។ ខ្លួនគាត់ផ្ទាល់បានសរសេរថា «យោងតាមពេលវេលា និងសហ សម័យរបស់ខ្ញុំ ដល់អ្វីដែលជំនាន់ខ្ញុំបានរស់នៅតាមរយៈបទពិសោធន៍ ការមើលឃើញ និងដឹងលឺ» ដូចនេះគាត់ជាអ្នកកត់ត្រាប្រវត្តិសាស្រ្តកាលសំខាន់របស់ប្រទេសអាល្លឺម៉ង់ នៅពាក់កណ្តាលសតវត្ស។
លោកបានទទួលរង្វាន់ណូបែលសម្រាប់អក្សរសិល្ប៍ លើរឿងប្រលោមលោក និងរឿងខ្លីៗ របស់លោកនៅឆ្នាំ១៩៧២។
ការធ្វើអន្តរាគមន៍ដ៏ក្លាហាននិងត្រឹមត្រូវរបស់លោក បានជួយបង្កើននិងផ្តល់ឥទ្ធិពលលើ វប្បធម៌នយោបាយនៅក្នុងប្រទេសអាល្លឺម៉ង់។ នៅពេញមួយជីវិតរបស់លោក លោកហេន រេចបូលបានពុះពាររាល់គំនាបមនោគមន៍វិជ្ជាទាំងអស់ក្នុងការគាំទ្រយ៉ាងប្តេជ្ញាចិត្តលើបញ្ហាព្យាបាទមិត្តរួមការងារ សកម្មជនសិទ្ធិស៊ីវិល និងអ្នកទោសនយោបាយ ដែលលើកនេះបាន ផ្តល់ឲ្យលោកនូវនាមចំអកឡកឡឺយមួយថា «ឆ្មាំគុកនៃអ្នកប្រឆាំងថ្មើរជើង» លើទស្សនា វដ្តីអាល្លឺម៉ង់ខាងកើត។
ការប្តេជ្ញាចិត្តជាសកលរបស់លោកលើបញ្ហាសិទ្ធិមនុស្សបានធ្វើឲ្យមុខមាត់របស់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រសើរឡើងយ៉ាងខ្លាំង និងបានជំរុញការយល់ដឹងជាអន្តរជាតិ។ សៀវភៅនិងសំណេរតែងសេចក្តីរបស់លោកបានពិពណ៌នាយ៉ាងច្បាស់អំពី ៤០ឆ្នាំដំបូង នៃលទ្ធិប្រជាធិបតេយ្យអាឡឺម៉ង់និងរបបផ្តាច់ការណាស៊ីផងដែរ។ ជាមួយនឹងឆន្ទៈក្នុងការ និយាយប្រឆាំងចំពោះការគំរាមកំហែងជាសាកលនៃការបំផ្លិចបំផ្លាញដោយនុយក្លេអ៊ែ ជំ រុញឲ្យគាត់បានចូលរួមយ៉ាងសកម្មនៅក្នុងចលនាសន្តិភាពនាដើមឆ្នាំ១៩៨០។
លោក ហេនរេចបូល ជាប្រធាននៃ PEN International ជាច្រើនឆ្នាំ។
ថ្វីដៃការងារសំខាន់បំផុតរបស់លោករួមមាន «នំប៉័ងនាដើមឆ្នាំរបស់យើង» «បុកប៊ីយែរនៅ ម៉ោងប្រាំបួនកន្លះ» «ត្លុក» «ក្រុមគំនូរជាមួយស្ត្រី» «ការបាត់បង់កិត្តិយសរបស់លោកស្រី កាថារីណា ប្លូម» «ស្ត្រីក្នុងទេសភាពទន្លេ » និង «ទិន្នានុប្បវត្តិប្រជាជនអៀរឡង់»។ សៀវ ភៅរបស់គាត់ជាច្រើនត្រូវបានធ្វើទៅជាខ្សែភាពយន្ត។
ដោយមានការឯកភាពពីក្រុមគ្រួសាររបស់លោកបូល និងសន្និបាតជាតិនៃអង្គការសម្ព័ន្ធ ៩០/អង្គភាពបៃតង (គណបក្សបៃតង) មូលនិធិសំរេចយកឈ្មោះរបស់លោកហេនរេចបូល ដោយសាររូបគាត់បានសំដែងពីការបញ្ចូលគ្នាដ៏កម្រលើការយល់ដឹងពីផ្នែកនយោបាយ សិល្បៈឆ្នៃប្រឌិត និងបូរណភាពនៃសីលធម៌ ដែលបង្ហាញថាគាត់នៅតែជាគំរូម្នាក់សម្រាប់ មនុស្សជំនាន់ក្រោយ ។ ភាពក្លាហានដើម្បីក្រោកឈរឡើងលើជំនឿរបស់មនុស្សម្នាក់ ការលើកទឹកចិត្តក្នុងការជ្រៀតជ្រែកពីកិច្ចការសាធារណៈ និងភាពសកម្មដោយគ្មាន លក្ខណក្នុងការគាំទ្រសេចក្តីថ្លៃថ្នូរនិងសិទ្ធិមនុស្ស ជាអត្តចរិករបស់អ្នកនិពន្ធហេនរេច បូល។ មូលនិធិនេះបានប្តេជ្ញាចិត្តដើរតាមជំនឿដើមនោះ។