ដីមានជីវជាតិមានសារៈសំខាន់ណាស់ដល់អាហាររូបត្ថម្ភរបស់មនុស្ស និងការប្រយុទ្ធប្រឆាំង នឹងភាពអត់ឃ្លាន។ ប៉ុន្តែនៅទូទាំងពិភពលោក ដីមានជីជាតិចំនួន ២៤ពាន់លានតោន ត្រូវ បានបាត់បង់ជារៀងរាល់ឆ្នាំ។ អ្នកស្រី បាបារ៉ា អយម៉ុយសីស បានផ្តល់ការយកចិត្តទុកដាក់ ទៅលើការកើនឡើងនៃការគំរាមកំហែងដល់ធនធានដ៏សំខាន់បំផុតរបស់ផែនដី។
អង្គការសហប្រជាជាតិបានប្រកាសថាឆ្នាំ ២០១៥ នឹងក្លាយទៅជាឆ្នាំអន្តរជាតិនៃដី និងពីថ្ងៃទី ១៩ ដល់ ២៣ ខែមេសា បានកំណត់ថាជាសប្តាហ៍ដីជាសកលនៅឆ្នាំ ២០១៥ នេះផងដែរ។ ព្រឹត្តិការណ៍ទាំងនេះមិនសូវត្រូវបានគេចាប់អារម្មរណ៍ដែលជាហេតុធ្វើឪ្យ ពួកគេមិនបានទទួលនូវការយកចិត្តទុកដាក់សមនឹងអ្វីដែលត្រូវទទួលបាន។
ដីដែលគ្មានភាពខូចខាតជាធនធានដែលពុំអាចជំនួសបាន និងមានប្រយោគន៍ខ្លាំងណាស់ ដែលធនធាននេះមានមុខងារច្រើនក្នុងការសម្រេចគោលដៅចម្បងលើការអភិវឌ្ឍ និង បរិស្ថានរបស់សហគមន៍អន្ដរជាតិ។ ឥឡូវនេះ ធនធាននេះត្រូវការការការពារជាបន្ទាន់។
ដីមានជីវជាតិល្អមានសារៈសំខាន់ណាស់ដល់អាហាររូបត្ថម្ភរបស់មនុស្ស និងការប្រយុទ្ធ ប្រឆាំងនឹងភាពអត់ឃ្លាន។ យើងពឹងផ្អែកលើវា មិនត្រឹមតែសម្រាប់ផលិតកម្មស្បៀង អាហារប៉ុណ្ណោះទេ ប៉ុន្តែដើម្បីបង្កើតទឹកស្អាតថ្មីថែមទៀតផង។ វាជួយគ្រប់គ្រងអាកាស ធាតុ ផែនដីឪ្យទៀងទាត់រក្សាទុកសារធាតុការបូនបានច្រើនជាងការរួមបញ្ចូលគ្នានៃសារ ធាតុកាបូនរបស់ព្រៃឈើទូទាំងពិភពលោក(តែមហាសមុទ្រមានសារធាតុកាបូនរលាយច្រើនជាង) និងមានសារៈសំខាន់ណាស់ក្នុងការរក្សាជីវចម្រុះដូចជាមួយក្តាប់តូចនៃដីមានជី ជាតិមានអតិសុខុមកាយច្រើនជាងចំនួនមនុស្សនៅលើភពផែនដី។ ពីរភាគបីនៃសភាវៈ មានជីរិតរស់នៅក្រោមដី។
ការបាត់បង់ដីមានជីជាតិ
សំណឹកនិងការចម្លងមេរោគ បានធ្វើឪ្យមានផលប៉ះពាល់ជាច្រើនដល់ដី។ នៅទូទាំងពិភព លោក ២៤ ពាន់លានតោននៃដីមានជីជាតិ ត្រូវបានបាត់បង់ជារៀងរាល់ឆ្នាំ ដែលមួយផ្នែក នោះបានបាត់បង់ដោយសារតែកំណើនទីក្រុងនិងហេដ្ឋារចនាសម្ព័ន្ធ។ នៅក្នុងប្រទេស អាល្លឺម៉ង គម្រោងសាងសង់មានជាមធ្យមច្រើនជាង ៧៥ហិកតាក្នុងមួយថ្ងៃ។ ការអនុវត្ត កសិកម្មមិនសមស្របក៏ត្រូវបានបន្ទោសផងដែរមានដូចជា ការប្រើប្រាស់សេរីនៃជី សំយោគបានបំផ្លាញសារពាង្គកាយរស់នៅក្នុងដីនិងផ្លាស់ប្តូររចនាសម្ព័ន្ធរបស់វា។ វា ចំណាយពេល ១ពាន់ឆ្នាំ សម្រាប់បង្កើតស្រទាប់ដីលើមានជីវជាតិ ហើយឥឡូវនេះ កើតមានឡើងនៅច្រើនកន្លែង ព្យុះភ្លៀងដែលពុំដឹងមុនបានលាងសំអាតនូវជីវជាតិស្រទាប់ ដីខាងលីនេះទៅអស់។
នៅពេលជាមួយគ្នានេះ តម្រូវការម្ហូបអាហារ ចំណីសត្វ និងជីវម៉ាស់ជាសកលកំពុងកើន ឡើងដែលផ្ទុយទៅវិញធ្វើឪ្យតម្លៃដីកើនឡើង ហើយទាំងនេះជាការពិតណាស់បានទាក់ ទាញចំណាប់អារម្មណ៍របស់អ្នកវិនិយោគទុនអន្តរជាតិ។ យោងតាមការប៉ាន់ប្រមាណរបស់ធនាគារពិភពលោក ដីអាចដាំដំណាំបានមានពី ១០ ទៅ ៣០% នៅទូទាំងពិភពលោក ដែលដីនោះនឹងត្រូវបានប្រើប្រាស់ដោយម្ចាស់ដីតូចតាច កសិករជាលក្ខណៈគ្រួសារ និង ជនជាតិដើមភាគតិចរាប់លាននាក់ ហើយក៏ត្រូវបានរងឥទ្ធិពលដោយសារការវិនិយោគទុន ទ្រង់ទ្រាយធំផងដែរ។
ការតស៊ូដើម្បីរក្សាសិទ្ធិដីរបស់បុគ្គលម្នាក់ៗ និងសហគមន៍បានក្លាយទៅជាបញ្ហាក្នុងការ រស់រានក្នុងប្រទេសជាច្រើនលើពិភពលោក។ លទ្ធភាពនៃការប្រើប្រាស់ដីធ្លីបានគឺជាកត្តា សំខាន់មួយនៃភាពអត់ឃ្លាន ហើយការបែងចែកដីធ្លីនេះមានភាពមិនស្មើរគ្នា បើប្រៀប ធៀបជាមួយការបែងចែកប្រាក់ចំនូល។ ២០% នៃគ្រួសារដែលរងឥទ្ធិពលដោយការអត់ ឃ្លានគឺសុទ្ធតែគ្មានដីធ្លី និង ៥០% នៃគ្រួសារដែលគ្មានអាហារបិរភោគគ្រប់គ្រាន់គឺជាគ្រួសារ ដែលមានដីធ្លីតិចតួច។
ចំណីសត្វ១០០កាឡូរី មានត្រឹមតែសាច់៣០កាឡូរី
នៅអឺរ៉ុប យើងបានឃើញការរីកលូតលាស់យូរណាស់លើការដាំដំណាំកសិកម្មក្នុងស្រុក ដូច្នេះឥឡូវនេះយើងនាំចួលផលិតផលកសិកម្មក្នុងមាត្រដ្ឋានធំពីប្រទេសភាគខាងត្បូង។ គ្រាន់តែផលិតចំណីសត្វដើម្បីបំពេញតម្រូវការប្រើប្រាស់សាច់របស់ប្រជាជនសហភាពអឺរ៉ុបទាមទារនូវតំបន់ដីកសិកម្មដ៏ធំមួយដែលមានទំហំស្មើរនឹងប្រទេសប្រេស៊ីលនៃចក្រភពអង់គ្លេស។
ប្រសិនបើមនុស្សគ្រប់គ្នាបរិភោគសាច់ច្រើនស្មើនឹងការបរិភោគជាមធ្យមនៃពលរដ្ឋសហភាពអឺរ៉ុប ៨០% នៃដីបង្កបង្កើនផលរបស់ពិភពលោកនឹងត្រូវទុកសម្រាប់តែការផលិត ហើយ បើប្រៀបធៀបទៅស្មើនឹង ៣៣% នាពេលបច្ចុប្បន្ន។ ដូច្នេះនិយាយឲ្យចំទៅចំណីសត្វ ១០០កាឡូរី ផលិតបានយ៉ាងច្រើនបំផុតសាច់ ៣០កាឡូរី គោលបំណងនៃការប្រើប្រាស់ដី មានជីជាតិនេះបញ្ជាក់ឲ្យឃើញពីភាពខ្ជះខ្ជាយទាំងស្រុង។
និន្នាការខាងលើនេះនឹងកាន់តែធ្ងន់ធ្ងរឡើងរហូតដល់ ការអភិវឌ្ឍន៍បៃតង ដែលរដ្ឋាភិបាល ជាច្រើនបានសន្យា ត្រូវពឹងផ្អែកលើជីវឥន្ធនៈដើម្បីជំនួសប្រេងឥន្ធនៈហ្វូស៊ីលមានដូចជា ប្រេងនិងធ្យូងថ្ម។ ជីវឥន្ធនៈមិនបានផ្តល់ប្រយោជន៍ដល់អាកាសធាតុច្រើនស្មើរនឹង ខ្យល់ ឬប្រព័ន្ធថាមពលព្រះអាទិត្យទេ ហើយការផ្តល់ទិន្នផលបានតែមួយភាគដប់នៃថាមពលក្នុង មួយម៉ែត្រការ៉េ។ ជាលទ្ធផល តម្រូវការជីវឥន្ធនៈមាននៅក្នុងក្របខ័ណ្ឌអាកាសធាតុនិង ថាមពលឆ្នាំ២០៣០ របស់សហភាពអឺរ៉ុបនឹងត្រូវការដីបន្ថែមទៀតចំនួន ៧០ លានហិកតា ដែលជាតំបន់មានទំហំធំជាងប្រទេសបារាំង។
ការការពារដីមិនធ្វើឱ្យប៉ះពាល់ដល់ភាពរុងរឿងទេ។ ផ្ទុយមកវិញ ការអនុវត្តន៍ការការពារដី ដោយនិរន្តភាពពិតជាអាចបង្កើនទិន្នផលកសិកម្មបាន ជាពិសេសដល់កសិករតូចតាច។ ការធ្វើពិពិធកម្មដំណាំ (ដំណាំដែលមានប្រភេទផ្សេងៗគ្នា) ការកែច្នៃប្រើប្រាស់ឡើងវិញ និងស្រទាប់ដី រួមចំណែកទាំងអស់គ្នាដល់ការរស់នៅ ភាពសំបូរជីជាតិ និងគុណភាពដី សកម្មសម្រាប់ការគ្រប់គ្រងទឹកល្អប្រសើរបំផុត។
ការបំផ្លិចបំផ្លាញស្រទាប់ដីលើ
វិធីសាស្រ្តមួយដែលគេហៅថា កសិបរិស្ថានវិទ្យា គឺផ្អែកលើចំណេះដឹងនិងបទពិសោធតាម ប្រពៃណីរបស់កសិករខ្នាតតូចដែលធ្វើឲ្យមានភាពងាយស្រួលសម្របខ្លួនទៅនឹងលក្ខខណ្ឌតាមតំបន់។ ការសិក្សាមួយលើការអនុវត្តធ្វើកសិកម្មតាមកសិបរិស្ថានវិទ្យា ដោយ លោក ជូល ព្រីតធី ក្នុងឆ្នាំ ២០០៦ បានពិនិត្យគម្រោងវិស័យកសិកម្មដោយនិរន្តភាពចំនួន ២៨៦ នៅក្នុងប្រទេសចំនួន ៥៧ និងបានសន្និដ្ឋានថាទិន្នផលបានកើនឡើងជាមធ្យមចំនួន ៧៩%។
បើទោះបីជាមានការបង្ហាញនូវភាពជោគជ័យលើវិធីសាស្រ្តនេះ ការប្រើប្រាស់ជីសំយោគ បានកើនឡើងដោយច្រើនជាងប្រាំកត្តាឆ្លងកាត់រយៈពេលជាង ៥០ឆ្នាំ ហើយរដ្ឋាភិបាល អាហ្វ្រិកជាច្រើនបានចំណាយរហូតដល់ ៦០% នៃថវិកាវិស័យកសិកម្មរបស់ខ្លួនដើម្បីទំនុក បម្រុងពួកគេ។ ជាពិសេសនៅក្នុងបរិស្ថានត្រូពិច ផលិតផលមួយចំនួននាំឲ្យមានការ បំផ្លាញដល់ស្រទាប់ដីលើ និងបាត់បង់ជីវចម្រុះ (បន្ទាប់មកទឹកហូរនាំទៅកាន់សមុទ្រដែល ធ្វើឪ្យខូចខាតប្រព័ន្ធបរិស្ថានសមុទ្រ)។ ហើយផ្នែកចម្បងនៃអាសូតរបស់វាអាចផលិតបាន ដោយជីវសាស្រ្តនិងនិរន្តភាព ដែលផ្ទុយទៅនឹងផលប្រយោជន៍ក្នុងដៃរបស់អ្នកផលិតនិង ចែកចាយជីដែលមានឥទ្ធិពល។
អ្នកបង្កើតគោលនយោបាយត្រូវតែដោះស្រាយនូវសំណួរមួយចំនួនដូចជា តើប្រជាជនក្រី ក្រធ្វើយ៉ាងណាដើម្បីអាចផលិតអាហារគ្រប់គ្រាន់ដើម្បីគេចពីការអត់ឃ្លានិងសេចក្តីទ័លក្រ ក្នុងលក្ខណៈការពារដី កាត់បន្ថយការផ្លាស់ប្តូរអាកាសធាតុ និងរក្សាជីវចម្រុះ?
ទោះបីនេះជាបញ្ហាបន្ទាន់ វិធីសាស្ដ្រដូចជា ផលិតផលពីកសិបរិស្ថានវិទ្យា មិនត្រូវបាន គាំទ្រយ៉ាងខ្លាំងខ្លាពីគ្រប់ទីកន្លែងទេ។ ព្រឹត្តិការណ៍ដូចជា ឆ្នាំអន្តរជាតិនៃដី និងសប្តាហ៍ដីជា សកល បានផ្តល់នូវឱកាសមួយក្នុងការផ្លាស់ប្តូរពីបាតក្រោមឡើងមក។
អត្ថបទនេះត្រូវបានបោះពុម្ភលើកដំបូងនៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០១៥ លើគម្រោង សហជីប។
រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ ប្រធានមូលនិធិហេនរិចបលអ្នកស្រី បាបារ៉ា អុយម៉ុយសីស