១៩៣៨ ដល់ ១៩៤៥ ក្នុងពេលដែលសង្គ្រាមរីករាលដាល និង បានបញ្ចប់

១៩៣៨
លោកបូលបានកោះហៅអោយចូលរួមសេវាកម្ម រៃច្ហលេប័រ។

១៩៣៩
ក្នុងខែមេសា លោកហេនរិចបូលបានចូលរៀនក្នុងសាកលវិទ្យាល័យ កូឡូនី ក្នុងរដូវស្លឹកឈើជ្រុះ ដែលស្ថិតក្នុងការរីករាលដាលនៃសង្គ្រាមលោកលើកទី ២ ហើយលោកក៏ត្រូវគេហៅអោយទៅបម្រើ ទ័ព។

១៩៣៩ ដល់ ១៩៤៥ 
លោកហេនរិច ត្រូវបានកំណត់អោយដាក់ទីតាំង ក្នុងជំរុំកងហ្វឹកហាត់ទ័ពនៅ អូស្នាប្រូក (រហូតដល់ ខែឧសភា១៩៤០) ក្នុងប្រទេសពូឡេន(ខែឧសភាដល់មិថុនា ១៩៤០) ម្តងទៀតក្នុងប្រទេសបារាំង (ឧសភា ១៩៤២ ដល់ តុលា ១៩៤៣) ក្នុងប្រទេសរុស្សី ខ្រីមៀនិងអូឌេសា (តុលា ១៩៤៣ ដល់ កុម្ភៈ ១៩៤៤) 
ចុងក្រោយគឺនៅតំបន់ផ្សេងគ្នាក្នុងប្រទេសអាឡឺមង់រហូតដល់ការឃុំខ្លួនក្នុងខែមេសា ១៩៤៥ ។ 
កំឡុងសង្គ្រាម លោកក៏បានសរសេរសំបុត្រដល់ក្រុមគ្រួសារបស់លោកស្ទើររាល់ថ្ងៃ ក៏ដូចជាដល់ គូរដណ្តឹងរបស់លោក អ៊េននីម៉ារៀ ស៊ីស ដែលក្រោយមកអ្នកទាំងពីរក៏បានរៀបការក្នុងឆ្នាំង១៩៤២។ ក្នុងឆ្នាំ១៩៤៤ ម្តាយរបស់លោកក៏បានស្លាប់ដោយសារជំងឺគាំងបេះដូង ជាមួយគ្នានឹងការវាយប្រហារ ផ្នែកអាកាស។ ក្នុងកំឡុងពេលនៃសង្គ្រាម លោកហេនរិចបូលមិនមានបំណងអោយតែងតាំងកា្លយជា មន្រ្តីការនោះទេដោយមានបំណងគេចវេសពីការបម្រើការយ៉ាងទាន់ហ័ន។ ជាដំបូងលោកបានសរសេរជាសាធារណៈថាលោកនឹងបន្តរការសិក្សា។ ក្រោយមកលោកក៏ត្រូវ បានរាយការណ៍ពីជំងឺនិងការរងរបួស៤លើកជាមូលហេតុជំរុញអោយចាកចេញពីខ្សែទ័ព។ លោកហេនរិច បានរស់នៅឆ្លងកាត់សង្គ្រាម
នៅហ្រីនឡេន ដែលជាកន្លែងដែលលោកត្រូវបានជម្លៀសជាបណ្តោះអាសន្ន ហើយក៏ត្រូវបានវាយ ប្រហារ។ លោកបានចូលបម្រើទ័ពវិញនៅចុងខែកុម្ភៈ១៩៤៥ បន្តិចក្រោយពីលោកត្រូវបានទាហាន អាមេរិចចាប់ខ្លួន។ 
នៅខែមេសា ០៨ ឆ្នាំ១៩៤៥ កូឡូនីត្រូវបានរំដោះដោយទ័ពអាមេរិច។ លោកជាឆ្លើយសឹក រហូតដល់ខែកញ្ញា១៩៤៥។ ក្នុងឆ្នាំជាមួយគ្នាផងដែរ កូនប្រុសរបស់លោកគ្រិះស្តុបក៏បានចាប់កំណើត ហើយក៏បានស្លាប់ទៅវិញបន្តិចក្រោយមក៕