១៩៥៣
ប្រលោមលោករបស់លោកមានចំណងជើងថា អ៊េនណេវើសេដអឺហ្វឺដ ត្រូវបានបោះផ្សាយនិងទទួល បានការរិះគន់វិជ្ជមានយ៉ាងច្រើន ហើយក៏ធ្វើអោយលោកទទួលបាននូវពានរង្វាន់ជាច្រើនផងដែរ។
១៩៥៤
ក្រុមគ្រួសារលោកហេនរិចបានរើមកនៅក្នុងផ្ទះរបស់ខ្លួនក្នុងភូមិ ម៉ាកហ្គ័រដូហ្វប នៃកូឡូនី។ កំឡុងពេលនោះផងដែរប្រលោមលោករបស់លោកមានចំណងជើងថា ធូមូរ៉ូអ៊េនយេសធ័រដេរ ក៏បានបោះផ្សាយ។ ដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសអៀរឡង់។
១៩៥៥
ប្រលោមលោករបស់លោកមានចំណងជើងថា ដ័រប្រេដអហ្វដូសអ៊ឺលីយៀរ ក៏ត្រូវបានបោះពុម្ភ។
១៩៥៦
លោកហេនរិចបានឡើងថ្លែងសន្ទរកថាជាសាធារណៈលើកដំបូងក្នុងកម្មវិធី សប្តាហ៍ នៃភាពជាបងប្អូន ដែលរៀបចំឡើងដោយសមាគមន៍គ្រិះសាសនា និងជហ្វីស។
១៩៥៧
ប្រលោមលោករបស់លោកមានចំណងជើងថា អាយរ៉ីស ដាយរី ក៏ត្រូវបានបោះពុម្ភតាមភាគ តាំងពីឆ្នាំ ១៩៥៤។
១៩៥៨
ប្រជុំរឿងខ្លឺរបស់លោកមានចំណងជើងថា ម៉ាគឺសខលឡេកសិនសាយឡេន ក៏ត្រូវបានបោះពុម្ភ។
១៩៥៩
ប្រលោមលោករបស់លោកមានចំណងជើងថា បីឡាយអាត អ៊េតហាហ្វផាសណាន ក៏ត្រូវបានបោះពុម្ភ ដែលក្រោយមកត្រូវបានទទួលស្គាល់ថាជាស្នាដៃចម្បងរបស់លោក។