១៩៧០
លោកហេនរិចត្រូវបានបោះឆ្នោតជាប្រធាននៃ ផេន នៃអាឡឺម៉ង់ភាគខាងលិច
១៩៧១
ប្រលោមលោករបស់លោកមានឈ្មោះថា គ្រូប ផតត្រេតវីតឡេឌី ត្រូវបានបោះពុម្ភ។ ក្នុងឱកាសប្រជុំ លើកទី៣៨នៃក្លឹប ផេន អន្តរជាតិ ក្នុងក្រុង ឌូប្លីន លោកហេនរិចត្រូវបានបោះឆ្នោតជាប្រធាន។ លោក ក៏បានរៀបចំយុទ្ធនាការជាសាធារណៈដល់រាជរដ្ឋាភិបាលអោយបញ្ឈប់ចំណាត់ការសកម្មជនសិទ្ធិ ស៊ីវិល អ៊េនជេឡា ដាវីស
១៩៧២
លោកហេនរិចទទួលបានរង្វាន់ណូបែល
១៩៧៣
ប្រលោមលោករបស់លោកក្រោមចំណងជើងថា គ្រូប ផតត្រេតវីដឡេឌី ត្រូវបានជ្រើសរើសជា ប្រលោមលោកប្រចាំខែនៅសហរដ្ឋអាមេរិច។ ក្រោមការឆ្លើយតបទៅនឹងការចាប់ខ្លួនអ្នកនិពន្ធនិងអ្នក សិក្សាទូទាំងពិភពលោក លោកហេនរិចក៏ចូលរួមក្នុងវិស័យនយោបាយក្នុងភាគខាងកើតនិងខាងលិច ក្នុងការកំណត់ការបោះបង់ចុងក្រោយនៃគំនិតដែលគ្មានទំនោរនៃការគ្នានការរាតត្បាតដល់ប្រទេស ដទៃលើកិច្ចការក្នុងប្រទេសនិមួយៗ
១៩៧៤
អាឡិចសាន់ដ័រ សូហេនីសីន ត្រូវបានចាប់ខ្លួនដោយសម្ថកិច្ចសហភាពសូវៀត ហើយក៏ឈានឆ្ពោះ ដល់ការធ្វើបាតុកម្មជាអន្តរជាតិ និងត្រូវបានបណ្តេញចេញពីសហភាពសូវៀត។ លោកក៏មកប្រទេស អាឡឺម៉ង់នឹងមករស់នៅជាមួយលោកហេនរិច ។ ហើយប្រលោមលោកខ្នាតវែងរបស់លោកមានចំណងជើងថា ឌ័រ ឡូស អនន័រ អោហ្វ ខេធឺរីននា ប្លូម ដែលជាការតស៊ូជាមួយនិងឧក្រិទ្ធជនឆ្វេងនិយមនិងតួចិត្តអាក្រក់នៃការសែត តាប្លូអ៊ីត។
១៩៧៥
ប្រលោមលោករឿងឌ័រ ឡូស អនន័រ អោហ្វ ខេធឺរីននា ប្លូម ត្រូវបានថតជាខ្សែភាពយន្តដោយ វូដគ័រ ស្កូនដូហ្វ និង ម៉ាការែត វូន។
១៩៧៦
ការចាកចេញពីវិហារកាតូលិករបស់ អ៊េននីម៉ារៀនិងលោកហេនរិច ដោយសារភាពតានតឹងនិងខ្វះជំនឿ។
១៩៧៧
ប្រលោមលោករបស់លោកហេនរិច គ្រូប ផតត្រេតឡេឌី ត្រូវបានថតនិងបញ្ចាំងនៅកម្មវិធីពានរង្វាន់ ខេន។
១៩៧៨
ក្នុងការតាំងចិត្តរបស់អ្នកនិពន្ធអន្តរជាតិរួមមានលោកហេនរិចបានស្នើរសុំប្រធានាធិបតេយ្យកូរ៉េភាគ ខាងត្បូងអោយលើកលែងទោសអោយអ្នកនិពន្ធ គីមឆីហាវូ ដែលត្រូវបានឃុំខ្លួនដោយសារជំហរ ប្រឆាំងនឹងនយោបាយជាច្រើនឆ្នាំ។
១៩៧៩
លោកហេនរិចបានចេញមកគាំទ្រការបង្កើតឡើងនៅអង្កការសិទ្ធិមនុស្ស ឈ្មោះ សំពៅទៅកាត់វៀតណាម ដែលមានទិសដៅជួយប្រជាជនវៀតណាមដែលរស់នៅលើទឹក។ លោកហេនរិច ត្រូវបានទទួលការតែងតាំងជាប្រធានដោយសាលាក្រុងនៃសាធារណៈរដ្ឋអាឡឺម៉ង់ តែលោកបដិសេធ។
ក្នុងខែធ្នូ លោកបានធ្វើដំណើរទៅអេក្វាដ័រ ដែលជាកន្លែងដែលក្រោយមកលោកទទួលជំងឺ សសៃឈាមលើជើងខាងស្តាំរបស់លោកដែលក្រោមមកធ្វើការវះកាត់នៅ កៃតូ។
១៩៨០
បន្ទាប់ពីត្រលប់មកកាន់ប្រទេសអាឡឺម៉ង់ លោកហេនរិចបានទទួលការវះកាត់បន្ថែម។ ក្រោយពីការ ជួបជាមួយនឹងអ្នកដំណាងស្រ្តី ប៊ូឡីវៀន លោកហេនរិចក៏ទាមទារអោយសមាគមន៍អន្តរជាតិ ស៊ើប អង្កេតលើស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសឡើងវិញ។